រដ្ឋមន្ត្រី ហួត ហាក់៖ ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម លើកស្ទួយសក្តានុពលកម្ពុជាទៅកាន់ភ្ញៀវជាតិ-អន្តរជាតិ

(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញឆ្លៀតចូលទស្សនាស្តង់ពិព័រណ៍ចំនួន៦៥ស្តង់ ក្នុងចំណោមស្តង់២២៥ ដែលរួមមានស្តង់ទេសចរណ៍ ស្តង់ពាណិជ្ជកម្ម ស្តង់ឧស្សាហកម្ម ស្តង់អាជ្ញាធរខេត្ត-ក្រុង-ស្រុក សហគមន៍ សមាគម ស្តង់ផលិតផលផលក្នុងស្រុកចម្រុះ ផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕

ព័ត៌មានទាក់ទង