ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង បើកបរមិនប្រយ័ត្ន បណ្តាលអោយបុក និងកិនយុវតីស្រស់ស្អាតម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ បណ្តាលអោយស្លាប់យ៉ាងអាណោចអធម នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅផ្លូវព្រៃសខាងកេីត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានអោយដឹងថា ម៉ូតូដែលយុវតីរងគ្រោះជិះធ្វើដំណើរនោះ ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន 1B-2408 ហើយយុវតីរងគ្រោះនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពេលបុកភ្លាមៗរថយន្តកុងតឺន័រនោះក៏បានបើករត់គេចខ្លួនបាត់ស្រមោល ។
បច្ចប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


