ថៃស្លាប់មនុស្ស៣នាក់ហើយ ដោយសារឆ្លងជំងឺ បណ្តាលមកពីការបរិភោគសាច់ជ្រូកមិនឆ្អិនល្អ

អាជ្ញាធរថៃឱ្យដឹងថា មនុស្សចំនួន ៣ នាក់ហើយបានស្លាប់ដោយសារតែជំងឺ Streptococcus suis ដែលបណ្តាលមកពីការបរិភោគសាច់ជ្រូកមិនឆ្អិនល្អ។ នេះបើយោងតាម The Nation Thailand ចុះផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានឱ្យដឹងថា មានការឆ្លងមេរោគ Streptococcus suis ចំនួន៤៩ករណីក្នុងប្រទេសថៃ ក្នុងនោះស្លាប់៣នាក់នៅដើមឆ្នាំនេះ ដូច្នេះ DDC ជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ទាក់ទងនឹងការបរិភោគសាច់ជ្រូកមិនឆ្អិនល្អ និងការប៉ះពាល់សត្វជ្រូកដោយផ្ទាល់។

វេជ្ជបណ្ឌិត Monthien Kanasawad អគ្គនាយក DDC ថ្លែងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦, អ្នកឆ្លងជំងឺនេះគឺជាបុគ្គលដែលមានអាយុចាប់ពី ៥ ដល់ ៩០ ឆ្នាំ។ ក្នុងនោះ ករណីភាគច្រើនគឺពាក់ព័ន្ធនឹងបុរស ជាពិសេសមនុស្សចាស់មានអាយុ ៦០ ឆ្នាំឡើងទៅ។

គួរបញ្ជាក់ថា ខេត្តដែលមានចំនួនករណីឆ្លងខ្ពស់ជាងគេ គឺ Nonthaburi, Nakhon Ratchasima, Phrae, Chon Buri, Chaiyaphum, Surin, Buriram និង Roi Et៕

ប្រភព៖ The Nation

ព័ត៌មានទាក់ទង