Detail Top Banner – Conway

ក្រសួងអប់រំកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូត

បាត់ដំបង :ក្រសួងអប់រំ យុវជននិងកីឡាកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូតក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ។

តារាហូលីវូដ ស រ អា លោកស្រីអែនជែលីណា ចូលី (Angelina Jolie កាលពីថ្ងៃទី០១ ខែមេសាឆ្នាំ២០២៦ អញ្ជើញមកទស្សនកិច្ចវិទ្យាល័យសំឡូតឃុំ/ស្រុកសំឡូតខេត្តបាដំបង ក្នុងគោលបំណងខាងលើ ។

សូុមរំលឹកថា លោកស្រីអែនជែលីណា ចូលី បានបាក់ចិត្តស្រឡាញ់ប្រទេសនិងប្រជាជនកម្ពុជា ដោយនៅឆ្នាំ២០០០ លោកស្រីបានទទួលកូនចិញ្ចឹមទី១ ជាកុមារកំព្រាជនជាតិខ្មែរដោយដាក់ឈ្មោះថា ម៉ាតដុក( Madoc) ខណ:លោកស្រីមកថតរឿងTom Raider នៅខេត្តសៀមរាប ។
តមក លោកស្រីបានធ្វើដំណើរទៅស្រុកសំឡូតខេត្តបាត់ដំបង ហើយបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់មូលនិធីអភិរក្សាព្រៃឈើនិងសត្វព្រៃនៅទីនោះ ។
លោកស្រីក៏បានសង់ផ្ទះស្នាក់នៅសំឡូត ហើយឧស្សាហ៍មកបំពេញការងារនិងស្នាក់នៅផងដែរ។
វាជាប្រទេសតែមួយគត់នៅអាស៊ីអគ្នេយ៍ ដែលលោកស្រីជ្រើសរើសនិងស្នាក់នៅនៅជនបទដាច់ស្រយាល ចៀសជាងស្នាក់នៅសណ្ឋាគារចាប់ពីផ្កាយ៤ឡើងទៅ ។
តមក លោកស្រី ក៏ចូលរួមថតភាពយន្តរឿងបងប្អូន២នាក់( Two Brothers) នៅតំបន់អង្គរខេត្តសៀមរាប, ដឹកនាំរឿងនិងថតរឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ( The First Khmer Rouge Killed My Farther ) ដែលនិពន្ធដោយលោកស្រីអ៊ឹង លឿង នៅខេត្តបាត់ដំបងនិងធ្វើកម្មវិធីសង្គមជាច្រើនទៀត ៕

 

ព័ត៌មានទាក់ទង