ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអ៊ែល និងលីបង់ រំពឹងថានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ខណៈអ្នកស្លាប់នៅលីបង់កេីនឡេីងជិត២,០០០នាក់
លីបង់៖ ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអ៊ែល និងលីបង់ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានអនុម័តឱ្យមានការចរចាដោយផ្ទាល់ ខណៈការិយាល័យប្រធានាធិបតីលីបង់ លោក ចូសេហ្វ អោន (Joseph Aoun) បាននិយាយកាលពីថ្ងៃសុក្រថា ការចរចានឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារបានកើនឡើងខ្លាំងកាលពីថ្ងៃសុក្រ រវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធហេសបូឡាហ៍របស់លីបង់។ យោងតាមក្រសួងសុខាភិបាលលីបង់ ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១,៩៥៣ នាក់ នៅក្នុងប្រទេសលីបង់ បានបាត់បង់អាយុជីវិត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែល៕
ប្រែសម្រួលសង្ខេប៖ លាងហេង
ប្រភព៖ AP | រូបភាព៖ (Ronen Zvulun, Pool Photo via AP)/(AP Photo/Vahid Salemi, File)/ This is Beirut


