Detail Top Banner – Conway

ទាហានឈុតខ្មៅថៃ និងឈ្មួញគ្រឿងញៀន បាញ់គ្នារង្គើព្រៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា

ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ាឯណោះ ក៏មិនត្រជាក់ដែរ ដោយក្រៅពីសមរភូមិដ៏ក្តៅគគុកនៅខាងមីយ៉ាន់ម៉ាហើយនោះ នៅខាងថៃឯណេះវិញ ក៏មានការប្រយុទ្ធគ្នារវាងទាហានឈុតខ្មៅ ជាមួយក្រុមជួញដូរគ្រឿងញៀនផងដែរ បណ្តាលឲ្យមានមនុស្សស្លាប់ និងរឹបអូសបានគ្រឿងញៀន ច្រើនសន្ធឹក។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ទាហានឈុតខ្មៅ និងកងល្បាតព្រំដែនថៃ បានផ្ទុះអាវុធរង្គើព្រៃជាមួយឈ្មួញគ្រឿងញៀន ក្នុងស្រុក Mae Ai នៃខេត្ត ឈៀងម៉ៃ។

ក្នុងប្រតិបត្តិការនោះ កងកម្លាំងថៃ បានសម្លាប់អ្នករត់ពន្ធ ២នាក់ និងរឹបអូសថ្នាំមេតំហ្វេតាមីន រហូតដល់ទៅ ៦០០ ០០០គ្រាប់ និងកាំភ្លើង ២ដើម។

ការផ្ទុះអាវុធ មានរយៈពេលត្រឹម ៥នាទីប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិនមានសេចក្តីរាយការណ៍អំពី កងកម្លាំងថៃណាម្នាក់ ស្លាប់ឡើយ៕

ប្រភព៖ Amarin TV

ព័ត៌មានទាក់ទង
×
Popup Banner