Detail Top Banner – Conway

នៅថៃ! មន្ត្រីប៉ូលិស ចូលបាញ់សម្លាប់ប្រពន្ធ ជាគ្រូថ្នាក់មត្តេយ្យ ដល់ក្នុងសាលា ធ្វើឱ្យផ្អើលឆោឡោ

នៅប្រទេសថៃ កើតមានការបាញ់ប្រហារ ផ្អើលសាលារៀនទៀតហើយ ដោយលើកនេះគឺជាករណីមន្ត្រីប៉ូលិស បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ជាគ្រូបង្រៀនថ្នាក់មត្តេយ្យ បង្កការភ័យឆោឡោក្នុងចំណោមសិស្សានុសិស្ស។

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១១ព្រឹក ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាមត្តេយ្យ Nong Pla Lai Municipality ស្ថិតក្នុងឃុំ Nong Pla Lai នៃស្រុក Bang Lamung ខេត្ត Chonburi។

របាយការណ៍របស់ប៉ូលិស បង្ហាញថា ជនដៃដល់ជាប្តី បានចូលបាញ់សម្លាប់ប្រពន្ធ ក្នុងកង់ទីន ស្ថិតនៅជាន់ទី១ នៃសាលា ធ្វើឲ្យសិស្សមត្តេយ្យ ៤៤នាក់ទៀត ភ័យនាំគ្នាស្រែកយំ ប៉ុន្តែត្រូវបានជម្លៀសចេញដោយសុវត្ថិភាព រួចខ្មាន់កាំភ្លើងក៏ គេចខ្លួនតាមរថយន្តមួយគ្រឿង។

មកទល់ពេលនេះ ប៉ូលិសនៅមិនទាន់ដឹងពីមូលហេតុ នៃការបាញ់ប្រហារទេ ខណៈការស៊ើបអង្កេត កំពុងធ្វើឡើង៕
ប្រភព៖ Khaosod

ព័ត៌មានទាក់ទង
×
Popup Banner