មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ បង្ហាញតឹងតាងច្បាស់ៗរបស់ នាង សុខ នាដការីរបាំព្រះរាជទ្រព្យអំឡុងទសវត្សរ៍ ១៨៦០ ដែលគ្រងឈុតស្បៃលាត
ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ រូបថតប្រវត្តិសាស្ត្រដ៏កម្ររបស់ «នាង សុខ» ដែលជានាដការីរបាំព្រះរាជទ្រព្យដ៏មានសម្រស់ស្រស់សោភានៅក្នុងរាជសម្បត្តិ ព្រះករុណា ព្រះបាទនរោត្តម ត្រូវបានបង្ហោះចែកចាយឡើងវិញពាសពេញបណ្តាញសង្គមហ្វេសប៊ុក ស្តែងនូវភស្តុតាងប្រវត្តិសាស្ត្រយ៉ាងសំខាន់អំពីសិល្បៈវប្បធម៌ និងជីវភាពនៃព្រះបរមរាជវាំងខ្មែរ នារាជធានីភ្នំពេញក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨៦០។
យោងតាមការបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុកផ្លូវការ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌និងនវានុវត្តន៍ កាលពីថ្ងៃទី២១ ខែកញ្ញា បានបង្ហាញរូបថត ស្ត្រីខ្មែរ ដែលមានសម្រស់ស្រស់សោភា ឈ្មោះថា នាង សុខ ជានាដការីរបាំព្រះរាជទ្រព្យក្នុងរាជព្រះករុណាព្រះបាទនរោត្តម និងបានបញ្ជាក់ទៀតថា នាង សុខ បានរៀបការជាមួួយ លោក Paul Le Faucheur ជនជាតិបារាំង ដែលជានាយទាហានជាន់ខ្ពស់ខាងជើងទឹក ហើយបង្កើតបានកូនស្រីម្នាក់។
ក្នុងនោះផងដែរ ទំព័រហ្វេសប៊ុកផ្លូវការ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌និងនវានុវត្តន៍ បានបញ្ជាក់ឱ្យដឹងថា រូបថតនាដការីរបាំព្រះរាជទ្រព្យ នាង សុខ ថតដោយ លោក Emile Gsell ក្នុងរវាងឆ្នាំ ១៨៦០។ បន្ថែមពីលើនោះ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌និងនវានុវត្តន៍ ក៏បានភ្ជាប់តំណភ្ជាប់របស់គេហទំព័រអន្តរជាតិដែលបានបង្ហោះរូបថត នាង សុខ និងបានបញ្ជាក់ថា នាង សុខ ជានាដការីរបាំព្រះរាជទ្រព្យក្នុងរាជព្រះករុណាព្រះបាទនរោត្តម។
ដូច្នេះ លោកអ្នកស្វែងរករូបថតដ៏ស្រស់ស្អាតរបស់ នាង សុខ តាមរយៈគេហទំព័រដូចខាងក្រោម ៖
១. https://commons.wikimedia.org/…/File:Emile-gsell-femme…
២. https://portail.museedesconfluences.fr/notice145831039026…
៣. https://www.cca.qc.ca/…/det…/collection/object/351681…


