Detail Top Banner – Conway

ទឹកជំនន់នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាន់តែធ្ងន់ធ្ងរ សូម្បីអ្នកទេសចរបរទេស ក៏ត្រូវទឹកហូរកួចយកទៅបាត់ដែរ

ស្ថានភាពគ្រោះទឹកជំនន់នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗ ក្នុងកម្រិតមួយដែលពលរដ្ឋលាន់មាត់ថា មិនធ្លាប់ជួបប្រទះទេពីមុនមក ដល់ថ្នាក់ឥឡូវវាខ្លាំងក្លាមែនទែនហើយ សូម្បីអ្នកទេសចរបរទេស ក៏ត្រូវទឹកហូរកួចយកទៅបាត់ដែរ មិនដឹងស្លាប់ឬរស់។

ទឹកជំនន់នៅប៉ាតាយ៉ា

តាមការផ្សាយរបស់ Thaiger, ព្យុះភ្លៀងដ៏សាហាវ បានវាយប្រហារខេត្ត Chonburi តាំងពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា មក បង្កការជន់លិចខ្លាំងតាមតំបន់នានា ក្នុងទីក្រុងប៉ាតាយ៉ា ដោយកន្លែងខ្លះ ត្រូវទឹកលិចកម្ពស់ដល់ទ្រូង កាត់ផ្តាច់ផ្លូវធ្វើដំណើរ និងជាប់គាំងយានយន្តនៅតាមដងផ្លូវ។

ដោយសារតែចរន្តទឹកហូរខ្លាំងពេក ទេសចរម្នាក់ ត្រូវទឹកហូរកួចចូលទៅក្នុងប្រឡាយបាត់ មិនដឹងជោគវា​សនាយ៉ាងណា ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងធ្វើឡើង ប៉ុន្តែត្រូវប្រឈមគ្រោះថ្នាក់ ព្រោះតែស្ថានភាពមិនអំណោយផល។

ទឹកជំនន់នៅប៉ាតាយ៉ា 

ទឹកជំនន់ ពិតជាធ្ងន់ធ្ងរលើសការបរិយាយ ប៉ុន្តែភ្លាមៗនេះដែរ រដ្ឋបាលក្រុងមិនទាន់ចេញការវាយតម្លៃ ឬប៉ាន់ស្មានអំពីផលប៉ះពាល់ ការខូចខាត ឬជនរងគ្រោះនៅឡើយទេ ដោយរង់ចាំទឹកស្រកសិន។

ទោះយ៉ាងណា នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានរួចហើយថា ព្យុះភ្លៀងនឹងមិនធូរស្រាលឡើយ ពោលគឺវានឹងវាយប្រហារដល់ថ្ងៃអាទិត្យ ដែលបង្កជាជំនន់រហ័ស និងបំណាក់ដី ថែមទៀតផង៕

ព័ត៌មានទាក់ទង
×
Popup Banner