Detail Top Banner – Conway

មន្ទីរបញ្ច​កោណ៖ ការ​ចំណាយ​​របស់អាមេរិក​ ​ក្នុងសង្គ្រាម​ជាមួយអ៊ីរ៉ង់ កើនឡើង​ដល់​ជាង ​៤៧​ប៊ី​លានដុល្លារ

យោង​តាម​ទិន្នន័យ​ពីមន្ទីរបញ្ច​កោណ ​ដែលទទួលបាន​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា គិតមក​ទល់ពេល​នេះ យោធាអាមេរិក ​បាន​ចំណាយ​ប្រាក់ជាង ៤៧​ប៊ី​លានដុល្លារ​លើ​សង្គ្រាមនៅអ៊ីរ៉ង់​​រួចហើយ ​​ពោល​គឺ​​មាន​​ចំនួន​ខ្ពស់ជាងការ​ប៉ាន់ប្រមាណ​​របស់ក្រសួងការពារជាតិ​អាមេរិក​​ កាលពីខែ​កក្កដា ដល់ទៅ​ជាង ២៥%។

កងទ័ព​អាមេរិក​

ប៉ុន្តែ មន្ទីរ​បញ្ចកោណមិន​បានឆ្លើយ​តបភ្លាមៗ​ ចំពោះសំណើ​សុំការអត្ថាធិប្បាយ​លើការប៉ាន់ប្រមាណនេះ​ទេ។

ការ​លាតត្រដាង​ពីការកើនឡើង​លើ​ការ​ចំណាយ​ សម្រាប់សង្គ្រាម​នៅអ៊ីរ៉ង់ បាន​កើតឡើង​ក្នុងពេល​គណបក្សសាធារណរដ្ឋ​ កំពុងប្រឈម​នឹង​ផលវិបាក​ផ្នែកនយោបាយ​ ដោយ​សារ​ជម្លោះដែល​មិន​ទទួលការគាំទ្រ​  មុន​ពេល​បោះ​ឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយ​នឹងកំណត់ថា គណ​បក្សណា​នឹង​គ្រប់គ្រង​សភា​ សម្រាប់រយៈពេល ២ឆ្នាំ​ខាង​មុខ។

ផលប៉ះពាល់នៃសង្គ្រាម លើតម្លៃថាមពលសកល បានធ្វើឱ្យការគាំទ្រចំពោះបេក្ខជនមកពីគណបក្សសាធារណរដ្ឋធ្លាក់ចុះ និងធ្វើឱ្យអត្រាគាំទ្រចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាក់ចុះផងដែរ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋរបស់លោកត្រាំមានសំឡេងភាគច្រើនតិចតួចប៉ុណ្ណោះ នៅក្នុងសភាទាំងពីររបស់សហរដ្ឋអាមេរិក គឺសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។

ការ​ប៉ាន់ប្រមាណ​ចុង​ក្រោយ​របស់​មន្ទីរបញ្ចកោណទាក់ទងនឹង​ចំណាយ​ប្រតិបត្តិការ​ក្នុងសង្គ្រាម គឺ​​ជាង ២៩ប៊ី​លានដុល្លារ ដើម្បី​ជំនួស​គ្រាប់រំសេវ និងអាវុធ​ដែល​ប្រើប្រាស់អស់​ក្នុងសង្គ្រាម។

ទឹក​ប្រាក់ជាង ៦ប៊ី​លានដុល្លារទៀត នឹងត្រូវ​ចំណាយ​ ដើម្បីជំនួស​សម្ភារ​យោធា និងការបាត់បង់​​ប្រព័ន្ធ​ប្រយុទ្ធ​ រួមមានការ​បាត់បង់យន្ត​ហោះ​​ជា​ច្រើន​ រួមទាំង​ដ្រូន​ជាច្រើនគ្រឿង អំឡុង​ពេល​សង្គ្រាម។

យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក​

លោក ត្រាំ បាន​ចាប់ផ្តើមសង្គ្រាមជាមួយ​អ៊ីរ៉ង់ ដោយសហការជាមួយអ៊ីស្រាអែល​​ កាល​ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដោយ​ព្យាករណ៍ថា​ ជម្លោះនេះនឹង​មានរយៈពេល​ខ្លីប៉ុណ្ណោះ។

យុទ្ធ​សាស្ត្រ​ដំបូងរបស់​ លោក ត្រាំ ក្នុងសង្គ្រាម​ជាមួយអ៊ីរ៉ង់ គឺផ្តោតលើ​ការប្រើប្រាស់មីស៊ីល​ដែលមាន​តម្លៃថ្លៃ និងភាពជាក់លាក់ខ្ពស់ ​ដើម្បី​វាយប្រហារប្រព័ន្ធ​ការពាររបស់អ៊ីរ៉ង់​ជាមុន។ គោលបំណង​គឺដើម្បី អាចប្រើប្រាស់​គ្រាប់រំសេវមានតម្លៃថោក​ពេល​ក្រោយ រួមទាំង​គ្រាប់បែក​ទម្លាក់ពីលើអាកាស​ដូចជា​ប្រភេទ JDAM ។

ប៉ុន្តែ ការ​ឈប់បាញ់គ្នា​ក្នុងខែមេសា បាន​ផ្តល់ពេលវេលា​ឱ្យអ៊ីរ៉ង់ជីក​យកសម្ភារៈចេញ​ពីកន្លែង​ស្តុកទុកក្រោមដី និង​ធ្វើ​ឱ្យប្រព័ន្ធ​ការពារមួយ​ចំនួន​របស់ខ្លួន​ ដំណើរការឡើងវិញ រួមទាំង​មីស៊ីល និងដ្រូន​ ​ដែល​មិន​ធ្លាប់​យក​មក​ប្រើ​​ពីមុនមក​ ។

ចាប់តាំង​ពីពេលនោះ​មក លោក ត្រាំ បាន​ដាក់វិធានការបិទផ្លូវសមុទ្រ​ប្រឆាំង​នឹងអ៊ីរ៉ង់ ដើម្បីកាត់ផ្តាច់​ប្រាក់ចំណូលពី​ការនាំចេញប្រេង ​ហើយលើកឡើងពី​លទ្ធភាពប្រយុទ្ធ​ឡើងវិញ បន្ទាប់ពីការបោះឆ្នោត​ពាក់​កណ្តាលអាណត្តិ​។

ការប៉ាន់​ប្រមាណចុងក្រោយ​របស់ក្រសួង​ការពារ​ជាតិអាមេរិក គឺស្រដៀងគ្នា​ទៅនឹងការប៉ាន់ប្រមាណ​របស់រដ្ឋមន្ត្រី​ការពារជាតិ លោក Pete Hegseth កាល​ពីខែកក្កដា ​ដោយ​ប៉ាន់ប្រមាណថា សង្គ្រាមនេះនឹង​ត្រូវចំណាយ​អស់ទឹកប្រាក់​ចំនួន ៣៧.​៥ប៊ី​លានដុល្លារ៕

ព័ត៌មានទាក់ទង
×
Popup Banner