Detail Top Banner – Conway

ខេត្តបាត់ដំបង ឡាន​​និង​ម៉ូតូ​បុ.ក​គ្នា​ពេញទំហឹង​ចំ​កណ្ដាល​ទ្រូងផ្លូវ ​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់ ​ភាគី​ម្ខាង​រត់​ចោលឡាន​

ខេត្តបាត់ដំបង ​៖ ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ រវាង​អ្នក​ជិះ​ម៉ូតូ​និង​រថយន្ត​បាន​បុក​គ្នា​ពេញទំហឹង​ចំ​កណ្ដាល​ទ្រូងផ្លូវ​លេខ​៥៧B កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០២ វិច្ឆិកា ស្ថិតក្នុង​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ខណៈ​អ្នក​បើករថយន្ត​ដាក់​មេ​ប្រូច​ចោល​រថយន្ត​ភ្លាម​ៗ ​។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មាន វិត ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ នៅ​ភូមិប​វេ​ល​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជិះ​ម៉ូតូ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​ខាងលិច ហើយ​រថយន្ត​ម៉ាក ISUZU មួយ​បាំង​កន្លះ ព​ណ៌​ខ្មៅ ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ BMC-0166 ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ​ឆ្ពោះទៅ​ខាងកើត​(​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​)​ ។

លុះដល់​ចំណុច​កើតហេតុ ភាគី​ទាំង​០២​បាន​បុក​គ្នា​ពេញ​ទុះ​ហឹ​ង​ចំ​កណ្ដាល​ទ្រូងផ្លូវ ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​បើករថយន្ត បាន​បើកទ្វារ​ចុះ​រត់​បាត់​បន្សល់​ទុក​តែ​រថយន្ត​ ។​ លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​ប្រាប់​ថា បើ​តាម​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្លាកស្នាម​នៅ​ទីតាំង​កើតហេតុ និង​យោង​តាម​ការ​បំភ្លឺ​ប​ឋ​ម​ពី​សាក្សី​នានា​​ផង អ្នក​ជិះ​ម៉ូតូ​និង​អុ្ន​ក​បើករថយន្ត ហាក់​មិន​គោរព​ច្បាប់​ចរាចរ​ណ៍​​ពេល​ធ្វើ​ដំណើរ​។ ពួក​គេ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ហើយ​មិន​ប្រកាន់​ឆ្វេង​ស្ដាំ ពេល​បើកបរ​ទើប​បុក​គ្នា​ចំ​កណ្ដាល​ទ្រូងផ្លូវ​តែ​ម្ដង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ អ្នក​បើករថយន្ត​បាន​រត់គេច​ចោល​រថយន្ត ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ ស្គាល់​អត្តសញ្ញាណ​អុ្ន​ក​បើកបរ​រថយន្ត​នោះ​ហើយ តែ​ជន​នោះ​មិន​ទាន់​ចូលខ្លួន​ដោះស្រាយ​ ។ ពេល​នេះ ​យើង​បាន​ប្រគល់​ជូន​ទៅ​ការិ​យាល័យ​​ចរាចរ​ណ៍​​ជើង​គោក​ដោះស្រាយ​ហើយ​ ៕

ព័ត៌មានទាក់ទង
×
Popup Banner