Detail Top Banner – Conway

កងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលប្រយុទ្ធនឹងក្រុមហ៊ូទី ប្រកាសដកថយ ខណៈអ៉ីរ៉ង់វាយមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន

(សាណា)៖ អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ឈូងសមុទ្រ លើសមរភូមិចំនួនពីរ ដែលក្នុងនោះក្រុមចម្រុះអារ៉ាប៊ីសាអូឌីត ត្រូបានវាយឱ្យដកថយពីការប្រយុទ្ធជាមួយក្រុមហ៊ូទីគាំំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ខណៈដែលអ៉ីរ៉ង់ផ្ទាល់បានបាញ់ដ្រូនទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសបារ៉ែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

យុទ្ធនាការរបស់អារ៉ាប៊ីសាអូឌីត ដើម្បីបណ្តេញក្រុមហ៊ូទីចេញពីឆ្នេរនៃតំបន់សមុទ្រក្រហម កំពុងជួបឧបសគ្គធំ នៅពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកំពុងប្រយុទ្ធក្នុងនាមរដ្ឋាភិបាលយេម៉ែនទទួលស្គាល់ជាអន្តរជាតិ បានដកថយពីច្រកសមុទ្រ Bab el-Mandeb ដើម្បីទៅការពាររដ្ឋធានីបណ្តោះអាសន្ន គឺទីក្រុង Aden ដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់អ៉ីរ៉ង់ទៅលើបារ៉ែន ដែលជាទីបញ្ជាការនៃកងនាវាទី៥ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រនោះ ទំនងជានឹងដាក់សម្ពាធថ្មីមួយទៀតលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យដោះស្រាយសង្គ្រាមដែលលោកជាអ្នកចាប់ផ្តើមុន។

គួរបញ្ជាក់ថា សង្រ្គាមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានថមថយបើធៀបនឹងដំណាក់កាលដំបូង ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាប់គាំង ទើបមិនសូវមានសញ្ញាណវិជ្ជមានណាមួយដែលបង្ហាញថា ជម្លោះទាំងមូល ឬសង្គ្រាមក្នុងប្រទេសយេម៉ែន អាចឈានទៅរកដំណោះស្រាយបានក្នុងពេលឆាប់ៗនេះឡើយ៕

 

ព័ត៌មានទាក់ទង
×
Popup Banner