ថ្ងៃទី៤មិថុនា២០១៧ គណបក្សសង្គ្រោះជាតិ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការទុកចិត្ត ហើយ បណ្តាលឱ្យបោះឆ្នោតឃុំសង្កាត់ជូនបានជិត៥០០ កន្លែង។ នេះគឺជាវីរភាពដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋខ្មែរ ដែលលទ្ធផលរបៀបនេះ បានតំណាងឱ្យភាព
ក្លាហាន អង់អាចមិនខ្លាចការគម្រាមដល់ជីវិតពីមេដឹកនាំ ឃាតកររូបណាឡើយ។ ប្រជាពលរដ្ឋនៅឡូវែល សូម ឱនកាយគោរព“វិរជនម្ចាស់ឆ្នោតស្នេហាជាតិ”ទាំងអស់ ហើយសូមខ្លួនចូលរួមដំណើរបន្តបេសកម្ម ដើម្បី ជាតិនេះឱ្យរឹតែមានកម្លាំងខ្លាំងក្លា រហូតបានជ័យ ជំនះជា“ឃុំសង្កាត់គំរូកម្ពុជា”។
នាខែកក្កដា២០១៧នេះ ប្រជាពលរដ្ឋនៅឡូវែល បានមូលមាត់គ្នាផ្តួចផ្តើមបង្កើត“មូលនិធិ”មួយសម្រាប់ ជួយទៅដល់“ឃុំសង្កាត់គំរូកម្ពុជា”ទាំងនោះ ជាពិសេស ជួយជូនដំណើរក្នុងដំណាក់កាលដំបូងដែលថ្នាក់ដឹកនាំថ្មីទាំងនោះ ប្រឈមនឹងការខ្វះខាតប្រឈមនឹងការ ប្រជែងសងសឹកពីសំណាក់អ្នកបាត់បង់អំណាចឃុំ សង្កាត់ចាស់នឹងប្រឈមការប៉ងប្រាថ្នាចង់បង្ហាញ សមត្ថភាពនៃអ្នកប្រជាធិបតេយ្យជំនាន់ថ្មី“របស់ គណបក្សសង្គ្រោះជាតិ”។
គណកម្មការនាយក“មូលនិធីឃុំសង្កាត់គំរូកម្ពុជា” សូមអំពាវនាវបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ បន្តបើកបេះដូងជួយទៅកម្ពុជាជាមួយយើងខ្ញុំដែល ជាពលរដ្ឋសាមញ្ញបន្ថែមពីលើការប្រឹងប្រែងរបស់ គណបក្សសង្គ្រោះជាតិ ដើម្បីបេសកកម្មរំដោះពលរដ្ឋ ខ្មែរពីការស្រេកឃ្លាន ពីការខ្លាច ពីការរំលោភ រហូត ដល់បានសម្រេចជាស្ថាពរ។ យើងសូមបងប្អូនចូល រួមជាសមាជិក ដោយបងវិភាគទាន២០ដុល្លាក្នុង មួយខែ ក្នុងរយៈពេល២ឆ្នាំ ហើយវិភាគទានទាំង នោះ នឹងផ្ញើរទៅជួយដល់ឃុំនឹងសង្កាត់គំរូនៅកម្ពុជា ទាំងអស់មិនទុកចាយវាយនៅក្រៅប្រទេសទេ”។
សូមអរគុណទុកជាមុន ។
គណកម្មការនាយកៈ សារិទ្ធ ស្រី – រិទ្ធី សៅ – ប៉ាន់ សូ – ពិន សំខុន – គ្ហារី ហ៊ុំ – សារី ឯម – ខេវិន សោ – សុង ឡេង
ក្រុមប្រឹក្សា មានៈ រិទ្ធី អ៊ុង – ជា គឹមលី – ប៉ាហ៊ីម កៃ– សុខផល ប៉ែន – ដេវីដ
ទីស្នាក់ការបណ្តោះអាសន្ន pinsamkhon@gmail.com / Ph.978-942 1641