ដោយខ្មែរផុសស.រ.អា
‹មហាវិទ្យាល័យសហគមន៍មីឌលសិច Middlesex Community College ឬ MCC›បានទទួលជំនួយ១,៧លានដុល្លា ជាលើកដំបូង ពីក្រសួងអប់រំជាតិ សម្រាប់ជួយគាំទ្រដល់ស្ថាប័នកម្មវិធីទាំងឡាយដែលផ្តល់ជំនួយសិក្សា ដល់និស្សិតដែលមកពីសហគមន៍អាស៊ីអាមេរីកាំងនឹងប្រជុំកោះប៉ាស៊ីហ្វីក។ នៅក្រោមថវិការជំនួយនេះ និស្សិតអាស៊ាននឹងបានទទួលនូវសេវាថ្មីមួយចំនួន ដែលនឹងត្រូវរៀបរៀងឡើង ដើម្បីគាំទ្រឱ្យការសិក្សារបស់អ្នកទាំងនោះ បានរឺតតែប្រសើរឡើង ដែលនឹងបង្កើនគុណភាពសិក្សា ព្រមទាំងនឹងបង្កើនចំនួននៃអ្នកត្រូវទទួលជោគជ័យសិក្សានៅក្នុងមហាវិទ្យាល័យនោះផង។
ថ្នាក់ដឹកនាំសាលកវិទ្យាល័យដំណាងដោយ លោកប្រធានគណកម្មការនាយក ជេម ខេមបែល, ព្រមទាំងសមាជិកថ្មីនៃគណកម្មការនាយកលោកម្នាក់ទៀតជាខ្មែរ គឺអ្នកស្រី បុផ្ផា ម៉ាឡូន នឹងនាយកមហាវិទ្យាល័យ អ្នកស្រីខាធី រេស៊ីស្ទើ បានផ្តល់ឱកាសឱ្យ ខ្មែរផុសស.រ.អាតំណាងដោយ សូបិន នឹង សំខុន ពិន បានទៅជួបយកពត៌មានដ៏សំខាន់នេះ សំរាប់ផ្តល់ជូនគ្រួសារនិស្សិតអាស៊ីនៅសហគមន៍ខ្មែរយើងនេះ។
ចំនួននិស្សិតអាស៊ានទាំងនោះ សារ៉ុបទៅឡើងដល់១១% ដែលជាបុព្វហេតុនៃការ‹មានសិទ្ធនឹងបានជំនួយនេះពីក្រសួងអប់រំជាតិ›។សហគមន៍អាស៊ាននៅសាកលវិទ្យាល័យនោះមាន និស្សិតខ្មែរដែលមានចំនួនច្រើនជាងគេ បន្ទាប់មកមាននិស្សិតឡាវ និស្សិតវៀតណាម នឹងមាននិស្សិតភូមា និស្សិតឥណ្ឌា – នៅក្នុងចំនួននោះ និស្សិត៧០%បានសុំជំនួយហិរញ្ញវត្ថុ ហើយនិស្សិតភាគច្រើន គឹនៅក្នុងគ្រួសារដែលខ្លួនជាកូនដំបូងបង្អស់ដែលបានចូលរៀននៅមហាវិទ្យាល័យ ។ អ្នកស្រី ម៉ាឡូន រំលឹកពីខ្សែរជីវិតរបស់ខ្លួនថា‹ដោយសារខ្ញុំធំឡើងជាជនភៀសខ្លួន ខ្ញុំមិនបាននឹកសោះថាខ្ញុំបានរៀនចប់មហាវិទ្យាល័យយ៉ាងនេះសោះ…តែដោយសារខ្ញុំមានអ្នកណែនាំជាគ្រូ បានគាំទ្រនឹងបានស្រឡាញ់ខ្ញុំ ខ្ញុំក៏អាចឈោងចាប់ក្តីស្រម័យអាមេរីកាំងបាន…› ។ លោក ជេម ខេមបែល ថានេះជាឧទាហរណ៌ដ៏ល្អមួយ ដែលបង្ហាញថាយើងត្រូតែធ្វើឱយទំនាក់ទំនងយើងកាន់តែធំ នឹងរឹងមាំ ដើម្បីកសាងសហគមន៍អាស៊ានអាមេរីកាំងនៅក្នុងតំបន់។
អ្នកស្រី ខាធី និយាយថា‹ជំនួយនោះនឹងយកទៅបង្កើតនឹងផ្គត់ផ្គង់‹មជ្ឈមណ្ឌលអាស៊ាន›មួយ ដែលមានឈ្មោះថា‹AASC›ដែលជាមជ្ឈមណ្ឌលមួយ អាចឱ្យនិស្សិតអាស៊ានទាំងនោះ មានលទ្ធភាពផ្ជាប់ទំនាក់ទំនងតាមត្រូវការ ដែលនឹងជួយធ្វើឱ្យនិស្សិតទាំងនោះ មានអារម្មណ៌ថា សាលានេះគឺជារបស់ខ្លួន បង្កើតកម្មវិធីថ្មីៗ ដោយនិស្សិតខ្លួនឯងស្នើ នឹងរៀបចំឡើង, សព្វថ្ងៃមាន‹មជ្ឈមណ្ឌលពហ៊ុវប្បធម៍›មូយហើយ តែកំពុងទទួសសិស្សច្រើនពេកទៅហើយ ដែលតម្រូវការរបស់យើងត្រូវបង្កើតអ្វីមួយទៀត›។ អ្នកស្រីបន្តរថា‹ក្នុងគម្រោងនោះនឹងមានការជួយគាំទ្រដោយផ្ទាល់ខ្លួន ឱ្យអាចរកដំណោះស្រាយប្រើបំផុតសម្រាប់ជោគជ័យក្នុងមហាវិទ្យាល័យ – ធ្វើអន្តរាគមន៌ផ្តោតទៅលើចំណេះខាងសរសេរ នឹងជំនួយផ្សេងៗទៀតដើម្បីនិស្សិតឆ្លងទៅសាកលវិទ្យាល័យ ហើយនឹងបង្កើនមុខវិជ្ជា ទាក់ទងទៅនឹងប្រវត្តនៃនិស្សិតអាស៊ានអាមេរីកាំង។
ដោយសារតែជាមហាវិទ្យាល័យមួយដែលធំជាងគេ យល់ពិសហគមន៍ច្រើនជាងគេក្នុងរដ្ឋទាំងមូល យើងអប់រំ, សន្យា នឹងឱ្យអំណាចដល់អ្នកសិក្សានៃសហគមន៍ទាំងអស់។ mccមានមុខវិជ្ជាជាង ៧០, មានកម្មវិធីសញ្ញាប័ត្រ, ជាង១០០ ដែលរៀនឥត‹ក្រេឌីត› សម្រាប់បរិវេណមហាវិទ្យាល័យនៅ‹បេតហ្វឺត› នឹង ឡូវែល។ និស្សិតដែលមានជោគជ័យ មកប្តើមនៅទីនេះ!។