ដោយ ពិន សំខុន
ក្នុងរយៈពេលតែ១ថ្ងៃ ស្ថានភាពតឹងតែងនៅកម្ពុជា បានក្លាយទៅជាធូរស្រាល ស្ទើរមើលមិនយល់ៈ ពីអ្នកនយោបាយបក្សប្រឆាំងជាប់គុក, ពីការចោទប្រកាន់ពីបាតុកម្មនៅសហរដ្ឋអាមេរីក, ពីការចង់បិទទីស្នាក់ការអង្គការសហប្រជាជាតិ…,ទៅរកការលើកទោសលោក កឹម សុខា, ទៅរកភាពស្ងប់ស្ងាត់នយោបាយក្រៅប្រទេស, បំរ៉ុងលើកលែងទោសឱ្យអ្នកទោសនយោបាយទាំង២៧រូបផ្សេងទៀត…។ល។ គឹជាការបន្ធូរសម្ពាតនយោបាយកម្ពុជាយ៉ាងជាក់ស្តែង កិច្ចព្រមព្រាងថ្មីត្រូវបានចុះហត្ថលេខា ដើម្បីសន្តិភាពនយោបាយទៅថ្ងៃមុខ ដោយលោក ហ៊ុន សែន ដែលគ្រប់អ្នកវិភាគសេរី តែងនិយាយថា‹កិច្ចព្រមព្រាងបានបង្កើតដោយដៃលោកលោក ហ៊ុន សែន ហើយក៏នឹងរំលាយទៅវិញក៏ដោយដៃលោក ហ៊ុន សែន ដដែល យ៉ាងគ្មានអត់ឱន›។
គេពុំបានដឹងថា ការបន្ធូរបរិយាកាសនេះដោយសារអ្វីនោះទេ តែគេបានដឹងថា – លោក កឹម សុខា បានរួចពីការជាប់ទោសពន្ធនាគារ ហើយបានឡើងបុណ្យជា‹ប្រធានគណបក្សភាគតិចនៅសភា› មានថានៈស្មើរនាយករដ្ឋមន្ត្រី – លោកមេឃុំបក្សប្រឆាំងដែលទើបនឹងកាត់ទោសជាប់គុក៥ឆ្នាំ ក៏បានត្រូវដោះលែង – អ្នកជាប់ទោសដោយសារពាក់ពន្ធនឹងការចោទប្រកាន់លោកសុខា នឹងត្រូវលើកលែងទោស នាឱកាសយ៉ាងខ្លីខាងមុខ…, តែគេបែរជានាំគ្នានិយាយថា‹ធ្វើយ៉ាងនេះដើម្បីបំបែកគណបក្សសមរង្សីនឹងគណបក្សសិទ្ធមនុស្ស ឱ្យបែកបាក់គ្នារំលាយគណបក្សសង្គ្រោះជាតិចេញពីការបោះឆ្នោត›ទៅវិញ។
វិបត្តនយោបាយបានធ្វើឱ្យម៉ាស៊ីនរដ្ឋាភិបាលគាំងដំណើរៈ- ពីព្រោះច្បាប់នៃលទ្ធិប្រជាធីបតេយ្យ បានត្រូវអនុវត្តន៍ខុសដោយមន្ត្រីគណបក្សប្រជាជនតែម្នាក់ឯង- ការគាំទ្រពីសហគមន៍អន្តរជាតិបានធ្លាក់ចុះ- ការគាំទ្រពីសំណាក់ពលរដ្ឋខ្លួនឯងក៏សង្ឃឹមមិនបាន- ចុងក្រោយបង្អស់ការគាំទ្រក្នុងគណបក្សខ្លួនឯងក៏មិនរឹងមាំ- ដូច្នេះគ្រោះថ្នាក់‹លិចទូកកណ្តាលទន្លេ›ក៏នឹងមកដល់…, លោកហ៊ុន សែន បានសម្រេចចិត្តទៅរកការគាំទ្រពីប្រទេសចិន ដែលជាសម្ព័ន្ធមិត្តខាងក្រៅមកជំនួស- ងាកទៅរកការវាយបំបែកគណបក្សប្រឆាំងខាងក្នុងប្រទេស ដែលខ្លួនធ្លាប់មានបទពិសោធន៍ហើយធ្វើបានជោគជ័យតាំងពីឆ្នាំ១៩៩៤ នឹងបន្តរបន្ទាប់ ដោយសារមហិជ្ជតាចង់រក្សារបបរាជានិយមរបស់ព្រះបរមរាជវាំង ធ្វើឱ្យលោកហ៊ុន សែន អាចបង្វិលបានយ៉ាងងាយស្រួល។ តាំងពីឆ្នាំ២០១៣មក ស្ថានភាពលំនឹងនយោបាយ បានផ្លាស់ប្តូរៈ- គណបក្សហ្វុនស៊ិនប៉ិចដែលធ្លាប់ខ្លាំងជាងគេ ដោយសារដោតឬសរបស់ខ្លួនទៅនឹងព្រះបរមរាជវាំង បានចុះខ្សោយដោយព្រះមហាក្សត្រថ្មីមិនមានមហិច្ជតាដូចព្រះបីតាដែលបានចូលទីវង្គត់បាត់ទៅហើយទេ- ព្រះមហាក្សត្រថ្មីមិនបានបង្ហាញមហិច្ជិតាដូចព្រះបីតាព្រះអង្គក្រៅតែពីការដឹងគុណជំពោះមាតាបិតាតែប៉ុណ្ណោះនោះទេ- គណបក្សសង្គ្រោះជាតិបានកើតឡើងពីបក្សប្រឆាំងដែលពីមុនមាន២ ឥឡូវប្រមូលប្តុំគ្នាជាកម្លាំងថ្មីតែមួយយ៉ាងរឹងមាំ មានឬសគល់នៅជាមួយការស្មោះត្រង់ប្រជាជាតិ- សង្ឃឹមការគាំទ្រពីគណកម្មការបោះឆ្នោតជាតិ គ.ជ.ប.ដូចពេលបោះឆ្នោតលើកមុន ក៏បានកន្លងទៅហើយដែរ- សង្ឃឹមលើការគាំទ្រប្តូរផ្តាច់នៅក្នុងបក្សប្រជាជនក៏បានថយចុះដោយសារលោក ហ៊ុន សែន ធ្វើនយោបាយគ្រួសារនិយមជ្រុលទៅហើយ…, ទាំងនេះនឹងប្តល់ការវិភាគសមរមថា‹ទោះជាលោកសម រង្សី មិននៅក្នុងប្រទេសក៏កម្លាំងបក្សរបស់លោកនៅមានកម្លាំងរឹតតែធំ សម្រាប់ការបោះឆ្នោតនាពេលខាងមុខតែដដែល, ការបែកបាក់គ្នារវាងលោកកឹម សុខា នឹង លោក សម រង្សី ដោយសារចង់ធ្វើធំនឹងបង្ហាញពីការ‹ឆោតល្ងង់ដែលជាបទពិសោធន៍អតីតកាលមិនមានការចងចាំ›។
បុគ្គលិកលក្ខណៈរបស់លោក ហ៊ុន សែន គឺមាន‹ជំនឿតែអំណាចបុគ្គលនឹងកម្លាំងទ័ព›, បរិវាគាត់ទោះជាលោក ឈាង វុន លោក ផៃ ស៊ីផាន់, លោកអង្គ វង្សវត្តានា… ដែលធ្លាប់ស្គាល់ប្រទេសប្រជាធិបតេយ្យច្បាស់លាស់ ក៏ពុំបានផ្តល់ដំណោះស្រាយ‹ឈ្នះ-ឈ្នះ›ដែលលោកហ៊ុន សែន ចង់បាននោះឱ្យគាត់ទទួលយកបាននៅឡើយ…, ដែលទាំងនេះហើយដែលផ្តល់ការទស្សន៍ទាយថា‹ប្រជាពលរដ្ឋនឹងទម្លាក់ពួកគាត់ចោល›នាពេលបោះឆ្នោតខាងមុខនោះ។
ខុសគ្នានឹងសម្ព័ន្ធភាពលោក សម រង្សី – កឹម សុខា ដែលបានទៅ‹រៀនរំងាប់ចិត្តក្នុងព្រះពុទ្ធសាសនា› មុននឹងទៅធ្វើនយោបាយ- អ្នកទាំង២មានជំនឿទៅលើអំណាចនឹងកម្លាំងពលរដ្ឋ, មិនដែលរួញរា ហើយបង្ហាញពីការតស៊ូកាពារប្រជាជាតិ ប្រកបដោយលក្ខណៈជា‹បុគ្គលក្លាហានមិនមានការនឿយហត់›- មានជំនឿលើទំនាក់ទំនងមនុស្សមិនដូចគ្នាមែន តែមានវិន័យស្របគ្នាក្នុងការក៏សាងជាតិ…, ដែលគេអាចគិតថា‹បើ សម រង្សី មិនបាននៅបោះឆ្នោតដោយការរារាំងដ៏កំសាករបស់ហ៊ុន សែន ក្តី ក៏អាចមកជួយជាតិជាៈនាយករដ្ឋមន្ត្រី នាពេលឈ្នះឆ្នោតបានដែរ, ប្រជាជាតិខ្មែរត្រូវតែ‹បង្ហាញការអរគុណអ្នកទាំង២ នឹងសហសេវិក›ដែលជួយជាកម្លាំងចិត្តនឹងកាងារ ចំពោះការលះបង់នឹងការរំដោះជាតិដ៏ខ្ពង់ខ្ពស់នេះឱ្យដូចគ្នានឹងវិរបុរស កែម ឡី ដែលប្រជាពលរដ្ឋធ្លាប់ប្តល់កិត្តិយស លើភាពក្លាហានរបស់គាត់ចំពោះការបំភ្លឺជាតិខ្មែរដែរ។
ការខំប្រឹងបំបែកគណបក្សសង្គ្រោះជាតិមិនឈប់ឈរ ដោយលោក ហ៊ុន សែន ច្បាស់ជា‹មិនមែនជាភាពក្លាហានទេ គឺជាភាពស្លន់ស្លោ›ចំពោះការបាត់បង់អំណាចបុគ្គល។ ខំប្រឹងធ្វើល្អជាមួយលោក កឹម សុខា ហើយទម្លាក់លោក សម រង្សី ចោល ជា‹បំណងប្រាថ្នាអាក្រក់›នៅពីក្រោយខ្នង គឺ‹ចង់បង្កើតឈឺចាប់ បង្កើតការរំលាយគណបក្សជាសត្រូវខ្លួន›… ចុះបើគេមិនឈឺចាប់ គេមិនបែកបាក់ទៅវិញ, សេចក្តីប្រាថ្នាឱ្យគេឈឺចាប់ នឹងប្រាថ្នាឱ្យគេបែកបាក់នោះ‹នៅតែជាការឈឺចាប់នឹងការបែកបាក់របស់ខ្លួនឯងដដែល›៕