ថ្ងៃទី ២៥ វិច្ឆិកា ២០១៧ ក្រុងឡូវែលបាន ធ្វើការដង្ហែរក្បួនប្រចាំឆ្នាំ នឹងដើម្បីជាកិច្ចបញ្ចប់ ឆ្នាំ២០១៧ប្រកបដោយពន្លឺដ៏ត្រចះត្រចង់នឹងជា ចំណងដៃនៃការខិតខំប្រឹងប្រែងសម្តែងឬទ្ធី របស់ពលរដ្ឋនៃក្រុងទាំងមូល ដើម្បីឱ្យក្រុងរបស់ខ្លួន មានសោភ័ណ្ឌភាព នឹងភាពសប្បាយរីករាយគួរឱ្យ ចង់រស់នៅ។
បន្ទាប់ពីរឿបចំពិធីដ៏អ៊ឹកធឹកពេញកន្លះថ្ងៃ សម្រាប់កុមារនៅមន្ទីរ ធ្ញគ ពេញកន្លះថ្ងៃមក នាម៉ោង៤រសៀល តទៅទំព័រទី ០៤
ក្បួនគ្រឿងយន្តមានរថយន្តមានម៉ូតូនឹង គ្រឿងចក្រជាជំនិះ តាំងលំអជាក្បាច់រចនាប្លែកៗ ប្រមាណ១០០គ្រឿងកាត់ជាកង់ៗដោយក្រុមភ្លេង និងរបាំនាំដំណើរបានចេញដង្ហែក្បួនយ៉ាងវែង ផ្តើមនៅផ្លូវ“ចាកសុនវិល”នាមន្ទីរសុខភាព“មេត្តា” ឆ្ពោះតម្រង់មកផ្លូវ“សង់ត្រាល់” រួចបន្តដំណើរ យឺតៗតាមចង្វាក់ភ្លេងផង ឆ្ពោះទៅផ្លូវកាត់ទទឹង “មីឌលសិច” រួចហើយក៏យាត្រាទៅកាន់មន្ទីសាលា ក្រុងឡូវែល ដែលនៅទីនោះ មានសង់ជាទីឆាក ដែលាមានមន្ត្រីកិត្តិយសពីសាលាក្រុង ពី“បេកិន ហៀល” ពីក្រសួងនានា មកជាអធិបតីនៃពិធីដ៏ ឧឡាឫកនោះ។
នៅតាមបណ្តោយផ្លូវក្បួនដំណើរដ៏វែងនោះ ប្រជាពលរដ្ឋជាច្រើនផ្លែកជាធម្មតា បានចេញមក អបអរសាទរយ៉ាងកកកុញ ធ្វើឱ្យពិធីក្លាយជាមាន ប្រជាប្រិយភាព គួរឱ្យចាប់អារម្មណាស់។ ឆ្នាំនេះ សារព័ត៌មានខ្មែរផុសស.រ.អា. ក៏បានចូលរួមក្នុង ការដង្ហែរក្បួននេះ ជាអាជិវករខ្មែរតែម្នាក់ឯង បើ ទោះជាក្រុងឡូវែលនេះ មានអាជិវករខ្មែរដ៏ច្រើន ជាងគេ នៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកក៏ ដោយ។ យើងបានឃើញសហគមន៌ខ្មែរបានចេញ មករីករាយក្នុងពិធីបុណ្យជាមួយអ្នកដ៏ទៃយ៉ាងកុះ ករដែរ យើងមានការរំភើបច្រើន ដោយមានយុវជន ស្រែកអបអរនឹងឃើញកាសែតខ្មែរ តាំងនៅលើ រថយន្តមួយនឹងគេដែរ ខ្លះ សំពះសួរពីចម្ងាយដោយ ស្គាល់គ្នាពីមុនមកយើង ជឿថា ឆ្នាំក្រោយប្រាកដ ជាមានខ្មែរច្រើនជាងនេះ ចូលរួមជាមិនខានឡើយ។