រៀបរាងដោយ តារាយុទ្ធ ហង្ស
ឆ្នោត“Power Ball”ឡើងរង្វាន់ជិតដល់ ៦០០លានដុល្លាហើយ បើលោកអ្នកត្រូវឆ្នោត នោះ តើរក្សាវាបានមួយជីវិតដែរឬទេ?
កាលពីថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០១៦ មន្ត្រីផ្នែកឆ្នោតបានរកឃើញថា គ្មានរណាម្នាក់ឈ្នះនូវរង្វាន់ដែរមានទឹកប្រាក់ចំនួន ៣៤០លានដុល្លារនៅឡើយទេ។ ហើយដោយពួក គេបានប៉ាន់ស្មានថាទឹកប្រាក់ និងអាចកើនឡើង ដល់៤០០លានដុល្លារនៃថ្ងៃពុធនេះ។ នេះក៏ជាទឹក ប្រាក់រង្វាន់ ដ៏លើសលុបបំផុតចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅពេលដែរអ្នកទទួលរង្វាន់ នៅឯសោតខារ៉ូលីនា 9្សៀតុហ ជារៀលិនាបបានឈ្នះ នូវរង្វាន់ចំនួន៣៩៩.៤លានដុល្លារដែរជារង្វាន់ជាប់ លេខ៦ធំបំផុតក្នុងប្រវត្តិសាស្ត្រផោវឺរប៉ល។ ប៉ុន្តែ ឧទាហរណ៍ បើអ្នកស្រមៃមើលថា បើសិនជាអ្នក ឈ្នះនូវរង្វាន់បែបនេះ តើអ្នកនឹងគួរធ្វើដូចម្តេច ដើម្បីកុំអោយទឹកប្រាក់ដ៍ច្រើនបែបនេះបាត់បង់ ទៅវិញ? ចំលើយមាន១២វិធីដែរ ប្រហែលជា អាចជួយអ្នកអោយថែរក្សាទឹកប្រាក់ទាំងនេះបាន
១-កុំភ្លេចចុះហត្ថលេខា នៅលើសំបុត្រឆ្នោត រឺក៏កុំភ្លេចរាយការណ៍ទៅកាន់រដ្ឋរបស់អ្នក
ឧទាហរណ៍ បើសិនជាអ្នកស្រាប់តែជ្រុះបាត់នូវសន្លឹកឆ្នោតរបស់អ្នកតើអ្នកគួរធ្វើយ៉ាងណានៅ ពេលគ្មានអ្វីសំគាល់ថាសន្លឹកឆ្នោតនោះគឺជារបស់អ្នកនោះ។
២-កុំប្រាប់អ្នករាល់គ្នាអោយដឹង
ឧទាហរណ៍ ដូចដែរអ្នកដឹងហើយថា បើសិន ជាមនុស្សម្នាក់ដឹងថាអ្នកមានប្រាក់រាប់លានដុល្លារ នៅក្នុងខ្លួន តើគេនឹងធ្វើដូចម្តេច? អ្នកប្រកត់ជា មានឱ្យកាសច្រើនក្នុងការជប់គ្រោះថ្នាក់ ដូចជា ការចាប់ចំរិត រឺរងនូវការប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ ចំពោះអ្នក។
៣-កុំសំរេចចិត្តភ្លាមៗទទួលនូវប្រាក់សុទ្ធ សរុប ជាសជាងប្រាក់បំណាច់ឆ្នាំ
ពីព្រោះ អ្នកសំរេចចិត្តទទួលប្រាក់សុទ្ធសរុបប្រហែលជាជិត៧០5ធ្លាក់ខ្លួនក្រ ។ ដូច្នេះមុន នឹង សំរេចចិត្តយកនូវប្រាក់
សុទ្ធសរុប រឺក៏ប្រាក់បំណាច់ឆ្នាំ អ្នកគួរតែពី គ្រោះយោបល់ជាមួយនឹងអ្នកជំនាញផ្នែកពន្ធ រឺក៏អ្នកអោយយោបល់ផ្នែកវិនិយោគទុនសិន។
៤-កុំជំពាក់នូវបំណុល
ពីព្រោះការជំពាក់នូវបំណុលអាចធ្វើអោយអ្នកមានបញ្ហានាពេលអនាគត។ ឧទាហរណ៍ អ្នក ឈ្នះឆ្នោតម្នាក់នៅឯកាលីហ្វញ៉ា ត្រូវបានគេរឹបអូស ទ្រព្បសម្បត្តិដោយសារជំពាក់បំណុលអចលន ទ្រព្ប។
៥-កុំព្យាយាមចំណាយ រឺក៏ចាយវាយដូចជា អភិជន ពីព្រោះការចំណាយបែបនេះអាចធ្វើអោយ អ្នកមានទំលាប់អាក្រក់។ ឧទាហរណ៍ ប្រសិនជា អ្នកចាប់ផ្តើមលេងឡែង អ្នកនឹងមានអារម្មណ៍ថា អ្នកនឹងមិនសប្បាយចិត្តទេរហូតទាល់តែអ្នកបាន ចាញ់នូវលុយរាប់ពាន់ដុល្លារ។
៦-កុំព្យាយាមទិញនូវវត្ថុគ្រប់យ៉ាងសំរាប់ អ្នករាល់គ្នា រឺសូម្បីតែខ្លួនរបស់អ្នក ពីព្រោះការធ្វើ បែបនេះអាចធ្វើអោយមិត្តភក្តិ គ្រួសាររបស់រំពឹង ទៅលើអ្នកជារៀងរហូត។
៧-រៀនគ្រប់គ្រងនៅការចំណាយ
ពីព្រោះអ្នកខ្លះនៅពេលដែរមានលុយច្រើន គេនឹងចាប់ផ្តើមចំណាយ នឹងទិញរបស់ថ្លៃៗដោយមិនខ្វល់គំរោងថវិការអ្វីទាំងអស់ នេះជាហេតុផល ដែរអាចអោយអ្នកជួបនឹងវិបត្តិសេដ្ជកិច្ច
៨- កុំព្យាយាមធ្វើជាធានាគារ អោយគេខ្ចី ប្រាក់មិនថា អ្នកមាន រឺអ្នកក្រ ពេលខ្លះអ្នកតែង តែត្រូវការលុយដើម្បីបង្វិល នូវពេលដែរជួបនឹងបញ្ហាអ្វីមួយ ។
៩-កុំបរិច្ចាគប្រាក់របស់ខ្លួនទាំងអស់ចូលមូល និធិសប្បុរសធម៌ស្រមៃមើលថា ថ្ងៃណាមួយនៅ ពេលដែរគ្រួសាររបស់ជួបបញ្ហាផ្នែកសេដ្ជកិច្ច តើ អ្នកនឹងគួរធ្វើដូចម្តេច?
១០-កុំព្យាយាមចំណាយដូចទៅនឹងតារា រឺក៏អត្តពលិកល្បីៗ ការទិញនូវរបស់ឆើតឆាយគឺពិត ជាធ្វើអោយអ្នកមានកិត្តិយសណាស់ ប៉ុន្តែអ្នកត្រូវ ដឹងថា ការធ្វើដំរាប់តាមអត្តពលិក រឺក៏តារាល្បីអាច ធ្វើអោយអ្នកជួបនឹងវិបត្តិសេដ្ឋកិច្ចបាន ពីព្រោះ ចំណូលនឹងចំណាយរបស់ពួកគេខុសពីអ្នក។
១១-កុំគិតថាអ្នកអាល្មើសនឹងច្បាប់បាន
នៅពេលដែរអ្នកមានទ្រព្បសម្បត្តិស្តុកស្តបអ្នកប្រកត់ជាគិតថាអ្នកអាចជួលនូវមេធាវីពូកែៗ ដើម្បីការពារអ្នក ប៉ុន្តែកុំភ្លេចថាច្បាប់មិនគិតថា អ្នកមាន រឺ ក៏ក្រទេ យុត្តិធម៌តែងតែមានជានិច្ច។
១២-ព្យាយាមរកនូវអ្នកជំនាញផ្នែកហិរញ្ញវត្ថុដើម្បីប្រឹក្សាយោបល់ជាមួយអ្នកក្នុងការ ការពារទ្រព្យសម្បត្តិរបស់អ្នកនាពេលអនាគត។
ឧទាហរណ៍ តើអ្នកដឹងពីរបៀបដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកប្រឆាំងនឹងការគំរាមកំហែងទាំងអស់និងដឹងច្បាស់អំពីរបៀបដើម្បីការពារអចលនទ្រព្យរបស់អ្នកក្នុងករណីដែលអ្នកស្លាប់ដែរឬទេ?
ព័ត៌មានទាក់ទង