ពាក្យបណ្តឹងប្តឹងចំពោះការឃុំខ្លួនជនភៀសខ្លួនខ្មែរដើម្បីនិរទេស និងការទាមទារឱ្យមានការដោះលែងនៅឡងប៊ិច នយោបាយ ដោយ ខ្មែរផុស USA ចេញផ្សាយ January 22, 2018 42 ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ចៅក្រមឡងប៊ិចកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ បានេធ្វើការរារាំងរដ្ឋបាលសហព័ន្ធពី ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនិរទេសបុរស ឡងប៊ិចម្នាក់និងអ្នកផ្សេងទៀតត្រឡប់មកកម្ពុជា។ បើទោះបីជាល្បឿនដែលរដ្ឋាភិបាលសហព័ន្ធ មានបំណងបដិសេដចំពោះអ្នកធានាហាក់បីដូចជាលឿនយ៉ាងណាក៏ដោយតុលាការបានរកឃើញថា ដីកាបផ្អាកជាណ្តោះអាសន្ន គឺចាំបាច់ដើម្បីមិនឱ្យ មានការធ្វើនិរទេស រហូតដល់ពេលដែលតុលាការអាចផ្តល់នូវការពិចារណាសមរម្យចំពោះបញ្ហា ស្មុគស្មាញនេះ។ លោក នាក គីម ហៅ “រិកគី” ឈឿន អាយុ ៤២ ឆ្នាំពលរដ្ឋរស់នៅឡងប៊ិច គឺជាអ្នកធានាម្នាក់ ក្នុងចំនោមអ្នកធានាដែលមានឈ្មោះពីរនាក់ក្នុង រឿងក្តីនេះ។ មេធាវីដែលចូលរួមក្នុងបណ្តឹងនេះ បានជំទាស់នៅក្នុងពាក្យបណ្តឹងរបស់ពួកគេថា ទីភ្នាក់ងារគយ និងការពង្រឹងច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលហៅកាត់ថា ជីែ មិនមាន អំណាចក្នុងការចាប់ឃុំឃាំងលោក ឈឿន និង អ្នកដទៃ ខណៈដែលអាជ្ញាធរសហព័ន្ធបានព្យាយាម ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញ នោះទេ បើទោះបីជាលទ្ធភាពនៃការធ្វើនិរទេស នៅមានមន្ទិលនៅឡើយ។ ទោះបីជាលោក ឈឿន មានជាប់បទល្មើសព្រហ្មទណ្ឌ និងប្រឈមនឹង ដីការនិរទេសតាំងពីឆ្នាំ ២០០០ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាកម្រនឹងទទួលយកការនិរទេសពីសហរដ្ឋអាមេរិកណាស់។ លោក ខេវិន លូ បុគ្គលិកផ្នែកច្បាប់នៅ អង្គការ សៅិនា មៅរេចិនាស ដៅវានចិនង ស្ញុតិចេ-សៅិនា ឡាឹ ជ៉ាចុស 9ៅៅប្ញៅ ដែលជាក្រុម សិទ្ធិមនុស្សចូលរួមក្នុងរឿងក្តីនេះបាននិយាយថា មេធាវីក៏កំពុងស្វែងរកការបញ្ជាក់ចំពោះសំណួរ ដែលថា ពេលណាមន្ត្រី ជីែ អាចចាប់ឃុំឃាំង បុគ្គលណាម្នាក់បាន។ សំណួរបែបនេះក៏គេអាចោទ បានដែរថា តើមន្ត្រី ជីែ គួតែចាប់ឃុំនរណាម្នាក់ មុនពេលទទួលបានឯកសារដែលបញ្ជាក់ច្បាស់ថា ប្រទេសមួយទៀតនឹងទទួលយកជនដែលឃុំនោះសម្រាប់ការនិរទេស ឬថាតើវាសមហេតុផលទេ ក្នុងការឃាត់ខ្លួននរណាម្នាក់ដែលមានប្រវិត្តហឹង្សា ដោយធ្វើការពិនិត្យជាមួយអាជ្ញាធរនោះ។ លោក ឈឿន ត្រូវបានឃុំខ្លួននៅខែតុលា ដោយមន្ត្រី ជីែ។ មេធាវីតំណាងឱ្យលោកឈឿន , អ្នកធានាដែលមានឈ្មោះផ្សេងទៀតមកពីក្រុង ម៉ូដេសត្រូ និងបណ្តឹងដែលត្រូវបានស្នើឡើងដោយ ជនជាតិកម្ពុជាដែលអាចមានចំនួនប្រហែល១,៩០០ នាក់បានអះអាងថា រដ្ឋាភិបាលត្រូវតែដោះលែងអ្នកជាប់ឃុំដែលនឹងត្រូវរៀបចំនិរទេសទាំងអស់ ឱ្យបានមុនពេលផុតកំណត់រយៈប្រាំមួយខែ ប្រសិន បើការធ្វើមាតុភូមិនិវត្តន៍គឺមិនអាចដឹងជាមុន នោះ។ បើការដកស្រង់សំដីរបស់លោក លូ បាន និយាយថា មានពលរដ្ឋខ្មែរអាមេរិកកាំងប្រមាណ ពី១០០ ទៅ១៥០ នាក់ត្រូវបានឃុំខ្លួន។ អង្គការ ៅៅ្ញៅ បានប្រកាសបណ្តឹងតំណាងឱ្យលោក ឈឿន និងអ្នកផ្សេងទៀតធ្វើឡើងនៅដើមខែ វិច្ឆិកា។ ករណីរបស់ឈឿនគាត់បានមករស់នៅសហរដ្ឋអាមេរិចជាជនភៀសខ្លួននៅពេលគាត់មានអាយុ៦ឆ្នាំ ក្នុងឆ្នាំ១៩៨១។ គាត់បានសារភាពថាគាត់មានកំហុសចំពោះការកាន់កាប់អាវុធខុសច្បាប់ និងការប្រព្រឹត្តអំពើហឹង្សាក្នុងងឆ្នាំ១៩៩៩ ប៉ុន្តែ មន្ត្រីកម្ពុជាបានបដិសេធមិនព្រមទទួលយកគាត់ចូលក្នុងប្រទេសកម្ពុជាបន្ទាប់ពីគាត់ទទួលបាន ដីការបង្គាប់និរទេសនោះ។ អង្គការ ៅៅ្ញៅ បានអះអាងថា រដ្ឋាភិបាល អាមេរិកបានបង្កើនការឃុំឃាំងពលរដ្ឋខ្មែរក្នុង រយៈពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលសហព័ន្ធដែលមានបំណង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកការធ្វើមាតុភូមិ និវត្តន៍បន្ថែមទៀត។ បញ្ហានេះ បានទាក់ទាញការយកចិត្តទុកដាក់នៅក្រុងឡងប៊ិចដែលជាកន្លែង មានចំនួនពលរដ្ឋខ្មែរជាជនភាសខ្លួនជាច្រើនរស់ នៅដើម្បីគេចផុតពីអំពើប្រល័យពូជសាសន៍ខ្មែរ ក្រហម។ គួរបញ្ជាកថា កាលពីពាក់កណ្តាលខែកញ្ញា ក្រសួងសន្តិសុខជាតិអាមេរិកបានប្រកាសអំពីការដាក់ទណ្ឌកម្មទិដ្ឋាការប្រឆាំងនឹងកម្ពុជា និងប្រទេស អាហ្វ្រិកបីផ្សេងទៀតដោយសារតែការបដិសេធ ឬពន្យារពេលក្នុងការទទួលយកការនិរទេស។ 42 Share