Top Mobile Banner

ស ខេង កំពុងសិក្សាពីការកែររដ្ឋធម្មនុញ្ញខ្មែរ

រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា អាចនឹងត្រូវកែ ប្រែ ប៉ុន្តែត្រូវតែធ្វើការអនុម័តដោយសម្លេង២ភាគ ៣នៃសភាជាតិ, បើយោងតាមសមាសភាពសភាជាតិបច្ចុប្បន្នៈ ដែលមាន១២៥រូប ក្នុងនោះមាន ដំណាងរាស្ត្រ៥៥រូប គ្មានសម្លេងឆ្នោតរបស់ប្រ-ជាពលរដ្ឋទេ។ កាសែតភ្នំពេញប៉ុស្តថ្ងៃទី២៩ ធ្នូ ២០១៧ បានរាយការយ៉ាងក្បោះក្បាយពីករណី ប៉ុនប៉ងកែប្រែនេះ ដែលយើងសង្ខេបអត្ថបទសរសេរ ដោយ ម៉ិក ដារា នឹង អនឌ្រូ ណាឆែមសិន នោះ ដូចតទៅៈ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋ មន្ត្រីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃទី២៨ ធ្នូ២០១៧ ថា “ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ រដ្ឋធម្មនុញ្ញអាចនឹងពិនិត្យទៅលើបញ្ហាដែលទាក់ទងលើបុគ្គលកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ផលប្រ-យោជន៍នៃព្រះរាជាណាចក្រកម្ពុជាទាំងក្នុង និង ក្រៅប្រទេស ហើយនឹងសិក្សាទៅគោលការណ៍ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ ដោយបានលើក ឧទាហរណ៍អំពីកញ្ញា កឹម មនោវីទ្យា កូនស្រីលោក កឹម សុខា”។ លោករដ្ឋមន្ត្រី ស ខេង បន្តថា “ឥឡូវ សម្តេចតេជោឱ្យខ្ញុំសិក្សាជាមួយសហការីដើម្បីស្នើ ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ហើយប្រហែល ជាមាន៧ចំណុចតែយក៣ចំណុចទេ។ ទីមួយទាក់ ទងនឹងសមាសភាពរាជរដ្ឋាភិបាល និងទី ២ ប្រហែល ទាក់ទងនឹងរឿងនេះឧទាហរណ៍កូនលោក កឹម សុខា ចុះកម្ពុជានេះគាត់បានប្រៀបធៀបជាមួយ អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី លីប៊ី អេហ្ស៊ីប និងប្រទេស មួយចំនួនទៀត និងថ្មីៗនេះប្រៀបជាមួយនឹង មីយ៉ាន់ម៉ា”។ លោករដ្ឋមន្ត្រីថ្លែងបន្តដោយបាន ចោទសួរថាៈ “ហេតុអ្វីបានជាមានគំនិតអគតិ។ មានបទពិសោធច្រើនហើយបានរៀនសូត្រចេះ ដឹងច្រើន ប៉ុន្តែការគ្រប់គ្រង និងដឹងសុខទុក្ខរឿង ប្រវត្តិសាស្ត្រកម្ពុជាប្រហែលជាមិនទាន់គ្រប់ទេ ហើយគាត់បានទៅស្នើឱ្យអង្គការសហប្រជាជាតិព្យួរអាសនៈកម្ពុជានៅអាមេរិកចេះធ្វើអ៊ីចឹងទៅ រួច។ ខ្ញុំឆ្ងល់ដល់ហើយអាចធ្វើបែបហ្នឹងទៅរួច?”។ លោក ស ខេង បានលើកឧទាហរណ៍ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានទម្លាក់ពីតំណែង ហើយបានភៀសខ្លួនទៅជ្រកកោននៅក្រៅប្រទេស ដែលពួកគេមិនបង្កើតកម្លាំងនយោបាយមក ប្រឆាំងផលប្រយោជន៍ប្រទេសរបស់គេនោះទេ តែគណបក្សប្រឆាំងនៅកម្ពុជាបានធ្វើសកម្មភាពពីខាងក្រៅប្រទេសដែលធ្វើឱ្យប៉ះពាល់ផលប្រ- យោជន៍ជាតិដែលបញ្ហានេះត្រូវទាមទារឱ្យមាន ការចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
គួររំឭកផងដែរថានៅក្នុងខែធ្នូនេះ ក្រុមអ្នក នយោបាយ និងសមាជិកអង្គការសង្គមស៊ីវិល បាន ទៅទីក្រុងញូវយ៉ក ដោយបានអំពាវនាវឱ្យអង្គការ សហប្រជាជាតិចាត់វិធានការដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយ បានស្នើឱ្យ“ព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ”ហើយត្រូវចាប់ផ្តើម“បេសកកម្ម ស្វែងរកការពិត”មួយនៅកម្ពុជា។
សវនាការនៅអង្គការសហប្រជាជាតិនេះ ត្រូវបានរៀបចំឡើងដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រចាំនៅអង្គការ សហប្រជាជាតិដោយមានការចូលរួមពីកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់អតីតមេបក្សប្រឆាំងលោក កឹម សុខា និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក ហ្ញៀន ថ្សិតៀន ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី។
នៅក្នុងសារសំឡេងដែលបានកត់ត្រាដោយ វិទ្យុអាស៊ីសេរីកញ្ញា កឹម មនោវិទ្យា បានស្នើឱ្យ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១ ស្នើទៅអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលឡើងវិញ អំពីសមាជិកភាព របស់កម្ពុជានៅអង្គការសហប្រជាជាតិ។ កញ្ញា កឹម មនោវិទ្យា បានចោទសួរថាៈ “ហេតុអ្វីបាន ជាយើងនៅទីនេះដោយក្លែងថា យើងនឹងមាន ការបោះឆ្នោតមួយនៅឆ្នាំ២០១៨ នៅពេលដែល វាបញ្ជាក់ច្បាស់ថា ឥឡូវនេះក្រុមឥស្សរជនបក្ស កាន់អំណាចពួកគេបានបង្ហាញថាពួកគេគ្មានការ គោរព… ចំពោះការបោះឆ្នោតទាល់តែសោះ នោះ?”។
លោក សន ជ័យ តំណាងអង្គការបណ្តាញ គណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវសូមឱ្យមានការពិគ្រោះយោបល់ មុននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលោក ជ័យ ថ្លែង ថាៈ “ច្បាប់ខិលខូចខ្លះ ត្រូវបានគេយកមកប្រើហើយ វាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងលទ្ធិប្រជា ធិបតេយ្យហើយវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តី ត្រូវការរបស់មនុស្ស”។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង យុត្តិធម៌បានថ្លែងកាលពីម្សិលមិញថា “បុគ្គលណាក៏ដោយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និង ផលប្រយោជន៍ជាតិ និងសាធារណៈទាំងមូលត្រូវទទួលទោសទណ្ឌ។ ប្រទេសណាក៏គេមានច្បាប់ ទប់ស្កាត់នូវបុគ្គលណាដែលធ្វើឱ្យប៉ះពាល់ផលប្រ យោជន៍ជាតិគោលការណ៍សិទ្ធិមនុស្សយើងមានសិទ្ធិសេរីភាពរបស់យើងក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិ សេរីភាពនោះ ប្រសិនបើវាប៉ះពាល់ដល់សិទ្ធិអ្នក ដទៃ ឬប្រយោជន៍ជាតិទាំងមូលគឺត្រូវបានហាម ប្រាម និងមានវិធានការទប់ស្កាត់”។
នៅពេលទាក់ទងកាលពីថ្ងៃទី២៩ធ្នូនេះ កញ្ញា កឹម មនោវិទ្យា បានថ្លែងថាៈ “ឥស្សរជន គណបក្សកាន់អំណាចកំពុងបំផ្លាញលទ្ធិប្រជាធិប តេយ្យសេរីពហុបក្សរបស់កម្ពុជា និងបានធ្វើឱ្យ កម្ពុជាក្លាយទៅជារដ្ឋឯកោ។ ពិតណាស់គ្រួសារខ្ញុំ ហើយនឹងរូបខ្ញុំបានស្ថិតនៅក្រោមការគំរាមកំហែង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះប៉ុណ្ណោះដែលរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំពោះខ្ញុំដោយបើកចំហ។ នេះមិនមែន ជារឿងភ្ញាក់ផ្អើលនោះទេ ពីព្រោះខ្ញុំមានតួនាទីជា អ្នកប្រឆាំង។ ប៉ុន្តែថ្វីបើមានការគំរាមកំហែង និង ហានិភ័យបែបនេះក្តីក៏ខ្ញុំ និងប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀតដែលចង់បានការផ្លាស់ប្តូរ វិជ្ជមានមិនមានជម្រើសអ្វីផ្សេងក្រៅពីឆ្លើយតប ទៅកាន់របបផ្តាច់ការនេះវិញនោះទេ”។
អ្នកជំនាញផ្នែកច្បាប់លោក សុក សំអឿន បាន ថ្លែងថាៈ “ការហាមឃាត់បែបនេះអាចមិនមាន ភាពច្បាស់លាស់ និងចម្លែក។ តើវាមានន័យដូច ម្តេចដែលហៅថាប៉ះពាល់ដល់ប្រទេសជាតិ? ការ ស្នើឱ្យសហភាពអឺរ៉ុប ឬអង្គការសហប្រជាជាតិ ដាក់ទោសអ្នកណាម្នាក់ដែលរំលោភសិទ្ធិមនុស្ស គឺមិនមែនមានន័យថាជាអ្នកធ្វើឱ្យអន្តរាយដល់ ប្រទេសជាតិនោះទេ”។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា“គេមិន ត្រូវធ្វើវិសោធនកម្មច្បាប់ណាមួយដែលអាចបំពាន ដល់សិទ្ធិសេរីភាពនៃការបញ្ចោញមតិដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ”។

 

ព័ត៌មានទាក់ទង