Top Mobile Banner

ស្ថានភាពនយោបាយកម្ពុជានាខែមករាឆ្នាំ២០១៨

ខ្មែរផុសស.រ.អា.
ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីឆ្នាំ ១៩៩១ ដោយមានការគាំទ្រពីអង្គការសហប្រជា ជាតិ ឥឡូវនយោបាយនឺងរចនាសម្ព័ន្ធនោះ បានត្រូវរំលាយបាត់បង់អស់រលីងទៅវិញហើយ។
តើស្ថានភាពកម្ពុជាមកដល់ដំណាក់ការណា ហើយ?


ការបាត់បង់នេះ បានផ្តើមជាក់ស្តែងនៅពេល ដែលរដ្ឋបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន រកទៅឃើញនៅដើមឆ្នាំ២០១៦ថា “គណបក្ស ប្រជាជនរបស់លោកនឹងចាញ់ឆ្នោតបាត់បង់ការ កាន់អំណាចនៅពេលបោះឆ្នោតខែកក្កដាឆ្នាំ ២០១៨ខាងមុខនេះ”។ ចាប់តាំងពីពេលនោះមក ១-ការគោរពខ្លឹមសារនៃរដ្ឋធម្មនុញ្ញខ្មែរ ដែលជាច្បាប់គោលសម្រាប់ធានាលំនឹងរបស់ប្រទេសកម្ពុជា បានត្រូវបំផ្លាញមុនគេ ២-ការបំផ្លាញសមាសភាព នៃគណបក្សប្រឆាំងនឹងអំណាចរបស់គណបក្សប្រជាជន ក៏ផ្តើមឡើងជាបន្ទាប់ ៣-មានការងាករេ ទៅរកការគាំទ្រនយោបាយផ្តាច់ការនិយមពីប្លុក សម្ព័ន្ធមិត្រកុម្មុនិស្តចិន នៅឆ្នាំ២០១៧ ៤-កាត់ ទោសបង្ឃាំងលោក សម រង្សី មិនឱ្យចូលក្នុង កម្ពុជានឹងចាប់ខ្លួនលោក កឹម សុខា ដែលដឹកនាំ គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏ខ្លាំងខ្លាជាងគេ ៥-អនុម័ទច្បាប់នានានៅសភា ដោយ មិនចាំបាច់គោរពស្មារតីនៃរដ្ឋធម្មនុញ្ញជាតិ ៦-រំលាយ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង ស្របច្បាប់តែមួយ ៧-ដកដំណែងសមាជិកសភា នឹងក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតដោយស្រប ច្បាប់ ៨-ការចែកដំណែងសមាជិកសភា នឹងដំ ណែងក្រុមប្រឹក្សាឃុំសង្កាត់ ទៅឱ្យសមាសភាព ឯកជនដោយការតែងតាំង ៩-ការចេញច្បាប់ហាម ឃាត់បុគ្គលដែលគ្មានកំហុស មិនឱ្យមានសិទ្ធធ្វើ នយោបាយ ១០-បង្កើតច្បាប់ថ្មីៗបន្តរបន្ទាប់ ដោយ រចនាសម្ព័ន្ធសភាជាតិដែលគ្មានអភ័យឯកសិទ្ធិ។ មកដល់ដំណាក់ការនេះ គឺប្រទេសកម្ពុជាបានថយ ក្រោយ៣៥ឆ្នាំ ដូចកាលពីជំនាន់“រដ្ឋកម្ពុជា”ក្រោម ការគ្រប់គ្រងរបស់“ប្រទេសវៀតណាមខាងជើងជាអធិបតី” គឺជាប្រទេសដែល“គ្មានប្រជាពលរដ្ឋ” ពីព្រោះពលរដ្ឋពុំបាននៅជាអធិបតីដោយគ្មានរដ្ឋ ធម្មនុញ្ញរបស់ជាតិ គ្មានពហុបក្សនៅឯសភាជាតិ នឹងគ្មានរដ្ឋាភិបាលគ្រប់គ្រងដោយសភាជាតិខ្មែរ ទេ។
តាំងតែពី៣៥ឆ្នាំមុនមកហើយ នៅពេល ដែលពិភពលោកបានរំកិលមកដល់រយកាលឬ “យុគ”នៃការប្រកួតអំណាចសេដ្ឋកិច្ចយ៉ាងពេញ ទំហ៊ឹង ក៏បាននាំទាំងនាវាកម្ពុជាឱ្យចូលក្នុងបណ្តាញ នៃចរន្តយន្តការថ្មីនេះ ដែលគេជឿលើសេរីភាព លើពហុបក្ស ជាពិសេសជឿលើការចូលរួមរបស់ពលរដ្ឋខ្មែរជា“គណធិបតីរបស់ប្រជាជាតិកម្ពុជា”។ អ។ស។ប។បានណែនាំប្រទេសក្នុងសាកលលោក ឱ្យជួយកសាងប្រទេសកម្ពុជាក្នុងរូបភាពថ្មី ហើយរៀបរចនាសម្ព័ន្ធគ្រប់គ្រងប្រទេសជាថ្មីឡើង ដែល៣៥ឆ្នាំក្រោយមក “រូបរាង”នៃកម្ពុជាក៏បាន ផ្លាស់ប្តូរ ជាមួយនឹងមេដឹកនាំ ដែលមានជំនឿតិចតួចលើលទ្ធិប្រជាធិបតេយ្យនេះ, នាយករដ្ឋមន្ត្រី ទី១ដំបូងបង្អស់ នរោត្តម រណឬទ្ធិ បាននិយាយ ក្នុង តទៅទំព័រទី ១៧
សុន្ទរកថាមួយនៅ“ទិវាសេរីភាពសារព័ត៌មាន” ឆ្នាំ១៩៩៤ ថា “លទ្ធិប្រជាធិបតេយ្យមិនអាចអនុវត្តន៍ នៅកម្ពុជាបានទេ…” មកដល់សព្វថ្ងៃនេះហើយ ក៏ នៅតែព្រះអង្គអាចចូលជាសមាជិកសភាជាតិ ដោយមិនចាំបាច់បោះឆ្នោត ក៏ធ្វើបានដែរ -រីឯ លោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន វិញ បានប្រើ កម្លាំងទ័ពទាមទារឡើងកាន់អំណាចតាំងតែពីឆ្នាំ ១៩៩៣ នៅពេលលោកចាញ់ឆ្នោត ឥឡូវនេះក៏នៅ តែក្លាយជាអ្នករំលាយនូវអ្វីៗដែលអ.ស.ប. បាន ជួយក៏សាងតាំងពីជាង៣០ឆ្នាំមកហើយ ឱ្យរលាយ បាត់បង់អស់រលីងតែម្តងនាបច្ចុប្បន្ននេះ។ នៅ ឆ្នាំ១៩៩៣ នៅពេលបោះឆ្នោតហើយ “លោកគ្រូ ពេទ្យអ.ស.ប.”បានរករូបមន្តឃើញសម្រាប់កម្ពុជា តែបានដាក់“មនុស្សខុស”ឱ្យមកគ្រប់គ្រងដែល ជាបុព្វហេតុនៃការបានក្លាយជា“ដង្កូវនៅក្នុង សាច់” បានធ្វើឱ្យកម្ពុជាមាន“រូបសម្ភស្សសមរម”តែសំបកក្រៅ តែ“មាយាទ”ជាស្រីលើកជើងមួយ “កញ្ជើធ្លុះ” ជារៀងរហូតមក – គឺជារដ្ឋាភិបាល ដែលពូកែតែ “សុំទាន”មួយឆ្នាំៗសុំបាន១ពាន់លាន ដុល្លារ នឹងពូកែរខាង“វាយតប់”ដូចជាក្រុម”ម៉ា ហ្វិយា“វាយធ្វើបានអ្នកស្លូតត្រង់សម្លាប់អ្នកការ ពារព្រៃឡង់ អ្នកហ៊ាននិយាយការពិត…ដូច្នោះ ដែរ…។
ក្នុងរយៈពេល៣៥ឆ្នាំដដែលនេះដែរ អ.ស. ប.ក៏បង្កើតបាននូវគណបក្សប្រឆាំងមួយ ដ៏រឹងប៉ឹង បានគឺ“គណបក្សសង្គ្រោះជាតិ” ដែលបានណែនាំនឹង ស្ថិតនៅជាមួយប្រជាពលរដ្ឋឱ្យស្គាល់ថា“អ្វីទៅជាលទ្ធិប្រជាធិបបតេយ្យ” ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋខ្មែរទាំងនោះស្រឡាញ់ ចង់ឱ្យបានឃើញលទ្ធិប្រជាធិបតេយ្យនោះរស់រានមានជីវិតឡើង។ ពេលនេះ បើទោះជា គណបក្សប្រជាជនរំលាយ គណបក្សសង្គ្រោះជាតិដោយអំណាចកងទ័ពក្តី ក៏ស្មារតីនៃ“លទ្ធិប្រជាធិតេយ្យ”បានដុះដាលក្នុង ប្រទេសខ្មែររួចទៅហើយដែរ ប៉ុន្តែ“ស្មារតី”នោះ កំពុងតែត្រូវរងការគំរាមកំហែងយ៉ាងដំណំ។
ជាមួយគ្នានេះ សមាជិកនៃគណបក្សសង្គ្រោះ ជាតិដែលបាន“ភៀសខ្លួន”ខ្ទាតចេញមកក្រៅប្រទេស រួមដៃគ្នានឹងប្រជាពលរដ្ឋដែលជាអតីតជនភៀស ខ្លួន បានធ្វើសកម្មភាពតទល់នឹងការធ្វើ“រដ្ឋប្រហារ លើរដ្ឋធម្មនុញ្ញ”របស់គណបក្សប្រជាជនកម្ពុជានេះ បណ្តាលឱ្យសហគមន៍អន្តរជាតិហត្ថលេខីសន្ធិ សញ្ញាក្រុងប៉ារីស ដែលធ្លាប់ជួយខ្មែរឱ្យបានសុខ សន្តិភាព ក៏ចេញមុខមកកាពារយ៉ាងពេញទំហ៊ឹង ចាប់តាំងពីចុងឆ្នាំ២០១៧មកហើយ9ឥឡូវបាន ២ខែ – សហគមន៍អន្តរជាតិ រួមគ្នានឹងអ.ស.ប. ទាំង អស់គ្នាទាមទារឱ្យប្រទេសកម្ពុជារបស់គណបក្ស ប្រជាជនត្រឡប់មករករចនាសម្ព័ន្ធ នឹងប្រក្រតី ភាពដូចដើមវិញ ហើយបន្តរគោរព“ស្មារតីនៃសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១នោះឡើងវិញ -បើមិន ធ្វើទេនោះ គេនឹងដាក់ទណ្ឌកម្មលើបុគ្គលអ្នកដឹកនាំ ទំនងជា៣០០នាក់បនឹងប្តើមដាក់ដង្គៀបសេដ្ឋកិច្ច កំពុងបង្កកជំនួយមកកម្ពុជា រហូតដល់មានការ ផ្លាស់ប្តូរត្រឡប់មកវិញ។ ប្រទេសទាំងអស់នោះ មាន អាមេរីក – កាណាដា – អឺរ៉ុប – អូស្ត្រាលី – ជប៉ុន នឹង អ។ស។ប។ នៅសល់ប្រទេសចិន – វៀតណាម ដែលនៅគាំទ្ររបប“ភ្នំពេញ” រីឯប្រទេស សហគមន៍“អាស៊ានជាសហគមន៍សេដ្ឋកិច្ច”សន្យាជាមួយចិន“មិនលូកដៃចូលក្នុងនយោបាយកម្ពុជា”។
តើកម្ពុជាបំរុងទៅទិសណាទៀត?
ដោយសារ“ទណ្ឌកម្មសេដ្ឋកិច្ច” ប្រទេសកម្ពុជា មិនអាចមានការបញ្ជាទិញឬលក់ទំនិញអ្វីជាមួយ អាមេរីក – អឺរ៉ុប នឹង អូស្ត្រាលី បានទៀតទេ, ការ នេះនឹងបណ្តាលឱ្យខូចហិរញ្ញវត្ថុ ពាណិជ្ជកម្ម ថែម ទាំងនឹង ទេសចរ កម្ពុជា ថែមទៀត្ប ដែលទាំងនោះ ជាប្រភពចំណូលចាំបាច់ សម្រាប់ចិញ្ចឹមមន្ត្រីរាជ ការ យោធា នឹង ប៉ូលីស នឹងប្រជាពលរដ្ឋដែលកំពុង ប្រកបរបរនៅរោងចក្រនឹងគំពុងរកស៊ី ។ ប្រជាពលរដ្ឋ រាប់លាននាក់ នឹងរើបំរះ ទាមទារ រកប្រាក់ចំណូល ប្រចាំគ្រួសារខ្លួន ដែលរដ្ឋាភិបាលមិនអាចផ្តល់ឱ្យ បានតទៅទៀត, ការនោះវានឹងក្លាយជាបាតុកម្ម ជាមហាបាតុកម្ម ជាកុប្បកម្ម ជាការបះបោររបស់ ប្រជារាស្ត្រ ដើម្បីការរស់នៅ -ហេតុនេះហើយ ដើម្បីជាការទប់ស្កាត់ បានជារដ្ឋាភិបាលភ្នំពេញ បាន បង្វែរកំហឹងមកលើខ្លួន ហើយដាក់កំហុសទៅលើគណបក្សប្រឆាំងថា“បានធ្វើឱ្យមានការបង្កកជំនួយ សេដ្ឋកិច្ច”។ ក្នុងពេលដដែលនោះ ប្រទេសចិន ដែលធ្លាប់តែបានគាំទ្រ“មិត្រពាន់ឆ្នាំកម្ពុជា” នឹង បន្តជួយកម្ពុជាទៀត តែក្នុងរូបភាពតូចជាដំណក់ៗ ដើម្បីការពារ ១-លុយវិនិយោគដែលចិនបានដាក់ មករួចហើយ ២-បើមានការភ្លាត់ស្នៀតខ្មែរសង មិនបាននឹងយកសំណងផ្សេងដូចជាព្រៃឈើ ឬដី កំពុងសោមជាថ្នូរជាដើម ៣-ឈរជើងក្នុងតំបន់ ឥទ្ធិពលប្រជែងនឹងយួនប្រជែងនឹងអាមេរីកាំង។
បើនៅក្នុងខែកុម្ភៈ ២០១៨ មិនមានការផ្លាស់ ប្តូរត្រឡប់មកសភាពដើមទេ នឹងមានបន្ថែម“ទណ្ឌ កម្មលើបុគ្គល”ថ្មីពីសំណាក់សហរដ្ឋអាមេរីកមួយ ទៀតដែលសេដ្ឋវិមានបានប្រកាសរួចហើយ ទំនង ជាមានឈ្មោះ៣០០នាក់ ដែលមានជាអាថ៌ ជា នាយករដ្ឋមន្ត្រីខ្មែរ ជាក្រុមគ្រួសារលោក ជារដ្ឋ មន្ត្រីជាមេទ័ពជាអ្នកឧកញ៉ា ជាក្រុមហ៊ុនពាណិជ្ជកម្ម ឬហិរញ្ញវត្ថុ…។ល។ សហរដ្ឋអាមេរីកជាប្រទេស តែមួយគត់ដែលមានលទ្ធភាពនឹងត្រួតពិនិត្យប្រាក់ ដុល្លាទាំងអស់ ដែលមានចរន្តក្នុងពីភពលោក, សេដ្ឋវិមានបានប្រកាសជាមួយសភាជាតិគេរួច ហើយ ថានឹង“បង្កកសម្បត្តិមហាសាលរបស់មេដឹក នាំខ្មែរ” ដែលបាន“បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា”ទាំងអស់។ ពេលនោះថ្នាក់ដឹកនាំខ្មែរមិន អាចពន្យាពេលបានទៀតទេ ដោយ“គ្មានសម្បត្តិ គឺគ្មានអំណាច” មិនអាចទៅបញ្ជាអ្វីបានតទៅទៀត ទេ សូម្បីតែលក់កម្ពុជាក៏ពុំអាចផ្ទេរលុយបានដែរ “ឱ្យដីទៅគេហើយ បានតែខ្យល់មកវិញ ច្រើនណាស់ បាន“ការធានាជីវិត”តែប៉ុណ្ណោះ។
យើងធ្លាប់បាននិយាយច្រើនលើកហើយថា បើគ្មានការ“រើបំរះពីផ្ធៃក្នុង”មកទេ គឺគណបក្ស ប្រជាជនទាំងមូលនឹងទទួលរងគ្រោះជា“អ្នកឃុបឃឹត” ទទួលទណ្ឌកម្មដូចគ្នានឹងលោក ហ៊ុន សែន ដែរ បើទោះជាមិនបានធ្វើអ្វីខុសក៏ដោយ គឺទោស ការពារជនឧក្រិដ្ឋ – ពេលវេលាអាចនឹងនៅសល់ ២-៣សប្តាហ៍ដែរ ដើម្បីស្តារស្ថានភាព“មេឃរំលំ លើ”មកវិញ ឬក៏វាហួសពេលហើយក៏មិនដឹង សម្រាប់អ្នកសមគំនិតទាំងនោះ -ប៉ុន្តែអ្នកនៅខាង ក្រៅប្រទេសឯណេះ យើនបានត្រៀមខ្លួនជានិច្ច ចាំជួយប្រជាពលរដ្ឋដែលគ្មានកំហុស តែ“រងគ្រោះ ក្នុងអន្តរកាល” ដោយភាព“រឹងក្បាល”របស់ ហ៊ុន សែន ដែលបានបូជាជីវិតដើម្បីលទ្ធិផ្តាច់ការរបស់គាត់។
ហេតុអ្វីក៏សហគមន៍អន្តរជាតិ ឈឺឆ្អាលនឹង កម្ពុជាអ្វីខ្លាំងម្លេះ?
ពីព្រោះ ហ៊ុន សែន បានធ្វើឱ្យគេខ្មាសអៀន ដោយបានចុះហត្ថលេខាជាមួយគ្នាហើយ បែរជា ហ៊ុន សែន ក្បត់ហត្ថលេខារបស់ខ្លួនប្រវញ្ញយក អំណាចកម្ពុជា ទៅឱ្យគ្រួសារខ្លួនតែម្នាក់ឯង នៅ ៣៥ឆ្នាំក្រោយមក – ជាទូទៅពួកនេះ“មិនឈឺក្បាល ហាលថ្ងៃ”នឹងប្រទេសដ៏ទៃទេ តែបើបានសន្យាចុះ ហត្ថលេខាហើយ នេះជាទម្លាប់អ្នកប្រជាធិបតេយ្យ ដែលគេមានទម្លាប់គោរពកិច្ចសន្យា គឺ“សន្ធិសញ្ញា ក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា”រហូតដល់ចប់ចុងចប់ដើម ហើយកិច្ចសន្យាទាំង ឡាយ គេធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ទាំងអស់គ្នា – ហេតុដូច្នេះហើយបានជាគ្រាន់តែ អនុប្រធានកិច្ចការបរទេសរបស់គណបក្សសង្គ្រោ ះ ជាតិ ដ៏តូចច្រម៉ក់ គឺនាង កឹម មនោវិទ្យា ក៏មាន មុខមាត់ជំនួសឱ្យលោក កឹម សុខា ជាប្រធាន សង្គ្រោះជាតិនឹងជាឪពុករបស់នាងឱ្យលោក សម រង្សី ជាអតីតសហប្រធាន ត្រូវសហគមន៍អន្តរជាតិ គេ ទទួលស្កាល់យកពាក្យបណ្តឹងរបស់ប្រទេសកម្ពុជាទាំងមូលពីដៃនាងទៅធ្វើជាលេសសម្រាប់ទៅដាស់ ប្រទេសហត្ថលេខីទាំង១៨ ឱ្យត្រឡប់មកនាំគ្នា គោរពស្មាតីនៃសន្ធីសញ្ញា ដែលខ្លួនបានចុះហត្ថ លេខានៅក្រុងប៉ារីស កាលពីឆ្នាំ១៩៩១នោះ ឱ្យ រស់ឡើងវិញ – ហើយធ្វើសកម្មភាពយ៉ាងក្តៅដៃ ដើម្បីទាញកម្ពុជាលោក ហ៊ុន សែន ចេញពីកណ្តាប់ ដៃជនផ្តាច់ការម្នាក់នេះឱ្យបាន។

ព័ត៌មានទាក់ទង