Top Mobile Banner

អ្វីទៅជា FAFSA?

ដោយខ្មែរផុស ស.រ.អា
ឡូវែល – FAFSA គឺជាអក្សរកាត់មកពី ភាសាអង់គ្លេស Free Application for Federal Student Aid ដែលប្រែជាភាសាខ្មែរ ពាក្យស្នើសុំ ឥតគិតថ្លៃសម្រាប់ជាជំនួយដល់សិស្សនិស្សិតក្នុងការសិក្សារពីសហព័ន្ធ។ សំណុំបែបបទនេះ វាគឺជាច្រកមួយសម្រាប់ស្នើរសុំជំនួយផ្នែកហិរញ្ញវត្ថុដ៏ សំខាន់តែមួយគត់សម្រាប់ការសិក្សារ។
នៅក្នុងពាក្យសុំដែលត្រូវបំពេញនោះ សិស្ស និសិត្សត្រូវបានសួរពីចំណូល និងប្រាក់សន្សំ (ប្រសិន បើអ្នកមានអាយុក្រោម២៤ឆ្នាំ ចំណូលប្រាក់សន្សំ ឪពុកម្តាយរបស់សិស្ស) ដើម្បីប៉ាន់ស្មានថាតើជំនួយ ដែលសិស្សត្រូវការមានចំនួនប៉ុន្មាន។ ព័ត៌មានដែល អ្នកបានបំពេញនៅក្នុង ធៅធ្សៅ របស់អ្នកត្រូវបាន ប្រើដើម្បីអាចទទួលបានជំនួយហិរញ្ញវត្ថុពីសហព័ន្ធ, រដ្ឋ និងអាហារូបករណ៍ជាច្រើនពីមហាវិទ្យាល័យ , មូលនិធិ និងក្រុមហ៊ុន។
រដ្ឋនីមួយៗមានកាលកំណត់នៅការទទួល ពាក្យ FAFSA ខុសៗគ្នា ។ រដ្ឋ និងមហាវិទ្យាល័យ មួយចំនួនផ្តល់ជំនួយហិរញ្ញវត្ថុដល់សិស្សនិសិត្យ ដោយអ្នកដាក់ពាក្សមុននឹងត្រូវទទួលបានមុន ដូច្នេះ សិស្សនិសិត្យទាំងអស់គួរតែដាក់ពាក្យកាន់តែឆាប់ កាន់តែប្រសើរ។
សិស្សនិសិត្យដែលគ្រោងនឹងចូលសិក្សាថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យសម្រាប់រដូវស្លឹក ឈើជ្រុះឆ្នាំ ២០១៨ គួរតែបំពេញពាក្យ FAFSA ឆ្នាំ២០១៨-២០១៩ កាន់តែឆាប់តាមដែលអាច ធ្វើទៅបាន។
ជាមួយគ្នានេះ សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចដែលមានទីតាំងនៅឡូវែលនឹងរៀបចំ សិក្ខាសិលាស្តីពីកម្មវិធីដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ ក្នុងការសិស្សាសម្រាប់សិស្សនិស្សិតពីរដ្ឋបាល សហព័ន្ធ ដែលភាសាអង់គ្លេសហៅថា FAFSA  Day នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅមជ្ឈ មណ្ឌល ខូវាន (Cowan Center) ស្ថិតនៅក្នុងអាគារ របស់សាលាម៉ីឌូលស៊ិចនៅឡូវែល ដែលមាន អាស័យដ្ឋាន 33 Kearney Square ។
បើតាមការឱ្យដឹងពីសាលាម៉ីឌូលស៊ិចកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឱ្យដឹងថា ការរៀបចំសក្ខាសិលានេះ គឺមិនមានការគិតថ្លៃនោះ ទេ ហើយគោលបំណងនៃការរៀបចំកម្មវិធីនេះ ឡើង គឺដើម្បីជួដល់សិស្សនិសិត្យ និងគ្រួសារក្នុងការបំពេលពាក្យដោយមិនគិតថ្លៃសម្រាប់ឆ្នាំ ២០១៨ – ២០១៩ ដើម្បីសុំជំនួយហិរញ្ញវត្ថុសម្រាប់ការ សិស្សាពីរដ្ឋាពិបាល។
សម្រាប់ថ្ងៃប្រជុំនៅសាលាម៉ីឌូលស៊ិចនោះផងដែរ ក៏មានការផ្តល់ជំរើសផ្សេងៗបន្ថែមផង ដែរដល់គ្រួសារដែលស្វែងរកជំនួយដូចជា ការជួយ ផ្នែកកុំព្យូទ័រសម្រាប់ក្រុមគ្រួសារដើម្បីបំពេញពាក្យ សុំ FAFSA តាមអនលាញ និងការជួបផ្ទាល់មួយទុលនឹងមួយជាមួយអ្នកឯកទេសខាងជំនួយហិរញ្ញវត្ថុ។
ប្រភពដដែលមានបញ្ជាក់ថា អ្នកចាប់ អារម្មណ៍នឹងកម្មវិធីអាចចូលរួមដោយសេរី ហើយ ដើម្បីកាន់តែងាយស្រួលលោកអ្នកអាចចុះឈ្មោះជាមុនដោយគ្រាន់តែចូលទៅកាន់វិបសាយរបស់កម្មវិធីផ្ទាល់ដែលមានអាស័យដ្ឋានwww.FAFSADay.orgv ។
ជាងនេះទៅទៀត សិស្សនិសិត្ស និងឪពុកម្តាយ ដែលចូលរួមក្នុងកម្មវិធីក្នុងថ្ងៃនោះ គួរតែមាន ព័ត៌មានមួយចំនួនដូចជា លេខសូស្យូលនាំប័រ, លេខប័ណ្ណបើកបរ (ប្រសិនបើមាន), ឯកសារ ធ្វើពន្ធឆ្នាំ ២០១៦, ទំរងឯកសារ ឺ-២ ឆ្នាំ ២០១៦ (ប្រសិនបើមិនធ្វើពន្ធ), របាយការណ៏ធនាគារថ្មីៗ និងលេខប័ណ្ណគ្រីនកាត (ប្រសិនបើមិនមានសញ្ញ ជាតិអាមេរិក)។
សិស្សនិសិត្ស និងអាណាព្យាបាលសិក្សដែល ចាប់អារម្មណ៍នឹងកម្មវិធី ឬចង់ដឹងព័ត៌មានបន្ថែម អាចទាក់ទងទៅអ្នកនាង យូហានកា ទេចាដា តាមរយៈអ៊ីមែល tejaday@middlesex.mass.edu ឬទូរស័ព្ទលេខ ៩៧៨-៦៥៦-៣២៤២៕

 

ព័ត៌មានទាក់ទង