ប្រែសម្រួលដោយខ្មែរផុស ស.រ.អា
វ៉ាស៊ីនតោន-រដ្ឋបាលរបស់លោកប្រធានា ធិតី ឌលណាល់ ត្រាំ កាលពីសប្តាហ៍មុនបានធ្វើការ បើកផ្លូវក្នុងការផ្តល់ភាបស្របច្បាប់ដល់ ឌរមោរេ ដែលជាជនអន្តោប្រវេសន៍បានរត់ទៅរស់នៅក្នុងទឹកដឹអាមេរិកតាំងពីនៅក្មេងជាកុមារដោយខុសច្បាប់មានចំនួនជិត១.៨លាននាក់ ។
បើទោះបីជាលោកត្រាំប្រកាន់ខ្ជាប់ដោយ ទាមទារឱ្យសភាផ្តល់ការអនុញ្ញាតលើថាវិការចំនួន ២៥ ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ ជញ្ជាំងតាមព្រំដែនយ៉ាងណាក៏ដោយ ក៏ជំហរ ឌៅជៅ ថ្មីរបស់លោកបានបង្ហាញពីការផ្លាស់ប្តូរ ដ៏គួរឱ្យកត់សម្គាល់ដែលកាលពីខែកញ្ញា ឆ្នាំ ២០១៧ លោកធ្លាប់បានលើកឡើងពីគោលបំណងចង់បញ្ចប់ គ្រោង ឌៅជៅ របស់លោក អូបាម៉ា នេះ។
ការគាំទ្ររបស់លោកត្រាំចំពោះ “ឌរមោរេ” បានបង្ហាញពីការធ្វើសម្បទានដ៏សំខាន់មួយដល់ បក្សប្រជាធិបតេយ្យ ហើយត្រូវបានគេចាត់ទុកជា ការសម្រុះសម្រួលមួយដើម្បីជួយបំបែកភាពជាប់គាំងនៅលើបញ្ហាអន្តោប្រវេសន៍នៅក្នុងសភា។
លោក ត្រាំ បានអំពាវនាវឱ្យសភាពិនិត្យមើល សំណើរអន្តោប្រវេសន៍របស់សេតវិមានដែលបង្ហាញ ពីផ្លូវក្នុងការផ្តល់សញ្ជាតិដល់ ឌរមោរេ ដែលជា ជនអន្តោប្រវេសន៍គ្មានឯកសារចំនួន១.៨លាននាក់ និងអំពាវនាវឱ្យមានការបណ្តឹងសន្តិសុខនៅតាម ព្រំដែន។
ផែនការនេះ នឹងបើកផ្លូវផ្តល់សញ្ជាតិដល់ ឌរមោរេ ដែលមានចំនួនច្រើនជាងពីរដងដែល បានចុះឈ្មោះដែលលោកត្រាំបានបញ្ចប់នៅខែ កញ្ញា។ ចំពោះវិធានការណ៍អាចទំនងជាមិនពេញចិត្តពីសំណាក់ពួកអភិរក្សមួយចំនួនក្នុងសភា។
ថ្លែងទៅកាន់សភាកាលពីសប្តាហ៍មុន លោក ត្រាំ លើកឡើងថា លោកកំពុងបើកទ្វារចំហដើម្បី ធ្វើការជាមួយសមាជិកនៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក្នុងគោលបំណងដើម្បីការពារពលរដ្ឋរបស់អាមេរិកពីគ្រប់ស្រសាវតារ, ពណ៌, សាសនា និងជំនឿ។
លោកត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពី សប្តាហ៍មុនថា លោកនឹងពិចារណាក្នុងការផ្តល់ សញ្ជាតិក្នុងរយៈពេលពី១០ទៅ១២ឆ្នាំសម្រាប់ អ្នកដែលបានចុះឈ្មោះក្នុងកម្មវិធី ឌៅជៅ ដែលបង្ហាញសញ្ញាសម្បទានដ៏សំខាន់មួយនៅក្នុងការ ចរចាពីបញ្ហាអន្តោប្រវេសន៍របស់សេតវិមាន។
ប៉ុន្តែលោក ទរុមផ បានបង្ហាញសញ្ញាថា លោកក៏នឹងស្នើសុំថវិកាចំនួនរាប់ពាន់លានដុល្លារសម្រាប់គម្រោងសាងសង់ជញ្ជាំងនៅតាមបណ្តោយ ព្រំដែនអាមេរិក និងម៉ិកស៊ិក និងវិធានការសន្តិ សុខដទៃទៀត រួមជាមួយនឹងការដាក់កំហិតលើ ការផ្តល់ទិដ្ឋាការតាមរយៈកម្មវិធីលេងឆ្នោត ឌិវរេសិតយ ស្វិា 9ឌ្វប ដែលជាឆ្នោតមួយបើកជា រៀងរាល់ឆ្នាំសម្រាប់បេក្ខជនទូទាំងពិភពលោក ដោយមួយឆ្នាំៗសហរដ្ឋអាមេរិកជ្រើសរើសបេក្ខជនចំនួន ៥០០,០០០ នាក់ឱ្យមករស់នៅ និងធ្វើ ការងារជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ព្រម ទាំងបញ្ចប់ការសុំទិដ្ឋាការអន្តោប្រវេសន៍តាមរយៈ គ្រួសារ ដែលជាការស្នើរសុំដោយមានអ្នកធានា ដែលជាសាច់ញាត្តិ រឺបងប្អូនរស់នៅសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការចចារ។
សម្រាប់បក្សប្រជាធិបតេយ្យវិញ បានបង្ហាញ ការមិនពេញចិត្តចំពោះផ្នែកមួយចំនួននៃសំណើរបស់លោកត្រាំ ដូចជាផែនការបញ្ចប់ការសុំទិដ្ឋាការ អន្តោប្រវេសន៍តាមរយៈគ្រួសារ ដែលបក្សប្រជាធិបតេយ្យលើកឡើងថា ជាការកាត់បន្ថយ អន្តោប្រវេសន៍ស្របច្បាប់។
យោងទៅតាមសាកលវិទ្យាល័យ រាះវារដ នូវិរេសិតយ-រាះរិស ភៀលល ប្រជាជនអាមេរិកភាគ ច្រើនមិនយល់ស្របនឹងពាក្យសុំអន្តោប្រវេសន៍របស់លោកត្រាំនោះទេ។ ប្រជាជនអាម៉េរិក ៦៥ ភាគរយ គាំទ្រកិច្ចព្រមព្រៀង ឌៅជៅ ដែលបញ្ចប់ ការផ្តល់ទិដ្ឋាការតាមរយៈគ្រួសារ, លុបបំបាត់ លេងឆ្នោត ឌិវរេសិតយ ស្វិា 9ឌ្វប និងរក្សា សុវត្ថិភាពតាមព្រំដែនដោយការសាងសង់នូវ ជញ្ជាំង។ មានតែជនជាតិអាមេរិក ៣៥ ភាគរយមិនយល់ស្របចំពោះកិច្ចព្រមព្រៀង ឌៅជៅ។
គួរបញ្ជាក់ថា ក្រោមកម្មវិធី ឌៅជៅ មាន តែ ឌរមោរេស ប៉ុណ្ណោះត្រូវបានការពារ។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីនេះ បេក្ខជនដែលមានអាយុតិចបំផុត១៥ឆ្នាំ ត្រូវមាន ឯកសារបញ្ជាក់ថាពួកគេបានមកដល់អាមេរិកមុន អាយុ ១៦ ឆ្នាំ ហើយរស់នៅក្នុងប្រទេសនេះយ៉ាងហោចណាស់ចាប់ពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០០៧ និងក្រោមអាយុ ៣១ ឆ្នាំចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១២។