Top Mobile Banner

មរណភាពរបស់វីរបុរសការពារព្រុំដែនខ្មែរ ស៊ាន ប៉េងសែ

ដោយ ពិន សំខុន
លោក សៀន ប៉េងសែ បានចេញមុខដឹកនាំការ តស៊ូពីប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៩៣ ដើម្បីទប់ទល់ ការប៉ុនប៉ងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការ កាត់ទឹកដីកម្ពុជាទៅឱ្យបរទេស រហូតដល់ចុងបញ្ចប់នៃជីវិតនៅរាត្រីទី២៣ មករា ឆ្នាំ២០១៨ ក្នុងនាមនៃគណ កម្មការព្រំដែនកម្ពុជា, ដំបូងទីធ្វើតែម្នាក់ឯង បន្ទាប់មកជាមួយនឹងគណកម្មការព្រំដែនកម្ពុជា ដែលមានរូបលោក ជាប្រធានស្ថាបនិក លោក ឌី ការ៉េត ជាអនុប្រធានលោក ហម ប៊ុនឆាយ ជាអគ្គលេខាអមដោយ លោក សៀន ម៉ាសាវ៉ាង – លោក ង៉ូវ ប៉េងអ៊ាម – ស៊ាន ម៉ារី… រហូត ដល់ពលរដ្ឋកម្ពុជាទាំងមូលបានក្រោកឈរឡើងការពារ មូលហេតុដូចគ្នានឹងការតស៊ូរបស់លោកដែរ បង្កើតបានជា សាខាគណកម្មការព្រំដែនកម្ពុជាពេញទាំងសាកលលោក។ លោកបានចូលមរណភាពនៅមន្ទីរពេទ្យជិតគេហដ្ឋានតូចមួយ របស់លោកនាក្រុង“ណ័រស៊ីឡឺក្រង់”ជាយ ក្រុងប៉ារីសក្នុងជន្មាយុ៨២ឆ្នាំ។


ពីទីក្រុងដែលលោក ស៊ាន ប៉េងសែ ចូល មរណភាព សាគូ សាមុត អ្នកនិពន្ធម្នាក់បានសរសេរ ផ្សាយថា “លោក ស៊ាន ប៉េងសែ មានដើមកំណើត នៅឃុំស្ពឺ ខែត្រកំពង់ចាម -លោកបានរៀនចប់នៅ វិទ្យាល័យភ្នំពេញ រួចទៅបន្តរវិជ្ជានៅប្រទេសបារាំង នៅមហាវិទ្យាល័យ លៅសេ9៣០ប រហូតបានសញ្ញាប័ត្រ វិស្វករខាង ឧស្សាហកម្មនឹងអណ្តូងរ៉ែ ជំនាន់ទី ១១១-ឆ្នាំ១៩៥៩, ត្រឡប់មកកម្ពុជាវិញ លោក បានចូលរួមក្នុងគណរដ្ឋមន្ត្រីលោក អ៊ិន តាំ ឆ្នាំ ១៩៧៣, ហើយលោកធ្លាប់បានធ្វើការចរចារពីកិច្ចការ ខ្ពង់រាបដែនសមុទ្រខ្មែរ ក្នុងនាមរដ្ឋាភិបាលសា ធារណរដ្ឋខ្មែរ ជាមួយប្រទេសជិតខាងមានយួននឹងសៀម នាឆ្នាំ១៩៧៣-៧៤-៧៥”។ នាជំនាន់ ខ្មែរក្រហមនឹងជំនាន់រដ្ឋកម្ពុជាកាន់កាប់លោក សៀន ប៉េងសែ បានភៀសខ្លួនមករស់នៅប្រទេស បារាំងធ្វើការជាវិស្វកររុករកប្រេងកាតយ៉ាងស្ងៀម ស្ងាត់, រហូតមកដល់ឆ្នាំ១៩៩៣ គេផ្តើមឃើញសេចក្តី ថ្លែងការជាសាធារណរបស់លោកស្តីពីករណីព្រំប្រទល់ ដែនកម្ពុជា ដែលកំពុងរងការរំលោភដោយកិច្ចព្រម ព្រៀងមិនស្មើភាពគ្នា រវាងខ្មែរ-វៀតណាម ដាស់ ប្រជាពលរដ្ឋខ្មែរសហគមន៍អន្តរជាតិសម្តេចនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋឱ្យដឹងពីការរំលោភយក ដែនសមុទ្រនឹងដែនដីគោក តាំងពីឆ្នាំ១៩៨០មក ពីសំណាក់ប្រទេសវៀតណាមនឹងប្រទេសថៃ តាម រយៈភាពទន់ខ្សោយនៃកម្ពុជាដែលជារណបនៃ ប្រទេសវៀតណាម។
ការតស៊ូរបស់លោកធ្វើឡើងជាចលនាមហា ជនដែល“គ្មាននយោបាយ” ទាមទារឱ្យលុបសន្ធិសញ្ញា ជាមួយបរទេសទាំងឡាយដ៏រាបណាកម្ពុជាស្ថិត នៅក្រោមអនាព្យាបាលនៃប្រទេសវៀតណាម ដែល ស្របស្មារតីរក្សាព្រំប្រទល់ដែនកម្ពុជាឱ្យនៅដដែល តាមផែនទីទទួលពីអនានិគមបារាំងនឹងជាចលនា
ដែលពង្រឹងស្មារតីស្របទៅតាមសន្ធីសញ្ញា ក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីសន្តិភាពស្ថាពរនៅ កម្ពុជាទៀតផង។ ប្រទេសវៀតណាមនឹងរដ្ឋបាល កម្ពុជាពុំមានបំណងគោរពតាមស្មារតីនៃសន្ធិសញ្ញា ក្រុងប៉ារីសដែលអ្នកទាំង២បានចុះហត្ថលេខាដោយ ខ្លួន ឯងកាលពីឆ្នាំ១៩៩១នោះទេ គេបាន“នាំគ្នា ក្បត់”ដើម្បីចង់ឱ្យដែនទឹកនឹងដែនដីខ្មែរក្លាយទៅជាសម្បត្តិរបស់វៀតណាមនឹងថៃទៅវិញ ដែល ការរួមគំនិតក្បត់នេះ បានបណ្តាលឱ្យពលរដ្ឋខ្មែរ“មូលគំនិតរួមគ្នាជាធ្លុងមួយ” ពីក្រោយចលនាលោក ស៊ាន ប៉េងសែ ពេញទាំងសាលកលោក ហើយក៏ បានក្លាយជាសម្ពាធដ៏អស្ចារ្យមួយសម្រាប់រដ្ឋបាល លោក ហ៊ុន សែន។
ដោយសារតែទំហ៊ំនៃការគាំទ្រដ៏ធំធេងនេះ សាររបស់គណកម្មការព្រំដែនកម្ពុជាបានបង្ករជា បាតុកម្ម ឬកូដកម្មគ្រប់ទីកន្លែងនឹងជារៀងរហូត មកចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដែលដើម្បី ជាការសងសឹកគ្រួសារលោក ស៊ាន ប៉េងសែ ក៏បាន ត្រូវរងការគម្រាមកំហែងយ៉ាងដំណំវិញដែរ ដោយ
លោកបានសង្កេតឃើញមានការតាមដានតាមឃ្លាំមើលលោកជាប្រចាំពីសំណាក់ជនមិនស្គាល់មុខ នៅឯគេហដ្ខានលោកក្រុងប៉ារីស រហូតដល់មាន ទាំងវាយកំទេចរថយន្តរបស់លោកចតនៅចំណត ក្បែរផ្ទះលោកទៀតផង។ ប៉ុន្តែការព្យាយាមនោះ មិនបានបញ្ឈប់គណកម្មការព្រុំដែនលោកស៊ាន ប៉េងសែ មិនឱ្យបន្តរសកម្មភាពដើម្បីជាតិនោះបាន ទេ ដោយរដ្ឋបាលក្រុង“ន័រស៊ីឡឺក្រង់”បានបញ្ជូន កងប៉ូលិសមកឱ្យកាពារពលរដ្ឋរបស់គេមិនឱ្យមាន ការគ្រោះថ្នាក់ណាមួយ កើតឡើងបានឡើយ។
ដោយសារឥទ្ធិពលនៃការគាំទ្រលោក ស៊ាន ប៉េងសែ, សម្តេចនរោត្តម សីហនុ ដែលបានជា ព្រះប្រមុខរដ្ខ រួចមកជាព្រះមហាក្សត្រដែលតែង តែកាពារលោក ហ៊ុន សែន នឹងគណបក្សប្រជាជន ជាថ្នូរនឹងការរក្សាព្រះរាជបល្លង្គនោះ ប៉ុន្តែព្រះអង្គ មិនបានការពារលោក ហ៊ុន សែន លើចំណុចព្រំដែន ខ្មែរនេះទេ លោកបានទាមទារឱ្យរដ្ឋាភិបាលខ្មែរ បង្កើត“គណកម្មការជាន់ខ្ពស់ខាងព្រំដែនកម្ពុជា “ជាផ្លូវការមួយ ដែលមានព្រះអង្គជាព្រះប្រធាន ដើម្បីដោះស្រាយបញ្ហាជាតិនេះដោយផ្ទាល់ព្រះ អង្គឯង ពេលនោះលោកសៀន ប៉េងសែ ក៏ចូលខ្លួន ទៅពង្រឹងនឹងបំរើចលនាព្រះមហាក្សត្រនោះ ភ្លាម។ តទៅទំព័រទី ០៩
នៅពេលដែលលោកកំពុងតែក្លាយជាអ្នក ប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងពេញទំហឹងលោកបាន អញ្ជើញទៅទីក្រុងភ្នំពេញឆ្នាំបន្ទាប់មកតាមសេចក្តី អញ្ជើញរបស់ព្រះមហាក្សត្រ ទោះជាលោកដឹង ថា លោកកំពុងប្រឈមមុខនឹងការគ្រោះថ្នាក់”ប្រឆាំងនយោបាយភ្នំពេញក៏ដោយ។ ចប់កិច្ចប្រជុំ ភ្លាមលោក ប៉េងសែ ត្រៀមធ្វើសន្និសិទ្ធមួយជា មួយសាធារណជននៅសណ្ឋាគារ“ខាំបូឌីយ៉ាណា” ដើម្បីពន្យល់ពលរដ្ឋអំពីលទ្ធផលនៃកីច្ចប្រជុំនោះ តែបានត្រូវលោក ហ៊ុន សែន ហាមឃាត់យ៉ាងដាច់ ណាត់ ។ ខកខានមិនបានជួបប្រជុំគឺជាបរាជ័យមួយ ចំពោះមុខប្រមុខរដ្ឋាភិបាលផ្តាច់ការមែនតែមុន នឹងចាកចេញពីកម្ពុជាមកបារាំងវិញ លោកបានឆ្លើយ តបនឹងអ្នកកាសែត នៅតាមជណ្តើរផ្លូវចេញពី សណ្ឋាគារ នូវប្រយោគយ៉ាងឆ្លាតវៃមួយថា“លោក ហ៊ុន សែន មិនអនុញ្ញាត្តិឱ្យខ្ញុំធ្វើកិច្ចប្រជុំណាមួយ ដើម្បីផ្សព្វផ្សាយជាពត៌មានទេ…” សម្តីតែប៉ុណ្ណោះ នេះ បានធ្វើអ្នកកាសែតទាំងខ្មែរទាំងបរទេសធ្វើ អត្ថាធិប្បាយយ៉ាងបរិបូរហូរហៀរពីដំណើរការ នៃកិច្ចប្រជុំ រួមផ្គុំពីការហាមឃាត់ដែលជាការ គម្រាមដល់អ្នកដែលមាននិន្នាការមិនស្របនឹងរដ្ឋា ភិបាលបានធ្វើឱ្យដំណើរត្រឡប់មកផ្ទះវិញ ពោរ ពេញទៅដោយអត្ថាធិប្បាយដែលលោករង់ចាំ ជាពិសេសទៅទៀតនោះ លោកបានក្លាយជាវីរបុរស នៃដួងចិត្តប្រជាពលរដ្ឋពីពេលនោះមក ពីព្រោះមិន បានចុះញ៉មនឹងការគម្រាមកំហែងរបស់លោក ហ៊ុន សែន នោះទេ។ លោក ប៉េង សែ បានទទួលការ អញ្ជើញរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ម្តង ទៀតនៅកាន់ទិប្រជុំកិច្ចការព្រំដែនឯក្រុងប៉េកាំង – ធ្វើឱ្យគណកម្មការនោះ កាន់តែមានកម្លាំងកាន់តែគ្រោះថ្នាក់នឹងកាន់តែមានប្រជាប្រីយក្នុង សហគមន៍ខ្មែរនឹងអន្តរជាតិ ដែលធ្វើឱ្យសម្តេច សីហនុ បែរជាមានទំនាស់នឹងរដ្ឋាភិបាលខ្មែរទៅ វិញ, ការនេះហើយដែលនឹងធ្វើឱ្យលោក ហ៊ុន សែន បាក់មុខថែមទៀត – លោក ហ៊ុន សែន បានតបស្នង សងគុណសម្តេច សីហនុ វិញ ដោយមិនយូរប៉ុន្មាន ក៏រំលាយគណកម្មការដឹកនាំដោយសម្តេច ស៊ីហនុ នោះចោលចេញទៅ។
ការរតស៊ូរបស់លោក ស៊ាន ប៉េងសែ នេះបាន ធ្វើឱ្យមានចលនាអ្នកសរសេរនិក្ខេបទពីព្រំដែន កម្ពុជាជាច្រើន តាមលំនាំសច្ចភាពរបស់លោក ស៊ាន ប៉េងសែ មានមនុស្សសំខាន់ៗ ដូចជាលោក ង៉ូវ ប៉េងអ៊ាម នៅបារាំង – លោក តាន់ បៀន នៅ បារាំង – លោក ចាន់ តារា នឹងលោក ប៉ែន នារវី នៅកាណាដា បន្ថែមលើនិក្ខេបទជាច្រើនដែល បញ្ចោញផ្សាយដោយក្រុមលោក ស៊ាន ប៉េងសែ ខ្លួន ឯង, រីឯអ្នកយកសច្ចភាពនេះទៅអនុវត្តន៍នៅ កម្ពុជា ដូចជាលោក សម រង្សី បានទៅដកបង្គោល ព្រំដែនខ្មែរ-វៀតណាម តែមួយបង្គោលបានត្រូវតុលាការកាត់ទោសលែងចូលស្រុកខ្មែរបាន, ដូច គ្នានេះដែរ លោក អ៊ុំ សំអាន ដំណាងរាស្ត្រសភាខ្មែរ នឹងលោក ហុង ស៊ុនហួរ ព្រឺទ្ធសមាជិកខ្មែរ ដែលហ៊ានលើកយកសច្ចភាពរឿងព្រំដែនលំនាំលោក ប៉េងសែ មកលាតត្រដាងបំបាក់មុខរដ្ឋាភិបាល បាន ត្រូវលោក ហ៊ុន សែន ចាប់ដាក់គុកដោយគ្មានជំនុំ ជំរះទាំងមានអភ័យឯកសិទ្ធពេញខ្លួនមកទល់ថ្ងៃ នេះ មិនទាន់ចេញពីគុកនៅឡើយ។
លោក ស៊ាន ប៉េងសែ រស់នៅក្នុងគ្រួសារមួយ ដ៏ពោរពេញទៅដោយក្តីស្រឡាញ់, លោក ឌី ការ៉េត បាននិយាយប្រាប់វិទ្យុអាស៊ីសេរីថា“ការងារផែនទីស្រុកខ្មែរនេះ ជាជីវិតទាំងមូលរបស់លោក ប៉េងសែ តែម្តង លោកមានជំនាញតែម្នាក់ឯងគត់ក្នុងគំនូរ ផែនទីភូគប្បសាស្ត្រ ជារតងេលៀងៀឆ៉ិេ កម្ពុជា នេះ”, លោកបានលាចាកលោកនេះទៅ បន្សល់ទុក នូវកូន៤នាក់ ប៉ុន្តែដោយសារភរិយាលោកបាន ស្លាប់មុនលោក២ឆ្នាំទៅហើយ បានធ្វើឱ្យសុខភាព លោកបានធ្លាក់ស្រុតជារហូត កែរកុនឡើងមិន បានមកវិញទេ។ ការបាត់បង់រូបលោកទៅនាំឱ្យ កម្ពុជាទាំងមូលរួមគ្នាស្រឡាញ់លោក ពីព្រោះគេ បានបាត់បង់នូវអ្នកស្នេហាជាតិដ៏មានប្រជាប្រីយភាពរបស់គេ លោកបានធ្វើឱ្យប្រជាជាតិខ្មែរមានទុក្ខសោកស្តាយ, ដែលគេអាចនៅបារម្ភម៉្យាង ទៀតនោះ គឺគេមិនទាន់ដឹងនៅឡើយទេថា “ការ តស៊ូការពារទឹកដីកម្ពុជានឹងមានអ្នកស្នងដំណែង វិរបុរស ស៊ាន ប៉េងសែ បានប៉ុណ្ណានៅឡើយទេ” លោក ស៊ាន ប៉េងសែ បានប្រយុទ្ធយ៉ាងស្វិតស្វាញប្រមាណ៣០ឆ្នាំចុងក្រោយនេះ ប្រឆាំងវៀតណាម ថៃ នឹងរបបលោក ហ៊ុន សែន ដើម្បីការពារដែន ទឹកនឹងដែនដីខ្មែរ តែពុំទាន់បានដល់ទីបញ្ចប់នៅ ឡើយទេ។ គណកម្មការព្រំដែនកម្ពុជានៅប្រទេស បារាំង បើទោះជាកំព្រោមទ័ព ក៏ផ្លូវតស៊ូបន្តបានត្រូវ លោក ប៉េងសែ ត្រួសត្រាយរួចជាស្រេចហើយ។
សូមឱ្យវិញ្ញានក្ខន្ធរបស់លោក បានជួប តែបរមសុខ នាស្ថានសួគ៌ាល័យ កុំបីខានឡើយ។

ព័ត៌មានទាក់ទង