“អ្នកយកព័ត៌មាន២សេះ”
ឡូវែលៈ អ្នកអាននៅតាមតុកាហ្វេឡូវែល ច្រើននិយាយពីនយោបាយនៅកម្ពុជាដែលគេតាម ដាននៅហ្វេសប៊ុក ឬនៅកាសែតខ្មែរផុស និយាយ ពីជីវភាពនៃជីវិតនៅជុំវិញតំបន់ គេបង្អាប់គ្នាយ៉ាង រីករាយ សម្រាប់បង្ហើយកាហ្វេគេ១កែវ ឬបង្ហើយ គុយទាវមួយចានរបស់គេ ដូចជានៅស្រុកខ្មែរនៅ ឡើយ…នៅទិវា“វាឡង់តាញ”នេះដែរ… និយាយ ថា ឱ្យយកជាការអ្វីបានជាដុំកំភួនក៏មិនកើត តែក៏ មានរឿងខ្លះ គេបញ្ចោញមកគួរឱ្យចាប់អារម្មដែរ ទេតើ? មិនថាតែមនុស្សមិនសំខាន់ទេ ដែលមក លូកមាត់ប៉ប៉ាច់ប៉ប៉ោច នៅជុំវិញតុមូលនៃហាងកាហ្វេ ផ្លូវ“វេសហ្វ័ត”នោះ សូម្បីតែប្រធានសង្គ្រោះជាតិ ឬលោកអភិបាលក្រុងស្តីទី ក៏មកទីនោះជាការកែ អផ្សុកដែរ…
១-“តុងទីន”ងាប់មុនអាយុ
ប៉ុន្មានថ្ងៃនេះ មានមនុស្សនិយាយកាន់តែ ច្រើន ពីមេ“តុងទី”រត់ចោលកូន ពេលប្រមូល “តុងទីន”ច្រើនក្បាលរួចមក។ ព្រឹកទី១៤កុម្ភៈនេះ វាគ្មិនតុកាហ្វេគេនាំគ្នាលើកឡើងថា មានគេលេង តុងទីនក្បាល១ពាន់ច្រើនគ្នា ហើយនាំគ្នាដេញរាល់ អាទិត្យ សឹងតែរកជឿមិនបាន! តែវាគ្មិននៅតុកាហ្វេ ម្នាក់បញ្ជាក់ថា “នេះជាការពិតណាស់ ដោយខ្លះ ធ្វើការ២-៣កន្លែង ចង់មានលុយដុំឆាប់ ក៏ប្រញាប់ ទៅលេងតុងទីនក្បាល១ពាន់ ដែលផ្តល់ការប្រាក់ ច្រើន យ៉ាងតិចក៏គេដេញការ៤-៥០០ឯណោះ, ហើយគេក៏យកការប្រាក់ច្រើននោះទៅដាក់តុងទីន ១ក្បាលផ្សេងទៀត ដែលមនុស្សឆ្លាតវៃនោះ សង្ឃឹមថា ប្រើតែលុយ២ពាន់ប៉ុណ្ណោះ ក៏អាចលង តុងទីនក្បាល១ពាន់ បានដល់ទៅ៤ក្បាលបាន”… តែដល់តែពេលមេរត់ចោលបាត់ទៅវិញ ទើបទឹក ភ្នែកមិនដឹងជាទៅថ្លែងទុក្ខប្រាប់នរណាបាន? អ្នក រត់ទៅនោះ ធ្វើឱ្យអ្នកនៅឯឡូវែល នឹកថា នឹងនាំ យកលុយប្រាក់វាល់សែន ទៅជាមួយផងជាប្រាកដ។ ចម្ងល់វាគ្មិនម្នាក់ទៀតសួរថា តើគេអាចប្តឹងបាន ទេ? ម្នាក់ទៀតឆ្លើយថា“មិនបានទេ! ពីព្រោះ គ្មានឯកសារអ្វីបញ្ជាក់ពីការបានលេងល្បែងមិន ស្របច្បាប់នោះទេ… ហេងស៊យ ជាប់ទាំងអាអ្នក រងគ្រោះថែមទៀតផង ក៏មិនដឹង” ។
ការលេង“តុងទីន”នេះ មិនមែនតែអវិជ្ជមាន ទាំងអស់នោះទេ គេបបួលគ្នាលេងពេញតែ“ក្រុង ខ្មែរ” ហ្នឹង! ដោយសារ“តុងទីន”នេះមានបងប្អូន ខ្មែរយើងមួយចំនួនបានយកវិធីនេះសម្រាប់បង្កើត ជាដើមទុនមករកស៊ីបង្កើតបានជា“សាជីវកម្ម-ប៊ីស នីស”ច្រើនមកហើយ… ក៏ប៉ុន្តែមានអាពួក“ត្មាត”សំកុកចាំបោកស៊ីនៅពេលបងប្អូនខ្មែរទាំងនោះភ្លេច ខ្លួន សំអាងថា“ជាបងប្អូន-ជាមិត្តភ័ក្ត្រ“ក៏មាន ការទុកចិត្តពេលនោះហើយដែល គ្មានកិច្ចសន្យា គ្មានឆ្លងគន្លងច្បាប់ អាពួកត្មាតនោះ ព័ទ្ធស៊ីប្រាក់ រកបានមកដោយលំបាកលំបិនរបស់បងប្អូនខ្ទេច ខ្ទីគ្មានអាសូរ។ ដល់វាចាយលុយនៅរដ្ឋផ្សេងអស់ ហើយ វានឹងត្រឡប់មកឡូវែលវិញ យ៉ាងគ្រហើៗ គ្មានអ្នកណាហ៊ានរករឿងវាបានថែមទៀត…ឈឺចាប់ណាស់លោកអឺយ!!! អ្នករកព័ត៌មានយើង ឆ្ងល់ថា “តើអាមេតុងទីនរត់ចោលកូនហ្នឹង វា ឈ្មោះអីហ្ន?”។
២-កញ្ញា កឹម មនោវិទ្យា នឹងមក ដល់ឡូវែលនៅដើមខែមិនា !
មានវាគ្មិនម្នាក់ចោទជាសំនួរនយោបាយ ខ្មែរទៅតុកាហ្វេ ដោយមិនច្បាស់ជាសំដៅទៅ នរណាថា ពីរឿងទាក់ទងទៅនឹង“ចលនាសង្គ្រោះជាតិ” ដែលបានបង្កើតឱ្យមានការបែកបាក់ក្នុង គណបក្សសង្គ្រោះជាតិនោះថាៈ
-ថ្ងៃនេះលោក សម រង្សី ហាក់ដូចជាស្ងប់ ស្ងាត់បន្តិចហើយ គេត្រូវរ៉ូវគ្នាជាមួយកញ្ញា កឹម មនោវិទ្យា ហើយទេដឹង?ម្នាក់ទៀតហាក់ដូចជាដឹង រឿងនិយាយតបថា
-“នៅទេ! ពីព្រោះកញ្ញា កឹម មនោវិទ្យា ក៏ ក្បាលរឹងណាស់ដែរ ខាង សម រង្សី ហៅរកឱ្យជួប គ្នាមិនព្រមទេ អីចឹងហើយបានជាវាបែកគ្នាកាន់ ទេឆ្ងាយទៅៗនោះ- ម្នាក់ទៀតបន្តថា
-ឱ្យមកត្រូវគ្នាម៉េចនឹងកើតបើ រង្សី ចេះតែ ចង់លក់ខ្លួនឱ្យ ហ៊ុន សែន គ្រប់តែពេលនោះ- គ្មាន អ្នកឆ្លើយតបបន្តិច ក៏បន្តរសួរទៀតថា មើលទៅ តើ រង្សី អាចលក់ខ្លួនទៅកើតទេ? ម្នាក់ដែលដឹង រឿងផ្ទៃក្នុងគណបក្សច្រើនតបថា
-បើយោងតាមស្នាដៃតស៊ូប្រឆាំងនឹង ហ៊ុន សែន ដ៏ច្រើននោះ គឺមិនអាចទេ គេប៉ងសម្លាប់ ច្រើនដងហើយ តែសំណាងល្អមិនស្លាប់មានគ្រាប់ ខ្លះត្រូវបានអង្គរក្សរងជំនួសទៀតផង ដូច្នេះខ្ញុំគិត ថា គាត់អាចគិតមិនដូចយើង តែមិនអាចលក់ខ្លួន នោះទេ- ម្នាក់ទៀតបន្ថែមថា
-មែន! ខ្ញុំបានឃើញនៅមុខរដ្ឋសភា សម រង្សី ទៅវែកចុងកាំភ្លើងពួកទាហ៊ានរាប់រយនាក់ ដែលភ្ជង់កាំភ្លើងតម្រង់មកក្បួនដង្ហែខ្មោចអ្នកកាសែត ធន់ ប៊ុនលី ដោយគ្មានខ្លាចញញើតអ្វីបន្តិចទេ ខ្ញុំ នៅពីក្រោយនោះ ឡើងញាក់សាច់ ពីព្រោះកាំភ្លើង ភ្ជង់ ពីមុខពីលើពីចំហៀងក្បួងដង្ហែរសពតែរាយ កៃមក គ្មានរស់ទេ1 ខ្ញុំជឿថា រង្សី គ្មានខ្លាចកាំភ្លើង ឬការគំរាមនរណាទេ ដូច្នេះក៏មិនអាចលក់ខ្លួនឱ្យ ហ៊ុន សែន ដែរ តែបើគាត់កាពារគ្នាគាត់ដែលទទួល សំណូកពីគេនោះ មិនដឹងទេ!“ ម្នាក់នៅក្បែរ នោះបន្តថាៈ
-មនោវិទ្យា នឹងលោក ប៉ុញ្ញារិទ្ធ គួរតែជជែក គ្នា ជាមួយនឹងក្រុមលោក រង្សី មិនត្រូវសំដែង ការមិនដឹងមិនឮទេ! ខ្ញុំធ្លាប់បានឃើញលិខិត មនោវិទ្យា សរសេរទៅ សម រង្សី ពីពេលមុននោះ ហើយដែរ ខ្ញុំមិនកាន់ជើង រង្សី ទេ តែវាមិនសូវជា ពីរោះនោះទេ! អីចឹងហើយបានជាមុននឹងយល់ថា ត្រូវបែកគ្នា ត្រូវធ្វើឱ្យ“អ្នកគាំទ្រ”អស់ចិត្តផង ខ្ញុំក៏នៅក្នុងកិច្ចប្រជុំសម្ងាត់នោះដែរ ខ្ញុំឃើញមនុស្សជាច្រើនមានបំណងល្អចំពោះចលនាសង្គ្រោះជាតិ ការបែកបាក់គ្នាវាប្រាកដជាគួរឱ្យស្តាយណាស់ – ម្នាក់ទៀតបន្តរថា
-ចុះបើថយម្នាក់មួយជំហ៊ាន ទុកឱ្យបរទេស គេចាត់ការឱ្យយើងសិន មិនបានទេឬ?គឺនៅចុង ខែកុម្ភៈនេះហើយណា! ម្នាក់ដែលដឹងរឿងក៏បន្ត ថា
-សេចក្តីសម្រេចរបស់អាមេរីក ប្តូរទៅនៅ ដើមខែ៣, រីឯអង្គការសហប្រជាជាតិនៅពាក់ កណ្តាលខែ៣ដែរ, ហើយនៅដើមខែ៣នេះដែរ មនោវិទ្យានឹងមកដល់ឡូវែលយើងនេះ យើងអាចនឹងដឹងរឿងច្រើនទៀតបាន, ម្នាក់ដែលមិនបាន និយាយអ្វីនៅឡើយ ក៏បញ្ចប់ថា
-ជាការល្អដែរ ដែលមានសភាពស្ងប់ស្ងាត់ មិនឈ្លោះគ្នាបានបន្តិចនេះ ស្ថានភាពមិនអាក្រក់ ជាងនេះទៀតទេ, សម្លេងអ្នកដំបូងគេសង្កត់ថា
-មែនហើយ! ជាមួយនឹងការបោះឆ្នោត ព្រឹទ្ធសភា ដែលផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញទាំងស្រុងនោះ នឹងជួយឱ្យអង្គការសហប្រជាជាតិរឹតតែស្រួល បណ្តេញ ហ៊ុន សែន ចេញពិអាសនខ្មែរ នៅខែមិនា ផងដែរ…
៣-អ្នកឈរឈ្មោះជាបេក្ខជនដំណាង
រដ្ឋ ត្សាតេ ផ្រេ។សង្កាត់លេខ១៨
នៅវគ្គជជែកគ្នាមួយនោះ ដោយសារតែ វត្តមានលោកចៅហ្វាយក្រុងស្តីទី វាសនា នួន នឹង លោក អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល រឹទ្ធី អ៊ុង ទៅកាន់ទីដែលចាស់ទុំជាង១០នាក់ គេកំពុងបង្ហើយកាហ្វែខ្មៅដែលកំពុងតែត្រជាក់អស់ទៅ ហើយ នៅសល់តែទឹកតែក្តៅដែលគេបានសុំម្ចាស់ ហាងថែមឱ្យដោយឥតគិតថ្លៃដែរនោះ សុំនួរមួយ លេចមកថា
-តំណាងរដ្ឋ រ៉ាឌី ម៉ម របស់យើងធ្វើការគ្មាន បានការអីទេ តើមានរណានឹងអាចទៅផ្តួលគាត់បាន ទៅ? មានម្នាក់ឆ្លើយថា
-បេក្ខជនដែលគេឮថា ឈរបានចេញមុខមក ខ្លះហើយ មាន សែម មាស ធ្លាប់ឈរជាបេក្ខជន ព្រឹទ្ធសភា មាន ជីម ឡេរី ជាអតីតសមាជិកក្រុម ប្រឹក្សាឆ្នាំមុន នឹង រ៉ាឌី ម៉ម ខ្លួនឯង, ឮថា រឹទ្ធី អ៊ុង ឈរដែរមែនទេ? សំនួរចំមុខដូច្នេះ រិទ្ធី តបថា
-ពេលវេលាមិនទាន់ដល់នៅឡើយទេ! នៅ ឆ្ងាយណាស់នៅឡើយ! វាសនា នួន ក៏ឱ្យយោបល់ ថា
-ពេលវេលាមិននៅឆ្ងាយទេណា! ប្រជាពល រដ្ឋត្រូវការដឹងថា នរណាខ្លះនឹងឈរឈ្មោះនោះ ហើយការឃោសនាត្រូវការឱ្យទៅជួបពលរដ្ឋអ្នក បោះឆ្នោតតាមផ្ទះយ៉ាងហោចណាស់ឱ្យបាន៣ដង ដែរ រហូតដល់ពេលបោះឆ្នោតនោះ! បើខ្ញុំវិញ ខ្ញុំ ត្រូវផ្តើមរៀបឯកសារពីពេលនេះទៅហើយ… មានម្នាក់សួរឡើងថា
-តើខ្មែរយើងអាចនឹងយកឈ្នះលើ រ៉ាឌី បាន ទេ? សំនួទៅ វាសនា នួន ដែលតបថាៈ
-បេក្ខជន ជីម ឡេរី មានកម្លាំងខ្លាំងខាង ពួកស្បែកស ដោយសារគេធ្លាប់បោះឆ្នោតហើយ នឹងឃោសនាច្រើនដងខ្មែរយើងបើ១ទល់នឹងមួយប្រហែលជាទប់គ្នាបាន ហើយអ្នកទប់បាននោះគឺ បង រិទ្ធី នេះហើយ ពីព្រោះធ្លាប់មានប្រជាប្រីយ ភាពនៅតំបន់នេះ, ចំណែកឯ រ៉ាឌី ខាងពួកស្បែកស មានគេសួរខ្ញុំច្រើនដែរ (ខ្មែរជាច្រើនមានការខក ចិត្តនឹង រ៉ាឌី ម៉ម ដែលបង្ហាញការចូលចិត្តរបបផ្តាច់ ការ ហ៊ុន សែន ដូច្នេះមិនចង់ឱ្យជាប់ឆ្នោតតទៅ ទៀតទេ…) វាគ្មិនតុកាហ្វេម្នាក់ពីពណ័នាថាៈ
-សហគមន៍ខ្មែរយើង នៅតែចេញទៅបោះ ឆ្នោតតិចដដែលបន្ថែមពីនេះ ខ្មែរមានបេក្ខជន ច្រើនសម្រាប់ដំណែងតែមួយ ធ្វើម៉េចនឹងបានខ្មែរ ជាប់ឆ្នោតទៅ? តើនឹងមានបេក្ខជន“សាធារណរដ្ឋ”ចេញមកឈរទៀតឬទេ? រិទ្ធី ឆ្លើយថាៈ
-មិនទាន់ដឹងនៅឡើយទេ… (រួមសេចក្តីទៅ មកដល់ពេលនេះ អាចមានខ្មែរ៣នាក់ នឹងអា មេរីកាំងម្នាក់ នៅខាងគណបក្សប្រជាធិបតេយ្យ នឹងឈរឈ្មោះនៅសង្កាត់លេខ១៨ គ្មានអ្វីលើសពី នេះនៅឡើយទេ…)។