Top Mobile Banner

ទស្សនៈកិច្ចផ្លេកបន្ទោររបស់លោក សម រង្សី នៅឡូវែល

ដោយ ពិន សំខុន
លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិបានមកជួបជុំជាមួយសមាជិកសមាជិការសហគមន៍ខ្មែរនៅឡូវែលរយៈពេល៣ម៉ោង ក្នុងដំណើរមកពីញូយ៉កទទួលស្វាគមន៍ដោយសមា ជិកសភាខ្មែរនិរទេសខ្លួនមកអាមេរីក ចំនួន៨រូប មានលោក អេង ឆាយអៀង – លោក ហ៊ូ វ៉ាន់ – លោកស្រី ជូឡុង សូមួរ៉ា – លោក តុប វ៉ាន់ចាន់ – លោក នុត រំឌួល – លោក អ៊ូ ចាន់រឹទ្ធ – លោក អ៊ុច សេរីយុទ្ធ – នឹងលោក ង៉ោ គឹមឈៀង រួមដោយ ប្រធានចលនាគាំទ្រគណបក្សសង្គ្រោះជាតិសហ រដ្ឋអាមេរីក សមាជិកសមាជិកាឡូវែល-លីនរីវែ-រ៉ូដអាយឡិនប្រមាណ៥០នាក់ នៅគេហដ្ឋានលោក នឹងលោកស្រី នុត រំដួល នាថ្ងៃទី២៦ កុម្ភៈ២០១៨ វេលាម៉ោង៨កន្លះយប់។
តំណាងរាស្ត្រ៣រូប ស្ម័គ្រចិត្តនិយាយពីសុវត្ថិ ភាពគ្រួសារនៅពេលរង់ចាំលោក សម រង្សី មក ដល់ៈ លោក អេង ឆាយអៀង ឆ្លើយនឹងសំនួរស្តីពី សន្តិសុខនៃក្រុមគ្រួសារនៅឯកម្ពុជា លោកនិយាយ ថា ខ្ញុំបានទទួលដំណឹងថាមានគេតាមដានដែរ ដោយ មានជនស្លៀកស៊ីវិលប្រចាំការនៅក្បែរផ្ទះជារហូត គ្រួសារខ្ញុំមានភាពរឹងមាំណាស់ មិនអីទេ កូនខ្ញុំ មាន ឡានសាលាជូនទៅរៀន គេធ្វើនេះមានបំណងបំភ័យ គ្រួសារខ្ញុំ នឹងអ្នកជិតខាង ចំណែកឯស្ថានភាព សេដ្ឋកិច្ចវិញ មិនទាន់មានអ្វីនៅឡើយទេ កូដកម្ម របស់កម្មករ គឺម្ចាស់រោងចក្រវាបិទរោងចក្រមួយ គេទៅបើករោងចក្រមួយទៀត ដើម្បីកុំឱ្យ ចំណាយលុយលើកម្មករចាស់ដែលមានបៀវត្សច្រើន រីឯការងារនៅតែមានចូលនៅឡើយទេ ដោយហេតុ ថា ទណ្ឌកម្មសេដ្ឋកិច្ចពីបរទេសមិនទាន់ទៅដល់ នៅឡើយទេ ។
លោក អ៊ុច សេរីយុទ្ធ ខ្ញុំមានការបារម្មណាស់ ដែរ តែស្ថានការហាក់ដូចជាមិនអីទេ កូនខ្ញុំមាន គេជូនទៅរៀន ចំណែកខ្លួនខ្ញុំមិនទាន់ត្រឡប់ទៅ វិញបាននៅឡើយទេ តែទៅពេលនេះគេដាក់ខ្នោះ ខ្ញុំហើយ!

លោក ហ៊ូ វ៉ាន់ ខ្ញុំមានអាយុ៧៤ហើយ នៅ តែ២នាក់ប្រពន្ធខ្ញុំទេ ប្រពន្ធខ្ញុំមានបងស្រីម្នាក់នៅ មើលគ្រាន់បានជាគ្នា កូនចៅគេរស់ខ្លួនគេអស់ហើយ ស្ថានភាពបានធូរបន្តិច ពីព្រោះគេគិតថា គណបក្ស រំលាយអស់ហើយ ដំណាងរាស្ត្រនៅប្រទេសថៃក៏ចូលប្រទេសវិញបាន ទៅជាជនសាមញ្ញ ឥតមានរឿងអីទេ -អ្នកទាំងនោះនៅពេលចេញមកប្រទេស ថៃ ពីព្រោះតែខ្លាចគេទិញ តែគេយកមិនបានទេ! ពីព្រោះធ្លាប់មានរួចមកហើយ ពេលនេះគេមិន ទិញដូរអ្វីទៀតទេ ពីព្រោះសង្គ្រោះជាតិបានត្រូវ រំលាយរួចហើយ គេឥតត្រូវការយើងឱ្យប្រថាប់ ត្រាឱ្យគេអ្វីទៀតនោះទេ! ប្រជុំម្តងគេឱ្យ២ម៉ឺន! តែយើងមិនបានត្រូវការលុយនោះទេ!
លោក សម រង្សី បានមកដល់គេហដ្ឋានលោក នុត រំដួល ជាកន្លែងប្រជុំនៅបន្ទាប់ម៉ោង៨កន្លះ នៃ រាត្រីថ្ងៃច័ន្ទ ផ្តើមបើកសុន្ទរកថាយ៉ាងប្រញាប់ ប្រញាល់ ពីព្រោះយប់ជ្រៅណាស់ទៅហើយ សម្រាប់ អ្នកដែលត្រូវទៅធ្វើការថ្ងៃស្អែក, លោក និយាយថាខ្ញុំទើបតែត្រឡប់មកពីញូស្ហេឡិន ហោះ កាត់មហាសាគរចំនួនពីរ បានមកដល់ញូយ៉កដោយ ជិះយន្តហោះថ្នាក់សន្សំលុយ ដើម្បីមកជួបអ្នកដំណាង អង្គារសហប្រជាជាតិពិភក្សាពីបញ្ហាកម្ពុជា, តែមុន នឹងជួបគេនៅថ្ងៃស្អែកនេះ ខ្ញុំក៏ឆ្លៀតមក ឡូវែលសិនធ្វើសេចក្តីរាយការជូនសមាជិកសមាជិកា សង្គ្រោះជាតិពីស្ថានភាពនយោបាយបច្ចុប្បន្ន -នៅ សហភាពអឺរ៉ុបប្រទេសចំនួន២៧ កំពុងព្រមាន លោក ហ៊ុន សែន ថា ឱ្យថយក្រោយមករកនយោបាយ សភាពដើមវិញ ឱ្យដោះលែងលោកប្រធាន កឹម សុខា ចេញពីគុក ហើយរៀបចំការបោះឆ្នោតដោយ សេរីនឹងយុត្តិធម៌ ក្នុងបរិយាកាសដែលគណបក្ស ប្រឆាំងអាចមានសន្តិសុខគ្រប់គ្រាន់សម្រាប់ចូល ប្រគួត -បើមិនដូច្នោះទេ សហភាពអឺរ៉ុប នឹងចេញ សេចក្តីថ្លែងការថ្មីមួយទៀតមិនឱ្យខ្មែរអាចបញ្ជូញ ឥវ៉ាន់អ្វីមកលក់នៅសហភាពអឺរ៉ុបផង នឹងមិន ផ្តល់ការងារដេរខោអាវ ស្បែកជើង មកឱ្យដេរកាត់ នៅតាមរោងចក្រស្រុកខ្មែរ -នឹងមានកាត់ជំនួយ សេដ្ឋកិច្ចទៅកម្ពុជាទាំងអស់ រួមទាំងបង្កកលុយ សម្រាប់អ្នកដែលបង្ករឱ្យរលាយប្រជាធិបតេយ្យ នៅកម្ពុជាផង។ គេក៏ឃើញដែរ នៅថ្ងៃបន្ទាប់ថា សហរដ្ឋអាមេរីកក៏ធ្វើការប្រមានដែលជាដំណាក់ ការទី៣ មុននឹងដល់ដំណាក់ការទី៤ ដែលគេដាក់ ទណ្ឌកម្មតែម្តង ដូចដែលគេសន្យាថាធ្វើ។
លោកស្រីដំណាងរាស្ត្រ ជូឡុង សូមួរ៉ា បាន បន្ថែមថា ក្នុងចំណោមប្រទេសទាំង២៧ នៅសហ ភាពអឺរ៉ុប គេនៅបារម្ភតែប្រទេស៣ទេ ដែលអាច វេតូ ប្រឆាំងនឹងញត្តិដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា នេះ បើមានប្រទេសណាមួយដាក់ វិតូ ប្រឆាំង ញត្តិនោះនឹងមិនចូលជាធរមានបានទេ, ប៉ុន្តែមានព្រឹត្តិការមួយគួរឱ្យកត់សំគាល់ គឺប្រទេស ក្រិកបាន ធ្លាក់សេដ្ឋកិច្ចខ្លួនចុះដុនដាបជាខ្លាំងនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ បើកុំតែបានចិនចេញមុខមកជួយ ម្លេះសមដួលរលំហើយ គេសង្ឃឹមថាប្រទេសនេះ នឹងបោះឆ្នោតគាំទ្រសកម្មភាពចិននៅកម្ពុជា ហើយប្រឆាំងនឹង អឺរ៉ុប ទាំង២៦ តែផ្ទុយទៅវិញ មានគេទើបផ្តល់ពត៌មានមកអម្បាញមិញនេះថា ចិនបានលើកទឹកចិត្តឱ្យ “ក្រិក”បោះឆ្នោតតាមជំនឿខ្លួនឯងចុះ កុំឱ្យប្រឆាំងនឹងអឺរ៉ុប្ប លោកស្រី សូមួរ៉ា បានឱ្យន័យថា ចិនទំនងជាយល់ថា ហ៊ុន សែន ធ្វើនេះហួសហេតុពេកហើយ មិនឱ្យរាស្ត្រខ្មែរ បានសុខទេ គេស្អប់មួយនគរ, ។
លោក សម រង្សី បន្តទៀតថា នៅពេលដែល គេរំលាយ “គណបក្សសង្គ្រោះជាតិទៅហើយនោះ ចលនាសង្គ្រោះជាតិ អាចធ្វើសកម្មភាពដោយគ្មាន គេស្តីបន្ទោសឬប្តឹងផ្តល់អ្វីបានឡើយ ជាចលនា ដែលប្រទេសជាច្រើនធ្វើបានជោគជ័យរួចហើយ ហើយចលនារបស់យើង គឺធ្វើដើម្បីទាមទារឱ្យមាន ការដោះលែងលោកប្រធាន កឹម សុខា ទាមទារឱ្យ សមាជិកសភាទាំងអស់បានរួចពីការហាមប្រាម មិនឱ្យធ្វើនយោបាយ ហើយឱ្យគណបក្សសង្គ្រោះជាតិអាចមានលទ្ធភាពក្នុងការចូលប្រគួតបោះ ឆ្នោតដោយសេរីនៅកម្ពុជាបានមកវិញ – ខ្ញុំនៅតែ ទទួលស្គាល់ថាលោក កឹម សុខា នៅតែជាប្រធាន របស់យើង ហើយយើងនឹងឈ្នះ យើងត្រូវតែរួបរួម គ្នានៅក្រោមនិមិត្តរូបសម្ព័ន្ធភាព កឹម សុខា-សម រង្សី (ចង្អុលទៅរូបថតនៅក្រោយខ្នង) ពីព្រោះឥឡូវ ប្រជាពលរដ្ឋស្អប់ ហ៊ុន សែន មួយនគរទៅហើយ… យើងត្រូវតែឈ្នះ ហ៊ុន សែន ពីព្រោះនេះជាបេសក កម្មចុងក្រោយរបស់ខ្ញុំហើយៗខ្ញុំនឹងចូលនិវត្តិន៍…។
លោកដំណាងរាស្ត្រ អេង ឆាយអៀង ឧទ្ទាន ថាបើលោក សមរង្សីចូលនិវត្តិន៍ ខ្ញុំក៏ដូចគ្នា ចូលនិវត្តន៍ដែរ… ខ្ញុំនិយាយនេះពីព្រោះលោក សម រង្សី ជាកត្តានៃការតស៊ូមួយខ្វះមិនបាន ហ៊ុន សែនមិនមែនខ្លាច អេង ឆាយអៀង ទេ គឺខ្លាច សម រង្សី!…។ ជាមួយគ្នានោះដែរ លោក សម រង្សី បាន លើកបង្ហាញពីការច្របាច់បញ្ជូលគ្នារវាងគណកម្មការគាំទ្រសង្គ្រោះជាតិនៅសហរដ្ឋអាមេរីកគេហៅ ថា ្សូៅ 7 ណៅ តំណាងដោយលោក អ៊ុង ឬទ្ធី ជាចរន្តលោក កឹម សុខា ក្លាយជាប្រធាននឹងលោក ជា គឹម លី ជាចរន្តលោក សម រង្សី ជាអនុប្រធាន ដែលពីដើមមកអ្នកទាំង២ គឺជាប្រធានតែរៀងៗ ខ្លួន។ បញ្ចប់កិច្ចប្រជុំសព្វគ្រប់ហើយលោក សម រង្សី នឹងភរិយាលោកស្រី សូមួរ៉ា បានចេញដំណើរ ត្រឡប់ទៅញូយ៉កវិញ តាមរថយន្ត បន្ទាប់ពីចំណាយ ពេលជាមួយសកម្មជននៅឡូវែលអស់រយៈពេល ៣ម៉ោង ។ នារាត្រីដដែលនោះដែរ នៅបណ្តាញ ហ្វេសប៊ុកបានបង្ហោះលិខិតចុះហត្ថលេខាតំណាងសាខាសង្គ្រោះជាតិចំនួន៥៣រូប មិនទទួលស្គាល់ សម្ព័ន្ធភាព ្សូៅ 7 ណៅ ភ្លាមដែរ ដែលគេចោទ ថា បានធ្វើសេចក្តីសម្រេចតែងតាំងសម្ងាត់មិនតាម គោលការប្រជាធិបតេយ្យ។

 

ព័ត៌មានទាក់ទង