ដោយ សុខារ័ត្ន កូយ
ប៉ូស្តូន-សារៈមន្ទីសិល្បៈដែលភាសាអង់គ្លេសហៅថា សុំម៉េ ថៀ ធិនេ រៅតស 9ធៅំប ដែលមានទីតាំងនៅក្រុងប៉ូស្តុនបានកំពុងតែ អនុវត្តគម្រោងថ្មីមួយដែលមានឈ្មោះថា ធៅំ ជិតិឋនេស ដែលអាច ឱ្យសារៈមន្ទីនេះក្លាយជាកន្លែងមួយសម្រាប់ជនជាតិអាមេរិកចំណូល ថ្មីធ្វើការជួមជុំគ្នា, ធ្វើការទំនាក់ទំនងជាមួយនឹងសហគមន៍របស់ពួក គេ និងបង្កើតចំណងទាក់ទងគ្រាប់វប្បធម៌ទាំងអស់។
បើតាមព័ត៌មានដែលខ្មែរផុសបានទទួលគម្រោងកម្មវិធី ធៅំ ជិតិឋនេស បានចាប់ផ្តើម តាំងពីខែកក្កដា ឆ្នាំ២០១៧ មកម៉្លេះ ដើម្បី បើកទទួលស្វាគមន៍ចំពោះអ្នកដែលមានសញ្ញាតិអាមេរិកថ្មីៗរស់នៅ ក្នុងរដ្ឋម៉ាសាជូសេត។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកដែលទើបទទួល បានសញ្ជាតិអាមេរិកថ្មីៗ អាចចូលជាសមាជិកភាពជាមួយនឹង ធៅំ ដោយមិនគិតថ្លៃរយៈពេលមួយឆ្នាំ ដែលមានអត្ថប្រយោជន៍ជាច្រើន ដូចជាចូលទស្សនាសារៈមន្ទីរដោយមិនគិតថ្លៃសម្រាប់យុវវ័យពីរនាក់ និងកូនក្មេងតូចៗមួយចំនួន, សៀវភៅមគ្គុទ្ទេសក៍សារៈមន្ទី ធ្បៅំ បញ្ចុះតំលៃចំពោះកម្មវិធីជាច្រើន, ការទិញទំនិញ, ការចតរថយន្ត, ការបរិភោគអាហារ និងអ្វីៗជាច្រើនផ្សេងទៀត។
ដើម្បីចុះឈ្មោះជាសមាជិកភាពរបស់សារៈមន្ទីរសិល្បៈ ធៅំ លោកអ្នកគ្រាន់តែមកកាន់សារៈមន្ទីរខាងលើរួចបង្ហាញនូវច្បាប់ ចំលង ឬរូបថតនៃលិខិតបញ្ជាក់ពីការចូលសញ្ជាតិរបស់លោកអ្នក នៅឯកន្លែងលក់សំបុត្រណាមួយនៅឯសារៈមន្ទីរនោះ លោកអ្នកនឹង ទទួលបានសមាជិកភាពដោយមិនគិតថ្លៃសម្រាប់រយៈពេលមួយឆ្នាំ ភ្លាម។ បើមិនអាចធ្វើដំណើរទៅកាន់សារៈមន្ទីរបាននោះទេ លោក អ្នកក៏អាចបំពេញនូវទំរងពាក្យសុំសមាជិកភាពរួមផ្ញើទៅកាន់ ធៅំ តាមអាស័យដ្ឋានដែលមានភ្ជាប់ ឬផ្ញើតាមអ៊ីម៉េលក៏បាន។
គួរបញ្ជាក់ថា សារមន្ទីរវិចិត្រសិល្បៈ 9ធៅំប នៅប៉ូស្តុន គឺជា កន្លែងដែលប្រមូលផ្តុំ និងបង្ហាញគ្រប់វប្បធម៌គ្រប់សម័យកាលទាំង អសើ។ សារមន្ទីរនេះមានជាង១៤០វិចិត្រសាលដែលបង្ហាញពីការ ប្រមូលផ្តុំគ្រាប់ប្រភេទនៃសិល្បៈទាំងអស់របស់អាមេរិក, អ៊ឺរ៉ុប, អាស៊ី, អាហ្វ្រិក និងអូសេអានី។ សារៈមន្ទី ធៅំ បើកទទួលភ្ញៀវប្រាំ ពីរថ្ងៃក្នុងមួយសប្តាហ៍ គឺពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារ ចាប់ពីម៉ោង ១០ព្រឹក -៥ល្ងាច និងពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ពីម៉ោង១០ព្រឹកដល់ ម៉ោង១០យប់។
ព័ត៌មានទាក់ទង