Top Mobile Banner

ពិធីសម្ភោធមណ្ឌលពិនិត្យសុខភាពខ្មែរនៅលីន

ខ្មែរផុសស.រ.អា.
មន្ទីរពិនិត្យសុខភាពខ្មែរដំបូងបង្អស់មួយបាន ត្រូវបើកសម្ភោធកាលពីរសៀលថ្ងៃសៅរ៍ទី២៤ មិនា ២០១៨នេះ នៅទីក្រុងលីន ជាទីដែលសម្បូរប្រជា ពលរដ្ឋខ្មែររស់នៅច្រើន នារដ្ឋម៉ាសាឈូសិត ។ ភ្ញៀវប្រមាណ៥០ភាគច្រើនជាខ្មែរ បានមកចូលរួម ក្នុងពិធីក៏គួរឱ្យមានមោទនភាពដោយសារតែបន្ទាប់ ពីមានបើកមជ្ឈមណ្ឌលសម្រាប់ថែរទាំមនុស្សចាស់ ខ្មែរមួយមក កាលពីខែមុននេះសោះ ឥឡូវមណ្ឌល ពិនិត្យសុខភាពខ្មែរមួយទៀតក៏ចាប់បើកទ្វារបំរើសហគមន៍ខ្លួន កាត់ខ្សែរបូរក្រោមអធិបតីភាព នៃលោកអភិបាលក្រុងលីន ថម៉ាស ម៉ាក់ គ្ហីយ នឹងលោក ហុង ណេត សមាជិកគណក្រុមប្រឹក្សា ភិបាលក្រុងលីន ចូលរួមដោយម្ចាស់នៃមន្ទីពិនិត្យសុខភាពមានជាអាទិ វេជ្ជបណ្ឌិត សុខារិទ្ធិ ម៉ី លោក តុលា យុទ្ធ លោក វ្លាឌីមៀ នឹង លោកស្រី សូព័រ ជាអ្នកគ្រូពេទ្យថែជម្ងឺផ្លូវចិត្ត។
លោក សុខារឹទ្ធ ម៉ី ជាវេជ្ជបណ្ឌិតចេញពីមហា វិទ្យាល័យវេជ្ជសាស្ត្រ សាបាណេឌែឡង់ មានបទ ពិសោធន៍ក្នុងវិស័យពេទ្យជាង២០ឆ្នាំចុងក្រោយបង្អស់ធ្វើការនៅញូយ៉កថែមទៀត ដែលនេះគឺជាសម្បត្តិដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរនៅលីននឹងរីវែនេះណាស់។


ស្ថិតនៅចំកណ្តាលប្រជុំជននៃក្រុងលីនតែម្តង ២៨០ នូិនៀ ត្ស។ ត្ស៊ិេ ៤០២ ឡយនន្ប ៅំ ០១៩០១ មន្ទីរពេទ្យនេះ នឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ខ្មែរ ក្នុងការរកទីតាំង, នឹងនៅក្នុងមន្ទីរពេទ្យ មាន បន្ទប់ទទួលអ្នកជម្ងឺស្អាត-ថ្មីស្រឡាងនឹងរចនាបទជា ខ្មែរចំនួន៦ សុទ្ធទែអាចប្រស្រ័យទាក់ទងជាភាសា ខ្មែរបានទៀតផង នេះជាសញ្ញានៃជោគជ័យថ្មីរបស់ សហគមន៍ខ្មែរ ដែលទើបនឹងមានមជ្ឈមណ្ឌល សម្រាប់មនុស្សចាស់ខ្មែរបន្ថែមមួយ កាលពីខែមុន នេះសោះ។
គេច្រើនហៅទីក្រុងលីនថា លីន-រីវែរ ពីព្រោះ ជាទីក្រុងតូច២ស្ថិតនៅជាប់គ្នា មានប្រជាពលរដ្ឋ ដើមកំណើតខ្មែរប្រមាណ១ម៉ឺននាក់រស់នៅ គេមាន ហាងលក់ទំនិញម្ហូបអាហារធំៗជាច្រើន មានវត្ត អារាម ធំៗ មានភោជនីយដ្ឋានខ្មែរមិនជាច្រើនទេ តែមានខ្មែរជាប់ជាតំណាងរាស្ត្រនៅសាលាក្រុង លីន ច្រើនឆ្នាំមកហើយដែរនាទីនោះ។ ដោយ សារតែសហគមន៍ខ្មែរ ជាពិសេសចាស់ៗត្រូវការ ទំនាក់ទំនងគ្នាជាភាសាខ្មែរ ពីព្រោះមិនបានរៀនសូត្រជ្រៅជ្រះពេលមកដល់អាមេរីកភ្លាមនោះ ការ បង្កើតបានជាមណ្ឌលសុខភាពថ្មីៗសម្រាប់ពួក គាត់ គឺជាជោគជ័យសម្រាប់ជីវិតគាត់ នឹងសម្រាប់ សហគមន៍ជាប្រាកដ។

ព័ត៌មានទាក់ទង