Top Mobile Banner

បាតុកម្មថ្មីទៀតនៅកូរ៉េខាងត្បូងតវ៉ាពីត្រីកោណ(CLV)

អឺរ៉ុប ថ្ងៃទី១៦ កញ្ញា ២០២៤
បន្ទាប់ពីការដ្ឋានព្រែកជីក«ហ្វូណន»បានត្រូវចាប់ប្តើម បាតុកម្មជាច្រើនបានផ្ទុះពាសពេញនៅទៅក្រុងធំតូច នាប្រទេសលោកសេរី ដែលសម្បូរជនជាតិខ្មែររស់នៅយ៉ាងពាសពេញ ដូចជានៅ កូរ៉េខាងត្បូង ជប៉ុន នៅប្រទេសបារាំង ឬអាមេរីក ជាដើម ជំទាស់នឹងការដ្ឋានសេដ្ឋកិច្ចមួយទៀត ដែលឋិតនៅភាគឥសាន្តនៃកម្ពុជា ដោយរដ្ឋាភិបាលកម្ពុជាបានដាក់ខេត្ត៤ ជាហ៊ុនអភិវឌ្ឍន៍ជាមួយវៀតណាមនឹងឡាវ តាំងតែពី២៥ឆ្នាំមុនមក។ យុវជនខ្មែរនៅកូរ៉េខាងត្បូងប្តើមផ្ទុះ ការបង្ហាញមតិប្រឆាំងនឹងគម្រោង«ស៊ីអិលវី»នោះមុនគេ ដោយមានការចូលរួមពីបាតុករប្រមាណ២ម៉ឺននាក់ ដង្ហែរជាក្បួនយ៉ាងវែងតាមផ្លូវសាធារណ ហេតុការដ៏មានបរជាប្រីតនោះ បានផ្តល់កម្លាំងទឹកចិត្តក្រុមបាតុករ នៅប្រទេសឯទៀតៗច្រើនពាន់នាក់ចេញមកសម្តែងបតិ ផ្ទួនៗគ្នា ជាសាធារណៈដូចគ្នា បន្តរដោយបណ្តាញផ្សព្វផ្សាយសង្គមសុះសាយពេញពិភពលោក។


រីឯនៅកម្ពុជាវិញ ប្រតិកម្មរបៀបនេះ មានយ៉ាងតិចតួច ដោយសារបានត្រូវរងការគៀបសង្កត់យ៉ាងតឹងតែង ពីមន្ត្រីជាន់ខ្ពស់ដែលគ្រប់គ្រងប្រទេស ទោះជាមិនមានតួរនាទីក្តី គឺលោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឳពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហ៊ុន ម៉ាណែត។ មកទល់ពេលនេះ មានការចាប់ចងមនុស្សដែលតវ៉ាប្រឆាំង មនុស្សកាពារសិទ្ធមនុស្ស កាពារបរិស្ឋាន ឫក៏ជាអ្នកនយោបាយ ចំនួនជាង៩នាក់ហើយ ហើយនឹងនៅធ្វើជាបន្តរទៅទៀត ដោយគ្មានករណីលើកលែង។
ថ្ងៃទី១០កញ្ញា២០២៤នេះ លោកប្រធានរដ្ឋសភាខ្មែរ ហ៊ុន សែន បានចេញទោប្រទេសកូរ៉េ ទៅទទួលសញ្ញាប័ត្របណ្ឌិតមួយទៀត នៅទិក្រុង អ៊ីងឈុន នៃប្រទេសកូរ៉េខាងត្បូងនោះ ។ នៅពីមុខវិមានដែលលោក ហ៊ុន សែនទទួលសញ្ញាប័ត្រនោះ មានយុចជនខ្មែរជាច្រើន បានមករង់ចាំទទួលលោក ប៉ុន្តែមិនបានមកអបអរសាទរពីជោគជ័យសន្តិភាព របស់លោក ហ៊ុន សែន នោះទេ តែមកទាមទារឲ្យលោក ដកកម្ពុជាចេញពីគម្រោង«អភិវឌ្ឍន៍ត្រីកោណកម្ពុជាឡាវវៀតណាម»ឲ្យកម្ពុជាមកវិញ ។ នៅទីនោះ ក្រុមបាតុករមានសុវត្ថិភាពច្រើនជាងនៅកម្ពុជា ពីព្រោះកូរ៉េខាងត្បូង ជាប្រទេសលោកសេរី គេអនុញ្ញាត្តិហើយធានា ឲ្យធ្វើបាតុកម្មអហឹង្សា សម្រាប់បញ្ចេញបាន ដោយពុំមានទោសពៃរ៍អ្វីឡើយ។
បាតុករភាគច្រើនជាយុវជន បានលើកបដារបង្ហាញឆន្ទៈជាតិនិយម របស់ពួកគេយ៉ាងកុះករ ពុំអាចព្រៀបធៀបទៅនឹងបរិយាកាសនៅកម្ពុជាបច្ចុប្បន្នបានឡើយ។
ការចាប់ចងនៅចុងក្រោយបង្អស់នេះ គឺធ្វើឡើងចំពោះអ្នកស្រី ហ៊ូ វុនអេង នៅភ្នំពេញ ដែលបានបញ្ចេញបតិ មិនស្របនឹងទស្សនៈនៅក្នុងទំព័រឆ្លើយតប របស់លោក ហ៊ុន សែន ក៏បានត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ តាមលំបទនយោបាយ ដែលលោកធ្លាប់តែប្រកាសថា«ងើបមួយ វាយមួយ»ចំពោះនរណាដែលហ៊ានបញ្ចេញមតិប្រឆាំង មិនអត់ឱនឡើយ។
តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជាឡាវវៀតណាម បានចាប់កំណើតនៅឆ្នាំ១៩៩៩(មានអាយុ២៥ឆ្នាំហើយ) មានទំហ៊ុំដី ១៤៤,៣៤១គម.ក្រឡា ដើម្បីធ្វើអភិវឌ្ឍន៍រួមមាន៣ប្រទេស ជាមួយខ្មែរ មានប្រទេសឡាវ នឹងវៀតណាម។ ក្រុមអ្នកមានមតិប្រឆាំងយល់ថា«ប្រទេសវៀតណាមធ្លាប់មានប្រវត្តិ ជាប្រទេសមិនល្អ ហើយជូរចត់ជាមួយកម្ពុជា ដូច្នេះកម្ពុជាមិនត្រូវសហការជាមួយវៀតណាមតទៅទៀតទេ ចំណែកឯប្រទេសឡាវ បានត្រូវប្រទេសវៀតណាមវាតទីឥទ្ធិពលយកបាត់ទៅហើយ…» ៕

ព័ត៌មានទាក់ទង