ដោយ ពិន សំខុន
“កូរ៉េខាងជើងកុម្មុយនិស្ត”បានបែកចេញពី “កូរ៉េខាងត្បូងសេរី” ចាប់តាំងពីសង្គ្រាមលោកលើក ទី២ចប់មក កាលពីឆ្នាំ១៩៤៥ ដូចគ្នានឹងនៅអឺរ៉ុប “អាល្លឺម៉ង់ខាងកើតកុម្មុយនិស្ត”បានបែកចេញពី “អាល្លឺម៉ង់ខាងលិចសេរី” ក៏ចាប់តាំងពីពេលដូចគ្នា នេះដែរ។ លោកប្រធានាធិបតីកូរ៉េខាងជើង គីម យ៉ុងអ៊ូន បានមកចាប់ដៃលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន យេអ៊ីន ជាលើកដំបូងបង្អស់ ហើយចុះហត្ថលេខាព្រមព្រៀងបញ្ចប់សង្គ្រាមបរមាណូដ៏រ៉ាំរ៉ៃ រវាងប្រទេសទាំង២ កាលពីថ្ងៃទី“២៧ មេសា ២០១៨”នេះ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល យ៉ាងខ្លាំង នឹងឥរិយាបថប្រែប្រួលរបស់ប្រធានា ធិបតី គីម យ៉ុង អ៊ូន។
លោកប្រធានាធិបតី គីម យ៉ុងអ៊ូន បានត្រូវទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតនៅកូរ៉េ ខាងត្បូង ដោយលោកប្រធានាធិបតី មូន យេអ៊ីន នឹងគណរដ្ឋមន្ត្រីទាំងមូលរបស់លោកទាំង២ បរិយាកាសសន្តិភាពដ៏ធំបង្អស់មួយ នឹងបរិយាកាស បងប្អូនបែកគ្នា៧២ឆ្នាំមកហើយ ទើបនឹងបានជួប គ្នាវិញ ក៏ផុសចេញមកដែរ ។ លោកប្រធានាធិបតី អាមេរីកាំង ដណល ត្រម ក៏ជាអ្នកតាមដានព្រឹត្តិការប្រែប្រួលនេះ ប្រកបដោយការយកចិត្តទុក ដាក់ខ្ពស់ ដែលផ្តល់ឱ្យកូរ៉េខាងជើងមានសង្ឃឹមថា “សន្តិភាពដែលបានជាមួយកូរ៉េខាងត្បូង នឹងបន្ត ចរន្តសន្តិភាពនេះ ជាមួយសហរដ្ឋអាមេរីក ដែល បានដាក់ដង្គាបសេដ្ឋកិច្ច ដោយសារតែកូរ៉េខាងជើងមានអាវុធបរមាណូ មកទល់ថ្ងៃនេះដែរ”។
កាលពីខែកញ្ញា២០១៧ មុននេះសោះ “សង្គ្រាមលោកលើកទី៣”កំពុងរកកល់នឹងផ្ទុះ! ដែលកូរ៉េខាងជើងដដែលបានសាកល្បងកាំជ្រួច ប្រល័យលោកបន្តបន្ទាប់ច្រើនគ្រាប់បានគម្រាម កំហែងកូរ៉េខាងត្បូង ប្រទេសជប៉ុន ប្រទេស តៃវ៉ាន់ ដែលជាសម្ព័ន្ធម្តិនៃសហរដ្ឋអាមេរីក ថែមទាំង គម្រាមបាញ់កាំជ្រួចបរមាណូ សំដៅមកអាមេរីក ទៀត យ៉ាងគួរឱ្យព្រួយបារម្ភ – សហរដ្ឋអាមេរីកក៏ បានបញ្ជូន នាវាចម្បាំងយន្តហោះប្រយុទ្ធមកដល់សមុទ្រចិនយ៉ាងគ្រឹកគគ្រេងធ្វើឱ្យគេគិតថា សង្គ្រាម មុខជានឹងផ្ទុះ នាសមុទ្រចិនជាមិនខាង ។ ហើយ មុននេះបន្តិច ស្របគ្នាជាមួយនឹងសហរដ្ឋអមេរីក ទើបនឹងប្តូរប្រធានាធិបតីថ្មីផងនោះ ប្រទេសចិន ក៏បានបញ្ជានាវាជម្បាំងទៅធ្វើប្រតិបត្តិការនៅជុំវិញសមុទ្រចិនគម្រាមកំហែងសន្តិភាពនាប្រទេស
អាស៊ីតូចៗ ដូចជាវៀតណាម ឥណ្ឌូណេស៊ី ជាដើមក្នុងតំបន់យ៉ាងចាស់ដៃដែរ, ពេលនោះហើយ ដែលគេសង្កេតឃើញប្រទេសហ្វីលីពីន នឹងប្រទេស កម្ពុជាបានងាករេយ៉ាងខ្លាំង ទៅរកឱ្យមានការគាំទ្រ ពីប្រទេសចិន, សូម្បីតែអូស្ត្រាលី នឹងឥណ្ណា ដែល ជាប្រទេសបក្សសម្ព័ន្ធប្រឆាំងនឹងចិន ក៏បន្ធូឥរិយាបថ ជាមួយនឹងចិនដែរ ដោយសារតែអាមេរីក ដកខ្លួនពីកិច្ចព្រមព្រៀង“សហការសេដ្ឋកិច្ច”ចេញពី អាស៊ី។
ស្ថានភាពតឹងតែងនៅអាស៊ីនោះ បានពង្រឹង “នយោបាយក្រៅប្រទេសថ្មី”របស់ប្រធានាធិបតី អាមេរីក“ឌណល ត្រម” បានយ៉ាងលឿនស្លៅ គឺការ ដកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនៅអាស៊ីចំនួន១១ ដែលបានធ្វើឱ្យចិន ឆ្លៀតឱកាស យកទីផ្សារ អាមេរីកពីមុនមកបានយ៉ាងសន្ធឹក ជាការទប់ទល់នឹង“ការបន្ថយទិញទំនិញរបស់ចិន” ចូលមកសហរដ្ឋអាមេរីក។ ប៉ុន្តែអាមេរីក បែរជាត្រឡប់ទៅពង្រឹងកិច្ចកាពារលើសម្ព័ន្ធមិត្ររបស់ គេ ជាមួយនឹងកងទ័ពទៅវិញ គឺកាពារកូរ៉េខាង ត្បូង ជប៉ុន នឹង តៃវ៉ាន់ យ៉ាងរឹងមាំ, ការត្រឡប់ ទៅវិញជាមួយនឹងកងទ័ពជើងទឹកទ័ពអាកាសនឹង សម្ព័ន្ធមិត្ត“អូតង់” នាឱកាសគម្រាមកំហែងរបស់កូរ៉េខាងជើងធ្វើឱ្យពីភពលោក មើលឃើញថា គីម យ៉ុង អ៊ូន នឹង“មិនបញ្ឈប់ភាពក្រអឺតក្រទម”របស់ ខ្លួនទេ ប្រាកដជានឹងបានបញ្ឆោះភ្លើងសង្គ្រាមនោះ ហើយ។ ស្រាប់តែនៅដើមខែកុម្ភៈ២០១៨ កូរ៉េខាង ជើង បែរជាយកព្រមទទួលសេចក្តីអញ្ជើញរបស់កូរ៉េខាងត្បូង ឱ្យនាំកីឡាករ ច្រើចរយនាក់ ទៅ ចូលរួមប្រកួតកីឡាអូឡាំពីកខែរងា២០១៨ នៅ “យុងឆាង-កូរ៉េខាងត្បូង”ដែលជាសញ្ញាចាប់ផ្តើម បរិយាកាសបន្ធូរភាពតានតឹងដំបូងបង្អស់នៃការមានភាពប្រែប្រួលនៅសមុត្រចិនខាងជើង។ សភាពធូរស្រាលនេះ បានបន្តររហូតមកដល់ថ្ងៃ ដែលមានការចាប់ដៃរវាងប្រធានាធិបតីកូរ៉េទាំង២ នៅចំណុចចែកព្រុំប្រទល់ខាងជើងនឹងខាងត្បូង នាថ្ងៃទី២៨មេសានេះ -គឺជាថ្ងៃដែលពិភពលោក ទាំងមូល សំដែងសេចក្តីអបអរសាទរចំពោះកាយវិការដើម្បីសន្តិភាពក្នុងពិភពលោកនេះ។
បើទោះជាប្រធានាធិបតីនៃប្រទេសកូរ៉េទាំង ២ បានចុះហត្ថលេខាលើសន្ធិសញ្ញាលើ“កិច្ចព្រម ព្រៀងបញ្ចប់អាវុធបរមាណូ”លើឈូងសមុទ្រកូរ៉េ ទាំងមូល ហើយក៏ដោយ ក៏គេនៅពុំទាន់ដឹងពីអត្ថន័យច្បាស់លាស់ ពីការរំលាយអាវុធបរមាណូនោះ យ៉ាងណានៅឡើយទេ, អ្នកឯកទេសនៅមិនទាន់ ជឿជាក់ទៅលើភាពស្មោះត្រង់របស់ គីម យ៉ុងអ៊ូន កូរ៉េខាងជើងនៅឡើយ ពីព្រោះតែមានការគាំទ្រពីប្រទេសចិនកុម្មុយនិស្តនោះ… គេនៅរង់ចាំជំនួប រវាង គីម យ៉ុងអ៊ូន ជាមួយលោកប្រធានាធិបតី អាមេរីកាំង ឌណល ត្រម នៅខែមិថុនាខាងមុខ សិន ទើបភាពជាក់ច្បាស់អាចបញ្ចោញឡើងបាន ដោយសារសហរដ្ឋអាមេរីកមានមធ្យោបាយគ្រប់ គ្រាន់ សម្រាប់ធ្វើឱ្យកិច្ចសន្យារបស់កូរ៉េខាងជើង មានភាពជាក់ច្បាស់ទៅបាន បើទោះជាបំណង របស់ចិន ចង់បានឱ្យកូរ៉េខាងជើងនៅជារណបរបស់ ខ្លួននៅឡើយក៏ដោយ។ គេមិនទាន់ដឹងពីបំណង របស់ប្រទេសចិនថា“តើចង់ដោះលែងគីម យ៉ុង អ៊ូន ឱ្យឯករាជ្យពីសម្ព័ន្ធភាពរបស់ខ្លួនឬយ៉ាងណានៅឡើយនោះទេ”។
តែទោះជាយ៉ាងណាក៏ដោយ ក៏មានប្រធានាធិបតីនៃប្រទេសដល់ទៅ៣ដែរ ដែលគេសង្ឃឹមថានឹងទទួលរង្វាន់សន្តិភាព“ណូបែល”ពិភពលោក នាអនាគតដ៏ខ្លីដែរ គឺ លោក “គីម” លោក “មូន” នឹងលោក“ត្រម”។ លោកប្រធានាធិបតី រ៉ណល រ៉េគ្ហាន់ មិនបានទទួលរង្វាល់នេះ ពីការរួមបញ្ចូញគ្នានៃប្រទេសអាល្លឺម៉ងខាងលិច នឹង ខាងកើត នោះទេ, តែសម្រាប់លោក ត្រម គេមានសង្ឃឹម ច្រើនថា ជាអ្នកផ្តួចតផ្តើមឱ្យមាន“សន្តិភាពនៅ ប្រទេសកូរ៉េ”នោះហើយ។