ខ្មែរផុសស.រ.អា
ក្នុងតំបន់ខានកើតដ៏មានពលរដ្ឋដើមកំណើត ខ្មែរច្រើនជាងគេបង្អស់រស់នៅអាមេរីក គណកម្ម ការសាលារៀន ច្សហៀលៀ ចៀមមិតតេេ មានបំណង បន្ថយកម្មវិធីរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល ចាប់ពីឆ្នាំសិក្សាក្រោយនេះ នៅពេលដែលសាលានេះមានសិស្សពូជអម្បូរខ្មែរ ដល់ទៅ៣០% ជា ចំនួនសិស្សបរទេសដ៏ច្រើនជាងគេបង្អស់រៀននៅ ទីនោះ -សិស្ស“ស្បានីស”ដែលធ្លាប់តែមានចំនួន ច្រើននៅតំបន់ផ្សេងទៀត តែនៅវិទ្យាល័យឡូវែល មានតែ២៩%តែប៉ុណ្ណោះ។
ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន កាលពី សប្តាហ៍មុន គណកម្មការសាលរៀនឡូវែលបាន ស្នើជ្រើសរើសគ្រូបង្រៀនភាសាខ្មែរតែម្នាក់ មកជាជំនួសសាស្ត្រាចារ្យកម្មវិធីបង្រៀនភាសាខ្មែរ ២រូប ដែលត្រូវចាកចេញចូលនិវត្តន៍ នាដំណាច់ ឆ្នាំសិក្សា២០១៨នេះ។ លោកគ្រូ ប៉ាន សូ ដែលគ្រូ ចាកចេញម្នាក់ក្នុងចំណោម២រូប បានមកសម្តែង ពន្យល់ក្នុងកិច្ចប្រជុំនោះ ពិការចាំបាច់ក្នុងការរក្សា កម្មវិធិមួយនេះ ឱ្យនៅដដែលនាបច្ចុប្បន្ននេះ មិន ត្រូវបន្ថយទៅទៀតទេ។ លោកគ្រូ ប៉ាន សូ បាន ពន្យល់យ៉ាងនេះថា“សេចក្តីត្រូវការគ្រូបង្រៀន ភាសាខ្មែរដល់ទៅ២នាក់នោះ ពីព្រោះតែនៅក្នុង ថ្នាក់សាលាត្រូវឱ្យបង្រៀនកំរឹតសិក្សាដល់ទៅ២កំរឹត ដែលត្រូវឱ្យមានការរៀបចំបង្រៀនខុសគ្នា គឺកំរឹត“កិត្តិយស នៀះរៀ” នឹងកំរឹត “មហាវិទ្យា ល័យ ជៀលលងេេ” កំរឹតនិមួយៗចូលមករៀនមិនបាន កន្លះម៉ោងទេ យើងបានតវ៉ាច្រើនឆ្នាំមកហើយ ទម្រាំតែបានគ្រូដល់ទៅ២នាក់ មកបំពេញការងារ សាលានេះ…”។
មានសេចក្តីរាយការមួយនិយាយពីការខ្វះ ថវិការគ្រប់គ្រងវិទ្យាល័យ២០១៨ រហូតដល់ទៅ ជាង២លាន, កង្វះថវិការដ៏ធំរបៀបនេះ គឹជាកំហុស នៃការគ្រប់គ្រងមួយ ដែលគេយល់ថាមិនត្រូវយក សិស្ស ឬសហគមន៍ណាមួយឱ្យទៅជាអ្នករងគ្រោះ នោះទេ។ លោក ប៉ាន់ សូ និយាយថា“លោកបាន ដឹងរឿងរើសយកគ្រូតែម្នាក់នេះដោយចៃដន្ត ទើបលោកសួរទៅគណកម្មកាសាលារៀន ដែល ឆ្នាំនេះមានតំណាងខ្មែរម្នាក់នៅក្នុងនោះ ជាសំណាង មួយដែលមានលោក ដមីណីក ឡាយ នៅទីនោះ ទើបបានដឹងរឿងនេះឡើង…” លោក ប៉ាន់ សូ គិត ថា“គេមានការលាក់លៀម… បើយើងមិនតវ៉ា ពេលនេះទេ គេដាក់សហគមន៍ខ្មែរឱ្យជាអ្នករង គ្រោះហើយ ហើយគ្រូបង្រៀនដែលមកពីក្រោយ ខ្ញុំ ក៏មុខតែជាអ្នករងគ្រោះមុនគេ ហេតុនេះហើយ បានជាខ្ញុំចេញមុខបង្ហាញរឿងនេះឡើង…សង្ឃឹមថាសហគមន៍យើងត្រូវការពារភាសាយើងឱ្យ ស្រុះគ្នាឡើង…”។
គណកម្មការសាលារៀន នាកិច្ចប្រជុំថ្ងៃចន្ទ នោះ បានលើកពេលសម្រាប់ធ្វើសេចក្តីសម្រេច មួយនេះរបស់ខ្លួន ទៅថ្ងៃក្រោយវិញ។
គណកម្មការសាលារៀន នាកិច្ចប្រជុំថ្ងៃច័ន្ទ នោះ បានលើកពេលសម្រាប់ធ្វើសេចក្តីសម្រេចមួយ នេះរបស់ខ្លួនទៅថ្ងៃក្រោយវិញ។ លោក ដមីណីក ឡាយ បានបញ្ជាក់ថាៈ ការលើកសេចក្តីសម្រេច នេះ បានតែមួយអាទិត្យទេ គេនឹងធ្វើសេចក្តីសម្រេច ថ្ងៃអង្គារទី៨នេះហើយ -លោកបានជួបនាយកសាលា បានដឹងតែត្រឹមការចងដកបុគ្គលិកផ្នែកភាសា “ឡាតាំង” នៅពេលបានជួបនាយកផ្នែកកម្មវិធីភា សានៅវិទ្យាល័យនោះដែរ ទើបដឹងថា“ការចង់ដក បុគ្គលិកខាងភាសាខ្មែរ ពីព្រោះថា សិស្សអ្នកចុះ ឈ្មោះចូលរៀនផ្នែកនេះ មានចំនួនតិចពេក” – លោក យល់ថា” នេះគ្រាន់តែជាលេសនៅឡើយទេ មិន ទាន់ជាបុព្វហេតុត្រឹមត្រូវសម្រាប់ដកគ្រូម្នាក់ចេញ ពីកម្មវិធីដ៏សំខាន់សម្រាប់សហគមន៍ខ្មែរនៅឡើយ ទេ”។