ដោយ ពិន សំខុន
“គម្រោង៣ៅ”គឺជាគម្រោងសង់វិទ្យាល័យ ឡូវែលថ្មី នៅក្នុងកណ្តាលក្រុង គេហៅថា“ដោន ថោន”ដែលគេនឹងពង្រីកទៅដល់លើមន្ទីរពេទ្យ ឯកជនមួយស្ថិតនៅ ៧៥ រៅចានដ ឌរ។។ គម្រោងនោះ ត្រូវការថវិការ មានតម្លៃ“៣៤៥,៤លាន”ដុល្លា ដែលក្នុងចំនួននោះ ខាង“ឌីស្ទ្រីក”នឹងជួយចេញ ចំណាយ“១៣៥,៩លាន”ដុល្លា ។ ក្នុងចំណាយទៅ លើវិទ្យាល័យថ្មីនេះ ប្រជាពលរដ្ឋនឹងជួយចូលរួមបង់“តាក់ឡើងថ្លៃចំនួន២៧២ដុល្លា”ក្នុងផ្ទះ“ន្សិងលេ ហៀមេ”និមួយៗ។
គណក្រុមប្រឹក្សាក្រុងឆ្នាំ២០១៨នេះ បានបោះ ឆ្នោតសារជាថ្មីកាលពីថ្ងៃអង្គារមុននេះ សម្រេច “៨ទល់១”យកគម្រោងដោនថោនវិញ, ដែលកាល ពី១ឆ្នាំមុនសោះ ក្រុមប្រឹក្សាចាស់ឆ្នាំ២០១៧ បាន បោះឆ្នោត“៥ទល់៤”យកគម្រោង“ខលីជាលឹយេ”។ លោកស្រី រីតា មើសៀ ដែលបានបោះឆ្នោតខុស គេតែម្នាក់ឯង គឺយក“ដោនថោន”ដែរ តែជា ជម្រើសយកគម្រោងដែល“ល្អហើយថោក”ជាង គេ… លោកស្រីបាននិយាយរំលឹកពីកាលលោកស្រី ជ្រើសយកខលីថា“អ្នកបោះឆ្នោត ដែលបានយក ដោនថោនកាលពីខែវិច្ឆិកាមុន គឺជ្រើសយកការ សន្សំប្រាក់ គឺជាការចំណាយលុយដ័ប្រសើរបំផុត របស់ពួកគេ ហើយក៏ជាក្តីស្រម័យរបស់និស្សិតក្នុង ក្រុងផងដែរ… លោកស្រីបន្តថា“គម្រោង៣គៅទឺញិ យកមន្ទីរពេទ្យមួយ ដែលនឹងប្តូរកទីន្លែងធ្វើការឱ្យទៅឆ្ងាយរបស់បុគ្គលិកទៀតផង…”។ គម្រោង ២ៅដែល រីតា មើសៀ យកនោះ នឹងមានចំណាយ ៣៣៣លាន នឹងមាន“ឌីស្ទ្រីក”ជួយចេញ ១២៤.៣ លាន ក្នុងនោះពលរដ្ឋនឹងបង់ពន្ធឡើងថ្លៃ២៤៨ ដុល្លា ។
គម្រោង៣ថ្មៅីនេះ ចែកសាលាជា៥ក្រុម -មាន អាគ៌ានៅក្រោមដី -មានទាំងតំបន់លយចេញក្រៅ ផង -មាន“ម៉ូឌូឡា”សម្រាប់ហាត់កីឡា នឹង “ម៉ូឌូ ឡា”ថ្នាក់រៀនចំនួន២៤ -គម្រោងនេះអាចនឹងទិញ ដីពង្រីកបន្ថែមទៀតផង ។ ពលរដ្ឋក្នុងសហគមន៍ខ្លះនៅមានការសង្ស័យថា “ការប៉ាន់ប្រមាណតម្លៃ សាងសង់នេះ អាចនឹងប្រែប្រួលឡើងថ្លៃថែមទៀត ផងក៏មិនដឹង…” ។ ហេតុនោះហើយ បានជា រីដា មើសៀ បានទាមទារឱ្យកំណត់ចំណាយតែត្រឹម ៣៤៥លាន ដោយមានក្រុមប្រឹក្សា រ៉តនី អេលិយ៉ុត គាំទ្រសេចក្តីសម្រេចចិត្តនេះកុំឱ្យចំណាយអាច ឡើងដាច់បង្ហៀតតទៅទៀតបាន, តែការបោះ ឆ្នោតបានទាត់ចោល ការកំណត់ចំណាយចោលដោយ សម្លេង២ទល់៧ ដូច្នេះគេត្រូវរង់ចាំការតម្លើង ចំណាយបន្ថែម ដែលទំងន់នេះនឹងធ្លាក់ទៅដល់ ពលរដ្ឋម្ចាស់ផ្ទះជាអ្នកបង់ពន្ធនោះជាមិនខានទេ។
គេសង្ឃឹមថា“វិទ្យាល័យឡូវែល”អាចនឹង ផ្តើមសង់បាននៅឆ្នាំ២០២៦ ហើយក៏សង្ឃឹមដែរថា“សំណង់ថ្មីនៅលើការដ្ឋានចាស់”នោះនឹងចប់
តទៅទំព័រទី១១
សព្វគ្រប់នៅឆ្នាំ២០២៦-ក្នុងរយពេលកំពុង សង់វិទ្យាល័យឡូវែលនោះ អ្នកវិភាគនឹងប្រព័ន្ធ “មេឌី យ៉ា” មានយោបល់ថា អាចនឹងមានសិស្សជា ច្រើនចាកចេញពីវិទ្យាល័យឡូវែលនេះ ដោយសារតែមាតាបីតាមិនចង់ទុកកូនឱ្យទ្រាំនៅរៀនក្នុង “បរិយាកាសសំណង់”អស់រយៈពេល៥ឆ្នាំដ៏យូរ នោះបានឡើយ។ ជាមួយគ្នានេះ សាលាក៏អាចនឹង បាត់បង់ថវិការលែងបានមកពីសហព័ន្ធលើចំនួន សិស្សដែលចាកចេញពីវិទ្យាល័យ ហើយថយចុះនោះ ថែមទៀតផង។
គួររលឹកថា នៅឡូវែលមានប្រជាពលរដ្ឋដើម កំណើតខ្មែរជាង៣០%នៃប្រជាពលរដ្ឋទាំងអស់ ហើយចំនួនសិស្សនៅវិទ្យាល័យឡូវែល ក៏មានចំនួន ដូចគ្នានេះដែរ, ហើយសហគមន៍ខ្មែរនាឆ្នាំនេះ មាន សំណាងជាងពេលណាទាំងអស់ ដែលមានតំណាង របស់ខ្លួនដល់ទៅ៣រូប ដែលជាមន្ត្រីផ្លូវការៈ -ម្នាក់ ជាអនុប្រធានអភិបាលក្រុង គឺលោក វាស្នា នួន – ម្នាក់ទៀតជាតំណាងរដ្ឋ គឺលោក រ៉ាឌី ម៉ម នឹង – ម្នាក់ទៀតជាគណកម្មការសាលារៀន គឺលោក ដមីនីក ឡាយ ដែលសង្ឃឹមថានឹងបង្ហាញការសាម គ្គីគ្នា ដើម្បីជួយសហគមន៍ខ្លួនវិញ ដោយប្រឹងប្រែង នឹងផ្តល់ដំណឹងឱ្យគ្នាអាចធ្វើរបៀបណា ដើម្បីការពារ សហគមន៍ខ្លួនឯងបានកុំឱ្យរឹតតែធ្លាក់ចុះថែមលើស ពីនេះទៅទៀត។