ដោយ ពិន សំខុន
យើងបានពិគ្រោះជាមួយបងប្អូនចាស់ទុំ នៃ សហគមន៍ខ្មែរមួយក្រុមមកពីកម្ពុជាក្រោមនៅ “វូស្ទ័រ”រដ្ឋម៉ាសាឈូសិត-សហរដ្ឋអាមេរីក ចង់ដឹង ពី“ការអប់រំសេដ្ឋកិច្ចគ្រួសារ”ក្នុងសង្គមរបស់ក្រុម គាត់ជាមួយនឹងអ្នកជំនាញម្នាក់។


“វូស្ទ័រ”ជាក្រុងមួយនៅចម្ងាយជិត១០០ម៉ាយ ពីខាងលិចឡូវែល ទីនោះគេថា ជាតំបន់សម្បូរជន ដោយជនភៀសខ្លួន“វៀតណាម”រស់នៅ -នៅចំណោម នោះក៏មានខ្មែរកម្ពុជាក្រោមជាច្រើន ចូលចិត្តរស់ នៅដែរ រកស៊ីកាក់កបបង្កើតបានជាវត្តអារ៉ាមខ្មែរ បាន២-៣ទៀតផង។ នៅវត្តព្រះពុទ្ធរង្សី ចាស់ៗ ប្រមាណ២០នាក់ មានមនុស្សជំទង់ខ្លះដែរ ពួកគាត់ បានឱ្យដឹងថា បានធ្លាប់ខិតខំប្រឹងធ្វើការប្រកបមុខ របរបង្កើតបានជា“ប៊ីសនីស” ឥឡូវទុកដាក់ឱ្យកូន ធ្វើជាបន្តរទៅទៀត ដែលអនុញ្ញាត្តិឱ្យពួកគាត់អាច មានពេលមកធ្វើបុណ្យវប្បធម៌ពីឪពុកម្តាយបាន ច្រើន។ អ្វីដែលគួរឱ្យកត់សំគាល់ គឺពួកគាត់ចង់ដឹង ណាស់ ពីការពិគ្រោះក្បួនតម្រានៃការរកស៊ីរបស់ពួកសាសន៍ស្បែកស ដែលគេរកស៊ិសន្សំទុកដាក់ ទៅជា“អ្នកមាន”ដ៏ច្រើនសន្ធឹកសន្ធាប់បាន ហើយ គេទៅធ្វើការដូចតែយើងរកស៊ីក៏ធ្វើដូចតែគ្នានោះ? ឆ្ងល់ណាស់ហេតុអ្វីក៏គេរស់នៅបែបហ៊ឺហាបាន?
មែនរកស៊ីប្រកបរបរដូចតែគ្នាមែន តែគេ បង្រៀនគ្នាអប់រំគ្នាអប់រំមាតាបិតាគេច្រើនជាង យើង ពិគ្រោះគ្នាគ្រប់តែពេលដែលគេជួបគ្នា អ្នក នយោបាយក៏មកជួយជាអ្នកការពារផលប្រយោជន៍របស់ពួកគេទៀត… ជាទូទៅគេដឹងថា ប្រាក់វា “កើន ឡើងដោយការសន្សំ” នៅពេលដែលសួរថា បង ប្អូនទៅធ្វើការរាល់ថ្ងៃ មួយអាទិត្យធ្វើការ៤០ម៉ោង បានប្រាក់៨០០ដុល្លា, តែយកមកផ្ទះបានតែ៤០០ ទេ តើមានដឹងថា៤០០ដុល្លាទៀតគេយកទៅណា ទេ? ជាទូទៅគេនឹកថា គេធ្វើការឱ្យយើងត្រឹមត្រូវ ហើយ គ្មាននរណាលួចលុយយើងទៅឯណានោះ ទេ! មែនហើយ គឺគេកាត់យកទៅទុកដាក់ឱ្យយើង ស្របច្បាប់នឹងស្របបណងយើងឱ្យទៅៈ ១-បង់ តាក់ឱ្យរដ្ឋដែលយើងរស់នៅ ២-ធានាសុខភាព យើងនឹងគ្រួសារ ៣-សន្សំសម្រាប់អនាគតសម្រាប់ ចូលនិវត្តន៍។ តើមាននរណាឆ្ងល់ទេថា “នៅលើ លុយដែលគេកាត់យកនោះ យើងអាចបន្ថយវា កុំ ឱ្យយកទៅច្រើនពេកបានឬទេ?” លោកប្រធានា ធិបតីយើងគាត់ឥតបង់“តាក់”ទេ គឺគាត់ធ្វើដោយ ស្របច្បាប់ -ដូច្នេះយើងក៏អាចធ្វើបានដែរ ដោយ យើងដាក់ប្រាក់ នៅ“កន្លែងណាដែលគេមិនយក ពន្ធ” ហើយ“បានការប្រាក់”ថែមទៀត, ដូចគ្នានឹង ការដាក់ប្រាក់សន្សំនេះ គឺដាក់លុយនៅកន្លែងណា ដែល“បានការប្រាក់ច្រើន” ហើយ“មិនបង់ខាត” នៅពេលចរន្តហិរញ្ញវត្ថុជាតិធ្លាក់ចុះទៀតផង។ បើធ្វើរបៀបនេះបានអ្នកធ្វើការដ៏ឆ្លាតវៃនោះ អាច យកប្រាក់ត្រឡប់មកវិញ ក្នុងរូបភាពជាប្រាក់សន្សំ បានជិតពាក់កណ្តាលមកវិញដែរ -គិតទៅមើល! បើសន្សំ២០០ដុល្លាបន្ថែម ក្នុងមួយខែបាន វាបាន ២៤០០ដុល្លាក្នុងមួយឆ្នាំ-១០ឆ្នាំក្រោយក្លាយទៅ ជា២៤.០០០ បើមានការប្រាក់៧%ថែមទៀតនោះ លុយនោះនឹងក្លាយជា៥០.០០០ដុល្លា -នេះគឺជា ការងារដដែលប្រាក់ចំណូលដដែល តែវាកើនលើស ៥ម៉ឺន នៅពេលយើង“គិតត្រូវ”។ ក្រុមចាស់ៗយើង នៅ“វូស្ទ័រ”ទាងនោះ មានការភ្ញាក់ផ្អើលច្រើនដែរ នៅពេលឮថា“គេអាចសន្សំនៅលើប្រាក់ចំណូល បាន!”។
ទាំងនេះជាវិធីសម្រាប់ពង្រីកចំនួនប្រាក់ដែល រកបានដ៏តូចមួយទេ នឹងវិជ្ជាត្រូវចេះការពារប្រាក់ ដែលរកបានមកហើយ ថែមទៀត ហើយធានា ថា“កុំឱ្យបាត់បង់”ទៅវិញបានដូចដែលមានឧទាហរណ៍ ខាងលើ។ គេក៏បាននាំគ្នាសន្យាថា“នឹងបន្តរៀន វិជ្ជាសន្សំនឹងការពារលុយថែមទៀត សម្រាប់ជា ប្រយោជន៍ដល់គ្រួសារខ្លួន”ទៀតផង នៅពេល ក្រោយទៀត។ ព្រះតេជគុណ ភីរម្យ ជាចៅអធិការ បានស្តាប់ការពិភាក្សាប្រកបដោយការយកចិត្តទុក ដាក់ថែមទាំងលើកទឹកចិត្តឧបាសកឧបាសិកាឱ្យ ធ្វើតាមឱវាតនេះទៀតផង ដោយព្រះអង្គឈ្វេង យល់ថា“ទៅអនាគតវត្តអារាមនឹងព្រះសង្ឃនឹង រស់នៅជាមួយនឹងឧបាសកឧបាសិការជើងវត្ត ដែលចេះទុកដាក់ប្រាក់កាសជាអ្នកមានបាន”។
ថ្វីត្បិតតែសង្គមអាមេរីកាំង គេធ្វើការងារ របស់គេប្រកបដោយតម្លាភាពក៏ដោយ ក៏សម្រាប់ សង្គមខ្មែរយើងនៅមានអាថិកំបាំងច្រើននៅឡើយ ដោយការ ដោយសារយើងខ្វះការអប់រំខាងវិជ្ជាទុក ដាក់លុយកាក់តាមរបៀបសម័យ ធិនានចិលា ដែច៉ាតិនៀ ដែលច្បាប់បានអនុញ្ញាត្តិកាន់តែទំនើប ឡើងៗ សម្រាប់ជួយជាពន្លឺដល់សង្គមរបស់គេ ជួយ វែកផ្លូវសម្រួលដល់ការអប់រំកូនចៅ។ បើលោក អ្នកចង់ដឹងពីវិជ្ជានេះ បន្ថែមទៅទៀត សូមហៅ មកយើងខ្ញុំ នៅលេខ ៩៧៨-៩៤២ ១៦៤១ យើង នឹងណែនាំ ទៅរកអ្នកឯកទេសផ្សេងៗ តាមបំណង លោកអ្នកបាន។