Top Mobile Banner

បោះឆ្នោតនៅកម្ពុជាថ្ងៃទី ២៩ កក្កដា ២០១៨ ដោយគ្មានគណបក្សសង្គ្រោះជាតិ

ខ្មែរផុសៈ កម្ពុជាកំពុងតែធ្វើការឃោសនា បោះឆ្នោតសាកលសម្រាប់ថ្ងៃទី២៩កក្កដា២០១៨។ គឺជាការបោះឆ្នោតដែលមានតែប្រទេសចិនតែមួយ គត់ដែលបានអបអរសាទរ បើទោះជាការបោះ ឆ្នោតនោះគ គ្មានប្រជាប្រីយយ៉ាងណាក៏ដោយ ។ នៅកម្ពុជាប្រជាពលរដ្ឋពាក់កណ្តាល់មានការស្ទាក់ ស្ទើរ នឹងកាពារគណបក្សប្រជាជន ដែលជាគណបក្ស ដ៏ធំនឹងដ៏មានអំណាចបំផុតក្នុងប្រទេស ពីព្រោះ តែកំពុងតែបង្កើតសត្រូវជាមួយនឹងប្រទេសសេរីទាំងអស់ ដែលគេមានបំណងបិទទិដ្ឋាការនឹងបង្កក ទ្រព្យសម្បត្តិមន្ត្រីខ្មែរដែលបានចូលដៃសម្លាប់លទ្ធិ ប្រជាធិបតេយ្យរបស់ពលរដ្ឋ ។ នៅមានពាក់ កណ្តាលទៀតស្រឡាញ់ចូលចិត្តគណបក្សប្រឆាំង តែមិនអាចបោះឆ្នោតឱ្យបាន ពីព្រោះរដ្ឋាភិបាល បានរំលាយចោលទាំងកម្រោលៈ មិនទៅបោះ ឆ្នោត -ទៅបោះឆ្នោតឱ្យគណបក្សតូចៗ ឬ បោះ ឆ្នោតឱ្យខូចរាប់មិនបាន? អ្នកបោះឆ្នោតភ័យខ្លាចប្រអប់ឆ្នោតថ្ងៃ២៩នោះតែម្តង…
ដោយខ្មែរផុស ស.រ.អា
រំលឹកស្ថានភាពសភាជាតិមុនពេលបោះឆ្នោតៈ
រដ្ឋាភិបាលប្រទេសកម្ពុជាបានកំណត់ថ្ងៃបោះឆ្នោតសាកល នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ ចូលរួម ដោយគណបក្សចំនួន២០ ប៉ុន្តែក្នុងចំនួននោះ គណបក្សមួយដែលធ្លាប់ប្រកួតប្រជែងដ៏មានកម្លាំងជាង គេ គឺគណបក្សសង្គ្រោះជាតិមិនបានចូលប្រគួតទេ ដោយសាររដ្ឋាភិបាលកម្ពុជាបានរំលាយចោល កាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយសមាជិកសំខាន់ៗរបស់គណបក្សនោះទាំងអស់ ក៏បានត្រូវហាម ឃាត់មិនឱ្យចូលរួមធ្វើនយោបាយនៅកម្ពុជាថែមទៀត។ អាសនៈរបស់គណបក្សសង្គ្រោះជាតិបានត្រូវ ចែកចាយទៅឱ្យ ១-គណបក្ស“ហ៊្វុនស៊ិនបិច”ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ទទួលអាសនៈ ចំនួន៤១ ដោយគ្មានការបោះឆ្នោត ២-គណបក្ស“ប្រជាជនកម្ពុជា”ទទួលបានអាសនៈបន្ថែមចំនួន១០ ក៏ឡើងទៅជាចំនួន៧៩ នៅសភាជាតិ ៣-គណបក្សសញ្ជាតិកម្ពុជា បាន២អាសនៈ ដឹកនាំដោយ សេង សុខខេង ៤-គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច បាន១អាសនៈ ដឹកនាំដោយ ហួន ចំរើន។
សារព័ត៌មានឯករាជ្យ២ គឺ ១-ដឺខាមបូឌាដេលី បានត្រូវបិទទ្វារ ដោយការគាបសង្កត់ផ្នែកពន្ធ ២-ភ្នំពេញប៉ុស្តិ៍ ក៏បានលក់ទៅឱ្យម្ចាស់ដែលនៅអែបនឹងអ្នកកាន់អំណាចប្រទេស។
លេខរៀងគណបក្សក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

ព័ត៌មានទាក់ទង