Top Mobile Banner

ជំនួបកំពូលរវាង ឌណល ត្រម ជាមួយ វ្លាឌីមៀ ពូទីន

ខ្មែរផុសស.រ.អា.
លោកប្រធានាធិបតី ឌណល ត្រម ទើបនឹង ធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលជួបជាមួយប្រធានាធិបតីប្រទេសរុស្សី វ្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទទី១៦ កក្កដា២០១៨ នៅ“ហែលស៊ីងគី”ប្រទេសស៊ូយអែដ។ ក្រសួង សម្ងាត់ស.រ.អា.ជីៅ ដឹកនាំដោយ បុប មីល័រ ទើប នឹងចេញការចោទប្រកាន់ជាផ្លូវការមួយ២ថ្ងៃមុន ជំនួបកំពូលថា មានបុគ្គលិកភ្នាក់ងារសម្ងាត់រុស្សី គអព ចំនួន១២រូប ថាបានចូលរួមលួចឯកសារ ដើម្បីបំផ្លាញការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ហើយបានផ្តល់យោបល់ឱ្យប្រធានាធិនតីត្រមពន្យា ពេលឬលុបចោលជំនួបនោះ តែលោកប្រធានាធិប តីអាមេរីកាំង មិនបានផ្តល់ចម្លើយវិជ្ជមានទេ។
នៅពេលជួបជាមួយនឹងអ្នកកាសែតបន្ទាប់ ពីជំនួបរួចមកលោកប្រធានាធិបតីអាមេរីកាំងបាន បង្ហាញពិភពលោកថា“ប្រទេសរុស្សីគ្មានបុព្វហេតុអ្វីនឹងបំផ្លាញការបោះឆ្នោតនៅសហរដ្ឋអាមេរីក នោះទេ ហើយបន្ថែមថា លោកប្រធានាធីបតី ពូទីន មានអំណាចខ្លាំងខ្លាលោកបានបដិសេដការចោទប្រេកាន់ទាំងស្រុង…”។ ចម្លើយនេះបានធ្វើ ឱ្យពិភព លោកយល់ថា “ប្រធានាធិបតីអាមេរីកាំង ជឿលើប្រធានាធីបតីរុស្សីជាងអង្គការសម្ងាត់ដ៏សំខាន់បំផុត នៃសហរដ្ឋអាមេរីក របស់លោក” សំនួរថា តើហេតុអ្វីបានជាលោកប្រធានាធិបតីត្រូវ ជឿលើអង្គការសម្ងាត់របស់ស.រ.អា.? ពីព្រោះ អង្គការសម្ងាត់នោះ មានភារកិច្ចបំរើប្រធានាធិបតី នឹងមន្ត្រីអ្នកធ្វើច្បាប់ទាំងអស់ក្នុងការផ្ទៀងផ្ទាត់គ្រប់ព័ត៌មានទាំងអស់ជូនដល់មន្ត្រីជាន់ខ្ពរ់បំផុត មិនឱ្យ មានការភ្លាំងភ្លាត់ដោយការមិនពិតបានឡើយ ហេតុនេះ ហើយបានជាសាធារណជនមានការភ្ញាក់ ផ្អើល ហើយមន្ត្រីខ្លះនិយាយថា “ជាអំពើក្បត់របស់ ប្រធានាធីបតីអាមេរីកាំង ចំពោះប្រជាជាតិដោយ ទៅការពារខ្មាំងដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសខ្លួន”។
រំលឹកព្រឹត្តការពេលបោះឆ្នោតឆ្នាំ២០១៦ រវាង ឌណល ត្រម ជាមួយ ហ៊ីឡារី ក្លីងតុន មាន អង្គការសម្ងាត់រុស្សីបានចូលមកលួចព័ត៌មានពី កុំព្យូទ័រគណបក្សប្រជាធិបតេយ្យ ហើយយកទៅ ប្រើប្រាស់បំពុលព័ត៌មានរបស់សាធារណជនក្នុង បំណងធ្វើឱ្យ ហ៊ីឡារី បាត់បង់ប្រជាប្រីយភាព… ក្នុងសេចក្តីរាយការរបស់ បុប មីល័រ គេបានរក ឃើញហើយចោទប្រកាន់នាយទាហ៊ានគអព ១២រូប ដែលមានដៃប្រឡាក់ក្នុងរឿងនេះ តែលោក ឌណល ត្រម បែរជាជឿសម្តីលោកប្រធានាធិបតី ពូទីន ទៅវិញ បើទោះជានៅពេលជួបជាមួយនឹង អ្នកកាសែតចុងក្រោយនេះ លោកពូទីន បានសារ ភាពថា“លោកចូលចិត្តឱ្យលោក ត្រម ឈ្នះពីព្រោះ លោកបានសន្យាថានឹងធ្វើឱ្យទំនាក់ទំនងជាមួយ រុស្សីប្រសើរឡើងវិញ”ក៏ដោយ ។ ប្រធានាធិបតី ទាំង២ បានភូតអ្នកកាសែតថា “មិនដែលបានជួប គ្នា មុនពេលលោក ត្រម ជាប់ជាប្រធានាធិបតីទេ ដូច្នេះគ្មានបុព្វហេតុអ្វីចង់ជួយឱ្យលោក ត្រម ឈ្នះ ឆ្នោតទេ… តែអ្នកកាសែតបានរកឃើញថា អ្នក ទាំងពីរបានជួបគ្នានៅពេលប្រឡងបវរកញ្ញាពិភព លោកឬបស់ ត្រម នាឆ្នាំ២០១៤ជាប្រាកដ។
លោកប្រធានាធិបតី ពូទីន ធ្លាប់ជាប្រធាន នៃអង្គការសម្ងាត់ គអព រុស្សី មានការងាយស្រួល នឹងដឹកនាំជំនួបតទល់គ្នាជាមួយ ឌណល ត្រម ដែល មិនដែលមានបទពិសោធន៍នឹងល្បិចច្រើននោះ ឡើយ គេមើលឃើញថា លោកប្រធានាធិបតី ត្រមគ្មានឱកាសនឹបង្ហាញជាសាធារណៈ នូវចំណុច ខ្លាំងណាមួយប្រឈមមុខនឹង ពូទីន ទេ, ចុងបញ្ជប់ លោក ពូទីន បានបោះបាល់ទាត់មួយមកឱ្យ ត្រម ហើយនិយាយថា“បាល់ទាត់នេះនៅក្នុងជំរំរបស់ អ្នកហើយ ចូរដោះស្រាយខ្លួនឯងទៅចុះ”។
ក្នុងដំណើរការមិនដូចប្រក្រតី ដែលប្រធានាធិបតីមុនៗតែងលើកដំកើងសម្ព័ន្ធមិត្ររបស់ខ្លួន ហើយទប់ស្កាត់ប្រឆាំងនឹងប្រតីបត្តិការប្រទេស ជាសត្រូវ មានប្រទេសកុម្មុយនិស្តនឹងប្រទេសផ្តាច់ ការជាដើម លោកប្រធានាធិបតីឌណល ត្រម បាន ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពីសម្ព័ន្ធមិត្តនៅអាស៊ី អូស្ត្រាលី មានទំនាក់ទំនងមិនល្អជាមួយអឺរ៉ុប មិន ល្អដូចគ្នាជាមួយអូតង់នៅទស្សនកិច្ចចុងក្រោយ មិនបានលើកដំកើងចក្រភពអង់គ្លេស ប៉ុន្តែបែរទៅ ជាលើកដំកើងរុស្សី ដែលជានិច្ចកាល ជាសម្រាម ក្នុងភ្នែករបស់អាមេរីកទៅវិញ។។ លោកចង់ធ្វើឱ្យដូចដានរបស់លោកអតីតប្រធានាធិបតី រ៉ូណាល់ រ៉េគ្ហាន់ ក៏ប៉ុន្តែនយោបាយរបស់លោក ត្រម ហាក់ដូចជាដើរបញ្ច្រាសទីសទៅវិញ។

ព័ត៌មានទាក់ទង