Top Mobile Banner

រឿងរ៉ាវដែនដីកូសាំងស៊ីន ឬកម្ពុជាក្រោម

ដោយលោក ឈាន វ៉ម
ប្រែសម្រួលដោយ ថាច់ សេ ឆ្នាំ ២០០១ និង ជាប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ឆ្នាំ ២០០៤ ដល់ ២០២០
ថ្ងៃ ៤ ខែមិថុនា ឆ្នាំ១៩៤៩ ជាអាណានិគម បារាំង វែន សង់ អូរិយ៉ោល 9ន្វិចនេត ៅរុៃលៀប បាន ប្រគល់ទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម)អោយយួនបាវដាយ 9ពៀ ឌាបិគឺនៅក្នុងរជ្ជកាលហ្លួង សីហនុ(១៩៤១-១៩៦០)តាមឯកសាររបស់ លោក ឈាន វ៉ម (ឆ្នាំ ១៩៩៩ ) អតីតនាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជានៅជំនាន់នោះ បាន បញ្ជាក់ថា ហ្លួង បានចាប់អោយលោក សឺន សាន និងលោក ឈាង វ៉ម ទៅតវ៉ាជាមួយរដ្ឋសភាបារាំង គឺមិនមែនទាមទារទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម នោះទេគឺគ្រាន់តែ ១-ទាមទារសិទ្ធិជាជនភាគតិចឱ្យខ្មែរក្រោម។ ២-ខ្មែរមានសិទ្ធិប្រើប្រាស់កំពង់ផែ ព្រៃនគរ និងទន្លេមេគង្គ ។ ៣-បន្ថយព្រំដែនត្រង់ ព្រែកជីកយិនតេ គឺព្រំដែនកាលមុនបារាំងត្រួតត្រា ដែនកូសាំងស៊ីន ។ ថែមពីលើនោះទៀត នៅពេល លោក សឺន សាន និងលោក ឈាន វ៉ម កំពុងតវ៉ា ជាមួយរដ្ឋសភាបារាំងសេះស្តីទីបញ្ហា៣ខ ខាងលើស្រាប់តែមានតួលេខផ្ញើពីកម្ពុជាមកកាន់រដ្ឋសភា បារាំងសេះថា លោក សឺន សាន និងលោក ឈាន វ៉ម មិនមែនជាប្រតិភូតំណាងពេញច្បាប់ឱ្យរាជរដ្ឋា ភិបាលកម្ពុជាទៀតទេ ឯកសារបានសរសេរបន្តថា គាត់មានការស្រងាកចិត្តខ្លាំងណាស់ពេលបានឮ លោក ម៉ាក់ រីកាត៍ តាមតួលេខនេះ នៅក្នុងរដ្ឋសភា បារាំងសេះ ។
មុននឹងប្រគល់ឯកសារនេះឱ្យលោកថាច់វៀង (បច្ចុប្បន្នជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម) ដែលជាអ្នកស្នើរសុំអោយគាត់សរសេរពីប្រវត្តិព្រឹត្តិ ការណ៍៤ មិថុនា នេះ គឺមិនត្រូវផ្សព្វផ្សាយឯកសារ នេះ ពេលគាត់នៅមានជីវិតនោះបានឡើយ ។ លោក ឈាន វ៉ម បានទទួលមរណៈភាពនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០០០ ។ ឯកសារនេះមាន ៨ ទំព័រអត្ថបទដើមជាភាសាបារាំងរួចបកប្រែជា អង់គ្លេស ។ នៅឆ្នាំ២០០២ ខ្ញុំព្រះករុណាខ្ញុំ បាទ ថាច់សេ បានបកជាខ្មែរម្តងហើយតែគ្មានឱកាសផ្សព្វ ផ្សាយ ។ នៅឆ្នាំនេះខ្ញុំចង់ផ្សាយក្នុងហ្វេសប៊ុកជា ខ្មែរយួន ដើម្បីឱ្យកូនខ្មែរពូជជិនវង្ស បានយល់ពី រឿងរ៉ាវខ្មែរក្រោមស្តីពីព្រឹត្តិការណ៍ ៤ មិថុនាឆ្នាំ ១៩៤៩ ។
ដោយគោរពរាប់អានដ៏ស្មោះពីខ្ញុំព្រះករុណា ខ្ញុំបាទថាច់សេ សហរដ្ឋអាមេរិកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥
ច្បាប់លេខ ៤៩,៧ ៣៣


ថ្ងៃទី៤ ខែមិថុនាឆ្នាំ ១៩៤៩ ប្រធានាធិបតី បារាំងឈ្មោះ វ៉ែនសង់ អូរិយោល 9ន្វិចនេត ៅរ៉ិលៀប បានប្រកាសច្បាប់លេខ៤៩-៧៣៣ មាន សេចក្តីទាំងស្រុងដូចតទៅនេះ ៈ
-យោងតាមមតិពីរដ្ឋសភានៃសហភាពបារាំង សេះ រដ្ឋសភា និងក្រុមប្រឹក្សាសាធារណរដ្ឋបារាំង បានសម្រេច ហើយអនុម័តដោយរដ្ឋសភានៃសា ធារណរដ្ឋបារាំងសេះ។
-ប្រធានាធិបតីនៃសាធារណរដ្ឋបានប្រកាស ច្បាប់ដូចតទៅនេះ ។
មាត្រា ១ -ក្នុងក្របខណ្ឌមាត្រាទី៦០ នៃ សាធារណរដ្ឋបារាំងសេះ និងតាមមតិនៃសភាដែនដីកូសាំងស៊ីននាសម័យប្រជុំចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៩៤៩លក្ខន្តិកៈដែនដីកូសាំងស៊ីនត្រូវបានកែ ប្រែតាមមាត្រាដូចខាងក្រោមនេះៈ
មាត្រា២ – ដែនដីកូសាំងស៊ីនត្រូវបានតភ្ជាប់ ទៅជារដ្ឋចំណុះរបស់យួនយោងតាមសេចក្តីប្រកាស រួម ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ និងសេចក្តី ប្រកាសរបស់រដ្ឋាភិបាលបារាំងចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៨ ។ ដែនដីកូសាំងស៊ីនឈប់ផឹកនៅក្នុងលក្ខន្តិកៈជាដែនដីឯនាយសមុទ្ររបស់បារាំងទៀត ហើយ ។
មាត្រា ៣ -ក្នុងករណីដែលដៃលក្ខន្តិកៈស្រុក យួនត្រូវកែប្រែលក្ខន្តិកៈកូសាំងស៊ីនត្រូវបានចាត់ទុកជាកម្មវត្ថុនៃការសម្រេចចិត្តរបស់សភាខាង លើដូចបានចែងនៅក្នុងមាត្រាទី ៧៥នៃរដ្ឋធម្មនុញ្ញ (ជំពូកទី ៨ នៃសភាបារាំងសេះ)។
ច្បាប់នេះត្រូវបានអនុវត្តដូចជាច្បាប់របស់ រដ្ឋ។
ធ្វើនៅទូលូ ថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៩
ហត្ថលេខា វែន សង់ អូរិយោល 9ន្វិចនេត ៅរ៉ិលៀប ប្រធានាធិបតី ។
ហត្ថលេខា ហង់រី កឿយ 9នេះរិ ឈុេល៉ិលបេនាយករដ្ឋមន្ត្រី ។
រដ្ឋលេខា ប៉ូលកូស្តផ្លូរេត៍ 9ភ៉ាល ជៀសតេ ធលៀរតេប រដ្ឋមន្ត្រីដែនដីបារាំងសេះឯនាយសមុទ្រ ។

រឿងរ៉ាវនៃដែនដីកូសាំងស៊ីន
ដោយលោកឈានវ៉ម អតីតនាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជាឆ្នាំ១៩៤៨
(ច្បាប់ដើមជាភាសាបារាំងបកប្រែដោយ្វគ ពិនិត្យដោយលោក ថាច់ តាន់តារា ជាភាសា អង់គ្លេស ជាខ្មែរដោយ ថាច់សេ និងប្រិមប្រិយ ជាភាសាយួន )
មានសេចក្តីបញ្ជាក់ថាសាច់រឿងដ៏ពិស្តារខ្លះៗ ដូចជាថ្ងៃខែឆ្នាំដែលត្រូវលើកយកមកនិយាយជាសាក្សីខ្លះនោះ វាជាការស្រពិចស្រពិលផងដែរ ព្រោះថាព្រឹត្តិការណ៍កន្លងផុតទៅវាអស់ពេលជាង ៥០ឆ្នាំ ហើយដែរ (១៩៤៩-១៩៩៩)។ ម៉្យាងទៀត ដោយមានកង្វះឯកសារសំខាន់ៗ ហើយឯកសារ ទាំងនោះក៏ត្រូវបំផ្លិចបំផ្លាញអស់ដោយពួកខ្មែរ ក្រហម ។ ជាការពិតណាស់ប្រជាពលរដ្ឋដែលមាន លំនៅឋាននៅភ្នំពេញទាំងអស់រួមទាំងខ្ញុំនិងគ្រួសារ ត្រូវបានបង្ខំអោយចោលផ្ទះសម្បែងរបស់ខ្លួនព្រម ទាំងអ្វីៗទាំងអស់ដែលនៅក្នុងនោះតាំងពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ មកម៉្លេះ ។
ក-ទង្វើបត់បែនរបស់បារាំងសែសក្នុងការ បោះបង់គ្រួសារស៊ីនឬកម្ពុជាក្រោមទៅអោយយួនបាវ ដាយ
ដើម្បីប្រឈមមុខតទល់ជាមួយនឹងយួនហូជីមិញ កំពុងកាន់កាប់ទីក្រុងហាណូយក្រោយពីការចុះចាញ់របស់ជប៉ុននៅឆ្នាំ ១៩៤៥ នោះមករដ្ឋាភិ បាលបារាំងអាចស្មានថា បានរួចខ្លួនបើលើកយក អតីតហ្លួងយួន បាវ ដាយ ដែលកាលនោះបាន ក្លាយជាឈ្មោះយើងថ្វី 9ួនិហ ទហុយប មកតែងតាំង ជាប្រមុខរដ្ឋាភិបាលមួយឱ្យឈ្មោះថា “រដ្ឋាភិបាល បាវដាយ”។
នៅថ្ងៃទី ២០ ខែមករាឆ្នាំ ១៩៤៨ រដ្ឋាភិបាល បារាំងបានចុះហត្ថលេខាជាមួយនឹងយួនបាវដាយ សន្ធិសញ្ញាមួយនាយឆកសមុទ្រហាឡុង 9ងៅរេមេនេត លៅនៀង ពាយប ក្រោយពីលោកប៉ូឡាអេត៍9ពៀលលារេតប អគ្គស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូ ចិន និងយួនបាវដាយ បានប្រជុំគ្នានៅថ្ងៃទី ៦ នឹង ទី៧ ខែធ្នូ ឆ្នាំ១៩៤៧ ហើយទទួលស្គាល់នូវគោល ការណ៍បង្រួបបង្រួមនូវបណ្តារដ្ឋទាំងបី គឺរដ្ឋយួនតុងកឹង យួនអណ្ណាម និងខ្មែរកូសាំងស៊ីន ។
ចំពោះលទ្ធផលនៃកលល្បិចដ៏សមហេតុផលសមផលនេះ រដ្ឋសភាបារាំងក៏បានសម្រេចបង្កើត ច្បាប់ “សភាដែនដីកូសាំងស៊ីន” ចុះថ្ងៃទី ១៤ មីនា ឆ្នាំ១៩៤៩ ។ មាត្រាទី៤ នៃច្បាប់នេះ បានចែងថា សភាមានសិទ្ធិដកចេញឬច្រើនចោលនូវការប្រើប្រាស់អនុសាសន៍ដោយយោងតាមមាត្រាទី៧៥ នៃរដ្ឋធម្មនុញ្ញបារាំងសេះ ស្តីពីការផ្លាស់ប្តូរលក្ខន្តិកៈ ដែនដីកូសាំងស៊ីននៅក្នុងសហភាពបារាំងសេះ ដោយ រាប់បញ្ចូលទាំងសមាគតរដ្ឋយួនផងដែរឬដោយ ជ្រើសរើសយកលក្ខខណ្ឌណាមួយក៏បានដូចនៅ ក្នុងមាត្រាទី៦០ នៃរដ្ឋធម្មនុញ្ញរបស់បារាំងសេះ ។
ខ-កិច្ចចរចារនៅគម្រោងច្បាប់សម្រាប់សន្ធិ សញ្ញាបារាំង-ខ្មែរ ក្នុងនៃជម្លោះកិច្ចព្រមព្រៀង បណ្តោះអាសន្ន 9ដៀំសុ វ្វិនេដិប។
នៅក្នុងសភាសហភាពបារាំងសេះឯណេះ វិញ កិច្ចប្រជុំការងារមួយចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៤៩ ក្រុមប្រឹក្សាកម្ពុជាមានអស់លោកស៊ឹមវ៉ា ថុង អ៊ុក សុក ឆុង និងក្សត្រីយ៍ ពីងពាងយុគន្ឋរ ដោយបានក្រុមប្រឹក្សា ជាមិត្តជាច្រើនជួយគាំទ្រ ដោយបង្ហាញនូវគម្រោងការណ៍មួយ ហើយក៏បាន អញ្ជើញឱ្យរដ្ឋាភិបាលបារាំងធ្វើការចរចាជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជាស្តីពីសន្ធិសញ្ញាដែលសមស្របទៅនឹងមាត្រាទីនោះសុខនៃរដ្ឋធម្មនុញ្ញបារាំង សេះ ។
ដោយអនុញ្ញាតអោយជំនួសកិច្ចព្រមព្រៀងបណ្តោះអាសន្នចុះថ្ងៃទី៧ ខែមករាឆ្នាំ ១៩៤៦ ដែល ជាគំនាបយោធាបារាំងមកលើកម្ពុជាក្នុងការវិល ត្រឡប់មកឥណ្ឌូចិនវិញក្រោយពីការចុះចាញ់ របស់ជប៉ុននៅឆ្នាំ១៩៤៥ ។ ជាការជាក់ស្តែងណាស់ ទៅហើយ (ត្រូវជាអាសាបង់ឬក៏ជាមោឃៈ)កិច្ចព្រមព្រៀងបណ្តោះអាសន្ន 9ដៀំសុ-វ្វិនេដិបក្រោយពីកម្ពុជាបានប្រកាសឯករាជ្យ នៅចំពោះ មុខរដ្ឋសភាសហភាពបារាំងចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៨ ។
សូមអរគុណជាអនេកចំពោះការប្រលែងរបស់ ក្រុមប្រឹក្សារបស់យើងដោយគម្រោងច្បាប់នោះ ត្រូវបានរដ្ឋសភានៃសហភាពបារាំងបោះឆ្នោតនៅ ទីក្រុងវៀលសីយ៍ 9រ្វេសាលិលសេប ។ បន្ទាប់មកតាំង ពីថ្ងៃដំបូងនៃខែឧសភា ឆ្នាំ១៩៤៩គណៈប្រតិភូ បារាំងកម្ពុជាបានជួបជុំគ្នានៅរាជធានីភ្នំពេញក្នុង គោលបំណងបញ្ជាក់ទូទៅនូវកិច្ចព្រមព្រៀងបារាំង ខ្មែរ ។
ប្រតិភូបារាំងដឹកនាំដោយលោក សាវ៉េ 9ឌាវៃបេ ។ ប្រតិភូខ្មែរដឹកនាំដោយលោក សឺនសាន ខ្ញុំ ឈាន វ៉ម ចូលរួមនេះ គ្រាន់តែជំនួសមុខសមាជិកដែលអញ្ជើញមកយឺតយ៉ាវ គឺលោក ស៊ិន វ័ន សាយ សុក ឆុង និង២រូបទៀត ខ្ញុំភ្លេចឈ្មោះ យើងទាំងអស់គ្នាបានទៅកន្លែងគណបក្សប្រជាធិបតេយ្យ ។
ពីរចាប់ផ្តើមចរចាគ្នាភ្លាមប្រតិភូទាំងពីរបាន ប្រកែកដាក់គ្នាយ៉ាងតឹងសរសៃក (ដោយមិនចាំ បាច់មានអ្នកបកប្រែ) អំពីពាក្យថា “ឯករាជ្យ កម្ពុជា” ។ ភាគីបារាំងថាឯករាជ្យកម្ពុជាត្រូវតែ ប្រព្រឹត្តទៅតាមដំណាក់កាល និងទៅតាមសមត្ថភាពដែលរដ្ឋាភិបាលខ្មែរអាចធ្វើទៅបាន ។ តើកម្ពុជាវិញទាមទារឱ្យមានឯករាជ្យពេញលេញបាន ន័យថាថ្មីអាចធ្វើទៅបាន ។ ឯកម្ពុជាវិញទាមទារ អោយមានឯករាជ្យពេញលេញបានន័យថា បារាំងត្រូវប្រគល់មកឱ្យខ្មែរវិញនៅគ្រប់អំណាចទាំង អស់មានការទូតយោធាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជា ដើម ។
គម្រោងច្បាប់ជាប់កូសាំងស៊ីនទៅជាមួយ នឹងយួនត្រូវតែមានបាតដៃជាអធិបតីដោយយល់ ឃើញថាតិចតួចនៅភ្នំពេញត្រូវជាន់គ្នាភាគីខ្មែរ បានប្រាក់ខែច្រើនជាឯកតោភាគី។ ក្នុងឱកាសបើក កិច្ចប្រជុំរបស់សហសភាបារាំងសេសនៅទីក្រុង វៀកសីយ៍ 9រ្វេសាលិលសេប ស្តីពីការជជែកគ្នានៅ ច្បាប់ជាប់កូសាំងស៊ីនឱ្យយួន ។ ក្នុងពេលនោះ យើងបានពន្យារពេលចរចាហើយក៏ប្រកាសជា បន្ទាន់មុនពេលបើកកិច្ចប្រជុំរដ្ឋសភា នៅទីក្រុង វៀកសីយ៍ ។ តាមច្បាប់ប្រវត្តិសាស្ត្រខ្មែរនៅតែ មានសិទ្ធិឬកូសាំងស៊ីនជាដរាប ដោយបានធ្វើការ ប្រកាសនៅចំពោះមុខគណៈប្រតិភូបារាំងទៀត ហើយ បើយើងទាមទារនូវសិទ្ធិទាំងនេះមិនបាន ទេ យើងមិនអាចចូលឆាជាមួយបារាំងបានតទៅ ទៀតឡើយ ។ សិទ្ធទាំងនោះរួមមាន ១-លក្ខន្តិកៈ សំរាប់ខ្មែរក្រោម ។ ២-កែទម្រង់ព្រំដែនខ្មែរយួន ដោយកំណត់យកព្រែកជីកវិញតេជាការកំណត់ អូនពេលបារាំងចូលមក ។
លោក ហ៊ុន សែន បានដឹកនាំប្រតិភូទៅស្រុក បារាំងជាយថាហេតុដោយមានខ្ញុំជាសមាជិក។ មុន ពេលទៅស្រុកបារាំងខ្ញុំបានទៅជួប ហ្លួង សីហនុ ទ្រង់មានបន្ទូលថា បញ្ហាកម្ពុជាក្រោមជាបេះដូង របស់ទ្រង់ បើការតវ៉ារបស់យើងបានសំរេចទេ នោះ 9សិចប ទ្រង់នឹងសូមអន្តរាគមន៍ពីលោក នេរុ 9្ញាឹហារាតាល ណហេរុប នាយករដ្ឋមន្ត្រីនៃប្រទេស ឥណ្ឌាដែលជាមិត្តរបស់ទ្រង់ ។
លោក សឺន សាន និងខ្ញុំទៅដល់ស្រុកបារាំង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៩ ដោយមានក្សត្រីយ៍ ពីងពាងយុគន្ធរលោក ស៊ឹម វ៉ា លោក សុក ចុង និងលោក ថុន អ៊ុក មកទទួលដំណើរផង ។ ខ្ញុំក៏ បានរាយការណ៍ជូនប្រតិភូយើងពីកិច្ចប្រជុំនៅ ទីក្រុងភ្នំពេញ ។ ជាពិសេសនូវសេចក្តីសម្រេច របស់ប្រតិភូយើងនៅទីក្រុងភ្នំពេញថាបានសម្រេច ទេនោះ គឺគ្មានការតវ៉ាទៀតទេ ។
ខាងក្រោមនេះជាកិច្ចពិភាក្សារវាងយើង និងទីប្រឹក្សារបស់យើងនៅរដ្ឋសភាក្រុងវៀកសីយ៍ ប្រទេសបារាំងបានចាប់អារម្មណ៍អំពីការតវ៉ារបស់ប្រតិភូយើងពួកគាត់បានប្រាប់យើងថាការគាំទ្រ របស់ពួកគាត់ដោយយោងទៅតាមមូលហេតុ របស់យើងផងដែរ។
នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ ១៩៤១ បញ្ហា កូសាំងស៊ីន 9ជៀចហិនចហិនបេ ត្រូវបានយកមក ជជែកគ្នាក្នុងរដ្ឋសភា 9សៅសមេបលេ ណាតិនៀលាបេ នាទីក្រុងវៀកសីយ៍ 9រ្វេសាលិលសេបហើយមុខជាទី ប្រឹក្សារបស់យើង គឺបានរក្សាពាក្យសន្យា ។ ឆ្លៀត ឱកាសនេះដែរក្សត្រីយ៍ពីងពាងយុគន្ធរបានពន្យារពេលការចរចាដោយសម្ងាត់នៅរាជធានីភ្នំពេញ រួចដាក់លក្ខខណ្ឌនៅពេលចរចាសាជាថ្មីទៀត ផង។ សូមអរគុណការគាំទ្រពីសំណាក់មិត្តទីប្រឹក្សា របស់យើងនៅរដ្ឋសភាក្នុងការរកយុត្តិធម៌ជូនផលប្រយោជន៍ឱ្យកម្ពុជា ។ ការតវ៉ារបស់យើងត្រូវបាន អនុម័តរួចដាក់ចូលក្នុងវិសោធនកម្មនៃការពិនិត្យច្បាប់ឡើងវិញនៅក្នុងរដ្ឋសភារបស់បារាំងសេះ នាងទីក្រុងវៀកសីយ៍ 9រ្វេសាលិលសេប ប្រទេសបារាំង សេះ ។
បន្ទាប់មកគម្រោងច្បាប់នេះត្រូវបានផ្សព្វ ផ្សាយនៅក្នុងរដ្ឋសភាបារាំងសេះ ដើម្បីយល់ស្រប ពេលនោះយើងយល់ឃើញថា តួនាទីរបស់យើងហាក់ដូចជាមិនសូវស្រួលសោះ ។
មិត្តទីប្រឹក្សារបស់យើងនិងសម្ព័ន្ធនយោបាយ របស់គេមិនអាចគាំទ្រផលប្រយោជន៍របស់យើង តទៅទៀតបាន ហើយយើងគ្រាន់តែមានសេចក្តីសង្ឃឹមខ្លះៗ នៅក្នុងគណបក្ស “ប្រមូលផ្តុំប្រជាពលរដ្ឋបារាំង”9ភ្រធ=ស្រាសមេបលមេនេត ដុ ភផ៉េលេ ធរានចហិសបេ របស់លោក ឌើ ហ្គោលដិន 9ឌេ អ៊ាលលេ ប តើគណបក្សនេះមានគ្នាតិចតួច ណាស់នៅវិមានបួរ ប៊ុង 9ពៀរុ បៀនប ក៏ប៉ុន្តែយើង ក៏មានក្តីសង្ឃឹមភាគីច្រើននៅវិមានឡុចសំបួរ 9ឡុខមេបៀរុងប ។
ឃ-ការជជែកគ្នានៅក្នុងរដ្ឋសភាបារាំង សេះថ្ងៃទី ២១ ខែឧសភាឆ្នាំ ១៩៤៩
ការជជែកគ្នានេះអស់រយៈពេល៤៨ម៉ោង ។ នៅពេលនោះលោក ហ្ជចប៊ីឌូលត៍ 9អរៀងេ ពិដ៉ាលតប ត្រូវបានជាប់ឆ្នោតជាប្រធាននៃគណបក្ស ចលនាសាធារណៈរដ្ឋប្រជាប្រិយ 9ៀំវុមេនេត ផ៉្រេបលិចាន ភៀផុលារិេ=ភ្រំប ឬគណបក្សស្តាំ និយម ។ នៅពេលសម្រាករបស់រដ្ឋសភា ខ្ញុំបានទៅ ប្រសិទ្ធពរជូនគាត់ ។ បន្ទាប់ពីអរគុណខ្ញុំមកគាត់ ក៏បានអញ្ជើញខ្ញុំទៅទទួលភេសជ្ជៈនៅផ្ទះរបស់គាត់ នៅទីក្រុង សែន ខ្លាវ 9្សានិត ជលៀដុប ។ មកដល់ ភ្លាមគាត់ក៏បានប្រាប់ខ្ញុំថា តើលោកមានបានដឹង ដែរឬទេ រដ្ឋាភិបាល ហែម រី កឿយ 9នេះរិ ឈុល៉េលបេ និងបក្ខពួករបស់គាត់ភាគច្រើនមិនចង់ បាននូវសំណុំរឿង ៣ ខ របស់លោកដាក់ក្នុងវិសោធនកម្មនៃច្បាប់នឹងបញ្ជូលកូសាំងស៊ីនជាមួយយួននោះឡើយ ។ យើងចង់បានកំណែប្រែនេះនូវការ សម្រេចចិត្តមួយដោយឡែក ហើយសូមការគាំទ្រ ពីរដ្ឋាភិបាលគឺពេលនោះហើយដែលការតវ៉ារបស់កម្ពុជាឃើញថាមានយុត្តិធម៌ ។ លើកលែងតែការ តវ៉ាពីទឹកដីវិញ ខ្ញុំមានការសង្ឃឹមតិចតួចណាស់ ដូចជាលោកបានជ្រាបស្រាប់ ហើយថា ពីការចុះហត្ថលេខាចុងក្រោយដោយមិនស្គាល់គំនូសបន្ទាត់ ព្រំដែនរវាងកម្ពុជា និងកម្ពុជាក្រោម នៅក្នុង មហាសន្និបាតចុះថ្ងៃទី ៩ ខែកក្កដាឆ្នាំ ១៨៧០ និងថ្ងៃទី១៥ ខែកក្កដាឆ្នាំ ១៨៧៣ ។ ចម្លើយរបស់ ខ្ញុំចំពោះអ្នកចូលរួមពិភាក្សាទាំងនោះខ្ញុំសូមបញ្ជាក់នូវសេចក្តីប្រាថ្នារបស់យើងខ្ញុំនូវគម្រោងច្បាប់ នោះការសង្ឃឹមនឹងការប៉ាន់ស្មានជាការខុសស្រឡះ ឬក៏មនោសញ្ចោតនាមានន័យអ្វីទេនៅក្នុងឆាក នយោបាយលោកប្រធានាធិបតីមុខជាដឹងរឿង នេះ ។ ទី២ មិត្តខ្ញុំនិងខ្ញុំបានដឹងច្បាស់អំពីមហាសម្ងាត់ ដែលលោកលើកយកមកនិយាយខាងលើ។ យើង បានដឹងហើយថាកិច្ចព្រមព្រៀងនោះគឺរវាងខ្មែរ -បារាំងមិនមែនយួននោះទេ។ ចំពោះកិច្ចព្រម ព្រៀងនោះក៏មិនទាន់បានដាច់ស្រេចនៅឡើយ ដែរ នោះហើយជាហេតុដែលយើងខ្ញុំចង់សម្របសម្រួលជាមួយបារាំងឱ្យសងទឹកដីមួយផ្នែកមក ខ្មែរវិញដែលបារាំងយកដោយខុសច្បាប់វាផ្ទុយពីបំណងរបស់យើងខ្ញុំមុនពេលដែលអស់នោះធ្វើតាម ចំណង់ចំណូលចិត្តរបស់អស់លោកចំពោះកូសាំងស៊ីន 9ជៀចហិនចហិនបេ សំដីទាំងប៉ុន្មានខាងលើ គឺជា ការដែលខ្ញុំបានចាកចេញពីលោក ហ្ជប៊ីឌូលត៍ ព្រោះ គាត់អ្នកដូចជាអ្នកមិនចង់ចូលឆាបន្តទៀតឬក៏ទាល់ គំនិត ។ ពេលមករដ្ឋសភាវិញខ្ញុំបានឮថាការតវ៉ា របស់យើងត្រូវលុបចេញពីគម្រោងច្បាប់ ។ នៅ ក្នុងការដោះដូរលោក ហ្គាស់ស្គន់ ឌើហ្វែរ 9អាសតៀន ឌថេថរេរបេនិងបក្សពួក 9ធ្សីបឿគាត់ខ្លះៗ បាន បញ្ចុះបញ្ចូលរដ្ឋសភាឱ្យសម្រេចចិត្តមួយដែលលោក ប៊ីឌូលត៍បានធ្វើរបាយការណ៍ហូបពេលអស់ ៣ ម៉ោង ។ ខ្ញុំមានការស្រងាកចិត្តយ៉ាងខ្លាំងហើយ ថ្ងៃបន្ទាប់ខ្ញុំក៏បានទៅសូមជួបលោក វ៉ែន សង់ អូរីយូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ។ ក្នុងពេលជួបគ្នានោះខ្ញុំបានផ្តល់ដំណឹងឱ្យគាត់អំពីកម្ពុជាមានការខឹងសម្បារយ៉ាងខ្លាំងរឿងថ្ងៃមុន ដែលបានកើតឡើងនៅបឹងប៊ួរប៊ុង 9ពៀរុបៀនប។ ខ្ញុំបាននិយាយទៅកាន់គាត់ថាលោកប្រធានាធិបតី តើមកបានបំភ្លេចកម្ពុជាឬ? កម្ពុជាគឺប្រទេសទី មួយដែលបានចូលជាសមាជិកសភាបារាំងសេះ គឺជាកាយវិការតាមចំណូលចិត្តរបស់ប្រទេសលោក ហើយបោះបង់នូវផលប្រយោជន៍កម្ពុជាដែលជា មិត្តរាប់អានគ្នាយ៉ាងជិតស្និទ្ធនិងបារាំង រួចហើយ បែរជាទៅរាប់អានប្រទេសផ្សេងដែលមិនមែនជាសមាជិកនៃសភាសហភាពហ្វ្រង់សែយហ្ស៍9សៅសមេបលេ ដេ ីនូិនៀ ធរាន្ខាសិបេ ទៅវិញ ។
នៅថ្ងៃនោះដែរលោកសឺនសានបានអញ្ជើញ មកដល់ក្រុងប៉ារីសហើយយើងខ្ញុំត្រូវបានលោក ហង់រី កឿយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្វ្រង់ សែយហ្ស៍ អញ្ជើញទៅធ្វើការសន្ទនាជាមួយនឹង គាត់នៅវិមានម៉ាទីកណន 9តាំងិនៀនបពេលចូល ដល់ភ្លាមលោក កឿយ ក៏បានជម្រាបពីយើងខ្ញុំនឹង ប្រធានាធិបតីជួបគ្នានៅវិមាន អេលីហ្សេ 9លែយ សលៃបេ ពីរថ្ងៃមុន ។ ក្រោយពេលស្វាគមន៍ដល់ យើងខ្ញុំលោក កឿយ ក៏ស្នើឱ្យយើងខ្ញុំឈប់កគមេឃ និងអង្រួនផែនដី ក្នុងពេលរដ្ឋាភិបាល ហ្វ្រង់សែយ ហ្ស៍កំពុងជួបប្រទះនូវវិបត្តិផ្ទៃក្នុង ។ សំណើរបស់គាត់ប្រហែលជាការពិតដែរព្រោះថា គណបក្ស ប្រឆាំងរបស់លោកឌឺហ្គោល 9ឌេ អ៊ាលលបេ និង គណបក្សផ្សេងទៀតក៏បានប្រឆាំងនឹងបន្លាស់ប្តូរលក្ខន្តិកៈកូសាំងស៊ីនគឺជាឱកាសល្អហុចឱ្យក្នុងបក្ស ប្រឆាំងនោះប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាល នេះដែលភាគច្រើនជាសមាជិកសមាជិកាគណបក្ស ប្រឆាំងនៃសាធារណរដ្ឋប្រជាប្រិយ 9ភ្រំបនៅ ក្នុងរដ្ឋសភាដឹកនាំដោយលោក ហ្ជក ប៊ីឌូលត៍ ។ បងប្អូនលោក កូស្តិ៍ផ្លូរេត៍ 9 ជៀសតេ ធលៀរតេ និងប៉ូល ផ្លូរេត៍ 9ភ៉ាល ធលៀរតេបគាត់ជាសមាជិកនៃគណបក្ស ចលនាសាធារណរដ្ឋប្រជាប្រិយនៅក្នុងជួររដ្ឋាភិ បាលដែរ ។ លោក ប៉ូល ផ្លូរេត៍ ជារដ្ឋមន្ត្រីក្រសួង ឯនាយសមុទ្របារាំងសេះហើយក៏ជាសមាជិក សំខាន់ម្នាក់ក្នុងរដ្ឋសភាដែលបានប្រឈមនឹង បញ្ហាកូសាំងស៊ីនដែរ ។ មុនពេលយើងខ្ញុំលោក កឿយ បានបញ្ជាក់ក្នុងការធានាថា អោយខ្មែរទុក ចិត្តបារាំងចុះ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារផលប្រយោជន៍របស់ប្រ ជាពលរដ្ឋខ្មែរនៅដែនកូសាំស៊ីន ។
ង-ការជជែកគ្នានៅក្នុងក្រុមប្រឹក្សាសាធារណ រដ្ឋថ្ងៃទី ២៥ ខែឧសភាឆ្នាំ ១៩៤៩ ។
គណៈប្រតិភូនិងទីប្រឹក្សា ៤រូបត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងការជជែកគ្នានៅវិមាន ប្រធានាធិបតី ។ យើងមានកិត្តិយសនេះណាស់ ហើយសូមថ្លែងអំណរគុណដល់លោក ឌឺហ្គោល និងទាំងអស់ប្រាក់ជាងប្រុសដទៃទៀតតែមានគ្នា ច្រើននៅក្នុងវិមានលុចសំបួ 9ឡុខមេបៀរុងប ។
លោក ម៉ាក់ រីការត៍ 9រាំច។ ច៉្រារតប រួម ជាមួយនឹងគណបក្សប្រមូលផ្តុំប្រជាពលរដ្ឋបារាំង សេះ 9ន៉្រេិនៀ ភផ៉េលេ ធរាន្ខាសិេ ប បានមាន ប្រសាសន៍ថានៅលើវេទិការដូចមន្ត្រីទទួលបន្ទុកស្នងការក្រុមប្រឹក្សាសាធារណរដ្ឋនៃដែនដីឯនាយ សមុទ្រ និងលោក ប៉ូល កូស្តិ៍ផ្លូរេត៍ តំណាងរដ្ឋាភិ បាលបារាំងសេះ ។ លោកម៉ារីការត៍ មានការ ចាប់អារម្មណ៍ក្នុងការតវ៉ារបស់កម្ពុជា ស្ទើរតែទាំង អស់នៃមាតិកាក្នុងកិច្ចព្រមព្រៀងនោះ ។ រដ្ឋាភិបាល គ្រាន់តែបានច្រើនចោលការតវ៉ាពីបូរណភាពទឹកដីប៉ុណ្ណោះ ។ ចំណែករដ្ឋសភាក៏បានរួមចំណែកក្នុង គោលគំនិតជាមួយនឹងរដ្ឋាភិបាលដែរ ។ ហើយ បេសកកម្មរបស់លោកគឺចង់បានមកវិញនិងបញ្ចូល ការតវ៉ារបស់កម្ពុជានៅក្នុងច្បាប់នៃសភាសហភាព ហ្វ្រង់សែយហ្ស៍ 9សៅសមេបលេ ឌេ ឡនូិនៀ ធរាន្ខាសិេ ប ។ តាមគំនិតរបស់លោក រីការត៍ បេសកម្មដែលគាត់ទទួលខុសត្រូវគឺការតភ្ជាប់សេចក្តី តវ៉ារបស់កម្ពុជា គឺមិនគ្រាន់តែគាំទ្រកម្ពុជាទេ គឺ មានទាំងការស្របច្បាប់ទៀតផង។
ទោះជាល្អឬអាក្រក់ដីព្រោះកម្ពុជាជារដ្ឋមួយមានភក្តីភាពនិងមានទំនុកចិត្តមកលើបារាំងសេះ ក៏ប៉ុន្តែបារាំងខ្លួន ឯងបែរជាមើលងាយមើលថោក ហើយបានលេង បួនសន្លឹកដាក់កម្ពុជាទៀតផង ។
ដូចជាថ្ងៃដំបូងដែលកម្ពុជាបានចូលជាសមា ជិកសភាសារភាពបារាំងសេះ 9សៅសមេបលេ ដេ ឡនូិនៀ ធរាន្ខាសិេ ប ដើម្បីបញ្ជាក់រឿងនេះខ្ញុំសូមអានសំបុត្រមួយមកពីប្រទេសកម្ពុជា ។ ជា ការពិតណាស់កម្ពុជានឹងត្រូវបានពលីកម្មម្តងទៀត ទោសជនរួមជាតិរបស់អស់លោកបានធ្វើឱ្យកម្ពុជា ឃ្លាតឆ្ងាយពីបុរសបន្តិចម្តងៗហើយ ។ សេចក្តី សម្រេចចិត្តដ៏វិចិត្រស្តីពីគ្រួសារស៊ីនហើយវាក៏ជាការពិតណាស់ដែរដែលសេចក្តីតវ៉ារបស់កម្ពុជា ត្រូវបានច្រានចោល ។ តែបើថ្ងៃណាមួយអង្គការ បានបើកឱ្យកម្ពុជាធ្វើការសម្រេចចិត្តយកតួនាទីណាមួយផ្សេងទៀតនោះ គឺជាការមួយមិនធ្វើឱ្យអស់លោកមានការភ្ញាក់ផ្អើលដូចសព្វថ្ងៃនេះដែរ ។
លោកប៉ូល កូស្តិ៍ផ្លូរេត៍ ខ្ញុំមិនយល់ថា ការតវ៉ា ពីរឿងទឹកដីជាការស្មុគស្មាញនោះទេ។ ខ្ញុំមិនយល់ ស្របតាមនោះទេ។ ការតវ៉ារបស់កម្ពុជាស្តីពីព្រំដែន នោះបើអាចកែប្រែបានគឺបានតែបន្តិចបន្តួចមកពី ព្រំដែននោះ ស្តេចខ្មែរបានព្រមព្រៀងតាមអនុ សញ្ញា ២ ទៅហើយ គឺទីមួយចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ១៩៧០ និងទី ២ ចុះថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ១៨៧៣ ។ លោក ម៉ាក់ រីការត៍ ៉ ជាដំបូងខ្ញុំសូម បញ្ជាក់អំពីការតវ៉ារបស់កម្ពុជា ព្រោះហ្លួនខ្មែរ មិនបានរាយការណ៍ពីកិច្ចចរចាគ្នារវាងបារាំងយួន មុនកិច្ចព្រមព្រៀងនៅខែមិថុនា ឆ្នាំ១៩៤៩ ។ ម៉្យាង ទៀតកិច្ចចរចារវាងបារាំងខ្មែរដែលបានប្រព្រឹត្ត ទៅនៅក្រុងភ្នំពេញដីពីព្រោះមែននោះត្រូវផ្អាក ព្រោះបានបង្កឱ្យមានការខាតនូវប្រយោជន៍ដល់ ភាគីកម្ពុជា ។
បានបើកឱ្យកម្ពុជាធ្វើការសម្រេចចិត្តយក តួនាទីណាមួយផ្សេងទៀតនោះគឺជាការមួយមិន ធ្វើអោយអស់លោកមានការភ្ញាក់ផ្អើលដូចជាសព្វថ្ងៃនេះដែរ ។
លោកប៉ូល កូស្តិ៍ផ្លូរេត៍ ខ្ញុំមិនយល់ថាការតវ៉ាពីរឿងទឹកដីជាការស្មុគស្មាញនោះទេ ។ ខ្ញុំមិនយល់ ស្របតាមនោះការតវ៉ារបស់កម្ពុជាស្តីពីព្រំដែននោះ បើអាចកែប្រែបានគឺបានតែបន្តិចបន្តួចមកពីព្រំដែន នោះស្បែកខ្មែរបានព្រមព្រៀងតាមអនុសញ្ញាពី ទៅហើយគឺទីមួយចុះថ្ងៃទី ៩ ខែកក្កដាឆ្នាំ ១៩៧០ និងទី ២ ចុះថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ១៨៧៣ ។
លោក ម៉ាក់ តីការត៍ ៉ ជាដំបូងខ្ញុំសូមបញ្ជាក់ អំពីការតវ៉ា។ របស់កម្ពុជាព្រោះហ្លួងមិនបានរាយ ការណ៍ពីកិច្ចចូលឆាកនាងរវាងបារាំងយួនមុនកិច្ចព្រមព្រៀងនៅខែមិថុនា ឆ្នាំ១៩៤៩ នោះទេ ។ ម៉្យាងទៀតកិច្ចចរចារវាងបារាំងខ្មែរដែលបាន ប្រព្រឹត្តិទៅនៅភ្នំពេញស្តីពីផងដែរ នោះត្រូវផ្អាក ព្រោះបានបង្កឱ្យមានការថាននូវប្រយោជន៍ដល់ ភាគីកម្ពុជា ។ ខ្ញុំសូមធ្វើរបាយការណ៍ការតវ៉ាដំបូង ស្តីពីព្រំដែននោះនៅឆ្នាំ ១៨៦៣ ដែលរាជាខ្មែរ បាន សរសេរជាលាយល័ក្ខអក្សរផ្ញើជូនទៅអធិរាជ ណាប៊ូឡេអុង ទី ៣ នៃប្រទេសបារាំង ។ លោក ប៉ូល កូស្តីផ្លូរេត៍ តាំងពីឆ្នាំ ១៨៦៣ នោះមកភាគី កម្ពុជាមិនបានរំលឹកនូវការតវ៉ានោះម្តងណាឡើយ មានន័យថា កម្ពុជាមានចំណូលចិត្តបោះបង់នូវ ការតវ៉ារបស់ខ្លួន ។ លោក ម៉ាក់ រីការត៍ តាម គំនិតខ្ញុំដោយយកអត្ថបទឆ្នាំ១៩៧០ និងឆ្នាំ ១៨៧៣ មកពីនោះខ្ញុំមិនអាចបកប្រែថា។ជាកិច្ច ព្រមព្រៀងឡើយ ។ នេះជាការច្បាស់ណាស់ ដែលមានប្រភពពីអាណាព្យាបាលគឺវាជាវិធានការ អភិបាលកិច្ចរបស់បារាំងសេះ ។
តើអ្វីទៅដែលជាការពិតច្បាស់ល្អនោះ ? គឺ ជាខ្មែរបានផ្ញើសារមួយច្បាប់ទៅអធិរាជណាប៉ូឡេ អុងទី៣ នៅឆ្នាំ១៨៦៣ ដើម្បីធ្វើឱ្យមានប្រសិទ្ធ ភាពបារាំងបានកាន់កាប់ផ្ទាល់កម្ពុជានិងកូសាំងស៊ីន មានន័យថាកូសាំងស៊ីនជាចំណែកមួយនៃកម្ពុជា ។
ម៉្លោះហើយកម្ពុជាក៏មិនចាំបាច់រំលឹកឡើង វិញនូវការតវ៉ារបស់ខ្លួនស្តីពីបូរណភាពទឹកដីកូសាំង ស៊ីនឡើយ ។ ជាការពិតណាស់ខ្ញុំយល់ថាវិធានការ នេះជាមោឃៈឬត្រូវច្រានចោលទាំងស្រុង ។ ម៉្លោះ ហើយយើងក៏រាប់បញ្ចូលទាំងគម្រោងច្បាប់តវ៉ាពីដែនដីរបស់កម្ពុជារួមទាំងការប្រើប្រាស់ទន្លេមេគង្គ និងកំពង់ផែព្រៃនគរហើយនិងលក្ខន្តិកៈជនភាគតិច សម្រាប់ខ្មែរក្រោម ។
ក្រោយពីការធ្វើអន្តរាគមន៍ច្រើនដងស្តីពីការ តវ៉ារបស់កម្ពុជារួមទាំងវិសោធនកម្មសំណើ គម្រោងច្បាប់របស់គណៈបេសកកម្មមួយដឹកនាំ ដោយលោក ម៉ាក់ រីការត៍ ហើយគម្រោងច្បាប់ នេះត្រូវបានអនុម័តដោយសំឡេងគេច្រើនដាច់ ម៉ាត់គម្រោងច្បាប់នោះគួរតែត្រូវអានដោយលោក កូស្តីផ្លូរេត៍ តំណាងរដ្ឋាភិបាលបារាំងនៅមុនពេល តួលេខមកពីភ្នំពេញដែលបានចុះហត្ថលេខា ដោយលោក ឌើ រ៉េម៉ុង 9ឌេ យ្រាមៀនដប ឧត្តមស្នង ការបារាំងប្រចាំកម្ពុជាបានផ្តល់ព័ត៌មានដល់រដ្ឋា ភិបាលបារាំងនឹងអ្វីៗដែលបានកើតឡើងនៅរាជធានីភ្នំពេញរបាយការណ៍នោះមានចែងថា ៉
១-កិច្ចចរចាដែលត្រូវប្រើនោះត្រូវបានចាប់ ផ្តើមហើយទទួលបាននូវកិច្ចព្រមព្រៀងទូទៅរវាង កម្ពុជានិងបារាំង ។
២-គម្រោងនៃកិច្ចព្រមព្រៀងនោះក៏បាន ត្រៀមជាស្រេចសម្រាប់គូភាគីចុះហត្ថលេខារួម ។
៣-គណៈប្រតិភូតំណាងនៃរាជរដ្ឋាភិបាល កម្ពុជាដែលបានចូលរួមជជែកគ្នានៅក្រុងប៉ារីសស្តីពីលក្ខន្តិកៈកូសាំងស៊ីននោះ មិនមែនជាតំណាង អោយរដ្ឋាភិបាលកម្ពុជាតទៅទៀតបានទេ ។ លោក ម៉ាក់ រីការត៍ តើកំពុងនៅលើវេទិកានោះ មានកាយ វិការដូចជាអៀនខ្មាស់ខ្លាំងណាស់គាត់ក៏សម្លឹង មកយើងខ្ញុំ ដោយបង្ហាញនូវកាយវិការហាក់ដូចជា កំពុងតែសំនូរថា តើអស់លោកគិតយ៉ាងណាដែរ ចំពោះស្ថានការណ៍ដែលប្រែក្រឡាស់យ៉ាងនេះ ? យើងឆ្លើយតបទៅវិញ ដោយកាយវាចាថា មិន អាចយល់បានព្រោះយើងស្រលាញ់ទាំងអស់ ហើយ! ទោះជាយ៉ាងណាក៏ដោយចុះក្នុងចិត្តខ្ញុំ លោក ប៉ូល លូស្តីផ្លូរេត៍ បានកំឡាយើង ។ ជាការ ចៃដន្យណាស់ ពេលដែលខ្ញុំមកដល់បន្ទប់នៅក្នុងសណ្ឋាគារនាវេលាម៉ោង ១២ អាធ្រាត ខ្ញុំបានឃើញ តួលេខមួយច្បាប់ចុះហត្ថលេខាដោយលោក យ៉ែម សំបូរ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តួ លេខនោះបានចែងថាគ្មានផ្លូវតវ៉ាទេបេសកកម្ម របស់យើង (ខ្ញុំនិងលោក សឺន សាន ) ត្រូវចប់ ហើយ ។ ខ្ញុំបានទៅជំរាបលោក ហ៊ុន សែន ក្នុងការ សម្រេចចិត្តចំពោះព្រឹត្តិការណ៍ដ៏គួរឱ្យស្រលាញ់ ចិត្តនៅក្នុងក្រុមប្រឹក្សាសាធារណរដ្ឋ ។ ជាមួយការ យល់ព្រមនេះខ្ញុំក៏បញ្ជូនមិត្តរបស់ខ្ញុំ (លោក សុក ឆុង) អូនត្រលប់មកភ្នំពេញវិញនៅថ្ងៃទី ២៨ ខែ ឧសភាដើម្បីយកសំបុត្រខ្ញុំជូនទៅលោក អៀវ កើស ប្រធានរដ្ឋសភាជាតិកម្ពុជាដោយមិនរង់ចាំដំណឹងពីលោក សុក ឆុង ខ្ញុំក៏បានសម្រេចចិត្តមក ភ្នំពេញវិញនៅថ្ងៃទី៨ ខែមិថុនាតាមការយល់ព្រម ពីលោក សឺន សាន ។ លោកសឺនសានបានប្រាប់ខ្ញុំ ថា គាត់មិនទាន់ចេញពីស្រុកបារាំងទេចាំពេល ហ្លួងសីហនុប្រាប់គាត់ឱ្យធ្វើដំណើរទៅកាន់ទីក្រុង នីវឌេលី 9ណេឹ ឌលេហិប ប្រទេសឥណ្ឌា ។ ជា អវសានខ្ញុំយល់ថា ហ្លួងមានការសម្ងាត់មួយដូច ដែលខ្ញុំបានគិតបានត្រូវធ្វើចំពោះខ្ញុំមុនពេលខ្ញុំទៅស្រុកប្រាំង គឺនៅពេលដែលខ្ញុំមកដល់ភ្នំពេញ ហ្លួង បានយល់ព្រមតាមសំណូមពររបស់ខ្ញុំ ។ ខ្ញុំដាក់ សំណួរខ្លួនឯងថាតើខ្ញុំត្រូវជូនដំណឹងដល់ចូលស្តីពីការជជែកគ្នានៅទីក្រុងប៉ារីសដោយមិនចាំបាច់ ដល់ពេលទ្រង់សួរក្រោយពីការពិចារណាយ៉ាង លម្អិតខ្ញុំក៏សំរេចចិត្តពីចារណាយ៉ាងលម្អិតខ្ញុំក៏ សម្រេចចិត្តមិនខ្ចីពីគ្រោះជាមួយទ្រង់ស្តីពីបញ្ហា នេះឡើយ ។ ព្រោះមានការផ្លាស់ប្តូរឬក៏ស្តារនូវ ការត្រូវក្រឡាប់ចាក់ ។ គំនិតខ្ញុំពិតជាត្រឹមត្រូវ មែននៅពេលដែលចូលអញ្ជើញឱ្យខ្ញុំអង្គុយទ្រង់ បានប្រទានឱ្យខ្ញុំនូវបទមួយស្តីពីសន្ធិសញ្ញាជាមួយ បារាំងហើយខ្ញុំប្រាប់ថា ៉ សូមលោកទទួលយកនូវ សំណៅច្បាប់នេះ លោកអាចយកទៅផ្ទះគិតដោយ ស្ងាត់ៗនៅផ្ទះពីរបីថ្ងៃ ហើយថ្វាយទុកនូវគំនិត របស់ខ្ញុំ ។ ខ្ញុំអរគុណទ្រង់ដោយបានឱ្យខ្ញុំសម្រាក តាំងពីបញ្ហាបានកើតឡើងនៅពេលអវត្តមានរបស់ ខ្ញុំ ។ ខ្ញុំក៏បានជាទ្រង់ចាកចេញទៅ…។
ក្រោយនោះមិនយូរប៉ុន្មានខ្ញុំក៏បានទទួល ការបញ្ជាក់ពីលោក ស៊ុន សាន ថារដ្ឋសភាបារាំង សេសបានប្រកាសលុបចោលវិសោធនកម្មគម្រោង ច្បាប់លើកទី២ ដែលបានបោះឆ្នោតគាំទ្រដោយ ទៀតជាច្រើននៅក្នុងក្រុមប្រឹក្សាសាធារណៈរដ្ឋ ។ ដំណឹងអាក្រក់នេះខ្ញុំបានដឹងមុនរួចទៅហើយ សំណើរបស់កម្ពុជាទុកដូចជាអក្សរបឬក៏ឈ្នះយួនក៏យកកម្ពុជាក្រោមទាំងស្រុងទៅហោង ។
ណ្ហើយក៏ដោយទៅចុះក្រោយនោះប៉ុន្មានអាទិត្យលោកយ៉ែមសំបូរចង់ជួបខ្ញុំ ។ ខ្ញុំក៏បានទទួលគាត់នៅផ្ទះរបស់ខ្ញុំដោយមានលោក ម៉ៅ ឆាយ (អនុប្រធានគណបក្សប្រជាធិបតេយ្យនិងរដ្ឋាភិ បាល យ៉ែម សំបូរ )ត្រូវបានអញ្ជើញមកជាមួយដែរ ។ លោកសំបូរបានបញ្ជាខ្ញុំថា “សម្រេចមានបំណងឱ្យលោកអញ្ជើញទៅទីក្រុងព្រៃនគរបើបានឆាប់ ពេលណារឹតតែល្អយើងបានការអនុញ្ញាតពីលោក ង្វៀង ផាងឡុង 9ណងុយêន ភហាន ឡៀនងប រដ្ឋ មន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលបាវដាយ ក្នុង ដំណើរការធ្វើយ៉ាងណារកដំណោះស្រាយសម្រាប់ប្រទេសទាំងពីរ! ។
ខ្ញុំមានការរន្ធត់យ៉ាងខ្លាំងដូចជាបានរបស់ កូរ៉េមួយទៅក្នុងភ្នក់ភ្លើង ។ ខ្ញុំក៏បានជំទាស់ដោយអត់ស្ទាក់ស្ទើរចំពោះបទបញ្ជាខាងលើហើយបានផ្តាំផ្ញើពាក្យថាអំណរគុណនិងការរាប់អានរបស់ខ្ញុំដល់ការយកចិត្តទុកដាក់របស់ហ្លួងផង ។ ខ្ញុំធ្វើមិនដឹងមិនលឺគឺថាមិនចង់លឺទាល់តែសោះពីបទបញ្ជាខាងលើគឺពេលនោះប្រសិនបើមានអ្នកណាម្នាក់យល់ព្រមជំនួសមុខខ្ញុំទៅព្រៃនគរ ? ។ ខ្ញុំនៅតែ ធ្វើមិនដឹងមិនឮដដែលប្រសិនបើជាយួនបានធ្វើ សម្បទានដល់កម្ពុជាពីការតវ៉ារបស់ខ្លួនស្តីពីគ្រួសារ ម៉ាស៊ីនក៏ដោយចុះ 19សិចប ។
សរសេរចប់នៅក្រុងប៉ារីសថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៩៩
ដោយអតីតនាយករដ្ឋមន្ត្រី ឈាន វ៉ម
បកប្រែក្រៅផ្លូវការដោយលោក ថាច់ សេ ខតេហាចហ2តាត។នតេ ៦១៤ ៥៨០-៤៣៨៣

ព័ត៌មានទាក់ទង