បាតុកម្មក្រុមគណបក្សសង្គ្រោះជាតិប្រឆាំងនឹងកាបោះឆ្នោតនៅកម្ពុជា នយោបាយ ដោយ ខ្មែរផុស USA ចេញផ្សាយ August 5, 2018 22 ខ្មែរផុសស.រ.អា. គណបក្សសង្គ្រោះជាតិមាន២ចរន្តនៅសហ រដ្ឋអាមេរីក បានសម្រេចធ្វើបាតុកម្មនៅថ្ងៃជាមួយ គ្នា ដើម្បី“ប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែល គេយល់ថា ជាការបោះឆ្នោតក្លែងក្លាយ” ហើយ ប្រកាសឱ្យ“ពលរដ្ឋខ្មែរកុំចេញទៅបោះឆ្នោត នៅ ថ្ងៃទី២៩កក្កដា នោះ”។ ក្រុមគណបក្សសង្គ្រោះជាតិរបស់លោក ខាំ ស៊ីនួន នឹងលោក ប៉េង អាន កាលពីកិច្ចប្រជុំថ្ងៃទី ២២នៅឡូវែល បានរំលឹកពីថ្ងៃបាតុកម្ម គឺនៅថ្ងៃទី សៅរ៍ទី ២៨កក្កដា នៅទីក្រុងញូយ៉ក នាវិមាន អ.ស.ប.។ ក្រុមគណបក្សសង្គ្រោះជាតិនោះ បាន អញ្ជើញបាតុករស្ម័គ្រចិត្តឱ្យមកជួបជុំគ្នានៅកន្លែងចេញដំណើរដោយរថយន្តប៊ឺសក្រុង៥៥កន្លែងចេញ ពីហាង“សំពៅមាស”វេលាម៉ោង៥កន្លះព្រឹកព្រហ៊ាម -តម្លៃសំបុត្រ ២៥ដុល្លា ដោយសារមានសប្បុរស ជនជួយចេញថ្លៃដំណើរចំនួនពាក់កណ្តាល ។ លោក តូនី អ៊ុន បានឱ្យដឹងថា ពីខាង“វូសរ្ទ័រ”មានក្រុម បាតុករ១៥នាក់ ចេញដំណើរពីទីនោះ ដោយរថយន្ត ប៊ើសតូចវេលាម៉ោង៥កន្លះព្រឹកដូចគ្នា -លោកបាន អំពាវនាវថា“សុំឱ្យបងប្អូនទៅចូលរួមបន្ថែមឱ្យបាន ច្រើន ពីព្រោះលើកនេះ យើងបានសម្រេចធ្វើបា តុកម្មសម្តែងមតិ តាមតំបន់រៀងៗខ្លួន លើកលែងតែរដ្ឋម៉ាសាឈូសិតត្រូវធ្វើនៅញូយ៉ក ដូច្នេះចំនួន អ្នកទៅ“ញូយ៉ក”លើកនេះ នឹងមានតិចអាចធ្វើឱ្យ គេយល់ច្រឡំថា“អ្នកគាំទ្របាតុកម្មយើងមិនមាន ច្រើនទេ” ។ ក្រុមបាតុកម្មសង្គ្រោះជាតិស.រ.អា. មួយ ទៀតដឹកនាំដោយលោក អ៊ុង ឬទ្ធី នឹងលោក សុខ ផល ប៉ែន ក៏រៀបចំបាតុកម្មមួយដែរ តែធ្វើនៅនៅ រដ្ឋធានីវ៉ាស៊ីនតោនមួយដែរ គឺធ្វើចំនួន២ថ្ងៃ គឺនៅ ថ្ងៃសៅរ៍២៨ នឹងថ្ងៃអាទិត្យ២៩កក្កដា តែក្រុមនេះ នាំគ្នាធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោនទៅវិញ ។ គឺជាក្រុម ចរន្តរបស់លោក សម រង្សី ដែលបានលាលែងពី ដំណែងប្រធានគណបក្សសង្គ្រោះជាតិ ក្នុងបំណងកាពារកុំឱ្យគេរំលាយគណបក្សសង្គ្រោះជាតិ កាល ពីឆ្នាំ២០១៧ តែលោក ហ៊ុន សែន នៅតែរំលាយ គណបក្សប្រឆាំងនេះដដែល។ នៅពេលសួរថា “ហេតុអ្វីក៏ចាំបាច់បែកគ្នា ជាចរន្ត២ធ្វើអ្វី?” លោក ខាំ ស៊ីនួន ឆ្លើយថា “គឺជា កំហុសលោក សម រង្សី ដែលបានមករំលាយគណកម្មការនាយកឈ្នះឆ្នោតរដ្ឋម៉ាសាឈូសិតឆ្នាំ២០១៥ ហើយដាក់អ្នកចាញ់ឆ្នោតមកជំនួសវិញ ការនេះធ្វើ ឱ្យគាំងដំណើររដ្ឋម៉ាសាឈូសិតទាំងមូល ម៉្លោះហើយ ការគាំងដំណើរនេះ នាំឱ្យខ្ញុំជាប្រធានមុនក៏ត្រឡប់ មកយកដំណែងខ្ញុំវិញ ពីព្រោះគ្មានអ្នកទទួលខុស ត្រូវ -លោក សម រង្សី តែងតែធ្វើរបៀបនេះ នៅ ច្រើនកន្លែងណាស់ហើយ នៅស្រុកខ្មែរចេះតែធ្វើបាន តែនៅអាមេរីកនេះ គេគោរពសម្លេងសមាជិកគេ ណាស់”។ សំនួរជាបន្តរទៅទៀតថា“កាលពីពាក់កណ្តាលឆ្នាំ២០១៧សោះ ដែលសហគមន៍ខ្មែរក្នុង ពិភពលោក មានការជួបជុំមូលត្រកូលគ្នាល្អខ្លាំងណាស់ នៅឡូវែលយើងនេះក៏ដូចគ្នាដែរ គេគោរព លោកប្រធាន អ៊ុង រឺទ្ធី ថា ចេះបង្រួបបង្រួមគ្នាបាន ហើយលោក តូនី អ៊ុង នៅទីនេះស្រាប់ ក៏ជាអ្នកចាប់ ដៃប្រធានក្រុមទាំងពីរឱ្យជួបគ្នា… ស្រាប់តែឥឡូវ ម៉េចក៏អីចឹងទៅវិញ បែកគ្នាឡើងខ្ចាយអស់? “លោក ប៉េង អាន បាននិយាយថា” រឿងនេះក៏ផ្តើម ឡើងជាមួយលោក សម រង្សី ដែរ គឺមានការ ប្រជុំជាសម្ងាត់នៃមនុស្ស៤រូប គឺលោក សម រង្សី -លោក រី គា – លោក អ៊ុង រឺទ្ធី នឹងលោក ជា គឹមលី តាំងតែពីចេញប្រជុំនោះមក លោក អ៊ុង រឺទ្ធី ក៏ សម្រេចចិត្តទៅជាមួយនឹងចលនាសង្គ្រោះជាតិ លោក សម រង្សី ទោះជាដាច់ទៅតែម្នាក់ឯង ក៏ សុខចិត្តទៅដែរ ។ លោក តូនី អ៊ុង ខំសង្ឃឹមថា “ការជួបជុំគ្នានេះនឹងបានហ្នឹងហ្នយូរអង្វែង នរណា ទៅដឹងថា បាន់ជួបគ្នាអីក៏បានឆាប់ដល់ម្លឹងទេ…។ សំនួរបន្តរទៅទៀតថា“តើមានមធ្យោបាយ ណាទេ ដើម្បីស្រោចស្រង់សង្គ្រោះជាតិឱ្យមកនៅតែមួយវិញបានឬទេ?” លោក ស៊ីនួន ខាំ បានឆ្លើយ ថា “ដ៏រាបណាតែមេដឹកនាំយើង នៅតែប្រើសេចក្តី សម្រេចអត្តនោម័ទជារហូតទៅនោះ នឹងមានការ លំបាកហើយ ហើយការតែងតាំង សុខផល ប៉ែន ក្នុងតួនាទីដែលតម្រូវឱ្យមានការបោះឆ្នោតនោះ វានឹងរឹតតែធ្វើឱ្យគ្រុមគាត់រឹតតែឯកោកាន់តែខ្លាំង ឡើង។ វាគ្មិនផ្សេងៗទៀត បានចេញមកថ្លែងមតិ មិនយល់ស្របនឹងទង្វើ សម រង្សី ដែលចេះតែធ្វើ ខុសជាបន្តរបន្ទាប់ ហើយមិនខ្វល់ពីការទិទានរបស់ សាធារណជនទេ។ ការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៨នេះ បាន បាត់បង់ប្រជាប្រីយភាពរួចទៅហើយ ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងឈ្មោះសង្គ្រោះជាតិរួចហើយមក -គេសង្ឃឹមថា នៅពេលបោះ ឆ្នោតរួចហើយ សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់អាសនៈកម្ពុជាជមិនខាន របបផ្តាច់ការនឹង ត្រូវដួលដោយឯកឯង។ 22 Share