Top Mobile Banner

វិភាគលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត២០១៨នៅកម្ពុជា

ដោយ ពិន សំខុន
រាត្រីទី២៩កក្កដា២០១៨ ការបោះឆ្នោតនៅ កម្ពជាបានសម្រេចលទ្ធផលដូចតទៅក្នុងចំណោម អ្នកចុះឈ្មោះបោះឆ្នោតនៅកម្ពុជាមានចំនួន ៨. ៧៤៤.៨៩៣នាក់, រីឯអ្នកដែលបានចេញទៅបោះ ឆ្នោតមានចំនួន៦.៧៤៤.៨៩៣នាក់ ដែលរដ្ឋាភិបាល បានប្រកាសប្រកបដោយមោទនភាពថា“ខ្មែរបាន ចេញទៅបោះឆ្នោតចំនួន៨០.៤៩% ដែលជាលទ្ធផល ដ៏ច្រើន ផ្ទុយពីការខិតខំប្រឹងប្រែងឃោសនា“ម្រាម ដៃស្អាត”កុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតលើក នេះ។
ក-លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប.បាន ជាប់បាន៣គណបក្ស ដូចតទៅនេះ
១-គណបក្សប្រជាជន បាន ១១៤អាសនៈ
២-គណបក្សហ្វុនស៊ិនប៉ិច បាន ៦អាសនៈ
៣-គណបក្សជូង បាន ៥ អាសនៈ
ខ-លទ្ធផលចេញដោយ ហ៊ុន សែន គឺអាសនៈ បានទៅគណបក្សប្រជាជនកម្ពុជាចំនួន១២៥ អាសនៈ
ទឹកចិត្តនៃអ្នកទៅបោះឆ្នោតនឹងអ្នកគាំទ្រ ឆ្នាំ២០១៨
បើទោះជាការបោះឆ្នោតនៅកម្ពុជាលើក នេះ “គ្មានប្រជាប្រីយភាព”យ៉ាងណាក៏ដោយ ការ បោះឆ្នោតនៅកម្ពុជាក៏ចេះតែប្រព្រឹត្តទៅបាន ដោយ គ្មានការពិគ្រោះជាមួយមូលដ្ឋានទេ បានន័យថា “គឺជាការបោះឆ្នោតដោយ”គ្មានគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ”នឹងដោយការបង្ខិតបង្ខំ។
គ្មានគោលការណ៍លទ្ធិប្រជាធិបតេយ្យមិន អាចមានប្រជាប្រីយភាពបានទេៈ ដោយសារប្រជា ពលរដ្ឋភាគច្រើនដាច់ខាត ត្រូវតែទទួលយកនូវ គណបក្សនយោបាយ ដែលខ្លួនមិនបានជ្រើសរើស “គណបក្សប្រជាជនជាអ្នកគ្រប់គ្រងការបោះឆ្នោត ឆ្នាំ២០១៨ ដែលមានតែគណបក្សប្រជាជនតែ ប៉ុណ្ណោះ ដែលជាអ្នកអាចឈ្នះបាន”។ នេះមិនមែន ហៅថា“ការបោះឆ្នោតដោយ” សេរីនឹងយុត្តិធម៌”ទេ ដូច្នេះហើយបានជាទាំងប្រជាពលរដ្ឋខ្មែរ “ជា អ្នករងគ្រោះ” ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋ អាមេរីក ទាំងសហប្រជាជាតិមិនបានពេញចិត្តនឹង ការបោះឆ្នោតរបៀបនេះទេ គេបាន“ថ្កោលទោស” ហើយនឹង“ដាក់ទណ្ឌកម្ម”លើរបបដឹកនាំកម្ពុជា នៅមុនពេលបោះឆ្នោតផង។


គ.ជ.ប. ឆ្នាំ២០១៨
គ.ជ.ប.មិនមានឯករាជ្យភាពស្មើរពេលមុនៗ នោះទេ ដោយសារៈសមាជិកលើសពាក់កណ្តាល ជាសមាជិកគណបក្សប្រជាជន -ពាក់កណ្តាលទៀត ជាអតីតគណបក្សសង្គ្រោះជាតិតែខ្លាចអំណាច គណបក្សប្រជាជន។ បោះឆ្នោតពេលនេះ គ្មានគណ បក្សប្រឆាំងដែលអាចគាំទ្រសកម្មភាព -ប្រទេសសេរីណាមួយចូលមកជួយគាំទ្រដល់“ការបោះ ឆ្នោតដោយសេរីនឹងយុត្តិធម្ម”ទេ ម្លោះហើយ សមាជិក គ.ជ.ប. ទាំងអស់ ត្រូវឋិតនៅក្រោមសំពាត របស់ ហ៊ុន សែន តែម្នាក់។ ទោះបីលទ្ធផលបណ្តោះ អាសន្នរបស់គ.ជ.ប. បានប្រកាសចេញរួចទៅហើយ ក៏ដោយ ក៏អង្គការនេះត្រូវតែមើលទឹកមុខរបស់ ហ៊ុន សែន ជាមុនសិន មុននឹងប្រកាសលទ្ធផលជាស្ថាពររបស់ខ្លួនដែរ ។ អគ្គលេខារបស់អង្គការ គ.ជ.ប. បានត្រូវគេស្គាល់ថាជាមនុស្សដែលបំរើផល ប្រយោជន៍គណបក្សប្រជាជន ដូច្នេះគ្មានសញ្ញាណា មួយដែលថា“អង្គការគ.ជ.ប.ជាអង្គការឯករាជ្យ” នោះទេ។
និយមន័យនៃសម្លេងឆ្នោតដែលបានបោះ ឆ្នាំ២០១៨
ប្រជាពលរដ្ឋដែលត្រូវបានចេញទៅបោះឆ្នោត សុទ្ធតែរងសំពាតគ្រប់គ្នា ១-ត្រូវតែចេញទៅបោះ ឆ្នោតកុំឱ្យរដ្ឋអំណាចគេខឹង ២-កុំទៅបោះឆ្នោតពីព្រោះគណបក្សប្រឆាំងពន្យល់ថា“បើស្នេហាជាតិ កុំឱ្យទៅបោះឆ្នោត” ៣-ចេញទៅបោះឆ្នោតតែ ចិត្តមិនចង់។ ដូច្នេះសម្លេងឆ្នោតចេញមក វាឆ្លុះ បញ្ជាំងនូវឆន្ទៈទាំងឡាយខាងក្រោមនេះៈ
ក-សម្លេងឆ្នោតដែលគាំទ្រគណបក្សប្រជា ជន ជាឆ្នោតៈ -បង្ខំចិត្ត -ឆ្នោតគ្មានការប្រកួត -ជា ឆ្នោតបន្លំ បានប្រហែល៤លានសន្លឹក
ខ-សម្លេងដែលបានទៅ១៩គណបក្សផ្សេង ទៀត ជាឆ្នោតៈ -អស់សង្ឃឹម -ជាឆ្នោតបញ្ឆោត ភ្នែកសាធារណជនបានប្រហែលកន្លះលានសន្លឹក
គ-សម្លេងសន្លឹកឆ្នោតខូចមិនបានការជា ឆ្នោតៈ -សងសឹកដោយចេតនា មានការភ័យខ្លាច មានប្រហែល១លានសន្លឹក
ឃ-សម្លេងអ្នកមិនបានមកបោះឆ្នោត គឺជាៈ -ឆ្នោតប្រឆាំងដោយមិនខ្លាចប្រឈមមុខ -ជាឆ្នោត តស៊ូស្របគ្នានឹងចលនាប្រឆាំងនៅក្រៅប្រទេស របស់គណបក្សសង្គ្រោះជាតិ មានចំនួនប្រហែល ៣លាននាក់
រួមសេចក្តីទៅអ្នកដែលមិនបានបោះឆ្នោតឱ្យ គណបក្សប្រជាជននៅតែមានចំនួនច្រើនលើសលុប ហើយឈ្នះសំពាតយោធានិយមរបស់របបអំណាច ផ្តាច់ការ ហ៊ុន សែន នឹងគណបក្សប្រជាជន បើទោះ ជាគ្មានគណបក្សប្រឆាំងនៅក្នុងស្រុកក៏ដោយ។
លទ្ធផលបណ្តោះអាសន្ននេះ ក៏បានឆ្លុះ បញ្ចាំងផងដែរពីជោគជ័យនៃបាតុកម្មប្រឆាំងនៅខាងក្រៅប្រទេសទាំងអស់ មាននៅអាមេរីក – អូស្ត្រាលី -អឺរ៉ុប – កូរ៉េ -នៅជប៉ុន… ទាំងអស់ព្រម គ្នានេះ លើលទ្ធផលបោះឆ្នោតនៅកម្ពុជា នឹងទៅ លើប្រទេសសេរីឱ្យបានដាក់សំពាតនឹងទណ្ឌកម្ម ទាន់ពេលទៅលើរបបកម្ពុជាបច្ចុប្បន្ន ដែលទាំង នេះ គឺជាការចាប់ប្តើមនៃចលនាតស៊ូ ដ៏ខ្លាំងខ្លាមួយ ទៅពីខាងក្រៅប្រទេសទៅចាប់ដៃជួយដល់ពលរដ្ឋ កម្ពុជាដែលកំពុងរងគ្រោះនៅក្នុងស្រុក។

ព័ត៌មានទាក់ទង