ដោយពិន សំខុន
នៅឡូវែល មានខ្មែរណាមួយដែលមិនស្គាល់ លោក រ៉តនីយ អេលិយ៉ុត អតិតចៅហ្វាយក្រង ឡូវែលនឹងជាសមាជិកក្រុមប្រឹក្សាក្រុងដដែល នេះ តាំងពីជាង២០ឆ្នាំមកហើយនោះ។ លោក រ៉តនីយ ចូលរួមប្រជុំគ្រប់កន្លែងដែលមានខ្មែរជួបជុំគ្នា តាំងពីជប់លៀងតូចធំ រហូតដល់ពិធីបុណ្យ ប្រពៃណី ដោយគ្មានការនឿយហត់នៅក្នុងក្រុង ដែលសម្បូរដោយពលរដ្ឋដើមកំណើតខ្មែរច្រើន ជាង គេបង្អស់នៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរីក គឺជាការគោរពរាប់អានចំពោះរូបលោក តាំងពីដំបូង បង្អស់ ដែលបានធ្វើឱ្យសោកនាដកម្មនៅ“ប្រេងស្ទ្រីត”កាលពីមានអគ្គីភ័យមួយបានបណ្តាលឱ្យមានអ្នក រងគ្រោះ៧នាក់ ក្លាយទៅជាប្រព័ន្ធសង្គ្រោះទូទាំងប្រទេស ជូនដល់អ្នករងគ្រោះទាំងនោះ -លោកបាន ធ្វើឱ្យកើតនូវរូបសំណាក់ដំណាងសហគមន៍ជន ភៀសខ្លួនខ្មែរ ដាក់តាំងនៅឧទ្យានសាលាក្រុងឡូវែល បានដោយគ្មានទំនាស់ -លោកបានចូលរួមមតិតស៊ូ ជាមួយពលរដ្ឋខ្មែរដើម្បីរំដោះកម្ពុជាពីដៃរបបផ្តាច់ ការនិយម បន្ទាប់ពីលោកបានទៅសិក្សាស្វែងយល់ ផ្ទាល់ភ្នែកនៅកម្ពុជាច្រើនដងមក។
ឥឡូវលោកឈរឈ្មោះជាបេក្ខជន“ព្រឹទ្ធសមាជិករដ្ឋម៉ាសាឈូសិត សាំស។ ត្សាតេ ន្សោតៀរ ១សត ឌិសតរិចត” ក្នុង៥តំបន់មានឡូវែលមួយដែរ ដែលនឹងត្រូវបោះឆ្នោតបឋមនៅថ្ងៃ ទី៤ វិច្ឆិកា ២០១៨, លោកបានផ្តល់បទសម្ភាសន៍ដល់ខ្មែរផុស ស.រ.អា. កាលពីថ្ងៃទី១កក្កដា ២០១៨ ដូចតទៅ នេះៈ
ខ្មែរផុសស.រ.អា. តើបេក្ខជនដែលឈរប្រជែង គ្នាជាមួយនឹងលោកមាននរណាខ្លះ?
រ៉តនី អេលីយ៉ុត មាន៥រូប គឺរូបខ្ញុំនេះ១ លោក ម៉ទីន២ លោកអេដ កេណ្ណឺឌី៣ លោកជន ឌ្រិងវទ័រ៤ នឹង ទេរី រ៉ាយិន ទាំង៥រូបនេះ ជាបេក្ខជន “គណបក្សប្រជាធិបតេយ្យ”ប្រគួតគ្នានៅថ្ងៃទី៤ កញ្ញា ហើយយកអ្នកឈ្នះតែម្នាក់ទៅប្រគួតជាមួយ បេក្ខជន“គណបក្សសាធារណរដ្ឋ”នៅខែវិច្ឆិកា បន្ទាប់មក។
ខ្មែរផុសស.រ.អា. តើការឃោសនារបស់ លោកធ្វើនៅទីណាខ្លះ?
រ៉តនី អេលីយ៉ុត ខ្ញុំផ្តើមឃោសនាតាំងពីខែ កុម្ភៈ នៅ“គ្រោតុន” នៅ“វែសហ្វឺត” នៅ “ទីងបូរ៉ូ” នៅ“ដាន់ស្តេបូល” នៅ“ទេសប៉ុរូល” នឹង “ឡូវែល”… ខ្ញុំបានលើកបដារដើរគោះទ្វារចូលទៅរួមប្រជុំមិន ដែលខានទេ ដើម្បីសូមឱ្យបងប្អូនបោះឆ្នោតឱ្យខ្ញុំ ឃើញថាសកម្មភាពយ៉ាងព្យាយាមនេះ បានផល ជាវិជ្ជមានខ្លះហើយ ។
ខ្មែរផុសស.រ.អា. តើហេតុអ្វីបានជាលោក ចង់ឈរជា“ព្រឹទ្ធសមាជិករដ្ឋម៉ាសាឈូសិត”? តើ បទពិសោធន៍របស់លោកអាចនឹងផ្តល់ជាជំនួយដល់ អ្នកបោះឆ្នោតរបៀបណា ?
រ៉តនី អេលីយ៉ុត ខ្ញុំមានបទពិសោធន៍២១ឆ្នាំ នៅសាលាក្រុងខ្ញុំមានទំនាក់ទំនងល្អជាមួយជនជាតិ ភាគតិច មានអា ហ្វ្រីកាំង-អាមេរីកាំង ស្បានីស-អាមេរីកាំង អេស៊ាន-អាមេរីកាំង ជាមួយពួក ស្បែកស ឬកូកាស្យាង ក៏គេមានជំនឿមកលើខ្ញុំដែរ។ ពិសេសទៅទៀតនោះ ខ្ញុំធ្លាប់ធ្វើការនៅ “វិមាន រដ្ឋ-ត្សាតេ ៀះសុេ”ធ្វើការចំនួន៥ឆ្នាំ ខ្ញុំអាចរៀប គម្រោងរកថវិការ បើធ្វើអ្វីមួយអាចធ្វើបាន តាំង ពីដើមដល់ចប់ នេះហើយដែលអ្នកដែលជឿខ្ញុំ ហើយ ទុកចិត្តមកលើខ្ញុំ ថាខ្ញុំនឹងធ្វើអ្វីៗបាន… ខ្ញុំចេញទៅ ឃោសនាដោយមិននឿយហត់គ្មាននរណាចេញ ទៅឃោសនាច្រើនជាងខ្ញុំទេ គេស្គាល់ពីបេក្ខភាព ខ្ញុំច្រើន ហេតុនេះហើយបានជាថា ខ្ញុំនឹងឈ្នះនោះ…
ខ្មែរផុសស.រ.អា. តើនៅពេលដែលលោក ឈ្នះឆ្នោត តើលោកនឹងផ្តោតកាងារលោកទៅ លើអ្វីខ្លះ?
រ៉តនី អេលីយ៉ុត ខ្ញុំជាបេក្ខជនម្នាក់ ដែល ស្គាល់តំបន់នេះច្បាស់លាស់ ដូច្នេះនឹងបំរើការងារមានប្រសិទ្ធិភាព… ខ្ញុំមិនមានអ្វីដែលត្រូវរៀនសូត្របន្ថែមទៀតទេ នៅតំបន់ដែលខ្ញុំស្គាល់នូវ បញ្ហាបានច្បាស់នេះ ខ្ញុំដឹងថាអាចនាំនូវធន់ធានដ៏ ច្រើនមកឱ្យតំបន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ សន្តិសុខសាធារណនឹងសម្រាប់ការអប់រំ… ខ្ញុំជា បេក្ខជនមួយរូបដែលមានប្រយោជន៍សម្រាប់ឡូវែល នឹងសម្រាប់តំបន់ ។
ខ្មែរផុសស.រ.អា. កាសែតនេះនឹងបានត្រូវ អានដោយប្រជាពលរដ្ឋខ្មែរ ច្រើនជាងសាសន៍ដ៏ទៃ តើលោកមានសារយ៉ាងណាដែលអាចឱ្យខ្មែរបោះ ឆ្នោតជូនលោក?
រ៉តនី អេលីយ៉ុត ខ្ញុំជាអ្នកដែលប្រជាពលរដ្ឋ ខ្មែរធ្លាប់ជឿតាំងតែពីខ្ញុំពុំទាន់ក្លាយទៅជាអភិបាល ក្រុងមកម៉្លេះ ហើយនៅពេលខ្ញុំក្លាយជាអភិបាល ក្រុងគឺខ្ញុំនេះហើយជាអ្នកដំណាងឱ្យសម្លេងពលរដ្ឋ ខ្មែរនៅសាលាក្រុង សូមមើល! នៅពេលត្រូវក្រោក ឈរប្រឆាំងនឹងរបប ហ៊ុន សែន អ្នកប្រជែងជា មួយខ្ញុំ គ្មានរណាម្នាក់ហ៊ានប្រឈមមុខទេ គឺខ្ញុំជាអ្នកផ្តើមផ្តល់សម្លេងដំណាងឱ្យខ្មែរមុនគេជានិច្ច ខ្ញុំបានរៀបគណកម្មការសាងសង់ស្តូបតំណាងជន ភៀសខ្លួនខ្មែរ ដំឡើងនៅទីលានដ៏ស្អាតមួយសម្ភោធ យ៉ាងអ៊ូអរជូនជាកិត្តិយសដល់ពលរដ្ឋខ្មែរ ខ្ញុំបាន ទៅចូលរួមគ្រប់ពិធីរបស់ខ្មែរ ដើម្បីបញ្ជាក់ថាខ្ញុំ នៅជាមួយពួកគេនឹងគាំទ្រសហគមន៍ខ្មែរ…។
ខ្មែរផុសស.រ.អា. ហេតុអ្វីបានជាលោកយល់ ថាវាសំខាន់សម្រាប់លោក ដែលប្រឆាំងនឹងរបប ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរ?
រ៉តនី អេលីយ៉ុត នេះជាបុព្វហេតុនៃជំនឿ យើងត្រូវតែបង្ហាញពលរដ្ឋខ្មែរថាយើងបានដឹងពី ហ៊ុន សែន ថាម្នាក់នោះជាជនផ្តាច់ការ ដោយយើង គាំទ្រពលរដ្ឋខ្មែរក្នុងការប្រយុទ្ធរបស់ពួកគេ ទោះ ជានៅសាលាក្រុង ឬក៏នៅវិមានរដ្ឋម៉ាសាឈូសីត ក៏ដោយយើងត្រូវតែបង្ហាញថា ពលរដ្ឋខ្មែរដែល ក្រោកឈរប្រឆាំងនឹង ហ៊ុន សែន នោះថា “គេ ធ្វើត្រូវ” ប្រជាធិបតេយ្យនៅកម្ពុជាមិនដូចគ្នា នឹង នៅសហរដ្ឋអាមរីកទេ… ហ៊ុន សែន បានធ្វើឱ្យបង ប្អូនមិត្តភក្ត្ររបស់ពលរដ្ឋខ្មែរទទួលការភិតភ័យនឹង រងទុក្ខវេទនា ដែលយើងមិនអាចត្រឹមតែឈរមើល នោះទេ!
ខ្មែរផុសស.រ.អា. នៅទីនេះក៏មានអ្នកគាំទ្រគណបក្សប្រជាជនរបស់ហ៊ុន សែនដែរ តើលោក
តទៅទំព័រទី ២៣
មិនខ្លាចបាត់បង់សន្លឹកឆ្នោតខ្លះនោះទេឬ?
រ៉តនី អេលីយ៉ុត ខ្ញុំអាចនឹងបាតបង់សន្លឹក ឆ្នោតខ្លះមែនហើយ តែខ្ញុំយល់ពិចិត្តរបស់ខ្ញុំ ថា ហេតុអ្វីបានជាខ្ញុំត្រូវតែគាំទ្រពលរដ្ឋខ្មែរ ពីព្រោះ នៅទីនោះមានជនផ្តាច់ការបំបិតសិទ្ធិនិយាយស្តី សិទ្ធទទួលព័ត៌មានចាប់អ្នកដំណាងរាស្ត្រដាក់គុក នេះហើយដែលធ្វើឱ្យខ្ញុំនឹងគូប្រជែងខ្ញុំ មានភាព ខុសគ្នា ពីព្រោះខ្ញុំសុខចិត្តខាតចុះឱ្យតែបានធ្វើអ្វី ដែលត្រឹមត្រូវ ។
ខ្មែរផុសស.រ.អា. លោកបានទៅប្រទេស កម្ពុជាច្រើនដង ដើម្បីឱ្យបានស្គាល់ប្រជាពលរដ្ឋ ខ្មែរ តើលោកមានអារម្មណ៍ថានៅមានអ្វីទៀតដែល ពលរដ្ឋខ្មែរត្រូវការ ហើយលោកនឹងធ្វើជូននៅ ពេលលោកជាប់ឆ្នោតទេ?
រ៉តនី អេលីយ៉ុត ខ្ញុំបានធ្វើរូបសំណាកសម្រាប់ដំណាងឱ្យអត្តសញ្ញាណខ្មែរ ខ្ញុំយល់ថា ដោយសារតែដំបន់នេះមានខ្មែររស់នៅច្រើនជាងគេបង្អស់ នោះ ខ្ញុំគិតថាគួរតែមានសារមន្ទីរសម្រាប់រក្សា វប្បធម៌នឹងប្រវត្តិសាស្ត្រខ្មែរមួយទៀត ដែលជា មជ្ឈមណ្ឌលខ្មែរមួយសម្រាប់សំគាល់នឹងសម្រាប់គេឯងមកទស្សនាផង – សូមមើលទៅ“ពិធីអុំទូក ខ្មែរ”ជាវប្បធម៌អាស៊ីអគ្នេយ៍មួយ ដែលមាន មនុស្សមកទស្សនា៣-៤ម៉ឺននាក់ នៅរៀងរាល់ឆ្នាំ ដូច្នេះវាជាភាពអស្ចារ្យមួយទៀត ដែលសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ នាប្រជាជាតិដ៏រុងរឿងនេះ មកចាប់កំណើតជាមជ្ឈមណ្ឌលមួយនៅឡូវែល នេះ។
ខ្មែរផុសស.រ.អា. ត្រឡប់មកការបោះឆ្នោត របស់លោកវិញ ការបោះឆ្នោតនេះមិនមែនមាន តែពលរដ្ឋភាគតិចតែប៉ុណ្ណោះទេ ដែលនឹងមក បោះឆ្នោត តើពលរដ្ឋស្បែកសពលរដ្ឋចាស់ស្រុក គេនឹងបោះឆ្នោតឱ្យលោករបៀបណា?
រ៉តនី អេលីយ៉ុត ខ្ញុំធ្លាប់បានធ្វើជាសមាជិក ក្រុមប្រឹក្សាក្រុងនឹងជាអភិបាលក្រុង២១ឆ្នាំហើយ គឺខ្ញុំបានបញ្ជាក់ពីសមត្ថភាពខ្ញុំគួរឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នាអាចជឿខ្ញុំបានហើយ ខ្ញុំចង់ឱ្យអ្នកគាំទ្រ ខ្ញុំទាំងនោះបន្តរគាំទ្រខ្ញុំទៅថ្នាក់ខ្ពស់ម្តងទៀត ដើម្បី ឱ្យខ្ញុំបំរើតំបន់របស់យើងបានរឹតតែគុណភាព ប្រសើរថែមទៀត ខ្ញុំមានជំនឿថាពលរដ្ឋភាគច្រើន នឹងគាំទ្រខ្ញុំ ដោយសារគេបានឃើញថា ខ្ញុំជាអ្នក ធ្វើការ ហើយបំរើអ្នកទាំងអស់ដោយមិនប្រកាន់បក្ខពួក ឬក្រុមណានោះទេ។
ខ្មែរផុសស.រ.អា. សូមអរគុណលោក រ៉តនី អេលីយ៉ុត ចំពោះបទសម្ភាសន៍នេះ