ដោយ ពិន សំខុន
យើងបានមកដល់ទីលាន“ត្រូកាដេរ៉ូ”នៃសារ មន្ទីរសិទ្ធមនុស្សទីក្រុងប៉ារីស នៅម៉ោង២រសៀល នៃថ្ងៃសៅរ៍ទី១ឧសភាកន្លងទៅ, នៅពេលដែល បាតុករគណបក្សសង្គ្រោះជាតិនឹងសាធារណជន ប្រមាណជាង២០០នាក់ មានរួមទាំងព្រះសង្ឃ ផង, បានមកជួបជុំគ្នា នៅទីលាន“ត្រូកាដេរ៉ូ”នោះ ដើម្បីសម្តែងមតិប្រឆាំងនឹងរបបលោក ហ៊ុន សែន ដែលទើបនឹងបានរៀបចំការបោះឆ្នោតក្លែងក្លាយ មួយ ហើយបំរុងនឹងតែងតាំងរដ្ឋាភិបាលថ្មីរបស់ខ្លួន, បានប្រឆាំងនឹងការចាប់ប្រធានរបស់ពួកគេ លោក កឹម សុខា យកទៅដាក់ពន្ធនាគារ តាំងពី១ឆ្នាំមក ហើយ, នឹងបានប្រឆាំងការរំលាយគណបក្សសង្គ្រោះ ជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបង្អស់មួយនៅកម្ពុជា កាលពីឆ្នាំមុនដូចគ្នា។
មកពីតំបន់ជាច្រើននៃប្រទេសបារាំង បាតុករ បានលើកបង្ហាញផ្ទាំងបដារធំតូច សរសេរជាភាសា បារាំងនឹងខ្មែរ នៅពីមុខសាធារណជនបារាំងបាតុករ នឹងសាស្ត្រដ៏ទៃ ដែលដើរខ្វាត់ខ្វែងពេញទីធ្លា, បាតុករ គណបក្សសង្គ្រោះជាតិ “គណកម្មការយុត្តិធម៌សម្រាប់ ខ្មែរ“នឹង“គណបក្សខ្មែរឈប់ក្រ”បានស្រែកជ័យ ឃោសន៍ សម្តែងមតិជាអាទិ៍“ហ៊ុន សែន ត្រូវដោះ លែងលោក កឹម សុខា…” មិនទទួលស្គាល់ការបោះ ឆ្នោតក្លែងក្លាយ “យើងគាំទ្រកាអនុវត្តន៌កិច្ចព្រម ព្រៀងក្រុងប៉ារីសនៅកម្ពុជា“ មានខ្លះគូរគំនូរថ្លុក បង្ហាញពី” ហ៊ុន សែន អង្គុយឃ្លោងលើជញ្ជីង យុត្តិធម៍នៅកម្ពុជា… ។ល។ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ៣រូប បានមកចូលរួមបាតុ កម្ម គឺលោក ញ៉ែម ប៉ុញ្ញារឹទ្ធ – លោក លឹម គឹម យ៉ា (កំពុងធំ) – លោក ទួន គើត (ព្រៃវែង) – រួមទាំងសកម្មជនជាច្រើនទៀត មានជាអាទិិ៍លោក ហម ប៊ុនឆាយ លោកប៉ែន វ៉ាណូ លោក ម៉ាប៉ុន អ្នកស្រី ចំរើន លោក ឌិត សារីក លោក ចយ ចាន់ថា -មានទាំងព្រះសង្ឃច្រើនអង្គ ក៏មាននិមន្ត ចូលរួមដែរ។ ជួបសម្ភាសន៍ជាមួយបាតុករថ្នាក់ដឹក នាំមួយចំនួននៅទីលាន“ត្រូកាដេរ៉ូ” យើងបានទទួល ការវិនិច្ឆ័យស្ថានភាពនយោបាយកម្ពុជាដូចតទៅ…ៈ
លោក ហម ប៊ុនឆាយ ជាប្រធានគណកម្មការ រៀបចំបាតុកម្មគណបក្សសង្គ្រោះជាតិបាននិយាយ ថា“ធ្វើបាតុកម្មដើម្បីគាំទ្រអន្តរជាតិឱ្យដាក់សម្ពាត លើលោក ហ៊ុន សែន ឱ្យត្រឡប់មករកកិច្ចព្រម ព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១វិញ-ឱ្យមានការដោះ លែងលោក កឹម សុខា ហើយធ្វើឱ្យអ្វីៗ ឱ្យត្រឡប់ មករកសភាពដើមវិញ… “លោក ហម ប៊ុនឆាយ មានជំនឿថា”សម្ពាតអន្តរជាតិ នឹងមានប្រសិទ្ធិភាព ហើយប្រជាពលរដ្ឋខ្មែរនឹងបានរំដោះចេញពីគ្រោះថ្នាក់ដល់ជីវិតជាតិ”បាន។
លោក ញ៉ែម ប៉ុញ្ញារឹទ្ធ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិលោកបាននិយាយថា “ស្ថានភាព នយោបាយនៅកម្ពុជាបន្ទាប់ពីលោក ហ៊ុន សែន ធ្វើការបោះឆ្នោតរួច កាន់តែចង្អៀតនឹងដុនដាប ទៅ ទោះជាខាងផ្នែកកិច្ចការបរទេសក៏ដូចកិច្ចការ សង្គម-ប្រជាពលរដ្ឋនឹងសហគមន៍អន្តរជាតិបាន មើលឃើញថា មិនមានភាពធូស្រាលទេខាងសេដ្ឋ កិច្ចក៏ដូចជាបញ្ហាសង្គមនោះ ដូច្នេះត្រូវតែមាន ដំណោះស្រាយដោយយកសន្ធិសញ្ញាក្រុងប៉ារីស ឡើងមកវិញ ដោយមិនបាច់មានការចរចារអ្វីក្រៅ តែពីដោះលែងលោក កឹម សុខា- ដោយអនុញ្ញាត្តិ ឱ្យគណបក្សប្រឆាំងដ៏ធំតែមួយនេះត្រឡប់មក វិញ…ខ្ញុំជឿថាជាមួយនឹងបាតុកម្មនេះ សហគមន៍អន្តរជាតិនឹងមើលឃើញថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនឹងក្រៅប្រទេសចង់បានអ្វីសម្រាប់ប្រទេស របស់ខ្លួន? គេមិនមានឃើញថាគណបក្សយើង បែកបាក់គ្នាអ្វីទេ យើងនាំគ្នាចេញទៅជួបក្រសួងការបរទេសប្រទេសផ្សេងៗ តាមកម្មវិធីខុសៗគ្នា របស់លោកជំទាវ មួរ សុខហួរ ក៏ដូចជាកញ្ញា កឹម មនោវិទ្យា គឺបានលទ្ធផលរួមសម្រាប់សង្គ្រោះ ជាតិ ចំណែកការបង្កើតជាអង្គការឬក្រុមឈ្មោះ ផ្សេងៗនោះ ជាសិទ្ធរបស់សមាជិកម្នាក់ៗ ខ្ញុំមិន អាចហាមឃាត់នរណាបានទេ…។
លោកលីម គីមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតំបន់កំពុងធំ លោកបានទៅភ្នំពេញ នៅខែមិថុនា មុនពេលបោះឆ្នោតលោកបានពី ព័ត៌នាថា “មុនពេលបោះឆ្នោត ជាពិសេសខាង គណបក្សសង្គ្រោះជាតិប្រជាពលរដ្ឋបានត្រូវអាជ្ញាធរ តាមដានមិនឱ្យមានការជួបជុំគ្នា បង្ហាញនូវការ គុំគួននៅពេលខ្លួនត្រូវការក្រដាស់ស្នាមពីអាជ្ញាធរ គម្រាមកំហែងប្រសិនបើមិនទៅបោះឆ្នោត, នៅ ពេលបោះឆ្នោតមានការបង្ខិតបង្ខំឱ្យចេញទៅបោះ ឆ្នោត ហើយលទ្ធផលដែលចេញមកឃើញមាន ប្រជាពលរដ្ឋលើស៧៥ភាគរយទៅបោះឆ្នោតឃើញ ថាមិនសមរមទេ ពីព្រោះលើកមុនសោះ គែបោះ ឆ្នោតឱ្យតែ៤០=៤៥%ទេ ឥឡូវស្រាប់តែឡើងជាង ៧៥%មិនអាចទៅកើតទេ។ ការបោះឆ្នោតកន្លង ទៅនេះប្រជាពលរដ្ឋមិនបានទៅបោះឆ្នោតឱ្យ គណបក្សដែលខ្លួនស្រឡាញ់ចូលចិត្តទេ គឺប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋទាំងស្រុង…។
លោក ទួត គឿត តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ និយាយថា “ខ្ញុំមកនេះចង់បង្ហាញពី ឆន្ទៈថា នៅជាមួយប្រជាពលរដ្ឋខ្មែរ កន្លះនគរ ដែល មានការស្រឡាញ់គណបក្សសង្គ្រោះជាតិជាប់នឹងបេះដូងទៅហើយ មិនអាចដកចេញបានទេ… ប្រសិន បើមានគេយល់ថា ខ្មែរបែកបាក់គ្នា គឺគ្រាន់តែធ្វើ សកម្មភាពខុសគ្នា តែគោលដៅដូចគ្នា ដែលនេះ ហើយហៅថា ប្រជាធិបតេយ្យ… ខ្ញុំនៅចាំថា លោក ប្រធាន កឹម សុខា តែងនិយាយថា យើងមិនត្រូវ យកខ្មែរនាជាសត្រូវ ដូច្នេះខ្ញុំយល់ថាខ្មែរនៅទីណា ក៏អាចនិយាយគ្នាត្រូវគ្នាបានដែរ… យើងចូលរួមបា តុកម្មថ្ងៃនេះ គឺយើងចង់បង្ហាញពីភាពរួបរួមគ្នា នេះ ដើម្បីទាមទារពីអំណាចផ្តាច់ការ ហ៊ុន សែន ឱ្យដោះលែងលោកប្រធាន កឹម សុខា រៀបចំប្រ ទេសឱ្យមានប្រជាធិបតេយ្យឡើងវិញ យើងនឹង នាំគ្នាទាមទារជាបន្តរបន្ទាប់ រហូតទាល់ទេបាន សម្រេច…។
លោក ប៉ែន វ៉ាណូ ជាអគ្គលេខាធិការ គណបក្ស“ខ្មែរឈប់ក្រ”បានវាយតម្លៃការគ្រប់គ្រង
តទៅទំព័រទី ១៤
ប្រទេសកម្ពុជាថា“កម្ពុជាកំពុងរងគ្រោះពិការឈ្លាន ពានរបស់បរទេសគ្រប់ផ្នែកអស់ទៅហើយ មាន ទាំងយួនក៏ចូលពេញស្រុក រីឯចិនក៏មកវាតទីគ្រប់គ្រងទាំងសេដ្ឋកិច្ចនឹងនយោបាយកម្ពុជាពាស ពេញអស់ទៅហើយដែរ… ការបោះឆ្នោតដែល កន្លងទៅថ្មីៗនេះ ពោរពេញដោយការលួចបន្លំសន្លឹក ឆ្នោត លួចដំណែងតំណាងរាស្ត្រនឹងប្លន់អំណាច សម្រាប់តែគ្រួសារលោក ហ៊ុន សែន នឹងគណបក្ស ប្រជាជនតែប៉ុណ្ណោះ… ពលរដ្ឋខ្មែរត្រូវភ្ញាក់ឡើង ហើយរួមកម្លាំងគ្នាយកប្រជាធិបតេយ្យមកជូន កម្ពុជាវិញ…។
ព្រះតេជគុណ អួង សុខ មកពីសមាគមប្រចាំ អឺរ៉ុប គាំទ្រកិច្ចព្រមព្រាង២៣តុលា១៩៩១ នៅខេត្រ “ប្ល៍រ ពលៀសិ” យើងមិនទទួលស្គាល់ការបោះឆ្នោត ថ្មីៗនេះនៅកម្ពុជាសុំឱ្យអន្តរជាតិដាក់ទណ្ឌកម្មជាទំងន់ដល់មេដឹកនាំខ្មែរបច្ចុប្បន្ននឹងជម្រុញឱ្យមាន ការដោះលែងលោក កឹម សុខា ជាបន្ទាន់ -យើង ទាមទារឱ្យមានតំណាងរាស្ត្រ១១៨រូប មានសិទ្ធ ពេញលេញជាតំណាងរាស្ត្រខ្មែរឡើងវិញ ឱ្យមេឃុំ ចៅសង្កាត់ដែលបានជាប់ឆ្នោតត្រឡប់មកធ្វើការបំរើរាស្ត្របានមកវិញ ឱ្យមានការបោះឆ្នោយសារ ជាថ្មី ដោយមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួត ទាំងអស់នេះហើយ ដែលធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញនោះ…ខ្មែរគ្រប់កន្លែង ទាំងខ្មែរកណ្តាលខ្មែរក្រោម ខ្មែរលើ ត្រូវតែប្រមូល កម្លាំងរួមគ្នាធ្វើការដើម្បីមាតុភូមិឡើងវិញ…។
បាតុករបាននាំគ្នាស្រែកអាក្រោសដាក់កំហុស ឱ្យ ហ៊ុន សែន ជាអ្នកផ្តាច់ការនិយមជាអ្នកបំផ្លាញប្រជាធិបតេយ្យចូលដៃដោយគណបក្សប្រជាជន ជាគណបក្សកុម្មុនិស្ត… ពួកគេស្រែកបំពងសម្លេងទាមទារឱ្យដោះលែង កឹម សុខា ពីពន្ធនាគារដែលគេដាក់ដោយគ្មានទោសគ្មានការចោទប្រកាន់ទាម ទារឱ្យបង្កើតលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ឡើងវិញ។
បាតុកម្មបានបញ្ចប់ទៅវិញ នៅម៉ោង៦ល្ងាច នៃថ្ងៃដដែល៕