Top Mobile Banner

បេក្ខជនខ្មែរដំណាងរដ្ឋ២រូបឡើងតុលាការ

ខ្មែរផុសស.រ.អា.
សំណុំរឿងប្តឹងប្តល់គ្នារវាងបេក្ខជនខ្មែរដំណាង រដ្ឋ ត្សាតេ ផ្រេ មួយកំពុងស្ថិតក្នុងដៃតុលាការ រដ្ឋម៉ាសាឈូសិត គឺលោក សែម មាស ជាបេក្ខជន ម្នាក់ជាអ្នកដើមបណ្តឹងទៅលោក រ៉ាឌី ម៉ម ជាបេក្ខជន ម្នាក់ទៀតផង នឹងជាសមាជិកសភាដំណាងរដ្ឋ ប្រចាំសង្កាត់លេខ១៨ផង។ ព្រឹត្តិការបានកើតឡើង នាថ្ងៃទី៥ខែឧសភា ក្នុងរាត្រីជុបលៀងជាតិត្តិយស ឱ្យកូនអ្នកស្រីមិត្តម្នាក់ ពេលបញ្ចប់សាលាជាប់ សញ្ញាប័ត្រថ្មីថ្មោង -លោក សែម មាស នៅពេល ដើរចូលទៅតុទទួលភ្ញៀវរបស់ខ្លួន ក៏កាត់តាមតុ មួយដែលមានលោក រ៉ាឌី ម៉ម នឹងមិត្តភ័ក្ត្រមួយ ចំនួននៅទីនោះ -លោក សែម និយាយថា “ដោយ សារធ្លាប់ជាមិត្តភ័ក្ត្រ ក៏ចូលទៅគួរសម ចាប់ស្មារ រ៉ាឌី ម៉ម តែបានត្រូវ រ៉ាឌី ម៉ម ងាកមកក្របួចករ អាវ ដៃស្តាំច្របាច់ក យកកណ្តាប់ដៃឆ្វេងមកសង្កត់ ទ្រូងទ្រង់ផុតដង្ហើមឆ្វេង ហើយប្រើពាក្យជេទាំង កំហឹង នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានន័យ ថា“ឯងហេតុអ្វីក៏ចេះតែតាមរកអញធ្វើអី! ឯង ឈប់មកតាមអញអីចឹងទៀតទៅ! រឿងកើតឡើង រហ័សពេកមិនដល់មួយនាទិផង តែធ្វើឱ្យខ្ញុំគាំង ស្រឡាំងកាំងមិនអាចធ្វើអ្វីតបតបានឡើយ។ ខ្ញុំ មានបំណងប្តឹងប៉ូលិសភ្លាមៗ តែមិត្រភក្ត្រទាំងអស់ រួមទាំងភរិយាខ្ញុំផង ឃាត់មិនឱ្យប្តឹង កុំឱ្យមានប៉ូលិស មករំខានដល់កិត្តិយសនៃពិធីរបស់គេ”។
នៅពេលលោក សែម មាស សម្រេចចិត្ត ទៅដាក់ពាក្យបណ្តឹង នាថ្ងៃចន្ទទី៨ គឺ៣ថ្ងៃ បន្ទាប់ មក ពីព្រោះលោក សែម យល់ថា “ជាការមិនសម រម្យទេ ពីព្រោះ រ៉ាឌី ម៉ម បានធ្វើដាក់ខ្ញុំរបៀបនេះជាលើកទី៤ហើយ មិនគួរឱ្យ រ៉ាឌី ធ្វើរបៀបគួរឱ្យខ្លាចនេះតទៅទៀតទេ… រៀងរាល់ដង រ៉ាឌី តែង រលាក់ដៃខ្ញុំដោយច្របាច់ដៃយ៉ាងខ្លាំង ហើយយក ស្មារមកបុកទ្រូងខ្ញុំស្ទើរដួលម្តងៗ ដែលខ្ញុំច្រឡំថា គេចង់មកឱបខ្ញុំ… ប៉ុន្តែខ្ញុំគិតទៅឃើញថា អកប្បកិរិយាដ៏ចំឡែកនេះមិនមែនជាចរឹកមិត្តភាពទេ គឺប្រាកដជាបង្ហាញការគម្រាមកំហែងដល់រូបខ្ញុំ ចុងក្រោយបង្អស់នេះវាច្បាស់ហើយថា ខ្ញុំអាចនឹង មានការគ្រោះថ្នាក់ ពីព្រោះ រ៉ាឌី មានឥទ្ធិពលផង ចេះក្បាច់គុណចិនផង នឹងមានកាំភ្លើងខ្លីជាប់នឹងខ្លួន ជានិច្ចទៀត”។
នៅមុខចៅក្រមនៅ“វូប៊ឺន”កាលពីថ្ងៃព្រហស្បត្តិ ទី១៧ ឧសភានេះ លោក រ៉ាឌី ម៉ម បដិសេដថាមិន បានច្របាច់ករ ឬក៏កាច់ដៃលោក សែម មាស នោះ ទេ រីសាក្សីនាតុភ្ញៀវនោះ ដ៏និយាយថា“មិនបាន ឃើញព្រឹត្តិការអ្វីដែរ” -ចៅក្រមមិនបានអនុញ្ញាត្តិ ចេញបង្គាប់ណាមួយតាមសំណើរអ្នកដើមបណ្តឹង នោះទេ។
សំណុំរឿងរដ្ឋបវេណីបានបញ្ចប់មែន តែករណី ដដែលនេះ មានទម្រង់ជា់បណ្តឹងព្រហ្មទណ្ឌ ដែល ត្រូវនៅបន្តនៅតុលាការព្រហ្មទណ្ឌនៅឡើយ។

ព័ត៌មានទាក់ទង