Top Mobile Banner

វាសនាគ្រូភាសាខ្មែរនៅវិទ្យាល័យឡូវែល

ខ្មែរផុសស.រ.អា.
កាលពី២សប្តាហ៍មុន គណកម្មការសាលារៀន បានទទួលសំណើរ ដើម្បីកាត់គ្រូភាសាខ្មែរ ម្នាក់ក្នុង ចំណោម៣ នៅវិទ្យាល័យឡូវែលរដ្ឋម៉ាសាឈូសិត សាលាដែលមានកូនសិស្សខ្មែរច្រើនជាងគេបង្អស់រៀននៅទីនោះ ដោយយោងទៅតាមឱនភាពនៃថវិការឆ្នាំ២០១៨ ជិត៣លាន នៅវិទ្យាល័យនោះ តែសេចក្តីសម្រេចនៅះបានត្រូវផ្អាក ដោយមាន ការស្នើយោបល់ជំទាស់ពីសាស្ត្រាចារ្យ ប៉ាន់ សូ នឹង គាំទ្រដោយសមាជិកគណកម្មការសាលាដមីនីក ឡាយ ។ តែនៅថ្ងៃពុធកន្លងមកនេះ លោក ដមីនីក ឡាយ បានឱ្យដំណឹងមកថា គណកម្មការបានប្តូរ យោបល់“រក្សាដំណែងក្រូបង្រៀនភាសាខ្មែរនៅ៣នាក់ដដែល នាឆ្នាំសិក្សាខាងមុខ”។
លោក ដមិនីក ឡាយ បានឱ្យដំណឹងកាលពី ថ្ងៃពុធនេះថា“គណកម្មការសាលរៀនបានសម្រេច មិនកាត់គ្រូបង្រៀនភាសាខ្មែរនៅវិទ្យាល័លនោះ ទៀតទេ”។
ខ្មែរផុសស.រ.អា.បានសួរទៅលោក វាស្នា នួន អនុអភិបាលក្រុងឡូវែលថា តើការដែលរក្សាទុកសាស្ត្រាចារ្យភាសាខ្មែរបានឱ្យនៅដដែល តើ ជាស្នាដៃនរណា? លោក វាស្នា នួន បានឆ្លើយតប ថា ខ្ញុំបានលើករឿងនេះទៅស្នើលោកអភិបាលក្រុង សាម៉ារ៉ាស យើងបានយល់ស្របគ្នាថា ការខ្វះថវិការ នេះ មិនអាចឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សា នុសិស្សនោះទេ ហើយមិនត្រឹមតែរក្សាដំណែងគ្រូភាសាខ្មែរតែប៉ុណ្ណោះនោះទេ គឹបុគ្គលិកឯទៀតដូច ជាបុគ្គលិកបណ្ណាល័យគ៏ត្រូវរក្សាទុកដដែលដែរ … យើងសួរបន្តរទៅទៀតថា“តើថវិការសម្រាប់ប៉ះប៉ូវការខ្វះខាតនោះបានមកពីណា? លោក វាស្នា នួន តបថា ថវិការវាខ្វះនោះស្ទើតែរាល់ឆ្នាំ ហើយ ក្រុមប្រឹក្សាក្រុង តែងតែទៅរកបំពេញរាល់តែឆ្នាំ ដែរ តែឆ្នាំនេះមានបញ្ហាធ្វើសាលារៀនថ្មី នឹងមាន ចំណាយលុយច្រើន ទើបមានការស្នើរដកបុគ្គលិក ខ្លះ ជាជាងការស្នើរលុយថវិការបន្ថែម តែកិច្ចប្រជុំ ចុងក្រោយនេះ មិនបានកាត់ចំនួនបុគ្គលិកខ្មែរនៅវិទ្យាល័យទេ។

ព័ត៌មានទាក់ទង