នៅថ្ងៃទី២៦ខាងមុខ ជាថ្ងៃដែលលោកប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រាំ ត្រូវឡើងតុលាការជាថ្មីម្តងទៀត ដើម្បីទទួលការកាត់ទោស ពី«តុលាការក្រុងនូយ៉ក» ពីបទក្លែងបន្លំឯកសារពន្ធដារចំនួន៣៤ករណី ។ ដោយសារតែការជាប់ឆ្នោតជាប្រធានាធិបតី លោក ត្រាំ អាចរកបាននូវមេធាវីខ្លាំងៗថែមទៀត មកបន្តរក្តី ដែលបានកាត់សេចក្តីរួចហើយ ថា«មានកំហុស»តែពន្យាពេល«មិនទាន់ដាក់ចំនួនទោស»។ នេះជាប្រវត្តិសាស្ត្រនៃសហរដ្ឋដែលមាន«ប្រធានាធិបតីជាប់ឆ្នោត ឡើងកាន់អំណាច ដោយមានទោសជាប់ខ្លួន»។
សហរដ្ឋអាមេរីកធ្លាប់ល្បីល្បាញពី«ស្ថាប័នឯករាជ្យរបស់តុលាការ» តែពេលនេះថៅកែកាស៊ីណូ ឌណល ត្រាំ ក៏ល្បីល្បាញខាងល្បិចនៃអាមេរីក«ផ្លូវងងិត» កំពុងតែស្វែងរក «ការលើកលែងទោស» ឬក៏ «ពន្យាពេលដាក់ទោស» ឲ្យទៅដល់ក្រោយពេលចូលកាន់អំណាចនៅថ្ងៃទី ២០មករា២០២៥ ខាងមុខ ដើម្បីឲ្យអាចប្រើអំណាចជាប្រធានាធិបតីពេញសិទ្ធទៅ«លើកលែងទោសខ្លួនឯង»។ លោក ត្រាំ ធ្លាប់ទទួលការអនុគ្រោះពីតុលាការកំពូល ដែលមានចៅក្រមភាគច្រើន មកពីគណបក្សសាធារណរដ្ឋ ម្តងរួចហើយ តើករណីនេះនឹងកើតឡើងម្តងទៀតឬយ៉ាងណា? យើងចាំមើលនៅ៣ថ្ងៃទៀត ។
Donald Trump’s sentencing on 34 felony counts related to his 2016 hush money scheme has been put on indefinite hiatus, a judge ruled on Friday.
Manhattan Judge Juan Merchan agreed to a request from both parties to cancel the sentencing, which had been scheduled for November 26.
លោក ត្រាំ បានទទួល «ការពន្យាពេលដាក់ទោសដោយគ្មានកំណត់» ពីចៅក្រម ជូអាន មែកិន កាលពីថ្ងៃសុក្រទី២៣រួចហើយ។ ទាំងចៅក្រម នឹងក្រុមកូនក្តី បានព្រមព្រាងគ្នាឲ្យធ្វើសំណើរសម្រាប់«លើកលែងទោស»នៅមុនពេលឡើងកាន់អំណាច៕