Top Mobile Banner

ជួបជាមួយ ញែម ប៉ុញ្ញាឬឹទ្ធ CNRP នឹង ឬទ្ធី អ៊ុង CNRP-A នៅឡូវែល

ដោយ ពិន សំខុន
នៅមួយថ្ងៃមុនពេល សម រង្សី អតីតប្រធាន គណបក្សសង្គ្រោះជាតិទៅរួមប្រជុំនៅឡុងប៊ិច រដ្ឋ កាលីហ្វ័រញ៉ាថ្ងៃទី១៤ ឧសភា ក្នុងនាមជាប្រធាន “ចលនា”សង្គ្រោះជាតិ ជណ្រំ ឬ ជណភ្រ-ៅ លោក ញែម ប៉ុញ្ញាឬឹទ្ធ ជាដំណាងរាស្ត្រ “គណបក្ស” សង្គ្រោះជាតិ ជណភ្រ បានមកជួបលោក ង៉ោ គីម ឈៀង ដំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នឹងជួបជុំ សមាជិកសមាជិការសហគមន៍ខ្មែរឡូវែលមួយចំនួន នឹងពាំនាំព័ត៌មានខ្លះស្តីពីដំណើរការនយោបាយ នៅកម្ពុជាមកជាមួយផង មុននឹងបន្តដំណើរ នាថ្ងៃ ស្អែកឡើង ទៅកាន់ក្រុងប៉ារីសប្រទេសបារាំង។
សហគមន៍ខ្មែរនៅឡូវែល បានបង្ហាញពីកង្វល់ ចំពោះលោក ប៉ុញ្ញាឬឹទ្ធ ពី“ចលនា”សង្គ្រោះជាតិ ដែលកំពុងតែធ្វើឱ្យរាលដាល បែកបាក់សហគមន៍ខ្មែរទាំងមូលកាន់ទេធំឡើង បំបែកកម្លាំងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញរបស់ពលរដ្ឋ កុំឱ្យទប់ទល់នឹងអំពើផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបាន។ សំនួរជាច្រើន ចំពោះលោក បុញ្ញា ឬទ្ធ គឺផ្តោតទៅលើថា“តើពិតឬមិនពិត ដែលចលនា ទាំងឡាយបង្កើតដោយក្រុមលោក សម រង្សី ធ្វើ ឱ្យក្រុមបរទេសមហាអំណាច គេជិនឆ្អន់ ត្រូវបញ្ជា ឱ្យបន្តជំនួយទៅកម្ពុជាវិញ?“លោក ប៉ុញ្ញាឫទ្ធិ បាន ឆ្លើយថា“យើងបានស្នើ២ចំនុចទៅឱ្យអាមេរីក – អឺរ៉ុប គឺដាក់គំនាបឱ្យដោះលែងលោក កឹម សុខា នឹងដាក់ទណ្ឌកម្មទិដ្ឋាការបង្កកលុយឯកជនដល់ មន្ត្រីធំៗ, មិនបានស្នើឱ្យកាត់ជំនួយទេ តែខាង មហាអំណាចគេចង់កាត់ជំនួយធ្វើដោយខ្លួនឯង…”។ ខាងសហគមន៍ឡូវែលបានលើកបង្ហាញលោក ប៉ុញ្ញាឫទ្ធិ ពីការដែលក្រុមលោក សម រង្សី មិនដែល គិតពីជំហ៊រដែលនាំឱ្យមានសាមគ្គីជុំវិញ “គណបក្ស សង្គ្រោះជាតិ” ដែលមានរួចមកហើយនោះ ពង្រឹង ឱ្យមានការប្រឆាំងតែមួយតបតទៅនឹងរបបភ្នំពេញ, តែលោកបែរជាបង្កើតក្រុមជា២ជា៣ ហើយនាំ យកតែមេៗ នៃគណបក្សសង្គ្រោះជាតិទៅជាមួយ ផ្តាច់មេៗទាំងនោះចេញពីមូលដ្ឋានរបស់គេ ដោយ មានសង្ឃឹមថា“មូលដ្ឋាននឹងទៅតាម” តែមូលដ្ឋាន នោះ មិនបានដើរទៅតាម“មេ”របស់ពួកគេ ដែលសុខចិត្តផ្តាច់ខ្លួនទៅចោលមូលដ្ឋានតែម្នាក់ឯងនោះ ទេ។ “ក្រុមមូលដ្ឋាន”ទូទាំងសាកលលោក បាន បំពេញកាងារប្រឆាំងនឹងរបបផ្តាច់ការនៅកម្ពុជាយ៉ាងគ្រឹកគគ្រេង នៅវ៉ាស៊ីនតោន នៅបូរីញូយ៉ក នៅកាណាដា នៅត្រូកាដេរ៉ូបារាំង នៅអាល្លឺម៉ង់ នៅអូស្ត្រាលី… តែកន្លងមកហើយ គេមិនបានឃើញ លោក សម រង្សី នៅជួរមុខនៃអ្នកទាំងនោះទេ មានទាំងហាមឃាត់មិនឱ្យធ្វើបាតុកម្មប្រឆាំងថែម ទៀត… នៅឡូវែលមានមនុស្ស៤-៥នាក់ ដូចជា អ៊ុង ឫឹទ្ធី – សុខផល ប៉ែន – ម៉ែន វណ្ណ នៅបន្តផ្តាច់ ខ្លួនពីមូលដ្ឋានហោះទៅកាន់ឡុងប៊ីច ទោះជាមូល ដ្ឋានរបស់ខ្លួន មិនបានសម្តែងការមិនអបអរសាទរ ក៏ដោយ…។
លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ បានបញ្ជាក់ថា“ថ្វីត្បិត តែមានការទាមទារខ្លះដូចគ្នាមែនតែចលនាសង្គ្រោះ ជាតិ ជណ្រំ នឹងគណបក្សសង្គ្រោះជាតិ ជណភ្រ មានការដឹកនាំដាច់ពីគ្នាមិនមានការទទួលខុសត្រូវ រួមគ្នាទេ”។
បន្ទាប់ពីបានជួប ញ៉ែម ប៉ុញ្ញារិទ្ធ នៃគណបក្ស សង្គ្រោះជាតិរួចមក យើងបានតាំងសំនួរលោក អ៊ុង រិទ្ធី ជាប្រធាននៃសាខាគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរីក ជណភ្រ-ៅ ម្តងវិញ នៅ១សប្តាហ៍ បន្ទាប់ គឺក្រោយកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរីកថ្ងៃទី១២ឧសភានៅទីក្រុង ឡុងប៊ីច។ លោក អ៊ុង រិទ្ធី បាននិយាយថា“កិច្ចប្រជុំ នោះ គឺជាជោគជ័យដ៏ធំមួយ ដែលរួមប្រជុំគណបក្ស សង្គ្រោះជាតិបានមកវិញ ស្ទើរតែទាំងអស់ហើយ
តទៅទំព័រទី ២២
សមាជិកមកពីជាង២០រដ្ឋ បានមករួមប្រជុំ សាខាប្រមាន៥០តំបន់ ក៏បានចូលរួមដែរ នៅក្នុង សន្និបាទ លើកទី១ ដើម្បីបង្កើតបានជា“សាខាគណបក្ស សង្គ្រោះជាតិនៅក្រៅប្រទេស” ដែលមានអ្នកមក ចូលរួមជាង៥០០នាក់, ដែលមិនត្រឹមតែមានតួនាទី ត្រឹមតែប្រមូលធនធានទៅជួយបក្ស នៅឯកម្ពុជា តែប៉ុណ្ណោះទេ គឺឱ្យមានសម្លេងសមាជិកនៅក្រៅ ប្រទេសនៅក្នុងគណកម្មការកណ្តាលបក្សផង។ លោក អ៊ុង ឬទ្ធី បន្តថា “អង្គភាពដែលមានរូបលោក ជាប្រធាននោះ ពុំមែនជា“ចលនា”សង្គ្រោះជាតិទេ គឺជាសាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស សមាជិក៩០%ចូលរួមអស់ហើយ នៅសល់តែ ប្រមាណ១០%ទេដែលនៅប្រឆាំង ហើយលោក សម រង្សី ក៏មិនមែនជាប្រធានដែរ លោកបានមក ចូលរួមប្រជុំ ក្នុងនាមជាអតីតប្រធានគណបក្ស សង្គ្រោះជាតិតែប៉ុណ្ណោះ ហើយនេះក៏ជាកិត្តិយស ណាស់ ដែលបានលោកមកចូលរួមនោះ “ក្រោមស្មារតី បង្រួបបង្រួមសមាជិកទាំងអស់ រួមទាំងកញ្ញា កឹម មនោវិទ្យា នឹងលោក ញ៉ែម ប៉ុញ្ញាឬទ្ធិ ផងលោក អ៊ុង ឬទ្ទី បានអំពាវនាវថា” សូមឱ្យបងប្អូនកុំគិតពី បញ្ហាបុគ្គលដែលនាំឱ្យមានការបែកបាក់គ្នា តែសូម ឱ្យពីចារណាស្វែងរកប្រយោជន៌ជាតិ មុនអ្វីទាំង អស់ ពីព្រោះការទាមទាររបស់យើងទៅប្រទេសមហាអំណាច វាដូចតែគ្នា មិនមែនជារបស់ មនោវិទ្យា តែម្នាក់ឯងនោះទេ…តែយើងបែកបាក់គឺយើង ស្លាប់…”។
លោក អ៊ុង ឬទ្ធី បានធ្វើការកែរតម្រូវយើងជា ច្រើនដង ពីទំហ៊ំដ៏ធំនៃសាខាគណបក្សរបស់លោក បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានចូលរួម ជាមួយលោក ហើយការទាមទាររបស់កញ្ញា កឹម មនោវិទ្យា នឹង លោក ញ៉ែម ប៉ុញ្ញាឬទ្ធិ មិនមែន ជារបស់អ្នកទាំង២នោះទេ គឺជាការទាមទាររបស់ គណអចន្ត្រៃយ៍បក្សទាំងមូល ដែលយើងសូមអភ័យ ទោស។
នៅពេលសួរលោកតំណាងរាស្ត្រ ង៉ោ គឹម ឈៀង ឱ្យបញ្ជាក់ពីភាពរួបរួមគ្នារបស់សាខាគណបក្សសង្គ្រោះជាតិនៅឡូវែលលោកតបថា “ចំនួន មនុស្សនៅតែដដែលទេ មិនមានធំមិនមានតូចទេ វាដូចតែគ្នា, ពីព្រោះតែខាងណាមួយមានការរៀប ចំពិធីអ្វីមួយ គេនាំគ្នាស្រទៅម្ខាង ហើយបើម្ខាងទៀតធ្វើវិញ ក៏នាំគ្នាស្រទៅម្ខាងទៀត ចំនួនមិនប្រែ ប្រួលទេ ពីព្រោះជាមិត្តភ័ក្ត្រតែទាំងអស់គ្នា… តែបើ គេសម្លឹងទៅមើលការរៀបនៅខាងក្នុងក្រុមម្ខាងៗ ក៏គេអាចធ្វើការកត់សំគាល់ចំនួនបានច្រើនដែរ – ចំណែកខាងយោបល់នៃពលរដ្ឋធម្មតា នៅឯតៀម កាហ្វេ ឡូវែល គេមិនទាន់យល់ស្របពីការបែង ចែកចំនួនមនុស្ស តាមលោក អ៊ុង ឬទ្ធី នៅឡើយទេ។

ព័ត៌មានទាក់ទង