ប្រែសម្រួលដោយខ្មែរផុស ស.រ.អា
ឡូវែល-នៅក្នុងការសេចក្តីសម្រេចដ៏ប្រផិត ប្រផើយមួយដែលមានចំនួនសម្លេង៤ទល់នឹង ៣ គណៈកម្មាធិការសាលារៀន កាលពីយប់ថ្ងៃពុធបាន សម្រេចបង្កើតគម្រោងមួយដើម្បីកំនត់ឡើងវិញនូវតំបន់សាលារៀនពីសាលាបែបក្នុងស្រុក (ដិសតរិចត) ទៅជាសាលារៀនបែបសហគមន៍ 9ណេងិហ តបៀរហៀដៀ សចហៀលៀសបនេះបើតាមការការចុះផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនារបស់កាសែតឡូវែលសិន។
ប្រពភដដែលបានបញ្ជាក់ថា សមាជិកគណៈ កម្មាធិការសាលារៀន លោក គ័រី នួធ័រ 9អរេរយ ណុតតរេប ដែលបានលើកឡើងពីការសន្សំក្នុងការដឹក ជញ្ជូនដែលជាហេតុផលនៃសេចក្តីស្នើរសុំរបស់ លោកបានមានប្រសាសន៍ថា “នៅសហគមន៍របស់ យើងមានលក្ខណៈចំរុះនៅពេលបច្ចុប្បន្ននេះ ខ្ញុំគិត ថា វាជាឱកាសដ៏ល្អ និងជាពេលវេលាសាកសម” ។
លោក នួធ័រ បានស្នើឱ្យអ្នកគ្រប់គ្រងសាលារៀនបង្កើតសំណើមួយ ដើម្បីកំណត់ឡើងវិញនូវតំបន់សាលាបែបក្នុងស្រុកឱ្យទៅជាអ្វីដែលលោកហៅថា សាលារៀនបែបសហគមន៍ ដើម្បីបង្ហាញដល់គណៈកម្មាធិការសាលារៀននៅត្រឹមខែមករា ឆ្នាំក្រោយ។ លោកបានថ្លែងថា សំណើនេះគួរគូសបញ្ជាក់ពីការចំណេញនៃដឹកជញ្ជូន, ចំនួនសាលា រៀនដែលរងផលប្រយោជន៍ ព្រមទាំងពេលវេលា ចាប់ផ្តើម និងបញ្ចប់ផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក នួធ័រ បាន កែសម្រួលនូវសំណើរបស់លោកដោយស្នើថា សំណើររបស់លោក គ្រប់ដណ្តប់ក្នុងរង្វងនៃច្បាប់ស្តីពីការបញ្ចប់ការបែងចែកពូជសាសន៍នៅឆ្នាំ ១៩៨៨ ដែលត្រូវបានបង្កើតឡើងដើម្បីធានាថា សិស្សជនជាតិភាគតិច មានសិទ្ធិស្មើគ្នាក្នុងការទទួល បានការអប់រំ។ ច្បាប់នេះបានចាប់ផ្តើមឱ្យមានការ ប្រើប្រាស់គោលនយោបាយនៃការបែងចែកសាលារៀនបែបក្នុងស្រុករហូតមកដល់បច្ចុប្បន្ន ដែល ពេលខ្លះគឺតម្រូវឱ្យសិស្សត្រូវជិះរយន្តក្រុងទូទាំងទីក្រុង។
វាមិនទាន់ច្បាស់នៅឡើយទេថាតើយើងអាច ផ្លាស់ប្តូរបានច្រើនប៉ុណ្ណាដោយមិនមានកិច្ចខិតខំ ប្រឹងប្រែងតាមផ្លូវច្បាប់ដើម្បីបញ្ចប់ច្បាប់ដែល មាន៣០ឆ្នាំមកហើយនោះ។
អភិបាលក្រុងលោក សាម៉ារាស បៀល បាន និយាយថា បញ្ហាដែលនាំទៅរកច្បាប់នេះ គឺភាគ ច្រើនពាក់ព័ន្ធទៅនឹងបញ្ហាកង្វះការកសាងសាលារៀន ហើយបញ្ហាទាំងនេះត្រូវបានដោះស្រាយ។ លោកសាម៉ារាសជឿជាក់ថា សាលាក្រុងនេះអាចធ្វើការដោយស្រួលជាមួយតុលាការដើម្បីលើក ក្រឹត្យនេះ។ លោកបានបន្តថា លោកគាំទ្រដល់ការ ស្នើសុំរាល់ព័ត៌មានបន្ថែមណាមួយដើម្បីស្វែងយល់ បន្ថែមអំពីលទ្ធភាពនៃការកំណត់តំបន់សាលារៀប បែបក្នុងស្រុកនេះឡើងវិញ។
សមាជិកខ្លះនៅគណៈកម្មាធិការសាលារៀន មានការស្ទាក់ស្ទើរក្នុងលើកច្បាប់ដែលប្រើនាពេល បច្ចុប្បន្ននេះ។ សមាជិកគណៈកម្មាធិការលោក ដូមីនិក ឡាយ បានមានប្រសាសន៍ថា លោកជឿជាក់ ថា ការផ្លាស់ប្តូរទៅជាការកំណត់សាលារៀនបែបសហគមន៍នឹងឈានទៅរកភាពចម្រុះ តែធ្វើឱ្យការ កំណត់សាលារៀនបែបក្នុងស្រុកមានការចុះខ្សោយ។
លោកស្រី ខននី ម៉ាទីន 9ជៀននិេ រាំតិនប សមាជិកគណៈកម្មាធិការ បានសម្តែងការព្រួយ បារម្ភស្រដៀងគ្នានេះដែរ បើទោះបីជាលោកស្រី បានបោះឆ្នោតគាំទ្របន្ទាប់ពីលោក នួធ័រ បានធ្វើ ការកែតម្រូវសំណើររបស់លោកដើម្បីស្របតាមច្បាប់នេះ។ លោកស្រី ម៉ាទីន បាននិយាយថា “ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងរបស់យើងដែលធានាថាយើងរក្សាកម្រិត នៃការបែងចែកពូជសាសន៍”។
សមាជិកគណៈកម្មាធិ លោក ចាកគី ដូហឺធី 9ច្ញាកិេ ឌៀហរេតយប បានគាំទ្រចំពោះសំណើររបស់ លោក នួធ័រ ប៉ុន្តែបានលើកឡើងថា ការកំណត់ តំបន់ឡើងវិញ អាចមានភាពស្មុគស្មាញជាងការ ដែលគ្រាន់តែធ្វើតាមខ្សែរបន្ទាត់សហគន៍ 9នេងិហ បៀរហៀដៀ លិនសេប ដើម្បីបង្កើតតំបន់ក្នុងស្រុកថ្មី 9ណេឹ ដិសតរិចតប។
លោក ឡាយ និងលោក អ៊ិនដ្រេ ដេសស្កូធូស 9នៅដរេ ឌសេចៀតោខុប និងលោក បុប ហូយ 9ពៀប ៀះយេប បានបោះឆ្នោតប្រឆាំងទៅនឹងសំណើរ នេះ។ លោក ដូហ័រធី 9ឌៀហរេតយប្ប លោកស្រី ម៉ាទីន 9រាំតិនប្ប លោក នួធ័រ 9ណុតតរេប និងលោក សាម៉ារាស 9ម្សារាសាប បានបោះឆ្នោតគាំទ្រ។