ពលរដ្ឋកម្ពុជាអំពាវនាវឱ្យជប៉ុនដកជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា នយោបាយ ដោយ ខ្មែរផុស USA ចេញផ្សាយ December 28, 2018 25 ប្រជាជនកម្ពុជាជាង ៥០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉កដើម្បីទាមទារការឆ្លើយ តបពីប្រទេសជប៉ុន ហើយនឹងដាក់ញត្តិដោយមានហត្ថលេខាចំនួន ៣.០០០ នៅថ្ងៃនេះ ក្រុងញូវយ៉ក- នៅចុងសប្តាហ៍នេះប្រជាជន កម្ពុជាជាង៥០០នាក់នៅទីក្រុងញូវយ៉ក បានចូល រួមជាមួយមេដឹកនាំជាច្រើននៃសាខាគណបក្ស សង្គ្រោះជាតិអាមេរិកនៅឯស្ថានបេសកកម្មអចិ ន្ត្រៃយ៍របស់ប្រទេសជប៉ុនប្រចាំអង្គការសហប្រជា ជាតិនៅទីក្រុងញូវយ៉ក ដើម្បីជម្រុញកាន់តែខ្លាំងឡើងឱ្យប្រតែសជប៉ុនដកនូវជំនួយទាំងអស់របស់ខ្លួនឱ្យបានឆាប់រហ័សពីដំណើរការបោះឆ្នោតនៅ កម្ពុជា។ ក្រុមបាតុករក៏ទាមទារឱ្យមានការដោះ លែងជាបន្ទាន់លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដែលត្រូវបានដាក់ពន្ធនាគារដោយអយុត្តិធម៌ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការជួបជុំតវ៉ានេះ ស្របពេលដែលមាន ព្រឹត្តិការណ៍ជួបជុំគ្នានេះផងដែរនៅក្រុងតូក្យូដែល មានប្រជាជនកម្ពុជាជាង១.០០០នាក់ តវ៉ាដើម្បីទាមទារឱ្យជប៉ុនដកនូវការគាំទ្រាចំពោះការបោះ ឆ្នោតជាតិនៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះកើត មានឡើងនៅពេលដែលរដ្ឋាភិបាលកម្ពុជា បន្តបដិសេធមិនព្រមទទួលយកគណបក្សង្គ្រោះជាតិដែលជាគណបក្សប្រឆាំងតែមួយគត់ ដែលឈានមុខ គេក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា។ ក្រៅពីការរំលាយ និងការហាមឃាត់គណ បក្សសង្គ្រោះជាតិ និងការនិរទេសព្រមទាំងការឃុំខាំងក្នុងគុកនូវមេដឹកនាំរបស់គណបក្សប្រឆាំងមួយនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំ ការបោះឆ្នោតព្រឹទ្ធសភាដែលមិនអនុលោមតាមច្បាប់ ហើយបានបញ្ជូនបុគ្គលិកសន្តិសុខច្រើនជាង ១០០.០០០នាក់កាលពីពេលថ្មីៗ នេះទៅកាន់ ស្ថានីយបោះឆ្នោតនៅទូទាំងប្រទេស។ គណបក្សសង្គ្រោះជាតិកំពុងអំពាវនាវដល់អ្នកគាំទ្ររបស់ខ្លួន ដែលរាប់បញ្ចូលទាំងពាក់កណ្តាលនៃចំនួនពលរដ្ឋមានសិទ្ធបោះឆ្នោតឱ្យធ្វើពហិការមិនចូលរួមការ បោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា។ លោក អ៊ុង រិទ្ធី ប្រធានសាខាគណបក្សសង្គ្រោះ ជាតិអាមេរិក បានមានប្រសាសន៍ថា “សហគមន៍អន្តរជាតិបានជួយប្រជាជនកម្ពុជាឱ្យមានការបោះ ឆ្នោតដោយសេរី និងយុត្តិធម៌កាលឆ្នាំ១៩៩៣ ហើយ គួរតែធ្វើការរៀបចំរបៀបដូចគ្នានេះសម្រាប់ពេល នេះផងដែរ”។ “ប្រទេសកម្ពុជាកំពុងស្ថិតក្នុងគ្រោះ ថ្នាក់ ហើយសិទ្ធិសេរីភាពដែលសហគមន៍អន្តរជាតិ បានជួយស្តារឡើងវិញ ត្រូវបានគេលុបបំបាត់។ កាលពីថ្ងៃចន្ទ មេដឹកនាំជាច្រើនរបស់សាខាគណបក្សសង្គ្រោះជាតិអាមេរិក បានធ្វើការដង្ហែរ ក្បួនទៅស្ថានទូតជប៉ុននៅទីក្រុងញូវយ៉កដើម្បីដាក់ ញត្តិមួយដែលមានហត្ថលេខាចំនួនជាង ៣.០០០ ជំរុញឱ្យប្រទេសជប៉ុនកាត់ផ្តាប់ជាបន្ទាន់នូវជំនួយគាំទ្រទាំងអស់ចំពោះដំណើរការបោះឆ្នោតនៅ កម្ពុជា។ លោក អ៊ុង រិទ្ធី ក៏បានលើកឡើងផងដែរថា “ប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានលុបបំបាត់ បន្តិចម្តងៗដោយគណបក្សកាន់អំណាច” ។ “ឥឡូវ នេះលោក ហ៊ុន សែន បាននាំកម្ពុជាឱ្យវិលត្រឡប់ទៅរកស្ថានភាពដូចកាលពីជាច្រើនឆ្នាំមុនឆ្នាំ១៩៩១ វិញហើយ។ ប្រជាជននៅក្នុងប្រទេសកម្ពុជា ស្រេក ឃ្លានចំពោះលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និង ស្រេកឃ្លានចំពោះមេដឹកនាំដែលអាចដឹកនាំពួក គេទៅអនាគតដ៏ល្អប្រសើរមួយ”។ 25 Share