Top Mobile Banner

ប្រធានាធិបតីថ្មី៖ “សម័យមាសចាប់ផ្តើមពីថ្ងៃនេះទៅហើយ”

ដោយ ខ្មែរប៉ុស្តិស.រ.អា
លោក ឌណល ត្រម ជាប្រធានា ធិបតីទី៤៧ នៃសហរដ្ឋអាមេរិកបានធ្វើ ពិធីស្បថចូលកាន់អំណាចនៅក្នុងសាលមួយនៃវិមានកាពីតូល នៅម៉ោង១២គត់ នៃថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៥ ដែលខុសពីទម្លាប់រាល់ដងតែងតែធ្វើនៅខាង ក្រៅបរិវេណ។

ប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក ឌណល ត្រម ថតនៅមុខជញ្ជាំងព្រំដែលមិចស៊ិច
ប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក ឌណល ត្រម ថតនៅមុខជញ្ជាំងព្រំដែលមិចស៊ិច

ពិធីផ្ទេរអំណាចពីប្រធានាធិបតី ចូ បាយឌិន ទៅប្រធានាធិបតីថ្មី ឌណល ត្រម ធ្វើឡើងក្នុងបរិយាកាសយ៉ាង ប្រុងប្រយ័ត្ន ដោយមានកម្លាំងការពារ សន្តិសុខជាង២មុឺននាក់ ។
គេសង្កេតឃើញមានលោកប្រធានា ធិបតី ចូ បៃឌិន និងស្ត្រីទី១ អតីតប្រធានា ធិបតីអាមេរិកាំង ៣រូប មកចូលរួម គឺលោក គ្លីន តុន និងភរិយា លោក ចច ប៊ូស និងភរិយា និងលោក បារ៉ាក់ អូបាម៉ា ប៉ុន្តែគេមិនបានឃើញ អ្នកទាំងនោះនៅរហូតដល់ទីបញ្ចប់នៃពិធីស្បថរបស់ចូលកាន់អំណាចរបស់លោកប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិកនោះទេ ។

អតីតប្រធានាធិបតីអាមេរីកាំង ៣រូប គឺលោក បារ៉ាក់ អូបាម៉ា លោក គ្លីង តុន នឹងលោក ជ័ច ប៊ូស រួមទាំងលោកស្រី គេសង្កេតឃើញថា មិនបានចូលរួមក្នុងពិធីស្បថរបស់លោកប្រធានាធិបតីថ្មីទី៤៧របស់សហរដ្ឋអាមេរិកនោះទេ នឹងមិនចូលរួមក្នុងពិធីស្បត់របស់លោក ឌណល ត្រាំ ជាប្រធានាធិបតីទី៤៧របស់ស.រ.អា ទេ។
លោក ឌណល ត្រាំ បានធ្វើការស្បថចូលកាន់អំណាច ជាប្រធានាធិបតីនៃសហរដ្ឋអាមេរីក នៅក្នុងវិមានកាពីតូល កាលពីថ្ងៃទី២០មករា២០២៥ បន្ទាប់ពីលោកស្រី កាម៉ាឡា ហារីស បានទទួលស្គាល់ថា«លោកស្រីបានចាញ់ឆ្នោត យ៉ាងពិតប្រាកដ»រួចមក ដែលករណីដូចគ្នានេះ មិនបានកើតឡើងទេ កាលលោក ត្រាំ ចាញ់ឆ្នោតលោក ជោ បាយដិន កាលពីឆ្នាំ២០២០, មិនតែប៉ុណ្ណោះ លោក ត្រាំ បានធ្វើអំពើមិនគប្បីនឹងខុសច្បាប់យ៉ាងច្រើន ចោទប្រកាន់ថា មានអ្នកលួចសន្លឹកឆ្នោតរបស់លោក លោកបានបង្ខំឲ្យមន្ត្រីក្នុងរដ្ឋខ្លះ កែរលទ្ធផលនៃការរាប់សន្លឹកឆ្នោត រហូតដល់ពន្យុះឲ្យមានកូដករ វាយសម្រុកចូលវិមានកាពីទូល អុកឡុកមិនឲ្យប្រកាសលទ្ធផលបោះឆ្នោត ទៀតផង។ តែនៅលើកនេះ លោក ជោ បាយដិន បានធានាសុវត្ថិភាពដល់បរិវេណកាពីតូល មិនឲ្យអំពើហឹង្សាណាមួយកើតឡើងបានម្តងទៀតឡើយ ។
តើលោក ឌណល ត្រាំ ជានរណា? លោកត្រាំ ជាមហាសេដ្ឋី ជាអតីតប្រធានាធិបតីអាណត្តិទី១នាចន្លោះឆ្នាំ ១៩១៦ ដល់ ២០២០ តែលោកមិនបានជាប់ឆ្នោតនៅអាណត្តិទី២របស់លោកភ្លាមទេ ហេតុនេះហើយបានជាលោកអាចឈរឈ្មោះម្តងទៀត សម្រាប់ការបោះឆ្នោត នៅថ្ងៃទី៥វិច្ឆិកាមុននេះបាន ដែលនោះជាអាណត្តិទី២របស់លោក។ លោក ត្រាំ ពុំមែនជាអ្នកនយោបាយទេ តែជាអ្នកសេដ្ឋកិច្ច ដែលបានប្រកួតឈ្នះដំណែងនយោបាយជាន់ខ្ពស់បំផុតនៅសហរដ្ឋ លោកប្រកាន់ចរន្តនយោបាយ«ស្តាំផុតនិយម» ដែលបានធ្វើឲ្យអ្នកបោះឆ្នោតស្បែកសភាគកណ្តាលអាមេរីក ពេញចិត្ត នឹងចូលរួមដោយប្រជាពលរដ្ឋក្រីក្រជាទូទៅ មានជនជាតិអាស៊ី ជនស្បែកខ្មៅ ឬស្បានីសក៏ចូលចិត្តឲ្យលោក ត្រាំ ក្នុងចំនួនច្រើនជាងពេលមុន ឲ្យមកដឹកនាំប្រទេសម្តងវិញដែរ, តែពុំបានប្រមូលប្តុំអ្នកនយោបាយ ខាងគណបក្សសាធារណរដ្ឋបានទាំងមូលទេ, លោកបានឃោសនាធ្វើការសន្យាជាច្រើន ដែលមានលក្ខណៈហួសហេតុ នៅក្នុងការគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ច នៅក្នុងអន្តោប្រវេសន៍ ឬនៅក្នុងសង្គមកិច្ច ដែលម្ចាស់ឆ្នោតកំពុងតែច្រួលច្របល់ ដោយសង្ឃឹមថានឹងមានការផ្លាស់ប្តូរ តែពុំទាន់មានភាពច្បាស់់លាស់នៅឡើយ។ មុនឡើងកាន់អំណាច៥ថ្ងៃ លោក ឌណល ត្រាំ បានទទួលនូវការលុបលាងទោសឩក្រឹដ្ឋរបស់លោក ដោយអនុគ្រោះ នៅថ្ងៃទី១៥មករានេះ តែនៅមានករណីធ្ងន់ធ្ងរខ្លះទៀត តុលាការនៅពុំទាន់លើកសវនាការចេញមកនៅឡើយទេ ដោយទុកឲ្យលោកត្រាំ អាចបំពេញភារៈកិច្ចឲ្យបានពេញលេញ នៅ៤ឆ្នាំខាងមុខសិន។
តើលោក ឌណល ត្រាំនឹងធ្វើអ្វីខ្លះ នៅក្នុងសហរដ្ឋ? ដោយសារនៅពេលឃោសនា លោកត្រាំបានឲ្យគេដឹងថា លោកនឹងធ្វើការលើកលែងទោស ឲ្យជនដែលត្រូវគេចាប់កាលពីថ្ងៃ៦មករា២០២១ ពីការវាយលុកចូលនៅវិមានកាពីតូល, លោកនឹងធ្វើ«របងកាពារព្រុំដែន»នៅខាងត្បូងជាប់ប្រទេស ជាប់ម៉ិកស៊ីកបញ្ចប់, លោកនឹងចាប់«បញ្ជូនជនអន្តោប្រវេសន៍» រាប់លាននាក់ដែលមករស់នៅខុសច្បាប់ ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ, លោកនឹងប្តូរផែនការ«ជំនួយសុខភាពអូបាម៉ា Obamacare»ចោលចេញ, នឹងកែររបៀបបើកប្រាក់សម្រាប់អ្នកចូលនិវត្តន៍ ទៅតាមថ្ងៃកំណើត, តម្លៃទិញការ«ធានារ៉ាប់រងសុខភាព»នឹងត្រូវឡើងថ្លៃ, ឥវ៉ាន់ចាំបាច់មួយចំនួន ដែលនាំចូលនឹងឡើងថ្លៃដូចគ្នា ដោយអត្រាពន្ធនាំចូលនឹងកើនចំនួន, ក្រសួងមួយចំនួន នឹងត្រូវលប់ចោល រីឯមន្ត្រីជាច្រើននឹងត្រូវបណ្តេញពីកាងារ ដោយលោកយល់ថាជាមន្ទីរឥតប្រយោជន៍, លោកនឹងធ្វើច្បាប់មិនឲ្យកូនជនបរទេស ដែលកើតនៅលើទឹកឌីសហរដ្ឋ មានសញ្ជាតិអាមេរីកាំងជាស្វ័យប្រវត្តិ ,…។
 ក្នុងអាណត្តិរបស់លោក នឹងមានប្រតិកម្មខ្លះក្នុងការធ្វើច្បាប់ សម្រាប់អនុវត្តន៍នយោបាយថ្មីរបស់លោក ត្រាំ ដោយនៅឯសភា គណបក្សសាធារណរដ្ឋបានឈ្នះឆ្នោតលើគណបក្សប្រជាធិបតេយ្យ ក្នុងចំនួនតិចពេក ដែលអាចនឹងធ្វើឲ្យការអនុវត្តន៍ច្បាប់មានការយឺតយ៉ាវឬក៏ត្រូវប្រើពេលសម្រាប់ចរចាគ្នា, នៅមានចៅហ្វាយរដ្ឋខ្លះ ដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យ បានសន្យាថានឹង«មិនអនុវត្តន៍ទេ នូវបទបញ្ជាលោក ត្រាំ» ណាដែលហួសហេតុហើយនៅក្នុងដែននៃអធិបតេយ្យភាពរបស់ពួកគេ, លោកស្រី កាម៉ាឡា ហារីស ដែលបានក្លាយជាមេក្រុមនៃបក្សប្រឆាំង បានប្រកាសថា នឹងបន្តរការតស៊ូរបស់ខ្លួនប្រឆាំងនឹង ត្រាំ គឺមិនទាន់ចប់ជាមួយនឹងការបោះឆ្នោតនោះ នៅឡើយទេ,…ក្រុមកសិករបានប្តើមតវ៉ាឲ្យរក្សាជនអន្តោប្រវេសន៍ខ្លះ ដើប្បីឲ្យមានកម្មករធ្វើការក្នុងស្រែចំការ… ។
តើទំនាក់ទំនងកិច្ចការបរទេសអាមេរីក នឹងទៅជាយ៉ាងណា? ដោយសារតែ មានបទពិសោធន៍ពីអាណត្តិមុន នឹងភាពមិនប្តូរផ្លាស់ ដែលគេដឹង នាឱកាសឃោសនាបោះឆ្នោត គេអាចទាយទុកបានថា«នឹងមានការប្រែប្រួលគួរឲ្យបារម្មណ៍»ដូចជា៖
១ សង្គ្រាមនៅអ៊ូក្រែនអាចនឹងត្រូវបញ្ចប់ បើ ឌណល ត្រាំ សម្រេចចិត្តកាត់ជំនួយយោធាទៅឲ្យអ៊ូក្រែន បានន័យថាអ៊ូក្រែននឹងគ្មានមធ្យោបាយបន្តរសង្គ្រាមជាមួយរុស្សី ទៅមុខបានទេ។ តែនៅពេលនេះ ណេតូ កំពុងតែត្រៀមខ្លួនចាប់យកអ៊ូក្រែន ជំនួសសហរដ្ឋអាមេរីក នៅពេលប្រទេសនេះដកខ្លួនចេញពីការជួយអ៊ូក្រែន។
 ២ ប្រទេសចិនកុម្មុយនីស្ត អាចនឹងងើបឡើង គម្រាមតំបន់សមុត្រចិនខាងត្បូង ជាបន្តរទៅទៀត មានតាយវ៉ាន់ មានហ្វីលីពីន ឬវៀតណាម…ជាដើម ដូចកាលពីមុនម្តងហើយ, លោក ឌណល ត្រាំ ធ្លាប់ទាមទារតាយវ៉ាន់ កាលពីខែមុននេះថា«តាយវ៉ាន់ត្រូវតែចំណាយបក្រាក់ ដើម្បីឲ្យអាមេរីកមកកាពារតាយវ៉ាន់»…។
 ៣ អាមេរីកអាចនឹងដកខ្លួនពីកម្រោងកាពារបរិឋាន កាពារការឡើងកំដៅ នៅពិភពលោក ជាមួយអ.ស.ប. ហើយមិនត្រឹមតែប៉ុណ្ណោះ នយោបាយលោក ត្រាំ នៅឆ្នាំក្រោយ គឺនៅតែបន្តរផលិតរថយន្តដែលប្រើឋាមពលប្រេងក្រោមដី តែដដែល ចំពេលដែលពិភពលោក បានប្តើមបញ្ឈប់ការប្រើឋាមពលប្រភេទនេះ ដែលនឹងកាត់បន្ថយផ្សែងពុល ខ្លះៗអស់ទៅហើយ។
៤  លោក ត្រាំ នឺងតម្លើងពន្ធនាំចូល ចំនួន៦០% សម្រាប់ទំនិញនាំចូលពិចិន ២៥% ទំនិញនាំចូលពី កាណាដា ពីម៉ិកស៊ីក ហើយនឹងតម្លើងពន្ធ១០០% ដល់ប្រទេស«ប្រីក BRICKS»ណាដែលចង់ប្តូរ រូបីយប័ណ្ណដុល្លាអន្តជាតិ ។
ទាំងនោះមិនទាក់ទងនឹងបញ្ហាមនោគមន៍វិជ្ជារបស់សហរដ្ឋអាមេរីកនោះទេ តែកំរឹតនៅត្រឹមតែផលប្រយោជន៍អាមេរីក(MAGA) តែប៉ុណ្ណោះ ។ នៅមានបញ្ហាដែលសហរដ្ឋអាមេរីក ត្រូវមានភារកិច្ចជាអ្នកទល់ស្កាត់កុំឲ្យ«សង្គ្រាមលោកលើកទី៣»ក៏អាចផ្ទុះឡើងជាយថាហេតុដែរ តើមានសង្ឃឹមថា លោក ត្រាំអាចទប់វាជាប់ មិនឲ្យផ្ទុះសង្គ្រាមលោកទី៣បានឬទេ?
តើក្រុមជំនួយការលោក ត្រាំ អាចនឹងផ្តល់ភាពកក់ក្តៅបានប៉ុណ្ណា? ក្រៅតែពីលោក ម៉ាកូ រូប៊ីយ៉ូ ខាងកិច្ចការបរទេស អ្នកឯទៀតពុំមែនជាអ្នកដែលធ្លាប់ធ្វើនយោបាយអីទេ គេក៏មិនសង្ឃឹមថាគណរដ្ឋលេខាធិការជាច្រើន អាចនឹងមិនបានទទួលការតែងតាំង ពីសភា នឹងព្រឹទ្ទសភាបានដែរ ពីព្រោះមិនមានជំនាញខាងក្រសួងក្រៅតែពីកាះអះអាងបែប«នយោបាយតឹងតែងនិយម»ត្រូវចិត្តតែលោក ត្រាំ នោះទេ, អ្នកដែលខ្លួនបំរុងទៅកាន់ដំណែងផ្លូវការទាំងនោះទៀត មានរាប់ទាំងមហាសេដ្ឋី លំដាប់ពិភពលោកច្រើនរូបដូចជាលោក អេលុន ម៉ាស់ ជាដើម៕
ព័ត៌មានទាក់ទង