Mass. ថ្ងៃទី១៧មករា២០២៥
១.សង្គ្រាមនៅអ៊ូក្រែនៈ សង្គ្រាមនេះទំនងជានឹងត្រូវចប់ឆាប់ៗនេះហើយ ដោយលោក ឌណល ត្រាំប្រធានាធិបតីជាប់ឆ្នោត បានប្រកាសថា«លោកនឹងបញ្ចប់ សង្គ្រាមនេះនៅថ្ងៃទី១ ដែលលោកឡើងកាន់ដំណែង» នៅថ្ងៃទី២០មករា ។ រីឯលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី ក៏និយាយថា«ចង់បញ្ចប់សង្គ្រាមនេះឲ្យបានឆាប់»ប៉ុន្តែនៅតែសង្ខើញវាយលុកនៅតំបន់ខាងកើតអ៊ូក្រែនដដែល ។
ចំណែកលោក វីឡូឌីមៀ ជេឡិនស្គី ប្រធានាធិបតីអ៊ូក្រែន ក៏បាននិយាយថា«ចង់ឲ្យបញ្ចប់សង្គ្រាម បើទោះជាត្រូវខាតបង់ទឹកដីខ្លះក៏ដោយ» ក៏ប៉ុន្តែនៅតែទប់ទល់យ៉ាងស្វិតស្វាញសម្លាប់ទ័ពកូរ៉េខាងជើង សម្ព័ន្ធមិត្ររុស្សីឈ្លានពាន បានជាង៣០០០នាក់ហើយ។ ថ្មីៗនេះទៀត ជេឡិនស្គី បានបញ្ជាឲ្យកាត់ផ្តាច់បំពង់បង្ហូរឩស្ម័ន ដែលឆ្លងកាត់អ៊ូក្រែនទៅប្រទេសអឺរ៉ុប(ដូចជាប្រទេសស្លូវ៉ាគី) គឺជាប្រាក់ចំណូលដ៏សន្ធឹកសន្ធាប់ ដែល ជែឡីនស្គី និយាយថា«គឺជាបំពង់សម្រាប់បង្ហូរឈាមពលរដ្ឋអ៊ូក្រែន» នេះគឺជាយុទ្ធសាស្ត្រដ៏ប្រសិទ្ទភាព ដើម្បីកាត់សសៃឈាម តបទៅរុស្សីវិញ។ ប្រទេសអឺរ៉ុបដែលខ្វះឩស្ម៍នទាំងនោះ អាចនឹងសងសឹកទៅអ៊ូក្រែនវិញ នៅពេលក្រោយ។


អ៊ូក្រែននៅតែវាយប្រហារគ្នា ជាង២ឆ្នាំមកហើយ នាតំបន់ដុងបាស នាខាងកើតរហូតដល់ភាគខាងត្បូងនៃអ៊ូក្រែន ដោយសារអ៊ូក្រែនមានអាវុធយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ពីអាមេរីកលោកបាយដិន នឹងពីសម្ព័ន្ធមិត្រអូតង់(ទ័ពសហភាពអឺរ៉ុប)ពិសេសទៅទៀតនោះ យុទ្ធជនអ៊ូក្រែនមានទឹកចិត្តប្រយុទ្ធកាពារជាតិខ្លាំងខ្លាបំផុត… តែសហរដ្ឋអាមេរីកនៃរដ្ឋបាលលោក ឌណល ទ្រាំ ទំនងជានឹងកាត់ផ្តាច់ជំនួយគ្រប់យ៉ាងទៅឲ្យអ៊ូក្រែង នៅបន្ទាប់ពីថ្ងៃឡើងកាន់ដំណែង ដែលនឹងមិនឲ្យប្រទេសអ៊ូក្រែននេះ បន្តរសង្រ្គាមបានទេ…រុស្សីរបស់លោក ពូទីន អាចនឹងឈ្នះដោយស្វ័យប្រវ័ត្តបាន … យើងចាំមើលនឹងរាយការជាបន្តទៅទៀត នាពេលក្រោយ ៕
២ សង្គ្រាមនៅគ្ហាស្ហាៈ មានកិច្ចព្រមព្រាងឈប់បាញ់គ្នាថ្មីមួយទៀត
អ៊ីស្រាអែលនឹងហាម៉ាស់ បានចុះហត្ថលេខាព្រមព្រាង«ឈប់បាញ់គ្នានៅគ្ហាស្ហា» កាលពីថ្ងៃសៅរ៍ទី១៨មករា កន្លងទៅ ដោយមានការសម្របសម្រួលដោយប្រទេសកាកតា អេជីប នឹងសហរដ្ឋអាមេរីក។ ដំណឹងនេះបានធ្លាក់ចំពេលសភាអាមេរីកាំងកំពុងធ្វើកិច្ចប្រជុំពេញអង្គ ធ្វើឲ្យសមាជិកទាំង២បក្ស ទទួលអបអរសាទរស្របគ្នា បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃចំនួន១៥ខែមក បានសម្លាប់មនុស្សជាង៦ម៉ឺននាក់ របួសប្រមាណ១០ម៉ឺននាក់ ដែលភាគច្រើនសុទ្ធសឹងជាជនជាតិប៉ាឡេស្ទីនម្ចាស់ស្រុក នឹងខូចខាតផ្ទះសម្បែង នឹងហេដ្ឋារចនាសម្ព័ន្ធ ខ្ទេចខ្ទាំអស់រលីង។
កិច្ចព្រមព្រាងនេះ ចូលជាធរមាននៅថ្ងៃអាទិត្យទី១៩មករា ដោយតម្រូវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ជាតិអ៊ីស្រាអែល33នាក់ដំបូង ដែលខ្លួនបានចាប់យកទៅ(នៅសល់ជិត១០០នាក់ទៀតដែលមានជិវិតនៅឡើយ) ជាវក្គៗតូច រហូតដល់អស់ ទល់នឹងកាដោះលែងឈ្លើយប៉ាឡេស្ទិន រាប់ពាន់នាក់ដែលអ៊ីស្រាអែលចាប់បាន។ លោក ណេតាញាហូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានព្រមាណថា«អាចនឹងបន្តវាយប្រហារឡើងវិញ បើហាម៉ាស់មិនគោរពសន្យាខ្លួនទេនោះ»។ អ្នកសង្កេតការនិយាយថា«កិច្ចព្រមព្រាងឈប់បាញ់គ្នាលើកនេះ នៅផុយស្រួយណាស់»។
ក្នុងរយៈពេលសង្គ្រាម១៥ខែមកនេះ អ៊ីស្រាអែលមានលទ្ធភាពគ្រប់គ្រាន់ នឹងវាយចូលប្រទេសលីបង់ វាយចូលប្រទេសអ៊ីរ៉ង់ នឹងប្រទេសស៊ីរី (ដែលបានរលំកាលពីចុងខែធ្នូ២០២៤ហើយ) ដើម្បីទប់ទល់កងកម្លាំងដែលជាភេរវករអ៊ីស្លាម ដែលបានពួតដៃគ្នា ចង់មកវាយរំលាយអ៊ីស្រាអែល ។
៣ វិបត្តិនៅប្រទេសកាណាដាៈ
នាយករដ្ឋមន្ត្រី យូស្ទីន ទ្រូដូ បានប្រកាសថានឹងលាលែងពីដំណែង កាលពីថ្ងៃទី៦មករា២០២៥ បន្ទាប់ពីបានជួបប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រាំ តវ៉ាពីការតម្លើងពន្ធ២៥% លើទំនិញនាំចូលពីកាណាដាទីអាមេរីក នៅពេលណាលោក ត្រាំ ចូលកាន់ដំណែងភ្លាម ។ លោក ទ្រូដូ ធ្វើសេចក្តីប្រកាសនេះ នៅពេលដែលលោកបាត់បង់ការគាំទ្រពីគណបក្ស សេរីភាព(Liberal Party) របស់លោក ពីព្រោះលោកធ្លាប់ជាមិត្រជិតស្និតរបស់លោក ត្រាំ បែរជាធ្វើ ឲ្យមានការខូចខាតដល់ប្រយោជន៍កាណាដា។
លោក ត្រាំ ធ្លាប់បាននិយាយថា«នឹងតម្លើងអត្រាទំនិញ២៥% នាំចូលពីកាណាដានឹងម៉ិកស៊ីក នៅពេលដែលលោកចូលកាន់ដំណែង លើកលែងតែប្រទេសទាំង២ ឈប់ធ្វើឲ្យមានអាភៀននឹងជនអន្តោប្រវេសន៍ ចូលមកអាមេរីកបាន»
នៅពេលនេះលោក ទ្រូដូ កំពុងតែពិគ្រោះជាមួយថ្នាក់ដឹកនាំតំបន់របស់កាណាដា ដើម្បីទប់ទល់នឹងវិបត្តដែលនឹងមកដល់បន្ទាប់ពីការគម្រាម មុនថ្ងៃ២០មករានៅឡើយ ហើយលោកថា«យើងបានត្រៀមទប់ទល់នឹងការសងសឹករបស់អាមេរីកនោះរួចហើយ» គឺនឹងធ្វើដោយសន្តិភាព នឹងដោយសារប្រទេសជាប់គ្នាទាំង២នេះ មានផលប្រយោជន៍រួមគ្នាជាច្រើន ដូចជាការងារ នឹងផលិតផលឩបភោគបរិភោគជាដើម។ ក៏ប៉ុន្តែ ក៏មានអ្នកឈរឈ្មោះបន្តរវេន6រូប រួចហើយដែរ ដែលមានលោកស្រី ហ្វ្រីឡិន នឹងលោក ខានី.ជាមនុស្សសេដ្ឋកិច្ចនឹងធានាគារ ដែលបានផ្តើមធ្វើការឃោសនា សម្រាប់ថ្ងៃបោះឆ្នោត នៅខែមិនា២០២៥ខាងមុខ ទៅហើយ។
៤ ប្រទេសស៊ីរីៈ ក្រុមអតីតឩទ្ទាមត្រៀមគ្រប់គ្រងស៊ីរី
កាលពីលេខមុន យើងបានរាយការថា អតីតប្រធានាធិបតីតពូជជាង៥០ឆ្នាំ បាស្ហា អាល់អាសាដ បានរត់ចោលស្រុក ទៅជ្រកកោននៅប្រទេសរុស្សី គឺវាយចាញ់ក្រុមឩទ្ទាម ដោយពេលនោះ សមមិត្ររុស្សី រវ់ល់នឹងសង្គ្រាមដែលខ្លួនបង្កើតនៅអ៊ូក្រែន ក៏រត់ចោលខ្លួន, សមមិត្រអ៊ីរ៉ង់ ក៏រវល់នឹងអ៊ីស្រាអែលវាយចូលប្រទេសខ្លួន ក៏ដកខ្លួនថយ, ក្រុមអេសបូឡាភេរវករ រងដំបងអ៊ីស្រាអែល នៅជួយស៊ីរីមិនបាន ក៏រត់ចេញទៅដែរ, ដូច្នេះ អាល់អាសាដ នៅតែម្នាក់ឯងមិនអាចទប់នឹងក្រុមឩទ្ទាមរួចទេ ក៏ដាក់មេប្រូចដែរ។
ឥឡូវតើស៊ីរីនឹងទៅជាយ៉ាងណា ជាមួយនឹងអ្នកឈ្នះថ្មី? មានមេដឹកនាំថ្មីម្នាក់នៃក្រុមឩទ្ទាម អាម៉េដ អាលសារា ដែលគេធ្លាប់ស្គាលថា អាប៊ូ មហាមេដ អាល ជូឡានី ជាមនុស្សលេចមុខជាងគេ ក្នុងក្រុម ហាយ៉ាត់ តាអៀ អាលស្ហាម Hayat Tahrir Al-Sham (HTS), ។ មហាមេដ អាល់សារា ជាមេក្រុមអ៊ីស្លាមមួយក្នុងចំណោមក្រុមជាច្រើន ដែលនឹងរៀបបង្កើតចំក្រុមប្រឹក្សាដឹកនាំប្រទេសស៊ីរី ដោយត្រូវធ្វើឲ្យហើយ នូវរដ្ឋធម្មនុញ្ញ ដែល«រក្សាប្រទេសនេះឲ្យបានរស់នៅយូរអង្វែង មិនមែនសម្រាប់តែដឹកនាំប្រទេសតែថ្ងៃនេះទេ» នេះជាសេចក្តីថ្លែងការរបស់ អាល់សារា ទៅកាន់អ្នកកាសែត។
សហរដ្ឋអាមេរីក បានសម្តែងសេចក្តីសង្ឃឹមចំពោះអនាគតនៃប្រទេសស៊ីរី នៅក្នុងសន្តិភាពថ្មីថ្មោងរបស់ខ្លួន ដោយការរៀបចំឲ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ដោយចង់រក្សាចំណងជាមួយបច្ចឹមប្រទេស នឹងបណ្តេញប្រទេសរុស្សីចេញពីប្រទេសស៊ីរីផង។ លោក អាលសារា ត្រៀមប្រើពេលដើម្បីរៀបចំក្រុមប្រឹក្សាដឹកនាំប្រទេស នឹងឲ្យទៅដល់ការបោះឆ្នោតសាលកនៅ៣ឆ្នាំខាងមុខ។ សហភាពអឺរ៉ុប មានបារាំង អាល្លឺម៉ង់ ជាដើម បានចូលទៅមានទំនាក់ទំនង ជាមួយថ្នាក់ដឹកនាំថ្មីឡើងវិញហើយ។
ប្រទេសស៊ីរី បានខកខានធ្វើការបោះឆ្នោតនៅឆ្នាំ២០២១ នៅឆ្នាំ២០២២ក៏មានការធ្វើប្រជាមតិមួយ ដើម្បីបន្តលោក អាបា អាល់ អាសាដ ជាប្រធានាធិបតីតាំងពីពេលនោះមក៕