Top Mobile Banner

សុន្ទរកថា ប្រចាំឆ្នាំជូនប្រជាជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក

ខ្មែរផុសស.រ.អា.
នាពាក់កណ្តាលអាណត្តិ លោកប្រធានាធិបតីអាមេរីកាំង ឌណល ត្រម បានត្រូវអញ្ជើញឱ្យមកថ្លែង សុន្ទរកថា ស្តីពីស្នាដៃបង្រួបបង្រួមជាតិ នៅចំពោះ មុខដំណាងរាស្ត្រនៃសភាជាតិ កាលពីថ្ងៃទី៥ កុម្ភៈ ២០១៩ វេលាម៉ោង៩យប់ ស្របតាមអត្ថន័យនៃរដ្ឋធម្មនុញ្ញរបស់មហាប្រទេស ។ គឺជាសុន្ទរកថា ប្រវែង ១ម៉ោង២០នាទី ដែលប្រជាជាតិរង់ចាំស្តាប់ ដ៏សំខាន់ បំផុតមួយពី ឌណល ត្រម ចង់ដឹងណាស់ថា ប្រធានា ធិបតីរបស់គេ នឹងនិយាយយ៉ាងណា ដើម្បីបង្រួបបង្រួម សភាជាតិដែលមានទំនាស់រវាងគណបក្សប្រជាធិប តេយ្យ នឹងគណបក្សសាធារណរដ្ឋមិនឈប់ឈរ, តើ ស្នាដៃដែលធ្វើបានជោកជ័យរបស់មនុស្សដ៏សំខាន់ បំផុតរបស់គេ គឺអ្វីខ្លះ? ក្រុមអ្នកកាសែតនឹងទូរទស្សន៍ គ៏បានធ្វើការផ្សព្វផ្សាយ មានទាំងវិភាគយ៉ាងលំអិត ដោយមិនមានភ័យខ្លាចអំណាច នឹងដោយជំនាញខ្ពស់ មិនប្រកាន់បក្ខពួក។

តំណាងរាស្ត្រស្ត្រីក្នុងអាណត្តិថ្មីស្លៀកសំពត់អាវស ធ្វើអោយអាណត្តិឆ្នាំនេះ មានសមាសសភាពស្ត្រីច្រើនជាងគេបំផុត
តំណាងរាស្ត្រស្ត្រីក្នុងអាណត្តិថ្មីស្លៀកសំពត់អាវស ធ្វើអោយអាណត្តិឆ្នាំនេះ មានសមាសសភាពស្ត្រីច្រើនជាងគេបំផុត

លោក ឌណល ត្រម បានធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង ពីព្រោះមុននឹងបើកធ្វើសុន្ទរកថា លោកបានធ្វើឱ្យ មានការ“បិទទ្វារ”រដ្ឋបាលជាតិទាំងមូល រហូតដល់ រយៈពេល៣៨ថ្ងៃ ដែលទំលាយឯកទត្តកម្មនៃចំនួន ថ្ងៃបិទរដ្ឋបាលជាតិ, លោកបានថានឹងប្រើវេទិការដើម្បី ធ្វើការ“ប្រកាសភាពអាសន្ន”ក្នុងប្រទេស ដើម្បីឱ្យសភាបញ្ចោញថវិការ៥ពាន់លានកន្លះឱ្យលោកធ្វើ “ជញ្ជាំងបីទព្រំប្រទល់ម៉ិកស៊ីកូ”, តើលោក ត្រម នឹង ប្រើស្នៀតធ្វើរបៀបណាបាន? ប៉ុន្តែផ្ទុយពីការគម្រាម លោក ត្រម បានប្រកាសយ៉ាងឈ្លាសវៃបង្ហាញពីកាងារ ក្នុងស្រុក បានកើនឡើងច្រើនជាងពេលណាទាំងអស់ បង្ហាញពីភាពជឿនលឿននៃសេដ្ឋកិច្ចប្រទេស បង្ហាញ ពីកម្លាំងនឹងជ័យជំនះសហរដ្ឋអាមេរីកដើម្បីទប់ទល់នឹងសង្គាមនៅមជ្ឈឹមបូព៌ា ដែលបានធ្វើឱ្យក្រុមសភា សាធារណរដ្ឋ រីកមុខមាត់គាំទ្រសម្តីច្រើនដង តែខាងតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យមិនបាន ទទួលយកជាមោទនភាពរបស់ជាតិទេ លើកលែងតែ ការប្រកាសលើជោកជ័យនៃ“ស្ត្រីអាមេរីកាំង” ដែល បានឡើងកាន់កាប់អំណាចសេដ្ឋកិច្ចជាម្ចាស់នៃសហគ្រាសន៍ ឡើងដល់៨៨% ហើយស្ត្រីអាមេរីកាំងបានចូលមកកាន់សភាមានចំនួនច្រើនជាងបុរសជាលើកទី១ដែរ ធ្វើឱ្យសភាទាំងមូលអបអរសាទររួមគ្នា ក្នុងពេលថ្លែងសុន្ទរកថានោះ ។
លោកប្រធានាធិបតី ឌណល ត្រម នៅតែទាមទារឱ្យធ្វើជញ្ជាំងដោយបញ្ជាក់ហេតុផលធំៗសមរម្យ តែមិនបានយកភាពអាសន្នមកគំរាមដូចការប៉ុនប៉ង នោះទេ ហើយក៏មិនមានសញ្ញាណាមួយបង្ហាញពី ការធ្វើឱ្យព្រួយបារម្ភពីការចង់បិទរដ្ឋបាលអាមេរី កាំងម្តងទៀតដែរ, លោកបានលើកពិស្នាដៃក្លាហាននឹងសប្បុរសធម៌នៃអតីតយុទ្ធជនអាមេរីកាំង ដែលបាន រំដោះអ្នកទោសអាល្លឺម៉ង នាឱកាស“ឌឌាយ”នៅ ន័រម៉ង់ឌី លើកពិសេចក្តីក្លាហាននឹងសុភវិនិច្ឆ័យរបស់កុមារីម្នាក់ដែលប្រយុទ្ធជម្ងឺ“មហារីក” ក៏បានធ្វើឱ្យ មានការអបអរសាទររួមគ្នា នារាត្រី“ថ្លែងការប្រធា នាធិបតី”ម្តងទៀតនោះដែរ។
លោកប្រធានាធិបតីអាមេរីកាំង បានរំលឹកសារ ជាថ្មី ពីការផ្តេជ្ញាចិត្តកាពារសហរដ្ឋអាមេរីក មិនឱ្យ ទៅខាងនយោបាយ“សង្គមនិយម” ហើយសិទ្ធិសេរី ភាពប្រជាពលរដ្ឋ គឺជាមោទណភាពរបស់ប្រជាជាតិ ដែលលោកត្រូវតែកាពារជូនប្រជាពលរដ្ឋអមេរីកាំង។ តែអ្នកវិភាគឯកទេសជាច្រើន មានការខ្វែង យោបល់គ្នាបានសម្តែង ខ្លះក៏ពេញចិត្តថាសមល្មម ហើយ រីឯខ្លះទៀតបានិយាយថា សុន្ទរកថានោះមាន ការខ្វះខាតជាច្រើនអន្លើ ដូចជាមិនបាននិយាយពី ការបំបែកកូនពីម្តាយជនភៀសខ្លួន មិនបាននិយាយ ពី“ការបិទរដ្ឋបាលអាមេរីកាំង” មិននិយាយពី“ការ ផ្លាស់ប្តូរធាតុអាកាសពីភពលោក”… ប៉ុន្តែលោក ត្រម នៅតែបញ្ជប់សុន្ទរកថា ក្នុងន័យដ៏រឹងមាំដដែលៗ ថា“បើសភាភ្លាត់មិនបានសង់ជញ្ជាំងនោះទេ ខ្ញុំជាអ្នក ធ្វើឱ្យបានដោយខ្លួនឯង!”។

ព័ត៌មានទាក់ទង