Top Mobile Banner

ម្ចាស់គណនេយ្យ Facbook Business advisor ដ៏មានឥទ្ធិពលម្នាក់ ត្រូវបានាក់ក្រោមការត្រួតពិនិត្យរបស់តុលាការខេត្តកណ្តាល

ដោយ លី ហេង
ភ្នំពេញ ខេមបូឌា
អ្នកផលិតមាតិកាគណនីហ្វេស ប៊ុក Business advisor លោក សាងលី សារ៉ាក់ ដែលមានអ្នក Follow ជិត២នាក់ ដែលទើបនឹងទទួលនៅក្រៅឃុំ ថ្មីៗនេះត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ជុំវិញភាពសកម្មរបស់លោកដែលបានអប់រំយុវជនឲ្យចេះគិតបែបស៊ីជម្រៅ ជុំវិញបញ្ហាដែលបានកើតឡើងនៅក្នុងសង្គម វិធាននេះជំរុញឲ្យមានការរិះគន់ធ្ងន់ៗ ពីរនាក់ឃ្លាំមើលដែលបានរិះគន់ពីការឆ្លុះបញ្ចាំងពីចរិតដឹកនាំបែបឧក្រិដ្ឋ ដែលចាំបាច់ត្រូវតែកែលម្អក្រោមដំបូលរដ្ឋធម្មនុញ្ញតែបានចងកាតព្វកិច្ចពីប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស សេចក្ដីរាយការណ៍នានាបញ្ជាក់ថា លោក សាងលី សារ៉ាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន នៅថ្ងៃទី២៧ ហើយត្រូវបានដោះលែងវិញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពោលគឺមានរយៈពេល ៤ថ្ងៃ ម្ចាស់គណនីហ្វេសប៊ុក Business advisor លោក សាងលី សារ៉ាក់ បានបញ្ចេញព័ត៌មានតិចតួចលើគណនីរបស់ខ្លួន ក្រោយមានការដោះលែងពាក់ព័ន្ធនឹងការឃាត់ខ្លួន កាលពីថ្ងៃទី៣១ លោកបាននិយាយថា ការចាប់ឃាត់ខ្លួនរបស់លោក អាជ្ញាធរបានហៅលោកទៅពន្យល់ជុំវិញខ្លឹមសារនៃពាក្យពេចន៍ដែលលោកបានបង្ហោះហើយថាពេលនេះលោកមានសុវត្ថិភាពវិញ ប៉ុន្តែបើតាមដីកាសម្រេចដាក់ជនត្រូវចោទ ឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដែលទទួលបាននៅថ្ងៃទី០២ ខែមេសា នេះម្ចាស់គណនីហ្វេសប៊ុក Business advisor ដែលមានអាយុ ៣១ឆ្នាំ រូបនេះត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ស៊ាន ណារ៉ា បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ តុលាការបានដាក់លក្ខខណ្ឌចំនួន០៤ចំណុច ទៅលើម្ចាស់គណនីហ្វេសប៊ុក Business advisor អនុវត្តក្នុងដំណាក់កាលបាននៅក្រៅឃុំនេះ ដោយមិនត្រូវផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ត្រូវឆ្លើយតបការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រម មិនត្រូវចាកចេញក្រៅពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបង្ហាញខ្លួននៅចំពោះសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រៀងរាល់ដើម

លោក សាងលី សារ៉ាក់ ម្ចាស់គណនីហ្វេសប៊ុក Business advisor
លោក សាងលី សារ៉ាក់ ម្ចាស់គណនីហ្វេសប៊ុក Business advisor

សប្ដាហ៍ទី០១ នៃខែនីមួយៗ លោក សាងលី សារ៉ាក់ មិនបានបដិសេធជុំវិញឯកសារដែលយើងទទួលបាននេះទេ ដោយគ្រាន់តែអះអាងថាលោកសុំមិនអត្ថាធិប្បាយជុំវិញរឿងនេះ ជាការសង្កេត លោក សាងលី សារ៉ាក់ ម្ចាស់គណនីហ្វេសប៊ុក Business advisor ដែលតែងតែបង្ហោះសារបែបបណ្តុះផ្នត់គំនិត ឲ្យយុវជនគិតបែបស៊ីជម្រៅជុំវិញការពង្វក់ឲ្យសេពគ្រឿងស្រវឹង តាមរយៈការអូសទាញផ្តល់រង្វាន់បញ្ហាគ្រឿងញៀន និងបញ្ហាបូរណភាពទឹកដីជាដើម ដែលធ្វើឲ្យគណនីហ្វេសប៊ុករបស់លោកមានអ្នកតាមដាន ជិត២លាននាក់ សារមួយចំនួនក្នុងចំណោមសារជាច្រើនដែលលោក សាងលី សារ៉ាក់ បានលើកឡើងមុនការចាប់ឃាត់ខ្លួនលោកបានផ្តល់ជាគំនិតថា បងប្អូនបង្កើតអាចនឹងមានគំនិតមិនល្អដាក់គ្នា ចុះទម្រាំអ្នកដែលខាងកើតនិងខាងលិចផ្ទះយើងឲ្យទុកចិត្តម្ដេចបាន។ រឿងដូចគ្នានេះក៏ធ្លាប់កើតមានឡើងចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជា អ្នកផលិតមាតិការល្បីៗផងដែរ កញ្ញា កន្និដ្ឋា ដែលតែងតែផលិតមាតិការព័ត៌មាន និងផ្សព្វផ្សាយចែលរំលែកចំណេះដឹងជាច្រើនទៅដល់កូនខ្មែរទាំងក្នុង និងក្រៅប្រទេសក៏ធ្លាប់បានគម្រាមកំហែងដោយផ្ទាល់ និងប្រយោលពាក់ព័ន្ធនឹងកញ្ញា បានផលិតមាតិការមួយចំនួននៅក្នុងសង្គមកម្ពុជាបញ្ចុប្បន្នដោយកញ្ញាធ្លាប់បានធ្វើវីដេអូរសុំទោសលោកនាយករដ្ឋមន្រ្តីទាំងពីរជាសាធារណៈ នៅលើផេកផ្ទាល់ខ្លួនរបស់កញ្ញា គឺ The Kanitha Show ផងដែរ ជុំវិញបញ្ហានេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បាននិយាយថាការលើកឡើងរបស់ម្ចាស់គណនីនេះមិនមានអ្វីខុសនោះទេ ទោះបីគាត់រកចំណូលខ្លះពីបណ្ដាញសង្គម ប៉ុន្តែលោកថាផ្ទុយទៅវិញមេដឹកនាំទេដែលមានកំហុសធ្ងន់លោកថាកំហុសនៅត្រង់ថា រដ្ឋាភិបាលមិនបានលើកទឹកចិត្តដល់អ្នកដែលបានផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ឲ្យចេះដឹង និងគិតបែបស៊ីជម្រៅ ដើម្បីប្រយោជន៍ជាតិ និងបម្រើឆ្នាំងបាយប្រជាពលរដ្ឋទេ លោកគូសបញ្ជាក់ថា វិធាននេះជាការលើកទឹកចិត្តពួកឧក្រិដ្ឋជន ដែលកំពុងឆបោកប្រជាពលរដ្ឋ និងលើកទឹកចិត្តដល់ប្រទេសដែលមានមហិច្ឆតា លេបទឹកដីខ្មែរ តាមរយៈខ្សែដៃអាជ្ញាធរខ្មែរដើម្បីបិទបាំងនូវការពិត បើតាមប្រសាសន៍លោក ម៉ែន ណាត គឺ “ ពួកមេដឹកនាំបច្ចុប្បន្នហ្នឹងពួកប្រភេទមេដឹកនាំបែបទុចរឹត កាលណាជនទុចរឹតដឹកនាំគឺដឹកនាំបែបបងធំចឹង ហើយពួកហ្នឹងមិនទុកអ្នកដែលល្អហ្នឹងជាដៃគូរធ្វើការជាមួយទេ អ្នកណាដែលនិយាយអំពីយុត្តិធម៌សង្គម និយាយអំពីការអប់រំអំពើល្អគឺទៅកម្ចាត់គេចោល ប៉ុនអាហ្នឹងគឺបែបផែនរបស់ជនឧក្រិដ្ឋដឹកនាំស្រុក” លោកបន្តថាបន្ទាត់នយោបាយបែបនេះប្រជាពលរដ្ឋនឹងបន្តរងគ្រោះយូរឆ្នាំទៀតបើគ្មានចរន្តផ្លាស់ប្តូរ ប្រជាពលរដ្ឋកាលណាមានមេដឹកនាំបែបហ្នឹង ពួកគាត់ពិបាកប្រកបមុខរបរអាជីវកម្មក្នុងការរកស៊ី ដូចជាឧទាហរណ៍គាត់ធ្វើស្រែធ្វើចម្ការហើយ គាត់ពិបាកលក់ផលិតផល ទិញដីទិញធ្លីបានហើយក៏គេបំពាន គេរឹបអូស ប្រជាពលរដ្ឋខ្ចីលុយធនាគាទៅបណ្ដាក់ទុនជាមួយនឹងពួកអ្នកមានប្រាក់ ដូចជាក្រុមឧកញ្ញ៉ានេះ ឧកញ៉ានោះទៅ អាក្រុមឧកញ្ញ៉ាហ្នឹងឆបោកអស់រលីងពីខ្លួនទៅ រហូតដល់អ្នកខ្លះស្លាប់ខ្លួនរងគ្រោះស្លាប់ដោយសារតែរឿងអស់ហ្នឹង ហើយមិនដែលបានទទួលយុត្តិធម៌ពីសង្គមមួយហ្នឹងទេ សម្រាប់នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថាវិធានការឃាត់ខ្លួននិងការឃុំខ្លួនទៅលើមនុស្សមួយចំនួន ដែលពួកគេសកម្មចែកចាយព័ត៌មាន ដែលបានកើតឡើងនៅក្នុងសង្គម ដើម្បីកែលម្អភាពអសកម្មមន្ត្រី សាធារណ និងជាប្រយោជន៍អប់រំប្រជាពលរដ្ឋ វាបង្កផលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងសេរីភាពទទួលបានព័ត៌មាន លោកគូសបញ្ជាក់ថាបច្ចុប្បន្នបណ្ដាញសង្គមបានក្លាយទៅជាកន្លែងបញ្ចេញមតិដ៏សំខាន់មួយ តែផ្ទុយទៅវិញបើសេរីភាពនេះរងនូវការគំរាម ពលរដ្ឋនឹងលែងហ៊ានបញ្ចេញមតិ ពេលនោះបញ្ហាសង្គមវានឹងកើនឡើងយ៉ាងណាលោកចង់ឃើញអាជ្ញាធរពាក់ព័ន្ធក៏ដូចជាតុលាការគួរចែកឲ្យដាច់រវាង ការបញ្ចេញមតិសិទ្ធិទទួលបានព័ត៌មាន និងបទល្មើសដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ “ ម្យ៉ាងវិញទៀតប្រទេសកម្ពុជាជា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីភាព ក្នុងការបញ្ចេញមតិជាមូលដ្ឋានគ្រឹស្ដ លទ្ធិប្រជាធិបតេយ្យសេរីភាពក្នុងការបញ្ចេញមតិ ដើរតួនាទីសំខាន់ដើម្បីជំរុញក្នុងការវិវដ្ដ នៃលទ្ធិប្រជាធិបតេយ្យ អ៊ីចឹងសេរីភាពក្នុងការបញ្ចេញមតិ គួរណាស់ត្រូវបានលើកកម្ពស់ ហើយនិងផ្ដល់សេរីភាពឲ្យបានពេញលេញ ចំពោះសិទ្ធិគ្រប់គ្រងការបញ្ចេញមតិយោងទៅតាមច្បាប់ជាតិ និង ច្បាប់អន្តរជាតិដែលកម្ពុជាបានទទួលស្គាល់ថា ហើយនិងត្រូវបែងចែកអោយបានដាច់អំពីសេរីភាពក្នុងការបញ្ចេញមតិ ហើយនិងបទល្មើស” នេះបើតាមការលើកឡើងរបស់លោក អ៊ំ សំអាត៕

ព័ត៌មានទាក់ទង