ដោយ ពិន សំខុន
លោក សម រង្សី បានក្លាយជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាត្បិ លោកស្រី មួរ សុខហួរ នឹងលោក អេង ឆាយអៀង ជាតារា៣រូប ដែលក្រុមរៀបចំទទួលបដិសណ្ឋារកិច្ចនៅឡូវែល បានទទួលស្វាគមន៍យ៉ាងអ៊ូអរនៅភោជនីយ ដ្ឋាន“សំពៅមាស” កាលពីថ្ងៃទី១៧មិនា២០១៩ វេលាម៉ៅង៧ល្ងាច រង់ចាំដោយភ្ញៀវភាគច្រើនមកពីតំបន់ឆ្ងាយៗនឹងភ្ញៀវក្នុងស្រុកទាំងអស់ ប្រមាណជា២០០នាក់។
កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩យប់ ដោយ មានពរជយ័ន្តោពីព្រះសង្ឃ ជូនដល់ថ្នាក់ ដឹកនាំបន្ទាប់មកមានសេចក្តីរាយការពីលោកស្រី មួរ សុខហួរ ពីកិច្ចប្រជុំថា“មានការបើកកិច្ចប្រជុំ គណអចន្ត្រៃយ៍របស់គណបក្សចំនួន២ថ្ងៃនៅ ឡូវែលនេះ មុនពេលមកដល់រាត្រីជុបលៀងចុង ក្រោយនេះ”។ គេអាចដឹងបានថា ពីកិច្ចប្រជុំ២ ថ្ងៃនោះ គណកម្មការបានបញ្ចោញ សេចក្តីថ្លែងការមួយក្នុងនាម គណបក្សសង្គ្រោះជាតិ និយាយ ពីការតស៊ូបន្តរទៅទៀតរបស់គណបក្សសង្គ្រោះជាតិ ដើម្បីឱ្យមានការដោះលែងលោក កឹម សុខា ជាប្រធានគណបក្ស នឹងបង្ហាញពីភាពខុសច្បាប់ នឹងអំណាចផ្តាច់ការនៃការគ្រប់គ្រងសព្វថ្ងៃរបស់ មនុស្សតែម្នាក់ក្នុងគ្រួសារតែមួយនៅកម្ពុជា ហើយទាមទារឱ្យមានការបោះឆ្នោតសារជាថ្មី នៅកម្ពុជាផង”។ នារាត្រីនោះដែរ លោក ស្រី មួរ សុខហួរ បានលាតត្រដាងពីគណកម្មការពិសេស មួយសម្រាប់រៀបចំដំណើរចូលនិវត្តន៍ត្រឡប់ទៅ មាតុភូមិវិញ ដែលលោក សម រង្សី បានប្រកាស ជាច្រើនដងហើយ តែធ្វើមិនដែលបានសម្រេច បណ្តាលឱ្យមានការទិទានយ៉ាង ច្រើន គឺដំណើររបស់ប្រធាន ស្តីទីម្នាក់នេះ ត្រូវដាក់បន្ទុកទៅ ឱ្យគណកម្មការថ្មីមួយនោះ ជា អ្នករៀបចំមាតុភូមិនិវត្តន៍របស់ សម រង្សី ឱ្យបានមុនដំណាចឆ្នាំ ២០១៩នេះ (តំណាងម្នាក់បាន ផ្សព្វផ្សាយថា ប្រាក់៣០ម៉ឺន ដែលលោក សម រង្សី ត្រូវការ សម្រាប់ដំណើរមាតុភូមិនិវត្តន៍នោះរកបានគ្រប់គ្រាន់ហើយ”។

លោក រ៉ុង ឈុន អតីតប្រធាន សហជីពនឹងជាអតីតសមាជិកគ.ជ.ប. ដែលជាតារា ឯកម្នាក់ក្នុងចំណោមអ្នកតស៊ូនយោបាយដ៏ល្បី ល្បាញណាស់ដែរ បានមកដល់ក្រុងឡូវែល នា រាត្រីនោះ តែមកគ្រាន់តែជាភ្ញៀវម្នាក់តែប៉ុណ្ណោះ លោកបានថ្លែងយ៉ាងខ្លីថា លោកមកសហរដ្ឋនេះ ក្នុងដំណើរផ្លូវ ការមួយតែលោកឆ្លៀតមកជួបបង ប្អូនខ្មែរ គ្រាន់សំណេះសំណាលឱ្យបានដឹងពីស្ថានភាព ខ្លះនៃប្រជាពលរដ្ឋ-កម្មករនឹងគ្រូបង្រៀនយើង ឱ្យដឹងថា សិទ្ធមនុស្សនឹងប្រជាធិបតេយ្យនៃប្រទេស យើង គឺបានដើរត្រឡប់ថយក្រោយទៅវិញ ហើយ ហើយលោកក៏មិនបាននិយាយពីបុព្វហេតុ ដែលលាចាកចេញពីគ.ជ.ប.ដែរ ដោយមិនមានពេល គ្រប់គ្រាន់ ។
ដំណាក់ការថ្មី នារាត្រីទី១៧មិនានេះ បាន បង្ហាញថាៈ ១-លោក សម រង្សី នឹងមន្ត្រីសង្គ្រោះ ជាតិដែលមកចូលរួមបានយក គណបក្សសង្គ្រោះជាតិមក កាន់ឡើងវិញ ដែលកាលពី ពេលមុនលោកបានទទួល ស្គាល់ថា បានស្លាប់បាត់ទៅ ហើយ នៅពេលទៅបង្កើតបាន ជា“ចលនា ឬសមាគម”នានា… ២-លោកមានបំណងបង្រួបបង្រួមគណបក្សទាំងអស់ឱ្យប្រឆាំងជាមួយលោកដោយប្រើ សម្ព័ន្ធភាពជាមួយលោក កឹម សុខា ដែលកំពុងជាប់ក្នុងការឃាត់ឃាំង គឺដើម្បី ប្រឆាំង ដោយសន្តិវិធីនឹងរបបឯកបក្សនិយមភ្នំពេញ ៣-លោកពង្រឹងជំហ៊រនៅតែចង់ចូលទៅកម្ពុជាវិញ ដើម្បីទៅរំលំរបបលោក ហ៊ុន សែន ។
នៅឡូវែលប្រជាពលរដ្ឋភាគច្រើនសុទ្ធតែជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តែពេលនេះ មានការរារែកនឹងចូលរួម ក្នុងការតស៊ូជាមួយសង្គ្រោះជាតិមួយនេះសារជាថ្មី ពីព្រោះតែគេ យល់ថាៈ ជាក្រុមបក្ខពួកនិយម – មានការសម្រេច ចិត្តប្តូរផ្លាស់លឿនតាមមិនទាន់ – មិនដែលទទួល លទ្ធផលអ្វីពីការតស៊ូរបស់ក្រុមនេះទេ គឺតែង តែឱ្យហ៊ុនសែនឈ្នះជាដ៏រាប…គេគិតថា“បើនៅ ដេកផ្ទះវិញ មុខជានឹងឈ្នះឯង”ជាមិនខាន។